-
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារពោធិ៍ចិនតុង

-
អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានតាមខណ្ឌទាំង១៤ ត្រូវចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋមួយគ្រួសារម្នាក់ ដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញម្ហូប សម្រាប់ជីវភាពក្នុងគ្រួសារ

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៩ មេសា ២០២១

១. Wing បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល – ថ្មីៗ ២. កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៨លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ – FN ៣. ក្រោយកម្ពុជាតវ៉ាយ៉ាងក្តៅគគុក៖ សារព័ត៌មាន Vice Asia លុបខ្លឹមសារនៃបទសម្ភាសន៍ និងចេញសារសុំទោសក្រុមគ្រួសារជនរងគ្រោះ – កោះសន្តិភាព ៤. អូស្រ្តាលី និងនូវែលសេឡង់ ចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរ – Xinhua ៥. ហុងកុង បិទជើងហោះហើរពីហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌា ព្រោះបារម្ភកូវីដ១៩បំប្លែងថ្មី – Reuters
-
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាថ្ងៃទី២០ មេសា- ៣ ឧសភា ២០២១

-
មនុស្ស ២នាក់ទៀតហើយដែលលួចចូលក្នុងខេត្ត ហើយមានវិជ្ជមានកូវីដ១៩ ដែលពួកគេជាអ្នកស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ មេសា

-
អតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លោក គិន លី បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៩ មេសា នៅវេលាម៉ោង ០៨:០០នាទី ដោយសារជំងឺកូវីដ១៩

-
គិតត្រឹមថ្ងៃទី១៩ មេសា ម៉ោង ១៥៖១០ ករណីឆ្លងនៅផ្សារនាគមាស មានអ្នកពាក់ព័ន្ធសរុបចំនួន ៩០នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ១៩

-
គិតត្រឹមថ្ងៃទី១៩ មេសា ម៉ោង ១៥៖១៤ ករណីឆ្លងនៅផ្សារបឹងត្របែកផ្លាហ្សា មានអ្នកពាក់ព័ន្ធសរុបចំនួន ១៤នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ១៩

-
និរាករណ៍សេចក្តីសម្រេចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល

និរាករណ៍សេចក្តីសម្រេចលេខ ០១៨ សហវ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដោយអនុវត្តនូវជំនួយសង្គ្រោះបន្ទាន់ ដូចមានចែងក្នុងសេចក្ដីណែនាំលេខ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្តីពីវិធានការលម្អិតដើម្បីរិតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
-
ក្រសួងអប់រំ ជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនបុគ្គលិកអប់រំក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល
