-
កូវីដ១៩នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មី ៦២៤នាក់ (ករណីសហគមន៍) និងជាសះស្បើយ ៤៨នាក់

-
សង្ខេបវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តការបិទខ្ទប់

១. អាជ្ញាធរត្រូវហាមឃាត់មិនឱ្យដំណើរការនូវទីតាំង ឬផ្សារណាដែលមិនរៀបរយ និងមានហានិភ័យខ្ពស់ក្នុងការចម្លង។ ២. អាជ្ញាធរត្រូវផ្អាកនូវទីតាំង សកម្មភាព មុខរបរ ឬអាជីវកម្មណាដែលបានរកឃើញ ឬសង្ស័យថាមានការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ លើកលែងតែសេវាសកម្មភាពចាំបាច់ដូចជា៖ ទឹក, អគ្គីសនី, អគ្គីភ័យ, សុខាភិបាលជាដើម ដែលអាចបើកដំណើរការក្រោយមានការកំណត់យកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត និងចត្តាឡីស័ករួច។ ៣. សម្រាប់តំបន់ដែលអាជ្ញាធរចាត់ទុកជាតំបន់ក្រហម៖ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរចេញពីលំនៅដ្ឋានបានឡើយ លើកលែងតែករណីសុខភាពបន្ទាន់ ឬចាក់វ៉ាក់សាំងដូសទី២។ ផ្សារ និងទីកន្លែងលក់គ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសេវាសកម្មភាពចាំបាច់ ដូចជា៖ ទឹក, អគ្គិសនី, អគ្គីភ័យ, សុខាភិបាលជាដើម។ ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតក្នុងតំបន់ក្រហម៖ មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ ដោយមានលិខិតបេសកកម្ម។ សកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់រៀបចំដោយ គ.ប.ខ។ មន្ត្រី និងបុគ្គលិកសុខាភិបាល និងឱសថស្ថាន ដោយមានការអនុញ្ញាត។ មន្ត្រី និងបុគ្គលិកអគ្គីភ័យ, ប្រមូលសំរាម, ផ្គត់ផ្គង់ទឹក និងអគ្គិសនី។ មន្ត្រី និងបុគ្គលិកសង្គ្រោះបន្ទាន់ ដោយមានការអនុញ្ញាត។ ទីតាំង និងបុគ្គលិកផ្គត់ផ្គង់មី, អាល់កុល និង អុកស៊ីហ្សែន…
-
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បិទផ្សារ ៤ទៀតជាបណ្ដោះអាសន្ន៖ ផ្សារត្រពាំងថ្លឹង ឯករាជ្យ១ ទួលពង្រ និងសេនជូរីផ្លាហ្សា

-
សេចក្តីណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

-
ទីតាំងចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) សំរាប់ដូសទី២ នៅ រាជធានីភ្នំពេញ📍

-
កម្មវិធីទិញអាហារតាម Online ដែលមានក្នុង App Store និង Google Play និង Website

-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលមានទីតាំងស្ថិតនៅ អគារ ៤៣២ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់នៅ អគារវិមាន កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

-
អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច សាខាច្រមុះជ្រូក ស្ទឹងមានជ័យ

-
អត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ដែលរកឃើញ នៅថ្ងៃទី ១៨ មេសា ២០២១ ចំនួន ១២៣នាក់ នៅខេត្តព្រះសីហនុ
