-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី២ មីនា ២០២១

១. អ្នកទេសចរ និងចំណូលពីអង្គរវត្ត បន្តថយចុះជិត ៩៩ ភាគរយក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២១ – រស្មីកម្ពុជា ២. ពីរខែដើមឆ្នាំ ២០២១ កម្ពុជានាំចេញកសិផល ១.៥ លានតោន កើនឡើងជាង ៥៥ភាគរយ – ថ្មីៗ ៣. ក្រសួងសាធារណការ និងដឹកជញ្ជូនលុបចោលការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ១៣៣នាក់ ជួយកាត់បន្ថយការចំណាយរបស់រដ្ឋ – FN ៤. ឡាវរំពឹងឡើងឋានៈចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុត នៅឆ្នាំ ២០២៦ – FN ៥. អុីរ៉ង់បានបដិសេធធ្វើការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក និងអឺរ៉ុបដោយផ្ទាល់ – ភ្នំពេញបុស្តិ៍
-
ក្រសួងសុខាភិបាលរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

-
វ៉ាក់សាំង AstraZeneca ប្រឆាំងកូវីដ១៩ ជំហានទី១ ចំនួន ៣២៤.០០០ដូស ពីមជ្ឈមណ្ឌលកូវ៉ាក់ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី០២ មីនា ២០២១

-
ឧកញ៉ាហោរាធិបតី អ៊ុម យក់ ចាងហ្វាងក្រុមហោរាព្រះបរមរាជវាំងរជ្ជកាលព្រះបាទ នរោត្តម សីហនុ(គ្រាទី១)

តំណែងឧកញ៉ាហោរាធិបតី ជាតំណែងមួយសំខាន់នៅក្នុងព្រះបរមរាជវាំងសម័យបុរាណ ដោយមានតួនាទីជាចាងហ្វាងក្រុមហោរាប្រចាំព្រះបរមរាជវាំង ជាអ្នកគន់គូរ ទស្សទ៍ទាយ ឫក្សរាសី ដួងជតា ព្យាករណ៍អនាគត ទំនាយហេតុភេទ និងរៀបចំព្រះក្បួនខ្នាតក្នុងព្រះរាជពិធីផ្សេងៗ។ អ្នកដែលមានតំណែងជា ហោរាធិបតីនេះគឺជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះនូវក្បួនតម្រាវិជ្ជាហោរាសាស្ត្រ តារាសាស្ត្រ ក្បួនទំនាយ និងទំនៀមក្បួនព្រះរាជពិធីសម្រាប់ព្រះនគរទាំងមូល។ 📷 បរាណាចារ្យ
-
កោះម្នាស់ 🍍

-
ប្រជាកសិករគួរងាកពីការធ្វើកសិកម្មសំរាប់តម្រូវការខ្លួនឯង មកធ្វើកសិកម្មរកលុយចំណេញ ទើបធ្វើឱ្យជីវភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ

-
បន្ទះសូឡាដែលអាចបត់បែនបាន

-
របាយការណ៍ សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី០១ មីនា ២០២១

-
សិវស្កន្ទ – ព្រះសិវៈប្រលែងលេងជាមួយកូនប្រុសជាទីស្រឡាញ់ តំណាងឱ្យក្ដីស្រឡាញ់របស់ឪពុកចំពោះកូន

-
សម្តេចតេជោ គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ ក្នុងការរៀបចំចងក្រងឯកសារស្រាវជ្រាវកម្រិតថ្នាក់ជាតិ ស្តីពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ

សម្តេចតេជោនាយករដ្ឋមន្ត្រី៖ “ខ្ញុំសូមគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ ក្នុងការរៀបចំចងក្រងឯកសារស្រាវជ្រាវកម្រិតថ្នាក់ជាតិ ស្តីពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងចងក្រងក្រាំងចម្រៀងសំរាប់ច្រៀងអម និងកំដរក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ។ ឯកសារស្រាវជ្រាវនេះ នឹងក្លាយទៅជាឯកសារគោល ដើម្បីទុកជាក្បួនខ្នាតសម្រាប់ការហាត់រៀនរបាំរបស់ក្មេងៗជំនាន់ក្រោយ”។ ដកស្រង់ពីសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ចុះថ្ងៃទី១ មីនា ២០២១ 📷 Niradey