-
ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

-
ស្ថានីយរថភ្លើងក្រុងកំពត ខេត្តកំពត

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មករា ២០២៥

១. ជលផលកម្ពុជាកើនឡើងដល់ជិត ១លានតោន ក្នុងឆ្នាំ២០២៤ – AMS Economy ២. រាជរដ្ឋាភិបាលសម្រេចបន្តការផ្តល់ “អត្ថប្រយោជន៍ពិសេស” ក្រោមវិសាលភាពនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” រហូតដល់ដំណាច់ឆ្នាំ២០២៥ – FN ៣. ធនាគារ ARDB នឹងបញ្ចេញហិរញ្ញប្បទានពិសេសចំនួន ៣០លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ – កម្ពុជាថ្មី ៤. UN៖ អាមេរិក នឹងចាកចេញពី WHO នៅថ្ងៃទី២២ មករា ២០២៦ – Al Jazeera ៥. ក្រុមហ៊ុន Microsoft គ្រោងបណ្តុះបណ្តាលជនជាតិអាហ្វ្រិកខាងត្បូងចំនួន ១លាននាក់ក្នុងជំនាញសិប្បនិម្មិត (AI) និងជំនាញសន្តិសុខតាមអ៉ីនធឺណិតនៅឆ្នាំ២០២៦ – Reuters #ams1minute
-
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង៧ ដល់រសៀលម៉ោង២ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម” ។ ស្ថានភាពគុណភាពខ្យល់ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង ។ ព័ណ៌បៃតង ៖ គុណភាពខ្យល់ល្អ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ។ ពណ៌លឿង ៖ គុណភាពខ្យល់មធ្យម ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ។ ពណ៌ទឹក្រូច ៖ គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5) បង្គួ…
-
កម្ពុជា-ថៃផ្តល់ប្រឹក្សាសុខភាពឥតគិតថ្លៃ អំពីវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាពឲ្យមានអាយុវែង

ភ្នំពេញ ៖ ភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស ( CMS-Cam Medical Services សហការជាមួយមន្ទីរពេទ្យបាងកក និង គ្លីនិកសុខភាព BDMS ប្រទេសថៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា ទាក់ទិននឹងប្រធានបទសុខភាពដ៏សំខាន់ចំនួន២ គឺវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាព ដើម្បីឱ្យមានសុខភាពល្អ និងមានអាយុវែង។ សិក្ខាសាលាពិគ្រោះយោបល់សុខភាពនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅអាគារ TKK Biz ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត Satit Srimontayamas ឯកទេសវៈកាត់ជំងឺមហារីក នៃមន្ទីពេទ្យបាងកក និងលោកស្រីវេជ្ជបណ្ឌិត Jira Thavorpradit ឯកទេសថែទាំសុខភាព នៃ BDMS Welness Clinic ទីក្រុងបាងកក ប្រទេសថៃ។អ្នកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារ CMS-Cam Medical Services ដោយលើកយកប្រធានបទពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្សេងៗគ្នា។ គោលបំណងនៃការរៀបចំសិក្ខាសលានេះ គឺដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀត ព្រោះថា សុខភាពជារឿងសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ជាពិសេសលើកនេះ យើងបានលើកយកប្រទធានបទដ៏សំខាន់ ទាក់ទងនឹងវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាពដើម្បីឱ្យមានសុខភាពល្អ…
-
ឆ្នាំ២០២៤ ស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារខេត្តបាត់ដំបងរកឃើរថយន្តដឹកលើសទម្ងន់ជាងបួនម៉ឺនគ្រឿង

បាត់ដំបង៖លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ ខេត្តបាត់ដំបង បានឱ្យដឹងថាឆ្នាំ២០២៤កន្លងទៅនេះ ស្ថានីយថ្លឹងរថយន្តបានត្រួតពិនិត្យរថយន្តសរុបចំនួន១៣០ ២៦៦គ្រឿងនិងបានរកឃើញរថយន្ត ដឹកលើសទម្ងន់ចំនួន៤៣ ៤៤១គ្រឿង ក្នុងនេះលើសក្រោមកម្រិត៥ ភាគរយ មានចំនួន ៤៣ ៣៦៣គ្រឿង,លើសពី១០-២០ភាគរយចំនួន៦៧គ្រឿង, លើសពី២០ភាគរចំនួន១១គ្រឿងនិងចាប់ឃាត់ទុក រយៈពេលមួយឆ្នាំ ចំពោះរថយន្តល្មើស ក្នុងការដឹកលើសទម្ងន់មានកម្រិតលើសពី២០ភាគរយចំនួន១៦គ្រឿង។ លោកបន្តថា ដោយឡែកក្នុងខែមករា ឆ្នាំ២០២៥នេះក្រុមការងារជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នខេត្តបាត់ដំបង បានផាកពិន័យ និងឃាត់ទុករថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួនពីរគ្រឿង ។ លោកប្រធានស្ថានីយ បានបញ្ជាក់ពីប្រវត្តិនៃស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ។ស្ថានីយបានបង្កើតនៅឆ្នាំ២០២១។ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយបានត្រួតពិនិត្យយានយន្តសរុបជាង៣៦ម៉ឺនគ្រឿង។ក្នុងនោះបានធ្វើការផាកពិន័យនិងបានឃាត់ទុករយៈពេលមួយឆ្នាំចំពោះរថយន្តដែលផ្ទុកនិងដឹកលើសទម្ងន់ក្នុងកម្រិតលើសពី២០ភាគរយចំនួន១១គ្រឿង។បច្ចុប្បន្នមានរថយន្តចំនួន១៨គ្រឿងដែលត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ។ ដោយឡែកកាលពីថ្ងៃទី២៤ខែមករា ក្រុមការងារជញ្ជីងចល័តពិសេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តលើសទម្ងន់កម្រិត កំណត់មួយគ្រឿងនៅខេត្តបាត់ដំបង។ តាមរយៈសកម្មភាពដោយម៉ឹងម៉ាត់ លោក ហេង ប៊ុនលី ប្រធានស្ថានីយបានអំពាវនាវដល់ម្ចាស់រថយន្តធុនធំដែលកំពុងប្រកប អាជីវកម្មដឹកជញ្ជូន សូមចូលរួមនិងគោរពតាមច្បាប់កំណត់ដោយមិនត្រូវផ្ទុកទំនិញលើសទម្ងន់ហួសកម្រិតដែលកំណត់នោះទេដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់។ សូមបញ្ជាក់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មារខេត្តបាត់ដំបង មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ។គឺជាស្ថានីយជញ្ជីងអចល័តបណ្ដោះអាសន្នតែប៉ុណ្ណោះ។ “ស្ថានីយថ្មី”ដែលមានលក្ខណៈស្ដង់ដារ…
-
ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង

-
អាជ្ញាធរ កងកម្លាំង រួមគ្នាការពារ ទប់ស្កាត់ និងគ្រប់គ្រង តំបន់ បឹងទន្លេសាប ជានិច្ចនិរន្ត៍

(ខេត្តបន្ទាយមានជ័យ)៖ សក្តានុពលធនធានធម្មជាតិរបស់បឹងទន្លេសាប មិនអាចកាត់ថ្លៃបានឡើយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងក្នុងការ ការពារ អភិរក្ស និងគ្រប់គ្រងបឹងទន្លេសាប មិនឱ្យទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើធនធានធម្មជាតិដ៏កម្រនេះ ដើម្បីរក្សាបាន នូវសម្បត្តិធម្មជាតិ បន្តដល់កូនចៅជំនាន់ក្រោយ សម្រាប់ជាប្រភពចំណូលជាតិ ប្រភពសន្តិសុខស្បៀង ជីវភាពរស់នៅ និងជាកេរដំណែលវប្បធម៌ជាតិ ក៏ដូចជាការចូលរួមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផងដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្ដីពី វិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម សរ គឹមសាន្ត បន្តទៀត ដោយអនុវតបាន នូវ បទបញ្ជាលេខ ០១ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរទន្លេសាប ចាំបាច់មានការចូលរួមពី រដ្ឋបាលខេត្ត អាជ្ញាធរក្រុងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំង នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្នុងនោះក៏មានខេត្តបន្ទាយមានជ័យ ផងដែរ សំដៅការពារ ទប់ស្កាត់ និងបង្ក្រាប…
-
អភិបាលខេត្តបាត់ដំបងអញ្ជើញពិនិត្យស្រូវប្រាំងជាងពីរពាន់ហិកតាដែលទទួលការសង្រ្គោះ

បាត់ដំបង៖ ខណៈនេះប្រជាកសិករដែលធ្វើស្រូវប្រាំងនៅក្នុងតំបន់តេជោសែនអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់់ដំបង កំពុងរីករាយនិងត្រៀមប្រមូលផលស្រូវ បន្ទាប់ពីស្រែប្រាំងទាំងនេះទទួលការសង្រ្គោះទាន់ពេលពីមន្ទីរជំនាញ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងឱ្យដឹងថា តំបន់ផលិតស្រូវប្រាំងអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលក្នុងផែនការដាំដុះ៨០០ហិកតា។ក៏ប៉ុន្តែការដាំដុះជាក់ស្ដែងមានរហូតជាង២០០០ហិកតា។លោកបន្ថែមថាកាលពី២សប្តាហ៍មុនការសង្គ្រោះ ស្រែប្រាំងនៅតំបន់នេះបានប្រឈមនឹងខ្វះទឹកខ្លាំងក្នុងដំណាក់កាលដែលស្រូវចេញផ្កា។ ដោយមានសំណូមពរពីជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីឯកឧត្ដម សុខលូ អភិបាលខេត្តបាត់ដំបងបានណែនាំ ឱ្យមន្ទីរធនធានទឹកនិងឧតុនិយមស្តារប្រឡាយនិងបើកទឹកពីអាងកំពីងពួយដើម្បីនាំទឹកយកមកសង្គ្រោះជាបន្ទាន់។លោកបន្តថា បច្ចុប្បន្នស្រែប្រាំងនៅតំបន់នេះត្រូវបានសង្គ្រោះទាំងស្រុងហើយស្រូវនៅទីនេះរយៈពេល៣ទៅ៤ថ្ងៃទៀតអាចច្រូតកាត់បានជាបណ្តើរៗ។ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមថានៅដើមឆ្នាំ២០២៥ ការធ្វើស្រូវប្រាំង របស់កសិករនៅទូទាំងខេត្តបាត់ដំបង មានរហូតជាង៩ម៉ឺនហិកតា ស្មើនឹង៣៣៥ភាគរយលើផែនការដាំដុះជិត៣ម៉ឺនហិកតា។ ដោយឡែកក្នុងសប្ដាហ៍នេះដែរ កាលពីថ្ងៃទី២៣ ខែមករាឯកឧត្តម សុខ លូ អភិបាលខេត្បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ ស្រូវប្រាំងជាងពីរពាន់ហិកតា ដែលទទួលបានការសង្រ្គោះនិងត្រៀមប្រមូលផលក្នុងពេលឆាប់ៗ។ឯកឧត្តមនិងក្រុមមន្រ្តីជំនាញ ក៏ បានអញ្ជើញទៅពិនិត្យ សំណង់ស្ទាក់ទឹកបវេល ឃុំបវេល សំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែនស្រុកបវេល។មើលស្រូវ ប្រាំងកំពុងខ្វះខាតទឹកមួយចំនួននៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការបង្កបង្កើនផល និងពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្ត”អាងកំពីងពួយ” នៅឃុំតាគ្រាម ស្រុកបាណន់ ។ ពេលចុះពិនិត្យតាមមូលដ្ឋាន ឯកឧត្តម សុខ លូ បានកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រី…
-
របាយការណ៍នៅថ្ងៃទី២៤ មករា
