Category: One-Minute

  • អ្នកជំនាញថា បើគ្មានរនាំងបេតុង អ្នកជិះយន្តហោះកូរ៉េទាំង១៨១នាក់អាចរស់ទាំងអស់

    អ្នកជំនាញថា បើគ្មានរនាំងបេតុង អ្នកជិះយន្តហោះកូរ៉េទាំង១៨១នាក់អាចរស់ទាំងអស់

    បរទេស ៖ លោក David Learmount អ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវអាកាសអន្តរជាតិដ៏ល្បីឈ្មោះ បានប្រាប់ Sky News ថា អ្នកដំណើរទាំង ១៨១នាក់ នៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Ai អាចនៅមានជីវិតរស់ទាំងអស់ ហើយយន្តហោះអាចគ្រាន់តែរងការខូចខាត ប្រសិនបើគ្មានរនាំងបេតុង ដែលត្រូវបានយន្តហោះបុក។ គួររម្លឹកថា កាលពីថ្ងៃអាទិត្យ យន្តហោះ Boeing 737-800 បានដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃ ទៅកាន់កូរ៉េខាងត្បូង តែបានរអិលចេញពីផ្លូវរត់ ពេលចុះចត ខណៈដែលមានផ្សែងហុយ ចេញពីម៉ាស៊ីន ហើយក៏បានផ្ទុះ ជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ។ មានតែនារីអូតេស ២នាក់ប៉ុណ្ណោះ នៅមានជីវិត ក្រៅពីនេះ ស្លាប់ទាំងអស។ លោក David បានអះអាងថា រនាំងបេតុងគឺជាដើមហេតុនាំឲ្យមានមហន្តរាយដ៏ខ្លាំង ដោយលោកបញ្ជាក់ថា ជញ្ជាំងនេះកំពុងជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ លោកជឿជាក់ថា មនុស្សនៅលើយន្តហោះមានឱកាសល្អ ក្នុងការរស់រានមានជីវិត ពេលជួបហេតុការណ៍ ព្រោះអ្នកបើកបរបានចុះចតយន្តហោះដល់ដីរួចហើយ បើទោះបីជាធ្វើដំណើរ…

  • រថភ្លើងឆ្លងកាត់ភ្នំស្វីស ជិះម្តង៦០ដុល្លារ

    រថភ្លើងឆ្លងកាត់ភ្នំស្វីស ជិះម្តង៦០ដុល្លារ

    បរទេស ៖ រថភ្លើងទំនើបបច្ចេកវិទ្យាខ្ពស់អស្ចារ្យ ប្រចាំនៅទ្វីបអឺរ៉ុប GoldenPass Express ឬ រថភ្លើង GPX របស់ប្រទេសស្វីស ដែលធ្វើដំណើរឆ្លងកាត់ភ្នំ និងជ្រលងភ្នំ ចម្ងាយ១១៥គីឡូម៉ែត្រ កំពុងពេញនិយមខ្លាំង ដោយក្នុងនោះ តម្លៃសំបុត្រ មានចាប់ពីជាង៦០ដុល្លារ។ កាសែត BBC បានចេញផ្សាយ កាលពីចុងសប្តាហ៍ ដកស្រង់ប្រភពពីអ្នកដំណើរ ដែលបានរៀបរាប់ថា ជាមួយនឹងកៅអីស្បែក, ជាមួយ ស្រាសាំប៉ាញ ហើយរីករាយនឹងទស្សនីយភាពធម្មជាតិតាមផ្លូវធ្វើដំណើរ រយៈពេល៣ម៉ោង។ ប្រភពបានថា រថភ្លើងបែប Panoramic ទំនើប ដែលបង្អួចមានពីរជាន់ភ្ជាប់ទៅពិដាន បង្ហាញពីទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃទីជនបទរបស់ប្រទេសស្វីស រាប់ចាប់ពីបឹងខៀវស្រងាត់ពីកំពូលភ្នំខ្ពស់ រហូតដល់វាលស្មៅលីដី ដែលល្អលើសពីអ្វី ដែលមានក្នុងភាពយន្ត។ ក្រៅពីនេះ អ្នកជិះមើលឃើញ ពីផ្ទាំងទឹកកកនៃភ្នំ Alps, វាលស្មៅផ្កាព្រៃ និងសត្វគោ ដែលគេតុបតែងជាមួយនឹងកណ្តឹង។ ចំពោះសំបុត្រវិញ មានចាប់ពីប្រហែលជាង៦០ដុល្លារ ទៅ១២៥ដុល្លារ ហើយកុមារអាយុក្រោម ១៦ឆ្នាំ ជិះដោយមិនគិតថ្លៃ។ កាសែត BBC បានបញ្ជាក់ផងដែរថា…

  • ព្រឹត្តិការណ៍ “សាទរកម្ពុជា” ពោរពេញទៅដោយសិល្បៈ វប្បធម៌ ទាំងបុរាណ និងសហសម័យ រួមបញ្ចូលគ្នា

    ព្រឹត្តិការណ៍ “សាទរកម្ពុជា” ពោរពេញទៅដោយសិល្បៈ វប្បធម៌ ទាំងបុរាណ និងសហសម័យ រួមបញ្ចូលគ្នា

    ដើម្បីអបអរសាទរដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ។ ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ។ #ams1minute

  • ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    លើវិស័យថាមពលកកេីតឡើងវិញដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ សម្ដេចធិបតី គូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-អាមេរិក។ #ams1minute

  • សូមបង្ហាញជូននូវប្លង់ផែនទីរួមនៃព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលការតុបតែង ស្អាតៗ

    សូមបង្ហាញជូននូវប្លង់ផែនទីរួមនៃព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលការតុបតែង ស្អាតៗ

    ម្ហូបអាហារជាច្រើនប្រភេទ កម្មវិធីលេងកម្សាន្តសប្បាយៗ និងការរាប់ថយក្រោយ បាញ់កាំជ្រួចឆ្លងឆ្នាំសកលផងដែរ។ ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ។ 🎥 សាទរកម្ពុជា CelebratingCambodia #ams1minute

  • ប្រតិបត្តិករទេសចរណ៍រំពឹងថា ក្នុងឱកាសឆ្លងឆ្នាំសកលនឹងមាន​ភ្ញៀវ​មកលេងខេត្តកំពតច្រើន

    ប្រតិបត្តិករទេសចរណ៍រំពឹងថា ក្នុងឱកាសឆ្លងឆ្នាំសកលនឹងមាន​ភ្ញៀវ​មកលេងខេត្តកំពតច្រើន

    កំពត៖ខណៈដែលឆ្នាំ២០២៤ នឹងបញ្ចប់នៅរាត្រីថ្ងៃពុធឆាប់ៗខាងមុខ​នេះ ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តកំពត បាន​ត្រៀមកម្មវិធី​កម្សាន្ត​សប្បាយផ្សេងៗជាច្រើន នៅនឹងកន្លែងរបស់ខ្លួន ដើម្បី​ទទួលស្វាគមន៍​ភ្ញៀវ ក្នុងឱកាសបុណ្យ​ឆ្លង​ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ។ពួកគាត់រំពឹង​នឹងមានភ្ញៀវមកលេងច្រើនជាងឆ្នាំមុនៗ ខណៈមន្ត្រី​ជំនាញប្រាប់ថា ការកក់​បន្ទប់ស្នាក់មានរង្វង់៨០ ភាគរយគិតត្រឹមថ្ងៃចន្ទ។ អ្នកគ្រប់គ្រងផ្នែករៀបចំបន្ទប់ របស់ ហ្គូដ ថាម រីឡែក រីស៊ត (Good Time Relax  Resort)  លោក ស៊ន សុង បាន​ប្រាប់ថា រីស៊ត របស់លោកបានត្រៀមរៀបចំកម្មវិធីឆ្លងឆ្នាំ ជូនភ្ញៀវរបស់ខ្លួនរួចរាល់​ហើយ ខណៈទទួល​ការកក់បន្ទប់​ជាង​៨០ភាគរយ ។អ្នកគ្រប់គ្រង​រូបនោះរំពឹងថា ឆ្នាំនេះនឹងមានភ្ញៀវមកលេងនៅខេត្តកំពតច្រើន ។ ចំណែកអ្នកគ្រប់គ្រងបុគ្គលិកនៃរមណីយដ្ឋានដូងទេ បានបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំ២០២៤ សេវាស្នាក់នៅ​បានពេញអស់​យូរហើយ ។ ដោយឡែកសេវាម្ហូបអាហារ ខាងដូងទេបានបន្ថែម​បុគ្កលិក តុកៅអី គ្រឿងសមុទ្រ​ច្រើន​ជាងធម្មតា។រមណីយដ្ឋានដូងទេ នឹងមានការប្រគំតន្ត្រីពីព្រឹករហូតដល់ ពេលរាប់ថយក្រោយនារាត្រី។ ដោយឡែកភ្ញៀវទេសចរមកពីខេត្តបន្ទាយមានជ័យ និងសៀមរាបបាន​បង្ហាញអារម្មណ៍រំភើបរីករាយ ពេលឃើញទេសភាព​ដ៏ស្រស់ស្អាតនៅ​រមណីយដ្ឋានដូងទេ ពិសេសឃើញការតុបតែងលម្អក្រុងកំពត ថាពិតជាប្លែក និងទាក់ទាញធ្វើ​ឲ្យ​គាត់មិនចង់ត្រឡប់ទៅផ្ទះវិញទេ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើក​ឡើងថា រដ្ឋបាលខេត្តកំពតក្រោមការ​ចង្អុលបង្ហាញ​របស់ឯកឧត្តម ម៉ៅ…

  • សម្រស់ខេត្តកំពត

    សម្រស់ខេត្តកំពត

    🎥 Gazetteប្រជាជន #ams1minute

  • “សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

    “សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

    ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ ជួបគ្នានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៩ ធ្នូ

    របាយការណ៍នៅថ្ងៃទី២៩ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួស ៥នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៣០ ធ្នូ ២០២៤ #ams1minute

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់សិស្សនិស្សិតទាំងអស់ត្រូវគិតវិជ្ជមាន និងខិតខំឱ្យខ្លាំងក្នុងការសិក្សារៀនសូត្រ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់សិស្សនិស្សិតទាំងអស់ត្រូវគិតវិជ្ជមាន និងខិតខំឱ្យខ្លាំងក្នុងការសិក្សារៀនសូត្រ