-
មុននេះបន្តិចមានករណីឧក្រិដ្ឋជន ០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជំរិតយកប្រាក់ ១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ

ថ្ងៃទី១ មីនា ២០២១ មុននេះបន្តិចមានករណីឧក្រិដ្ឋជន ០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជំរិតយកប្រាក់ ១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង ០៤នាក់ ស្លាប់នៅនឹងកន្លែង។ 📷 Phnom Penh Gendarmerie
-
របាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ថ្ងៃទី២៨ កុម្ភៈ ២០២១

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញទៅចាក់វ៉ាក់សាំង AstraZeneca ជាមួយសម្តេចតេជោ ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ មីនា បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី២ មីនា ២០២១

-
សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប

-
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

-
COVID-19 នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មីចំនួន ១៥នាក់

-
ជណ្តេីរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
សម្តេចតេជោ៖ “ប្រសិនបើគ្មានការប្រែប្រួលខ្ញុំនឹងទទួលការចាក់វ៉ាក់សាំង AstraZeneca នៅម៉ោង៨:៣០ ព្រឹកថ្ងៃទី៤ មីនា នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ“

-
កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤.០០០ដូស នៅថ្ងៃទី២ មីនា ២០២១

-
លទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ថ្ងៃទី២៨ កុម្ភៈ

១. សម្រេចសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ២. សម្រេចប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់បី។ ៣. សម្រេចប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលតំណាងរាជរដ្ឋាភិបាលទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO)។ ប្រភព៖ Press OCM