-
ពីមុនចូលព្រៃតស៊ូ ឥឡូវចូលព្រៃលំហែកាយ

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ៣នាក់ (សហគមន៍)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២៤ ធ្នូ ២០២០

១. រដ្ឋបន្តអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ និងឧបត្ថម្ភប្រាក់ដល់ជនក្រីក្រ និងកម្មកររោងចក្រ – ថ្មីៗ ២. ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងសម្រេចឲ្យបាន ៦៧% ត្រឹមដំណាច់ឆ្នាំ ២០២១ – ភ្នំពេញបុស្តិ៍ ៣. ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ២៤ ខែធ្នូ៖ បង្ក្រាប១២ករណី ឃាត់ខ្លួន៣៦នាក់ – Fresh News ៤. គ្មានការប្រគុំតន្ត្រី ការរៀបចំស្តង់លក់ផលិតផលនាឱកាសបុណ្យណូអែល និងចូលឆ្នាំសកលឡើយ – ថ្មីៗ ៥. រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១ – Fresh News ៦. អង់គ្លេស បិទជើងហោះហើរ មកពីអាហ្វ្រិកខាងត្បូង ក្រោយរកឃើញកូវីដ-១៩ ទម្រង់ថ្មីទី២ – Fresh News ៧. រុស្សីដាក់បម្រាមមន្ត្រីអាល្លឺម៉ង់ នុងសហភាពអឺរ៉ុបមួយចំនួន មិនឲ្យចូលប្រទេសខ្លួន – ភ្នំពេញបុស្តិ៍
-
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងសូមបញ្ជាក់ថាការស្លាប់ពលការិនីផ្នែកកសិកម្មឈ្មោះ នួន សុខខេង គឺបណ្តាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង

ស្ថានទូតកម្ពុជា សូមធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ចំពោះការចុះផ្សាយព័ត៌មានមួយចំនួនផ្ទុយពីការពិត វាយប្រហារមកលើស្ថានទូតកម្ពុជាដោយគ្មានភស្តុតាងត្រឹមត្រូវ ចង់គេងចំណេញនយោបាយពីការស្លាប់។ ស្ថានទូតបានជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវីក្រុមអ្នកច្បាប់ ក្នុងការប្តឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឱ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ។ ប្រភព៖ Fresh News
-
ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ

ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំគឺ៖ ១)ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអុំ៖ ប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ សម្រាប់ចេញចូលគ្រប់ពេលវេលាក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ។ ២)ខ្លោងទ្វារខាងជើង មានឈ្មោះថា ដីឆ្នាំង៖ ប្រើសម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុស។ ៣)ខ្លោងទ្វារខាងលិច មានឈ្មោះថា តាកាវ៖ ប្រើសម្រាប់ប្រហារជីវិតជនណាដែលប្រព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ។ ៤)ខ្លោងទ្វារទិសខាងកើតខ្លោងទ្វារខ្មោច៖ សម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ៥) ខ្លោងទ្វារទិសខាងកើតខ្លោងទ្វារជ័យ៖ សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ។ ប្រភព៖ Press OCM
-
សង្គមបច្ចុប្បន្ន

-
ពិសខ្យាដំរីមានតម្លៃដល់ទៅ ៣៩លានដុល្លារក្នុងមួយធុង (ចំណុះជិត ៤លីត្រ)

ខ្យាដំរីឈ្មោះ “Deathstalker” គឺជាសត្វមានពិសដ៏សាហាវ តែពិសរបស់វាមានតម្លៃដល់ទៅ ១៣០ដុល្លារ ក្នុង១តំណក់ ដែលមានទំហំតូចជាងគ្រាប់ស្ករទៅទៀត។ គេត្រូវប្រើឧបករណ៍ជំនួយដើម្បីចម្រាញ់យកពិសរបស់វា។ ខ្យាដំរីមួយក្បាលអាចចម្រាញ់បានតែ ២មីលីលីត្រប៉ុណ្ណោះ។ ពិសខ្យាដំរីនេះ មានម៉ូលេគុលសំខាន់ៗដែលបម្រើដល់វិស័យសុខាភិបាល។ ម៉ូលេគុល Chlorotoxin ជួយកំណត់ទីតាំងនៃដុំសាច់មហារីកក្នុងខួរក្បាល និងឆ្អឹងខ្នង។ ម៉ូលេគុល Scorpine ជួយកម្ចាត់វីរុសជម្ងឺគ្រុនចាញ់ និង Kaliotoxin អាចការពារជម្ងឺពុកឆ្អឹង។ ប្រភព៖ Business Insider
-
សេចក្ដីណែនាំអំពីវិធានការជុំទី៧បន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច

សេចក្ដីណែនាំអំពីវិធានការជុំទី៧បន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលត្រូវបានរៀបចំឡើងរួមមាន៖ ១) វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, វិស័យទេសចរណ៍៖ បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទដែលបានចុះបញ្ជីសម្រាប់រយៈពេល៣ខែបន្ថែមទៀត, លើកលែងការបង់ភាគទាន និងពន្ធប៉ាតង់ និងពន្ធលើស្លាកយីហោ ២) វិធានការបន្តជួយវិស័យអាកាសចរណ៍៖ ការលើកលែងប់ពន្ធអប្បបរមា និង ពន្យារពេលបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលរយៈពេល៣ខែបន្ថែមទៀត ៣) វិធានការបន្តជួយវិស័យរោងចក្រ និង សហគ្រាស ៤) ការទ្រទ្រង់កំណើន៖ លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬស្មើប្រាំពីរម៉ឺនដុល្លារ ៥) បន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)៖ ទម្លាក់អត្រាពន្ធកាត់ទុក ៦) បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ប្រភព៖ Fresh News
-
ការងារអភិរក្សបរិស្ថានរបស់រដ្ឋបាលស្រុកបន្ទាយស្រី

-
COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ២នាក់ (១នាក់ សហគមន៍)
