Category: One-Minute

  • ប្រទះឃើញសាកសពស្ត្រីនិងកុមារអ៊ីរ៉ាក់១០០នាក់កប់ក្នុងដី

    ប្រទះឃើញសាកសពស្ត្រីនិងកុមារអ៊ីរ៉ាក់១០០នាក់កប់ក្នុងដី

    បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់ទើបតែបានរកឃើញសាកសពស្ត្រី និងកុមារជនជាតិឃឺដ ប្រហែល ១០០នាក់ នៅក្នុងផ្លូរដ៏ធំមួយ ដែលគេគិតថា ត្រូវបានសម្លាប់ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំអ៊ីរ៉ាក់ លោក Saddam Hussein ។ អ្នកកាសែត AFP ម្នាក់ បាននិយាយថា ផ្នូរនេះត្រូវបានរកឃើញ នៅតំបន់ Tal al-Shaikhia ក្នុងខេត្ត Muthanna ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីផ្លូវធំ។ លោក Diaa Karim ប្រធានអាជ្ញាធរអ៊ីរ៉ាក់ ដឹកនាំកិច្ចការនេះ បានប្រាប់ AFP កាលពីថ្ងៃពុធថា «បន្ទាប់ពីបានយកចេញស្រទាប់ទីមួយ នៃដី សំណល់បានលេចឡើងយ៉ាងច្បាស់ ឃើញថា ពួកគេទាំងអស់សុទ្ធតែជារបស់ស្ត្រី និងកុមារ ដែលស្លៀកពាក់សំលៀកបំពាក់ និទាឃរដូវ របស់ជនជាតិឃឺដ»។ លោកបានបន្ថែមថា ពួកគេទំនងជាមកពីតំបន់ Kalar ក្នុងខេត្ត Sulaimaniyah ភាគខាងជើង ដែលជាផ្នែកមួយនៃតំបន់ស្វយ័ត Kurdistan…

  • នាយករដ្ឋមន្ត្រីថៃទៅស្ថានីយឡានក្រុង ដោយមិនប្រាប់មុន

    នាយករដ្ឋមន្ត្រីថៃទៅស្ថានីយឡានក្រុង ដោយមិនប្រាប់មុន

    បាងកក ៖ កាសែត The Nation បានចេញផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើទស្សនកិច្ច ដោយមិនប្រកាសឲ្យដឹងមុន ទៅកាន់ស្ថានីយរថយន្តក្រុងបាងកក ដែលត្រូវបានគេស្គាល់ជាទូទៅថា Mo Chit 2 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីវាយតម្លៃ ពីការត្រៀមខ្លួនរបស់ស្ថានីយ សម្រាប់ការកើនឡើងនៃចរាចរណ៍ ពីសំណាក់អ្នកដំណើរ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ ឆ្លងឆ្នាំថ្មី។ យោងតាមរដ្ឋាភិបាល ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn បានជំរុញដល់ទីភ្នាក់ងារពាក់ព័ន្ធ ឱ្យផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើរ ដោយធានាថា អ្នកបើកបររថយន្តក្រុង គ្មានគ្រឿងញៀន ឬ គ្រឿងស្រវឹង ពេលបំពេញកាតព្វកិច្ច នេះបើតាមប្រភពដដែល។ លោកស្រីបានស្នើឱ្យមានអ្នកបើកបរពីរនាក់ ក្នុងឡានក្រុងមួយគ្រឿង ដើម្បីឆ្លាស់គ្នា ក្នុងអំឡុងពេលធ្វើដំណើរឆ្ងាយ កាត់បន្ថយហានិភ័យ នៃការបើកបរងងុយដេក។នាយករដ្ឋមន្ត្រីបានណែនាំមន្ត្រី ដាក់ពង្រាយចំនួនរថយន្តក្រុង ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលដល់កំណើនអ្នកដំណើរ ក្នុងថ្ងៃឈប់សម្រាក ចុងសប្តាហ៍។ យោងតាមក្រុមហ៊ុន The Transport Company Ltd ចំណុះក្រោមក្រសួងដឹកជញ្ជូនថៃ មានការព្យាករថា…

  • កំណាត់ផ្លូវជាតិលេខ៥៨ (ប៉ោយប៉ែត-សំរោង)

    កំណាត់ផ្លូវជាតិលេខ៥៨ (ប៉ោយប៉ែត-សំរោង)

    📷 ក្រសួងសាធារណការនិងដឹកជញ្ជូន #ams1minute

  • ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ

    ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ

    ក្រសួងទាំងពីរ បានពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាបប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅ​អភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។ ក្រសួងទាំងពីរ បានឯកភាពលើការពិនិត្យ ផែនទីបង្ហាញផ្លូវនេះរួមគ្នា ហើយនឹងបន្ត​រៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាបឱ្យបានសមស្របប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើតឱកាសការងារ សំដៅលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងលុបបំបាត់អាណាធិបតេយ្យភាពនៅក្នុងតំបន់។ កិច្ចប្រជុំជីវភាពរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងធនធានទឹក និងឧតុនិយម។ ២៦ ធ្នូ ២០២៤ 📷 MLMUPC #ams1minute

  • គិតត្រឹមខែតុលា ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​

    គិតត្រឹមខែតុលា ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​

    ក្នុងវិស័យសេដ្ឋកិច្ច មានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង៦០.៩ ប៊ីលានដុល្លារអាមេរិក) កើនឡើង​ ២.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ប្រភព៖ Gazette ប្រជាជន #ams1minute

  • អត្ថប្រយោជន៍ចំនួន៨ សម្រាប់ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីធល

    អត្ថប្រយោជន៍ចំនួន៨ សម្រាប់ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីធល

    ដែលបងប្អូនប្រកបរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបាន #ams1minute

  • កម្ពុជាជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក ដែលជាប្រទេសមានទីតាំងធម្មជាតិដ៏ស្រស់ស្អាត សម្រាប់វិស្សមកាល

    កម្ពុជាជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក ដែលជាប្រទេសមានទីតាំងធម្មជាតិដ៏ស្រស់ស្អាត សម្រាប់វិស្សមកាល

    📸 Ministry of Tourism #ams1minute

  • របកគំហើញថ្មី អង់គ្លេសបង្កើតម៉ាស៊ីនចិញ្ចឹមសួត ទុកវះកាត់ប្តូរឲ្យអ្នកជំងឺ

    របកគំហើញថ្មី អង់គ្លេសបង្កើតម៉ាស៊ីនចិញ្ចឹមសួត ទុកវះកាត់ប្តូរឲ្យអ្នកជំងឺ

    បរទេស៖ បើតាមកាសែត BBC បានចុះផ្សាយថា អង់គ្លេសបានបង្កើតម៉ាស៊ីនថ្មី អាចរក្សាសួត ឱ្យនៅមានជីវិត នៅក្រៅរាងកាយរបស់មនុស្ស ដែលនឹងបង្កើនលទ្ធភាពវះកាត់ប្តូរសរីរាង្គសួតសម្រាប់អ្នកជំងឺ បាន៣០ភាគរយ។ មន្ទីរពេទ្យ Royal Papworth ស្ថិតក្នុងទីក្រុង Cambridgeshire នៃ ចក្រភពអង់គ្លេស បានរកឃើញរបកគំហើញថ្មីនេះ ជាលើកដំបូង។ លោក Marius Berman អ្នកដឹកនាំផ្នែកវះកាត់ នៅមន្ទីរពេទ្យ Royal Papworth បាននិយាយថា បច្ចេកវិទ្យាវះកាត់ប្តូរសួត កន្លងមក ប្រឈមនឹងការបាត់បង់ជីវិត ៣០ភាគរយ ប៉ុន្តែ ការវះកាត់ប្តូរសួត តាមប្រព័ន្ធម៉ាស៊ីនXPSប្រឈមនឹងកាត់បាត់បង់ជីវិត តិចតួចណាស់។ លោក Daniel Evans-Smith អាយុ៤៩ ឆ្នាំ មកពីទីក្រុង Northampton ដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ រាប់ឆ្នាំ គឺជាមនុស្សដំបូងគេ ដែលបានទទួលការវះកាត់ប្តូរសួតពីរដង ដោយប្រើ «សួត» ចិញ្ចឹមនេះ ហើយលោកបាននិយាយថា លោកដឹងគុណយ៉ាងខ្លាំង។ ការបង្កើតម៉ាស៊ីនរក្សាសួតនេះ ត្រូវបានធ្វើឡើង ស្របពេលដែលអង់គ្លេសប្រឈមនឹងកង្វះខាតសួតបរិច្ចាគ សម្រាប់ការវះកាត់ជាខ្លាំង…

  • ព្រះលានស្តេចគម្លង់

    ព្រះលានស្តេចគម្លង់

    🎥 AMS Khmer Civilization #ams1minute

  • កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង​

    កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង​