-
ដំណឹងល្អ សម្រាប់ភ្ញៀវទេសចរ ដែលធ្លាប់បានទៅ គ្រោងទៅ និងមិនទាន់បានទៅលេង រមណីយដ្ឋាន ទឹកធ្លាក់ច្រកល្អៀង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់!

-
សួនបន្លែជេីងភ្នំនាងកង្រី កំពង់ឆ្នាំង

-
ចំណុចអាទិភាព១០ សំរាប់ការតាំងចិត្តឆ្នាំថ្មី ២០២១ សំរាប់ជាការពិចារណា

ចំណុចអាទិភាព១០ សំរាប់ការតាំងចិត្តឆ្នាំថ្មី ២០២១ សំរាប់ជាការពិចារណា៖ ១. ហាត់ប្រាណ២. ទទួលទានអាហារជួយដល់សុខភាព៣. ចំណាយពេលជាមួយគ្រួសារ និងមិត្តច្រេីនជាងមុន៤. សម្រកទំងន់៥. រស់នៅដោយសន្សំសំចៃជាងមុន៦. កាត់បន្ថយពេលវេលាជាមួយប្រព័ន្ធសង្គម៧. ប្រឹងប្រែង បំពេញការ ងារ ឱ្យល្អជាងមុន៨. បន្ថយស្ត្រេសការងារ៩. ឈប់ជក់បារី១០. បន្ថយគ្រឿងស្រវឹង ប្រភព៖ Oum Sopheap
-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១នាក់ (សហគមន៍)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២៥ ធ្នូ ២០២០

១. អឺរ៉ុប បារាំង និងអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទាន ១១៦លានដុល្លារ ដល់មកកម្ពុជា សម្រាប់អភិវឌ្ឍតាមជនបទ – ថ្មីៗ ២. ការនាំចេញពីកម្ពុជាទៅអង់គ្លេសនឹងមានកំណើន ឬថយចុះ ត្រូវពឹងលើសេដ្ឋកិច្ចអង់គ្លេស – RFI ៣. ស្វែងរកវិជ្ជា និងកិត្តិយស សេពគ្រឿងញៀននាំមហន្ដរាយ! ២៥ ខែធ្នូ៖ បង្ក្រាប១១ករណី ឃាត់ខ្លួន៣៨នាក់ – Fresh News ៤. ក្រសួងរំលឹកម្ចាស់សេវាសុខាភិបាល ឲ្យចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ កុំសរសេរដៃ ព្រោះអានមិនដាច់ – ថ្មីៗ ៥. លោកផៃ សុីផាន៖ ជំនួយណាដែលប៉ះពាល់ដល់ឯករាជ្យភាព និងអធិបតេយ្យភាព គឺកម្ពុជាមិនទទួលយកនោះទេ – RFI ៦. ភរិយារដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប៉ុមប៉េអូ ឆ្លងជំងឺកូវីដ១៩ ខណៈលោក ប៉ុមប៉េអូ ធ្វើចត្តាឡីស័ក – Fresh News ៧. ជប៉ុន ដាក់គោលដៅលុបរថយន្តប្រើសាំង…
-
គោលការណ៍ ៥Rs ជាគោលការណ៍ទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ

គោលការណ៍ ៥Rs មាន៖ ១. Refuse (ការបដិសេដ) ជាការមិនប្រើប្រាស់ប្លាស្ទិក ដូចជាថង់,ទុយោជាដើម។ ២. Reduce (ការកាត់បន្ថយ) ជាការកាត់បន្ថយការប្រើប្រាស់វត្ថុដែលមានសារធាតុប្លាស្ទិកតាមដែលអាចធ្វើបាន។ ៣. Reuse (ការប្រើឡើងវិញ) ជាការប្រើប្រាស់ឡើងវិញនូវប្លាស្ទិកចាស់ៗដែលអាចនៅប្រើប្រាស់បានឱ្យអស់ពីលទ្ធភាព។ ៤. Recycle (ការកែច្នៃ) ជាការច្នៃប្លាស្ទិកចាស់ៗយកមកធ្វើជារបស់ថ្មីជាជាងបោះចោល។ ៥. Remind (ការក្រើនរំលឹក) ជាការដាស់តឿនមនុស្សជុំវិញខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនគោលការណ៍ ទាំងបួនខាងលើ។ បើពលរដ្ឋម្នាក់ៗធ្វើបាន សំរាមប្លាស្ទិក និងការបំពុលបរិស្ថាននឹងថយចុះជាក់ជាមិនខាន។
-
ក្រសួងសុខាភិបាលអំពាវនាវឱ្យកន្លែងព្យាបាលជំងឺឯកជនចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ បញ្ឈប់ការសរសេរដោយដៃ មិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត

-
ប្រទេសកម្ពុជាបានឡើងមកឈរលើកំពូលតារាង ជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតបានល្អជាងគេក្នុងចំណោមប្រទេស១៦៦

របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជម្ងឺកូវីដ១៩ ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ដោយផ្អែកលើទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជាបានឡើងមកឈរលើកំពូលតារាង ជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតបានល្អជាងគេក្នុងចំណោមប្រទេស១៦៦។ ពិភពលោកបានទទួលស្គាល់ពីប្រសិទ្ធភាពនៃវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, កីឡដ្ឋាន, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពីកូវីដ១៩, ការចែកម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។ គិតត្រឹមព្រឹកថ្ងៃទី២៥ ធ្នូ ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥៤នាក់ ហើយ ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” មានអ្នកឆ្លងសរុបចំនួន ៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៦នាក់៕ 📸 Fresh News
-
ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាការអភិវឌ្ឍទាំងឡាយណាដែលធ្វើឱ្យមានការរីកចម្រើន ធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងថ្ងៃនេះ បុន្តែមិនធ្វើឱ្យមានវិនាសកម្ម ឬមហន្តរាយទៅដល់ថ្ងៃស្អែក

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយកចិត្តទុកដាក់ការពារកុំឱ្យឆ្លងកូវីដ១៩ នាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas)

ថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian) សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយកចិត្តទុកដាក់ការពារកុំឱ្យឆ្លងកូវីដ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជេល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ 📷 SPM Page