-
ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ។ គ្រូតាក់តែងវិញ្ញាសាបានចាប់ផ្តើមតាក់តែងវិញ្ញាសាពីម៉ោង ៦ព្រឹក សម្រាប់ការប្រឡងនាម៉ោង១២:៣០ នាទីរសៀល។” ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ក្នុងពេល កាត់វិញ្ញាសារប្រឡងមន្ត្រីពន្ធដារ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនបេក្ខជនថា ជាចេតនា នៅរាល់សន្លឹកកិច្ចការនីមួយៗតែងតែមានហត្ថលេខារបស់ឯកឧត្តម ដោយហត្ថលេខាតាមទំព័រនីមួយៗមិនមានសភាពដូចគ្នានោះទេ។ ខណៈដែលវិញ្ញាសាទី១ នេះកំពុងដាក់ជូនបេក្ខជនប្រឡង វិញ្ញាសាសម្រាប់វេនទី២ ក៏កំពុងដំណើរការតាក់តែងស្របពេលជាមួយគ្នាដែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។ សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចូលរួមចំនួន ៥៦៩៤ នាក់ បើតាមការគ្រោងទុក។ មានតែបេក្ខជនដែលប្រឡងជាប់ដំណាក់នេះតែប៉ុណ្ណោះទើបអាចបន្តទៅប្រឡងដំណាក់កាលទី២ ជាបន្ត។ គួរបញ្ជាក់ថា ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ…
-
ក្បូនដង្ហែសាកល្បង សំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណជា៣ពាន់នាក់ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន

(ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍ «សាទរកម្ពុជា» កាន់តែកៀកឈានចូលមកដល់ គ្រប់ផ្នែកនៃការងារ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ហាញនៅក្នុង ក្បួនព្យុហយាត្រា ដើម្បីបង្ហាញសិល្បៈវប្បធម៌សំបូរបែប ក្នុងថ្ងៃទី៣១ ខាងមុខនេះ។ ជាក់ស្តែងរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ ទៅតាមតម្រាយផ្លូវដែលបានត្រៀមទុក ក្បួនដង្ហែ «សាទរកម្ពុជា» ជាក្បួនដង្ហែរសាកល្បង មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ក្បួនដង្ហែ បែបវប្បធម៌ប្រពៃណី តន្ត្រីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយទីងមោង គោមយក្សដ៏ធំ ពោងយក្ស និង ទស្សនីយភាពជាច្រើន នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានទាំងជាតិ និងអន្តរជាតិ ដែលបានមកឈមើការសមលើកដំបូងនៃក្បួនដង្ហែរបស់ព្រឹត្តិការណ៍ “សាទរកម្ពុជា” មុនការដង្ហែជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខព្រះបរមរាជវាំង ដែលនឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ។សម្ភាសន៍ ប្រជាពលរដ្ឋសូមជម្រាបជូនថា កម្មវិធី «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល…
-
១១ខែ ចិនបង្កើតការងារថ្មីជូនប្រជាជនជិត ១២លាននាក់

ប៉េកាំង ៖ យោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសចិនបានបង្កើតការងារថ្មីជូនពលរដ្ឋសរុបចំនួន ១១.៩៨លាននាក់ នៅក្នុងរយៈពេល ១១ខែនៃឆ្នាំនេះ។ ចាប់តាំងពីដើមឆ្នាំ ២០២៤មក ស្ថានភាពការងារជាទូទៅមានស្ថិរភាពក្នុងចំណោមយុវជន រួមទាំងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បើទោះបីជាចំនួនពលករចំណាកស្រុកនៅតាមទីជនបទបន្តកើនឡើង។ នេះបើយោងតាមក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន។ នៅឆ្នាំ ២០២៤នេះ ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានបន្តអនុវត្តគោលនយោបាយមួយចំនួន ដូចជាកាត់បន្ថយថ្លៃធានារ៉ាប់រងនៃភាពគ្មានការងារធ្វើ ឬរងរបួសទាក់ទងនឹងការងារ ដែលគិតលើសហគ្រាស និងពង្រឹងការគាំទ្រដល់អង្គភាពអាជីវកម្មក្នុងវិស័យនានា រួមទាំងវិស័យឯកជន និងសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។ យោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រថា ក្នុងអំឡុងពេលខែមករាដល់ខែកញ្ញា ទឹកប្រាក់សរុបចំនួន ១១.២ពាន់លានដុល្លារ ត្រូវបានបញ្ចេញជួយដល់សហគ្រាសទូទាំងប្រទេសចិន ដើម្បីលើកទឹកចិត្តឱ្យបង្កើត និងការរក្សាលំនឹងអត្រាមានការងារធ្វើ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ឡាវកត់ត្រាអ្នកជំងឺគ្រុនឈាមកើនលើស ២ម៉ឺននាក់ ក្នុងនោះស្លាប់ ១១នាក់

វៀងចន្ទន៍ ៖ ក្រសួងសុខាភិបាលឡាវកាលពីថ្ងៃសុក្របានប្រកាសថា ចំនួនអ្នកជំងឺគ្រុនឈាមនៅក្នុងប្រទេសឡាវ បានកើនឡើងលើស ២០,០០០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ១១នាក់ត្រូវបានរាយការណ៍គិតមកទល់ពេលនេះ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពនៃក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា ចំនួនអ្នកជំងឺគ្រុនឈាមខ្ពស់បំផុត ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ដែលមានចំនួនដក់ទៅ ៥,៧៦១ករណី។ ទន្ទឹមគ្នា ជំងឺគ្រុនឈាមបានបណ្តាលឲ្យមនុស្សចំនួន ១១នាក់ស្លាប់ ក្នុងនោះមាន ៤នាក់នៅខេត្តហ្លួងប្រាបាង, ៣នាក់នៅរាជធានី, ៣នាក់សេកុង និងម្នាក់ទៀតនៅខេត្តហ្លួងណាំថា។ ជាការឆ្លើយតប ក្រសួងសុខាភិបាលឡាវបាន ជំរុញ ឲ្យ ប្រជាពលរដ្ឋ រក្សា ការ ប្រុង ប្រយ័ត្ន និង ជួយ ទប់ ស្កាត់ ការ រីក រាល ដាល នៃ មេរោគ ឆ្លងបណ្តាលមក ពី មូស ខ្លាមួយនេះ។ លើសពីនេះ ក្រសួងសុខាភិបាលឡាវក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យទូទាំងប្រទេស ពង្រឹងវិធានការគ្រប់គ្រងជំងឺគ្រុនឈាម ដើម្បីការពារការរីករាលដាលកាន់តែធ្ងន់ធ្ងរ៕ ប្រភព ៖ AFP ប្រែសម្រួល…
-
ហាត់សមក្បួនដង្ហែ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

-
រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ

និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយនិងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ មករា ២០២៥ តទៅ៖ ១. e-Visa T បញ្ចុះតម្លៃពី ៣៦ ដុល្លារអាមេរិក មកនៅត្រឹម ៣០ ដុល្លារអាមេរិក។ ២. e-Visa E បញ្ចុះតម្លៃពី ៤២ ដុល្លារអាមេរិក មកនៅត្រឹម ៣៥ ដុល្លារអាមេរិក។ #ams1minute
-
សាទរកម្ពុជា នឹងបង្ហាញពីការលើកតម្កើងអត្តសញ្ញាណ មោទនភាព និងសាមគ្គីភាព របស់ជាតិយើង

-
អាកាសយានដ្ឋានអន្តរជាតិ តារាសាគរខេត្តកោះកុង ចាប់ផ្ដើមបើកដំណើរការពីថ្ងៃទី២៦ ធ្នូ នេះតទៅ

-
ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ផ្អាកជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនរបស់រុស្ស៊ី

បាគូ ៖ ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់បានប្រកាសកាលពីថ្ងៃសុក្រថា នឹងផ្អាកជើងហោះហើរពីទីក្រុងបាគូ ទៅកាន់ទីក្រុងមួយចំនួនរបស់រុស្ស៊ី គិតចាប់ពីកាលពីថ្ងៃសៅរ៍នេះតទៅ។ សេវាសារព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដោយទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរដ្ឋរបស់ប្រទេសអាស៊ែបៃហ្សង់ ស្ថិតក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាពហោះហើរ។ វិធានការនេះធ្វើឡើងបន្ទាប់ពីយន្ដហោះធុន Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ មានទិសដៅហោះហើរចេញពីរដ្ឋធានីបាគូ នៃប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុងក្រូស្នី ស្ថិតនៅក្នុងតំបន់ឆេឆេនីរបស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បានធ្លាក់ខណៈកំពុងព្យាយាមចុះចតនៅឯទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន។ យន្ដហោះនេះបានធ្លាក់នៅក្បែរឆ្នេរមួយស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រពីទីក្រុង Aktau ហើយវីដេអូថតដោយទូរស័ព្ទដៃ បានបង្ហាញថា យន្ដហោះ Embraer 190 បានសំយុងក្បាលចុះក្រោម មុននឹងធ្លាក់ទៅដល់ដី។ បើតាមក្រុមអ្នកជួយសង្រ្គោះ មនុស្ស ២៩នាក់នៅរស់រានមានជីវិត។ ក្រុមអ្នកជំនាញខាងអាកាសចរណ៍ បាននិយាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាស៊ែបៃហ្សង់ ដែលបានធ្លាក់នៅកាហ្សាក់ស្ថាននេះ ទំនងជាត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី។ ប៉ុន្តែខាងភាគីរុស្ស៉ីបានចេញមុខច្រានចោលភ្លាមៗ ចំពោះការសន្និដ្ឋានបែបនេះ។ យ៉ាងណាមិញ ការស៊ើបអង្កេតកំពុងដំណើរការ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា