-
ក្រសួងកសិកម្មបានបដិសេធលើការលើកឡើងថា “ស៊ុតចុះថោកក្រោម ៣០០រៀលគឺដោយសារមានការនាំចូលពីប្រទេសជិតខាង”

ក្រសួងបញ្ចាក់ថាពុំដែលអនុញ្ញាតឲ្យនាំចូលស៊ុតពីប្រទេសជិតខាងមកកាន់កម្ពុជាឡើយ។ ការធ្លាក់ចុះនៃតម្លៃស៊ុតគឹមកពីការលុបចោលនៃការជួបជុំគ្នានៅក្នុងបរិបទជម្ងឺឆ្លងកូវីដ១៩ ដែលនាំឱ្យតម្រូវការធ្លាក់ចុះ។ ម្យ៉ាងទៀត នារដូវត្រីត្រូវ ពលរដ្ឋបែរមកពិសាសាច់ត្រីជំនួសឱ្យស៊ុតវិញ។ បើក្នុងករណីបងប្អូនសាធារណៈជនដឹងពីការលួចនាំចូលស៊ុតពីប្រទេសជិតខាង សូមមេត្តាទាក់ទងមកអគ្គនាយកដ្ឋានសុខភាពសត្វរបស់ក្រសួង។ ប្រភព៖ ក្រសួងកសិកម្ម
-
ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លេីសរីរាង្គមនុស្សមិនអាចជួយប្រឆាំងនឹងវីរុសកូវីដ១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន

-
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax)

ថ្ងៃទី២១ ធ្នូ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជា
-
ស.ស.យ.ក ទីស្តីការគណៈរដ្ឋមន្រ្តីបាននាំយកថវិកា និង សម្ភារៈមួយចំនួនទៅចែកជូនកុមារកំព្រានៅ មណ្ឌលកុមារកំព្រាភ្នំពេញថ្មីរបស់អង្គការកុមារអាស៊ីអាស្ពេកា

-
រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានផ្តល់បាឋកថា Online ស្តីពី “កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ” ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ របស់សាលាភូមិន្ទរដ្ឋបាល

នៅថ្ងៃទី ២២ ធ្នូ រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានផ្តល់បាឋកថា Online ស្តីពី “កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ” ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ របស់សាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពី៖ សមិទ្ធផលការងារសំខាន់ៗ និង បញ្ហាប្រឈមចម្បងៗទាក់ទងនឹង៖ កិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុ, ការអភិវឌ្ឍដោយចីរភាព, ការការពារ និង អភិរក្សធនធានធម្មជាតិ, កិច្ចគាំពារបរិស្ថាន, ការអភិវឌ្ឍសហគមន៍មូលដ្ឋាន, ការអប់រំផ្សព្វផ្សាយ, ការងារវិមជ្ឈការ និងវិសហមជ្ឈការ, ការងារសហប្រតិបត្តិការ ការរៀបចំផែនការ និង ថវិការ, ការងារយេនឌ័រ នារី យុវជន និងកុមារ និង ទិសដៅការងារជាអាទិភាពសម្រាប់អនុវត្តនៅក្នុងនីតិកាលទី៦របស់រដ្ឋសភាផងដែរ។
-
ពូជសត្វឃ្មុំជាង៤០% លើពិភពលោកត្រូវរងការគំរាមកំហែងពីទង្វើរបស់មនុស្ស

ឃ្មុំ គឺជាភ្នាក់ងារដឹកនាំគ្រាប់លម្អងដ៏សំខាន់មួយក្នុងធម្មជាតិ។ មួយភាគបីនៃបន្លែយើងបរិភោគពឹងផ្អែកលើសត្វឃ្មុំ ហើយទិន្នផលដំណាំទាំងនោះមានតម្លៃស្មើនឹង ១៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ពូជឃ្មុំ ១២ប្រភេទនៅប៉ែកអ៉ឺរ៉ុបកំពុងជិតផុតពូជ ខណៈដែល ជាង៤០%ទៀតរងការគំរាមកំហែងខ្លាំង ដោយសារការប្រើប្រាស់ជីគីមី ការប្រែប្រួលធាតុអាកាស ការឡើងចុះនៃបរិមាណទឹកភ្លៀងជាដើម។ ដើម្បីសង្គ្រោះសត្វឃ្មុំពីការផុតពូជ រោងចក្រឧស្សាហកម្ម ត្រូវដឹង និងសិក្សាពីផលប៉ះពាល់របស់រោងចក្រលើបរិស្ថាន ហើយប្រជាជនម្មាក់ៗអាចងាកមកដាំផ្កាព្រៃ គាំទ្រកសិកម្មប្រកបដោយចីរភាព និងបង្កើតជាសំបុកសម្រាប់សត្វឃ្មុំ។ ប្រភព៖ World Economic Forum
-
លទ្ធផលនៃការបន្តសម័យប្រជុំលើកទី ៦ព្រឹទ្ធសភា ថ្ងៃទី ២២ ធ្នូ ២០២០

លទ្ធផលនៃការបន្តសម័យប្រជុំលើកទី ៦ព្រឹទ្ធសភា ថ្ងៃទី ២២ ធ្នូ មានរបៀបវារៈចំនួនបី គឺពិនិត្យ និងឱ្យយោបល់លើ៖ ១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាលទៅវិញទៅមកលើការផ្តល់អាជ្ញាប័ណ្ណក្រុមអាកាសយានិក ២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។ ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន ៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
-
ខេត្តក្រចេះសំបូរដោយធនធានធម្មជាតិទាំងលើដី និងក្នុងទឹក

-
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពី COVID-19 នៅកម្ពុជា មានករណី ជាសះស្បើយ ២នាក់ (១នាក់ សហគមន៍)

-
ព័ត៌មានសំខាន់ៗថ្ងៃ ២១ ធ្នូ ២០២០

១. សម្តេច ស ខេង៖ ព័ត៌មានពិត មិនមែនទាល់តែគេនិយាយសរសើរនោះទេ – ថ្មីៗ ២. ថៃប្រើថវិកាជិត២លានដុល្លារ ស្ថាបនាផ្លូវតភ្ជាប់ពាណិជ្ជកម្ម រវាងច្រកភូមិថាសេន ខេត្តត្រាត ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ – Fresh News ៣. ករណីស៊ុតចុះថោក! ក្រសួងកសិកម្មបញ្ជាក់ជាថ្មីថា ពុំដែលអនុញ្ញាតឲ្យនាំចូលស៊ុតពីប្រទេសជិតខាងឡើយ – Swift News ៤. ផ្ទុះកូវីដនៅសាមុតសាខន៖ ក្រសួងការងារកម្ពុជា ផ្អាកបញ្ជូនពលករខ្មែរ ទៅធ្វើការនៅថៃ – RFI ៥. រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំប្រឡងប្រណាំងផ្ទះគំរូ ខណៈភូមិព្រះដាក់ ក្លាយជាភូមិគំរូលើសោភ័ណភាពបរិស្ថាន – Fresh News ៦. ក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ នឹងប្រើដង្ហើមចុងក្រោយ ស្នើឲ្យតុលាការកំពូលអាមេរិក “លុបចោលលទ្ធផលបោះឆ្នោត” – Fresh News ៧. តៃវ៉ាន់ បញ្ជូននាវា និងយន្តហោះចម្បាំង…