-
ស្រ្តីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងទឹកនោមផ្អែម មិនមែនស្លាប់ដោយសារ ជំងឺកូវីដ១៩ទេ

-
បុរស និងស្ត្រីជនជាតិខ្មែរ ៤នាក់ស្លាប់ដោយសារកូវីដ១៩

-
រកឃើញនាយទាហាន២រូប វិជ្ជមានកូវីដ១៩

លោក ភឿក ប៊ុនឈឿន ទីលំនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៧ មេសា ២០២១ កញ្ញា អ៊ួង សុភ័ន់ដារ៉ា ទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៩ មេសា ២០២១ បញ្ជាក់ៈ អ្នកជំងឺទាំង២នាក់ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ ២០ មេសា ២០២១
-
សម្តេចតេជោនាយករដ្ឋមន្រ្តី និងភរិយាទទួលវ៉ាក់សាំង Astra Zeneca ដូសទី២

-
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់ និងអ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ២៨នាក់

-
រដ្ឋបាលខណ្ឌដូនពេញ ផ្អាកដំណើរការ ទីរួមផ្សារកណ្តាល ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៩ មេសា-០២ ឧសភា ២០២១

-
សម្តេចតេជោណែនាំមិនឱ្យមានការជូនដំណើរសម្តេចឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី២៤ មេសា

-
៩យ៉ាងនៃស្លឹកគ្រៃ

១. ជាគ្រឿងលម្អសួនច្បារ២. មានក្លិនក្រអូបប្រហើរ បង្កើនភាពស្រស់ស្រាយ និងបន្ធូរអារម្មណ៍តានតឹង៣. ជួយរក្សាសំណើមដី មិនឱ្យដីសឹក ធ្វើឱ្យដីមានជីជាតិ៤. ជារបងខណ្ឌមិនឱ្យរុក្ខជាតិដ៏ទៃដូចជាស្មៅដុះផ្ដេសផ្ដាស៥. ជាថ្នាំកម្ចាត់សត្វល្អិតដូចជាមូស រុយ ជាដើម៦. ជាគ្រឿងផ្សំចម្បងក្នុងការចម្អិនម្ហូបនៅអាស៊ី, ស្លឹកចាស់ៗ ប្រើជាគ្រឿងលម្អម្ហូប៧. ជាឱសថធម្មជាតិព្យាបាលជម្ងឺប្រព័ន្ធរំលាយអាហារ និងគ្រុនក្ដៅសម្រាប់កុមារ រីឯប្រេងចម្រាញ់ពីស្លឹកគ្រៃ អាចព្យាបាលស្រែង ដំបៅ និងកាត់បន្ថយការឈឺសន្លាក់៨. ជាគ្រឿងធម្មជាតិសម្អាតផ្ទះ កម្ចាត់បាក់តេរី៩. ជាផលិតផលថែសម្រស់ធម្មជាតិ ប្រភព៖ Rural Sprout🌱
-
ស្ថានភាពធាតុអាកាស ២១-២៧ មេសា ២០២១

-
ជួយគ្នាក្នុងគ្រាលំបាក

នៅល្ងាចថ្ងៃទី១៩ មេសា ក្រុម ការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជ ធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់អ៊ំ ពូ ប្រកបរបរ ធាក់ ស៊ីក្លូ ក្នុង រាជ ធានី ភ្នំពេញ ចំនួន ១១៥នាក់ ដោយក្នុង ម្នាក់ទទួលបានអង្ករ ១០គីឡូ ក្រាម មីសួរ ១២កញ្ចប់ ត្រីខ៥កំប៉ុង និង ទឹក បរិសុទ្ធ ១យួ ដេីម្បី ចូលរួម ដោះស្រាយ ជីវភាព ប្រចាំ ថ្ងៃ ក្នុង កំឡុងពេល បិទ ខ្ទប់ ។ 📷 UYFC Phnom Penh