-
ព័ត៌មានសំខាន់ៗថ្ងៃ ២៣ ធ្នូ ២០២០

១. កម្ពុជានឹងសហការជាមួយប្រទេស ១៧ បណ្តុះបណ្តាលធនធានមនុស្សតាមកម្មវិធី STEM – ភ្នំពេញបុស្តិ៍ ២. កម្ពុជារំពឹងថានឹងទទួលបាន ១,៧៧១ ដុល្លារអាមេរិកនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២១ – AMS Economy ៣. រដ្ឋមន្ត្រីកសិកម្ម៖ មិនមានការអនុញ្ញាតឱ្យនាំចូលពងទាពីក្រៅប្រទេសទេ, ក្រសួងនឹងចុះចាប់បើឈ្មួញណាលួចនាំចូល – Fresh News ៤. ការនាំចេញផ្លែស្វាយកែវរមៀតស្រស់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍ ៥. បារាំងផ្តល់ហិរញ្ញប្បទានជាង ៩១លានដុល្លារ ពង្រឹងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ – ភ្នំពេញបុស្តិ៍ ៦. ជប៉ុន និងហ្វីលីពីនប្រកាស ហាមឃាត់ជើងហោះហើរទាំងអស់មកពី ចក្រភពអង់គ្លេស ក្រោយការផ្ទុះវីរុសកូវីដ១៩ទម្រង់ថ្មី – Fresh News ៧. មន្ទីរពិសោធន៍ BioNTech ធានាថាអាចផលិតវ៉ាក់សាំងថ្មីរវាង ៦សប្តាហ៍ ក្នុងករណីមេរោគកូវីដ១៩ – ថ្មីៗ
-
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ

-
យុទ្ធសាស្ដ្រលែងទាឱ្យស៊ីសត្វល្អិតក្នុងវាលស្រែ ជាយុទ្ធសាស្រ្តឈ្នះៗ រវាងអ្នកដាំស្រូវ និងអ្នកចិញ្ចឹមទា

ពេលគេលែងហ្វូងទារាប់ម៉ឺនក្បាលចូលក្នុងវាលស្រូវ ទាទាំងនោះស៊ីសត្វល្អិតចង្រៃដែលបំផ្លាញផលដំណាំ កាត់បន្ថយការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត។ លាមករបស់ទាក្លាយជាជីធម្មជាតិសម្រាប់ដំណាំ កាត់បន្ថយការប្រើប្រាស់ជីទិញពីផ្សារ។ ដានជើងរបស់ទាក៏បានជួយឱ្យដីរាបស្មើ ងាយស្រួលភ្ជួរ។ ដោយឡែក ម្ចាស់ទាពុំចាំបាច់ចំណាយលុយទិញចំណីឱ្យទានោះទេ។ ប្រភព៖ South China Morning Post
-
អភិបាលស្រុកបន្ទាយស្រីថ្លែងថា “ពង្រាយធុងសំរាមងាយស្រួលទេ តែប្រមូលសំរាមឱ្យផុតពីភ្នែកសាធារណជនទើបលំបាក”

-
រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមតាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី២២ ធ្នូ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមតាមប្រព័ន្ធវីដេអូ។ លើវិស័យកសិកម្ម ភាគីទាំងពីរបានប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រប់គ្រងសកម្មភាពកេងប្រវ័ញ្ចខុសច្បាប់ ការដឹកជញ្ជូននិងការជួញដូរឈើហ៊ុប និងសត្វព្រៃខុសច្បាប់ឆ្លងដែន។ លើវិស័យបរិស្ថានភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីអនុវត្តឱ្យបានជោគជ័យនូវគម្រោងនានាផ្នែកបរិស្ថាន ធនធានទឹក និងឧតុនិយម ក៏ដូចជាការការពារ និងអភិរក្សបរិស្ថាន សកម្មភាពពាក់ព័ន្ធអាកាសធាតុ កំណើនបៃតង និងការគ្រប់គ្រងដីធ្លី។ លើវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មទ្វេភាគី ដោយទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ៥ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ២០២០។ លើការថែទាំសុខភាព ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កផ្នែកសុខភាពនៅតាមព្រំដែន”។ ប្រភពលិខិត៖ ក្រសួងការបរទេស
-
កោះរ៉ុង ៤០គីឡូម៉ែតពីឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយម

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ២នាក់ (១នាក់ សហគមន៍)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២២ ធ្នូ ២០២០

១. ចិនផ្តល់សម្ភារៈ កាត់បន្ថយការបញ្ចេញកាបូនតម្លៃ ៣លានដុល្លារដល់កម្ពុជា – ថ្មីៗ ២. ពលករជិត ៤០០នាក់ត្រឡប់មកពីថៃ កំពុងធ្វើចត្តាឡីស័ក ដើម្បីបង្ការកូវីដ១៩ – ថ្មីៗ ៣. ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ២២ ខែធ្នូ៖ បង្ក្រាប៣០ករណី ឃាត់ខ្លួន៧២នាក់ – Fresh News ៤. ពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាបជាង ៩០% យល់ព្រមរើទៅនៅជាង ២០គីឡូម៉ែត្រពីទីតាំងចាស់ – RFI ៥. រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា បានជួបតំណាងក្រុមហ៊ុន Facebook ដើម្បីកំណត់ពន្ធលើសេវាឌីជីថល – ថ្មីៗ ៦. ប្រទេសស្រីលង្កា សម្រេច “ផ្អាកជើងហោះហើរពីចក្រភពអង់គ្លេស” ក្រោយរកឃើញជំងឺកូវីដ-១៩ទម្រង់ថ្មី នៅទីនោះ – Fresh News ៧. កំណែទម្រង់របបរាជានិយម ជាមុខសញ្ញាអាទិភាពរបស់បាតុកតថៃក្នុងឆ្នាំ២០២១ – ថ្មីៗ
-
ព្រះមហាក្សត្រតែងតាំងលោកជំទាវ ជ្រឹង បុទុមរង្សី ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបង្ហាញការគាំទ្រ និងចាត់ទុកគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវេសិន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបង្ហាញការគាំទ្រ និងចាត់ទុកគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ។ នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការ(WCS) ក៏បានឲ្យដឹងថា៖ បច្ចុប្បន្នផលិតផលស្រូវត្រយងមាន៖ អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុតអាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទីផ្សារធំៗក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ហើយគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឱ្យកសិករទាំងអស់គោរពតាមគោលការណ៍សរីរាង្គចំនួន១២ចំនុច ដូចជា៖ ការគោរពគោលការណ៍សរីរាង្គ, គោរពគោលការណ៍ដាំដុះតាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដីព្រៃបន្ថែម, ការពារ និងអភិរក្សសត្វព្រៃ។ ប្រភព៖ ក្រសួងបរិស្ថាន