-
រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ជំហានទី១ គ្រោងផ្តល់ដីជូនពលរដ្ឋគ្មានដីពិតប្រាកដ ចង់ទៅរស់នៅខេត្តស្ទឹងត្រែង ចំនួន ៥០០គ្រួសារ

(ភ្នំពេញ)៖ រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដោយជំហានទី១ គ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងទីតាំងភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ចំនួន ៥០០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី៣ ។ របៀបវារៈទី៣ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺ របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរការ ហៅកាត់ថា (ផ.ក.អ) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥

-
មិនយូរប៉ុន្មានសួនតេជោសន្តិភាព នឹងបង្ហាញរូបរាងនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ប្រហែលជាមិនត្រូវការពេលវេលាយូរពេកទេ ប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ ក៏ដូចជាអ្នកធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ នឹងបានឃើញវត្តមានសួនដ៏ស្រស់បំព្រង និងមានលក្ខណៈជាប្រវត្តិសាស្រ្តផង លេចចេញជារូបរាងនៅក្រុងសំរោង ក្នុងខេត្តភាគខាងជើងប្រទេសមួយនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានមូលនិធិសាងសង់សួនតេជោសន្តិភាពខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែមករាបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្តិភាព ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរខេត្តឧត្តរមានជ័យ, សៀមរាប, ខេត្តកំពង់ធំ ,កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ការបញ្ចុះបឋមសិលានាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោម សមិទ្ធ ផលជាច្រើន ដែលរាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបានក្នុងការួមចំណែកយ៉ាងសំខាន់ ក្នុង ការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបដោយ ចីរភាព ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា បន្ទាប់ពីការកសាងវិមានឈ្នះ ឈ្នះ និងការកសាងស្តូបឈ្នះ ឈ្នះ នៅកោះកុង អន្លង់វែង ប៉ៃលិន និងការរៀបចំពិធីបញ្ចុះបឋមសិលាកសាង សួនតេជោសន្តិភាព…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កត្តាភូមិសាស្ត្រ

និងប្រជាជនក្នុងមូលដ្ឋានខេត្តកែប គួរផ្តួចផ្តើមគិតគូរពីលទ្ធភាពម្ចាស់ការលើផលិតផលកសិកម្មក្នុងស្រុកដែលជាចំណែកទ្រទ្រង់ដល់ប្រយោជន៍សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេសសម្រិតសម្រាំងផលិតផលក្នុងស្រុកសម្រាប់នាំចេញ ដើម្បីបើកច្រកសេដ្ឋកិច្ច សំដៅបង្កើនចំណូល។ ក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ។ ២៣ មករា ២០២៥ #ams1minute
-
ផ្លូវទៅរមណីយដ្ឋានកាំពី ខេត្តក្រចេះ ចាប់ផ្ដើមគូសគំនូសផ្លូវ ពិតជាស្អាតមែន 🛣

-
ថៃក្លាយជាប្រទេសអាស៊ានដំបូងគេ អនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា

បាងកក ៖ គូស្នេហ៍ភេទដូចគ្នារាប់រយគូ នៅថ្ងៃព្រហស្បតិ៍នេះ បានអបអរសាទរ និងសប្បាយរីករាយទូទាំងប្រទេស ស្របពេលដែលថៃបានក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសទី៣ ក្នុងតំបន់អាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាជាផ្លូវការ។ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ថៃដែលជាប្រទេសល្បីល្បាញពីសេរីភាពអ្នកស្រឡាញ់ភេទដូចគ្នា ឥឡូវនេះប្រើពាក្យអព្យាក្រឹតយេនឌ័រ ជំនួសឱ្យពាក្យ “បុរស” “ស្ត្រី” “ប្តី” និង “ប្រពន្ធ”។ ច្បាប់នេះទៀតសោត ក៏នឹងផ្តល់សិទ្ធិស្នើសុំកូនចិញ្ចឹម និងទទួលមរតកដល់គូស្នេហ៍ភេទដូចគ្នាជាលើកដំបូងផងដែរ។ ច្បាប់ទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នានេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភាជាប្រវត្តិសាស្ត្រកាលពីខែមិថុនាឆ្នាំមុន ហើយត្រូវបានរាជានុម័តដោយព្រះមហាក្សត្រថៃ ព្រះអង្គ Maha Vajiralongkorn ក្នុងខែតុលា ហើយចូលជាធរមាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសថៃជាផ្ទះរបស់អ្នកកែភេទប្រមាណ ៣១៤.០០០នាក់ នេះបើយោងតាមបណ្តាញអ្នកកែភេទអាស៊ីប៉ាស៊ីហ្វិក៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

-
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយពេលវេលាធ្វើដំណើរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៥

១. កម្ពុជាពង្រីកទីផ្សារនាំចេញផ្លែស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីបន្ថែម – AMS Economy ២. កម្ពុជាគ្រោងនាំចេញកូនក្រពើ ២០ម៉ឺនក្បាល ទៅចិនឆ្នាំ២០២៥ – AMS Economy ៣. “អាណាចក្រផ្កាថ្ម” នឹងក្លាយជាកន្លែងទាក់ទាញទេសចរទៅលេងខេត្តកែបបន្ថែមទៀត – កម្ពុជាថ្មី ៤. ទីក្រុង Los Angeles របស់អាមេរិក កើតភ្លើងឆេះព្រៃថ្មីទៀត រាលដាលលឿនបំផុត បង្ខំឱ្យជម្លៀសមនុស្សជាង ៣ម៉ឺននាក់ – AFP ៥. រដ្ឋបាលលោក Trump ប្រាប់មន្រ្តីតាមតំបន់ កុំឱ្យរារាំងវិធានការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់ – Reuters #ams1minute
-
“រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាលៈទេសៈ”

បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង៣ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង។ #ams1minute