-
ច្បាប់ថ្មីប្រេស៊ីលរឹតបន្តឹងសិស្សប្រើស្មាតហ្វូនក្នុងសាលារៀនទូទាំងប្រទេសចាប់ពីខែកុម្ភៈ

ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva កាលពីថ្ងៃទី១៣ ខែមករានេះ បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលមានគោលបំណងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀននានាទូទាំងប្រទេស។ ច្បាប់ថ្មីនេះ នឹងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់សិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យទូទាំងប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ ចំណាត់ការនេះធ្វើឡើងដើម្បីធានាថា សិស្សសាលាអាចប្រើប្រាស់ឧបករណ៍បែបនេះ តែក្នុងករណីមានអាសន្ន, គ្រោះថ្នាក់, ការអប់រំ ឬក៏ក្នុងករណីសិស្សមានពិការភាពប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងអប់រំប្រេស៊ីល លោក Camilo Santana បានប្រាប់អ្នកសារព័ត៌មានថា ក្មេងៗកំពុងប្រើអ៊ីនធឺណិតតាំងពីតូច ដែលធ្វើឱ្យឪពុកម្តាយពិបាកតាមដាននូវអ្វីដែលពួកគេធ្វើ ហើយការរឹតបន្តឹងលើការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀនទូទាំងប្រទេសនឹងជួយពួកគេ។ ទន្ទឹមគ្នា ឪពុកម្តាយ និងសិស្សជាច្រើនក៏បានឯកភាពលើការដាក់ចេញច្បាប់នេះផងដែរ។ កាលពីខែឧសភាឆ្នាំមុន វិទ្យាស្ថានអប់រំកម្រិតខ្ពស់ Fundacao Getulio Vargas បានឱ្យដឹងថា ប្រទេសប្រេស៊ីលមានស្មាតហ្វូនច្រើនជាងមនុស្សទៅទៀត ពោលគឺមានស្មាតហ្វូនដល់ទៅ ២៥៨លានគ្រឿង ខណៈដែលប្រជាជនប្រេស៊ីលសរុបមានត្រឹមតែ ២០៣លាននាកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវទីផ្សារក្នុងស្រុកបាននិយាយកាលពីឆ្នាំមុនថា ប្រជាជនប្រេស៊ីលបានចំណាយពេលរហូតដល់ ៩ម៉ោង១៣នាទីក្នុងមួយថ្ងៃនៅលើអេក្រង់ស្មាតហ្វូន ដែលនេះជាតួលេខខ្ពស់បំផុតមួយរបស់ពិភពលោក៕ ប្រភព ៖ The Star ប្រែសម្រួល៖ ឈឹម ទីណា
-
សារព័ត៌មានអាមេរិកផ្សាយថា ចិនទំនងលក់ TikTok ទៅឲ្យ Elon Musk

ប៉េកាំង ៖ មន្ត្រីចិនកំពុងពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយ ដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។ ដំណឹងនេះកើតឡើងនៅពេលដែលតុលាការកំពូលអាមេរិក ត្រូវបានរំពឹងថា នឹងតម្កល់ច្បាប់ដែលតម្រូវឱ្យ ByteDance ជាក្រុមហ៊ុនមេធំរបស់ TikTok ដកហូតទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់ខ្លួន នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសារបញ្ហាសន្តិសុខជាតិ។ យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Bloomberg ឱ្យដឹងថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់ តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដែលនេះបង្ហាញថា អនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់ ByteDance ទៀតហើយ។ នៅក្រោមសេណារីយ៉ូមួយដែលអាចទៅរួច ប្រសិនបើ TikTok ពិតជាលក់ទៅឱ្យលោក Musk មែននោះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk នឹងអាចរួមបញ្ចូល TikTok U.S ទៅក្នុងវេទិការបស់ខ្លួន ដោយប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ TikTok និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ យ៉ាងណា ទាំង ByteDance…
-
ចិនដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់

ប៉េកាំង ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ប្រទេសចិនបានដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់ ជាមួយនឹងគោលដៅបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេស ឱ្យទូលំទូលាយនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ចេញនូវគោលការណ៍ណែនាំថ្មីមួយ ដែលសង្កត់ធ្ងន់លើការអភិវឌ្ឍន៍មនុស្សយន្ត, ការផ្សារភ្ជាប់ខួរក្បាលមនុស្ស និងកុំព្យូទ័រ ព្រមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការថែទាំមនុស្សចាស់។ ស្ថិតក្រោមគោលការណ៍ណែនាំទាំងនេះ ប្រទេសចិនមានគោលបំណងបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេសដ៏ទូលំទូលាយមួយនៅឆ្នាំ ២០២៩។ ហើយនៅឆ្នាំ ២០៣៥ ចិនរំពឹងថា នឹងផ្តល់ឱ្យមនុស្សចាស់ទាំងអស់នូវលទ្ធភាពទទួលបានសេវាមូលដ្ឋាន តាមរយៈប្រព័ន្ធថែទាំដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងដោះស្រាយតម្រូវការនៃប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើង។ គិតត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចិនមានប្រជាពលរដ្ឋជាង ២១៦.៧៦លាននាក់ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ដែលស្មើនឹង ១៥.៤ភាគរយនៃចំនួនប្រជាជនសរុប។ ជាការឆ្លើយតប រដ្ឋាភិបាលចិនមិនត្រឹមតែរួមបញ្ចូលមនុស្សយន្ត ជាមួយនឹងសមត្ថភាពអន្តរកម្មកម្រិតខ្ពស់ទៅក្នុងវិស័យថែទាំប៉ុណ្ណោះទេ ចិនក៏កំពុងអភិវឌ្ឍប្រព័ន្ធផ្ទះឆ្លាតវៃផងដែរ ដើម្បីបង្កើនសុវត្ថិភាព និងសុខាមាលភាពសម្រាប់មនុស្សចាស់៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
-
អ្វីដែលសំខាន់ពិតប្រាកដ គឺសមត្ថភាព និងចំណេះដឹងពិត

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មករា ២០២៥

១. ក្រុមហ៊ុនចិនចាប់ផ្តើមសង់រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៥០០លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង – AMS Economy ២. ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំជាង ១២០លានដុល្លារ តាមរយៈការដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា – FN ៣. ក្រសួងកសិកម្មត្រៀមទម្លាក់ទុន ៥លានដុល្លារ ដល់សហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំដែលទើបបង្កើតថ្មី – កម្ពុជាថ្មី ៤. Apple ប្រឈមនឹងការប្ដឹងទារប្រាក់ ១,៥ពាន់លានផោន ជុំវិញការបំពានច្បាប់ប្រកួតប្រជែងផ្ដាច់មុខ App Store នៅចក្រភពអង់គ្លេស – Reuters ៥. ប្រមុខ NATO ថា អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ក្នុងការចរចាសន្តិភាពជាមួយរុស្ស៉ី – CNA #ams1minute
-
ព្រះចៅអធិការវត្តគុហនគរ ប្រគល់ថវិកាសប្បុរសធម៌ជាង៣០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ

កំពង់ធំ៖ ថវិកាសប្បុរសធម៌ចំនួន៣០ ៥៧៣ ០០០ រៀល ត្រូវបានព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រគល់ជូនមន្ទីរពេទ្យគន្ធ បុប្ផារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។ ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ បានមានសង្ឃដីកាថាការបរិច្ចាគពីសប្បុរសជនតាមរយ:បុណ្យផ្កាសាមគ្គី គឺធ្វើឡើងក្នុងន័យមនុស្សធម៌ និង ដើម្បីជួយ ទ្រទង់ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពដល់កុមារកម្ពុជា។ ការបរិច្ចាគជូន ដល់មន្ទីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ ពីដួងចិត្ត សប្បុរសជន ជាការឆ្លើយតបទៅ តាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា។ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរបាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យរបស់ព្រះគ្រូ និងសប្បុរសជនចំពោះទឹកចិត្តមនុស្សធម៌ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព…
-
ជ្រើសយកខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជា“ការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ.”

បាត់ដំបង៖សាលារៀនចំនួន៨ នៃខេត្តបាត់ដំបង និងសាលារៀនចំនួន៤នៃខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យចាប់ផ្តើមនូវយុទ្ធនាការនាវគ្គគាំទ្រសាលារៀនគោលដៅគ.វ.អ. ដើម្បីពង្រឹងនូវគុណភាពអប់រំ វិន័យ សីលធម៌ និងចរិយាធម៌ របស់សិស្សានុសិស្ស។ រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបានបើកកិច្ចប្រជុំ “ការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគ.វ.អ.”ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ(គ.វ.អ.)និងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង,លោកស្រីអភិបាលរងខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានិងមាតាបិតាអាណាព្យាបាលសិស្សជាង៤០០នាក់។ តើអ្វីទៅជាយុទ្ធនាការគាំទ្រសាលារៀន? ។យុទ្ធនាការគាំទ្រសាលារៀន គឺ ជាផ្នែកមួយនៃសកម្មភាពអាទិភាពដ៏សំខាន់ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដោយផ្តោតលើការដាក់ចេញ នូវវិធានការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់ នៃគុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និង ចរិយាធម៌ របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀន នៅកម្រិតបឋមសិក្សា។វិធានការគន្លឹះ ក្នុងវិស័យអប់រំនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំ ដោយផ្តោតលើអភិបាលកិច្ចសាលារៀន(ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ,គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន)។ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សានិងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាព

បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងថ្មីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នាបន្ទប់ប្រជុំសាលាខេត្ត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំដល់ប្រធានមន្ទីរទើបចូលកាន់តំណែងថា ត្រូវអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។ត្រូវទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានទាំងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយមានវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តចូលរួមផង ឯកឧត្តម នេត្រ ភក្រ្តា បានគូសរំលេចថា ខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីរួមចំណែកក្នុងការអនុវត្គគោលនយោបាយ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ត្រូវគោរពគោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត។ត្រូវប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើមនិងច្នៃប្រឌិត ស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ជាវិជ្ជមាននៅរដ្ឋបាលថ្នាក់ ក្រោម ជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ត្រូវទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានទាំងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គម និងជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា ពីសេចក្តីត្រូវការ និងការស្នើសុំជាដើម។…
-
គណៈប្រតិភូក្រសួងមុខងារសាធារណៈចុះពិនិត្យក្នុងការវាយតម្លៃនៅសាលាមតេ្តយ្យសិក្សាធនធានកកោះ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖គណៈប្រតិភូក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈកម្មការតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ,ក្រសួងមុខងារសាធារណៈ ,ក្រសួងអប់រំ យុវជននិងកីឡា,ក្រសួងមហាផ្ទៃ ,ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាមតេ្តយ្យសិក្សាធនធានកកោះ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ជម្រាបគណៈប្រតិភូ លោកស្រី គុយ ម៉ារី គណៈគ្រប់គ្រងសាលាមតេ្តយ្យសិក្សាធនធានកកោះ ដែលជាបេក្ខភាពជ័យលាភីក្នុងដំណាក់កាលពិនិត្យមានតម្លៃសម្រេចចុងក្រោយបានបញ្ជាក់ថាការវាយតម្លៃបានឈរលើមូលដ្ឋានចំនួនប្រាំមួយមាន៖១.ស្តង់ដាសេវាសាធារណៈ ,២.ស្តង់ដារនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ,៣.ការគ្រប់គ្រងហិរញ្ញវត្ថុ ,៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៥.ការរៀបចំកែលម្អបរិស្ថាន និងទី៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។ លោក យឹម សំណាង អភិបាលរងខេត្តបានសរសើរសាលាមត្ដេយ្យសិក្សាធនធានកកោះថា ជាសាលាគំរូប្រចាំខេត្ត។ កាលពីឆ្នាំ២០២២-២០២៣កន្លងទៅសាលាទទួលបានពាន់រង្វាន់សាលាស្តង់ដាគំរូចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តាខេត្តដែលបានចូលរួមប្រឡងប្រណាំង។ លោកអភិបាលរងខេត្តសង្ឃឹមថា ក្នុងការចុះពិនិត្យវាយតម្លៃនៅថ្ងៃនេះនឹងជំរុញបន្ថែមទៀតលើការប្រឡងប្រណាំងសាលាគំរូនៅទូទាំងខេត្ត។ ចំណែកឯកឧត្តម ឆាយ ឆត្រាវុធ បានបញ្ជាក់ថា ការចុះវាយតម្លៃនេះមានភាពយុត្តិធម៌ និងតម្លាភាព បរិយាបន្ន។ ជាដំណើរការមួយធ្វើឱ្យមានជំនឿទុកចិត្តទៅដល់គណៈកម្មការវាយតម្លៃក៏ដូចជាជំនឿទុកចិត្តទៅលើអាណាព្យាបាល និងសហគមន៍…
-
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង និងជួបសំណេះត្រូវបានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមន្រ្តីថ្នាក់ដឹកនាំជាច្រើនរូប ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សមាសភាពដែលទទួលតែងតាំងថា ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះប្រជាពលរដ្ឋត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីបានដឹងពីអ្វីខ្លះដែលកំពុងកើតឡើងក្នុងការរស់នៅរបស់ពួកគាត់។ពិសេសទាក់ទងនឹងការបើប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ។តើពួកគាត់បានបើកទៀងទាត់ទេ? ក្នុងករណីមានបញ្ហាត្រូវជួយសម្រួលដោះស្រាយដល់ពួកគាត់បានទាន់ពេល ។ដើម្បីកាន់តែងាយស្រួល ទំនាក់ទំនងជាមួយប្រជាពលរដ្ឋទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ខាងសាខា និងមន្ទីរ គួរតែផ្តល់លេខទូរសព្ទដល់ពួកគាត់ សម្រាប់ទំនាក់ទំនងពេលជួបបញ្ហាផ្សេងៗ ។ ក្នុងថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង អភិបាលក្រុងស្រុកទាំង៨ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនមានពិការភាព នៅមណ្ឌលស្តាយុវនីតិសម្បទាខេត្ត និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា និងផ្តល់អំណោយដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង៕ដោយ៖សុខ គឹមសៀន