-
“បាតុកម្មខុសច្បាប់ដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានសណ្តាប់ធ្នាប់សាធារណៈមិនមែនជាការអនុវត្តសេរីភាពដោយសន្តិវិធីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ”

-
ស្ថានភាពធាតុអាកាស ៣-៩ មីនា ២០២១

-
COVID-19 នៅកម្ពុជា 🇰🇭 រកឃើញករណីឆ្លងថ្មីចំនួន ២៤នាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១ មីនា ២០២១

១. ស្ពានឆ្លងទន្លេស្ទឹងត្រង់នឹងដាក់ឲ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ – រស្មីកម្ពុជា ២. កម្ពុជាកំពុងលក់សាំងធម្មតា និងប្រេងម៉ាស៊ូតទាបជាងតម្លៃទីផ្សារអន្តរជាតិ – Swift News ៣. តុលាការកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត, ឯបក្ខពួក ៨នាក់ទៀត ជាប់ពន្ធនាគារ២០-២២ឆ្នាំ – FN ៤. ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន – FN ៥. យ៉ាងហោចណាស់មនុស្ស ១៨ នាក់ស្លាប់ក្នុងបាតុកម្មនៅមីយ៉ាន់ម៉ានៅថ្ងៃទី ២៨ កុម្ភៈ – ថ្មីៗ
-
NagaWorld ស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១១ករណី

-
ប្រាក់ព្យ៉ាស់ត្រូវបានបោះផ្សាយដោយបារាំង ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូចិន និងចេញផ្សាយដោយធនាគារឥណ្ឌូចិននៅឆ្នាំ១៨៧៨ ចរាចរនៅតុងកឹង អណ្ណាម កូសាំងស៊ីន ឡាវ និងកម្ពុជា

-
ប្រកាសព័ត៌មាន៖ មានបុគ្គលវិជ្ជមានកូវីដ១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១

១. សូមអញ្ជេីញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជនី-ខេត្ត មានស្រាប់។ ២. ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ប្រភព៖ នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង
-
ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព ទីក្រុងសៀមរាប-អង្គរ ដូចដែលត្រូវបានប្រកាសជា “ទីក្រុងវប្បធម៌អាស៊ាន” សំរាប់ឆ្នាំ២០២១-២០២២

ការអភិរក្ស ជួសជុលសំណង់ វត្ថុបុរាណ និងការកែប្រែមុខមាត់ថ្មីនៃរមណីយដ្ឋានអង្គរ គឺជាការរក្សានូវតឹកតាងប្រវត្តិសាស្ត្រ និងកិត្យានុភាពជាតិ ហើយការថែរក្សាការពារនេះ អាច ជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។ 📷 Online
-
សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះភាពជោគជ័យក្នុងការចរចា ដើម្បីធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង ១០០រូបពីបរទេសមកវិញ

“សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះភាពជោគជ័យក្នុងការចរចា ដើម្បីធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង ១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ។” ដកស្រង់ពីសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរទិវាវប្បធម៌ជាតិ ចុះថ្ងៃទី១ មីនា ២០២១
-
ក្នុងចំណោមឧក្រិដ្ឋជន ៤នាក់ មានម្នាក់ជាតៃកុងឡានរបស់ម្ចាស់ផ្ទះផ្ទាល់ បើតាម ឧ.ឯក រ័ត្ន ស្រ៊ាង
