-
មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ទប់ស្កាត់ការ ចរាចរគ្រឿងញៀនខុសច្បាប់

ស្ទឹងត្រែង៖គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញសាកសួរសុខទុក្ខនិងពិនិត្យការអនុវត្តសកម្មភាពប្រតិបត្តិការត្រីកោណមាស១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ទាំងផ្លូវទឹក និងផ្លូវគោកតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ។ សូមជម្រាបថា ប្រតិបត្តិការត្រីកោណមាស១៥១១ សំដៅទប់ស្កាត់ចរាចណ៍គ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាសចូលមកប្រទេសទាំង៦តាមបណ្តោយដងទន្លេមេគង្គមានប្រទេសមីយ៉ានម៉ា ចិន ឡាវ ថៃ វៀតណាម និងកម្ពុជា ។ ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានបញ្ជាក់ថា ការងារប្រតិបត្តិការត្រីកោណមាស១៥១១ ក៏ជាផ្នែកមួយនៃគម្រោងសុវត្ថិភាពទន្លេមេគង្គ( SMGC) មានការគាំទ្រពីគម្រោងLOA របស់ថៃទាំងសម្ភារៈនិងបច្ចេកទេស ។ លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានអធិប្បាយថា ខេត្តស្ទឹងត្រែង ពិសេសនៅតាមបណ្តាយព្រំដែនកម្ពុជា-ឡាវមានភាពស្មុគស្មាញ ទាំងផ្លូវទឹក និងផ្លូវគោក ដែលអំណោយផលដល់ឧក្រិដ្ឋជនងាយស្រួលក្នុងការធ្វើសកម្មភាពចរាចរណ៍នូវសារធាតុញៀនខុសច្បាប់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធរខេត្ត រួមទាំងកម្លាំងមានសមត្ថកិច្ចនៅតែអាចបង្ក្រាបបានជាបន្តបន្ទាប់ ។ លោកអភិបាលរងបន្តថា ទោះជាមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែឧក្រិដ្ឋជននៅតែសម្លឹងមើលការធ្វេសប្រហែលរបស់សមត្ថកិច្ច ដើម្បីឆ្លៀតឱកាសបន្តសកម្មភាពរបស់ពួកគេ។ លោកអភិបាលរងខេត្តបានសំណូមពរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាគម្រោង LOA ជួយបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាពក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងជួយជាសម្ភារៈបច្ចេកទេសនានាដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព ៕ ដោយ៖ដេង…
-
ប្រធានបទ “រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន” ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង លើកយកដាក់ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត

បាត់ដំបង៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤ បានធ្វើឡើងក្រោមប្រធានបទ៖”រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន” ផ្សព្វផ្សាយដល់ស្រុក-ក្រុងទាំង១៤ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នាសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង និងដោយឡែកក៏ប្រព្រឹត្តទៅនៅតាមបណ្តាស្រុកមួយចំនួនដែរ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ជាងមួយពាន់នាក់។ ថ្លែងបើកអង្គវេទិកា ឯកឧត្តម អ៊ុយ រី លើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ អង្គវេទិកាបានដំណើរការពេញមួយព្រឹក។ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ សរុបចំនួន១២ករណី ដែលភាគច្រើនពាក់ព័ន្ធបញ្ហាគ្រឿងញៀន ការប្រើប្រាស់បារីអេឡិកត្រូនិក និងពីគុណភាពចំណីអាហារ នៅតាមសាលារៀន ជាដើម ។ល។ រាល់ក្ដីកង្វល់ សំណើ និងសំណូមពររបស់អ្នកចូលរួមត្រូវបាន…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាព ទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ

តែសកម្ម ភាព នៃការបារម្ភ ការស្រលាញ់ និងការពារជាតិ យើងត្រូវ អនុវត្ត តាមគោលការណ៍ ៣ ដែលបានកំណត់៖ ១. ចរចារបោះ បង្គោល ព្រំដែនឱ្យ បាន ច្បាស់លាស់ តាមគោលកាណ៍ និងច្បាប់អន្តរជាតិ ២. បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការ អភិវឌ្ឍតំបន់ព្រំដែន ៣. ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ”។ #ams1minute
-
ទស្សនាទីកែប

-
របាយការណ៍នៅថ្ងៃទី២៥ ធ្នូ

-
នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ មានលក្ខណៈពិសេសពីរដែលមិនធ្លាប់មាន

-
អាស៊ែបៃហ្សង់កាន់ទុក្ខថ្នាក់ជាតិដល់ជនរងគ្រោះស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ

អាស្តាណា ៖ រដ្ឋាភិបាលអាស៊ែបៃហ្សង់បានកំណត់យកថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃបុណ្យជាតិកាន់ទុក្ខដល់ជនរងគ្រោះស្លាប់ចំនួន៣៨នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer 190 នៅក្បែរទីក្រុងAktau របស់ប្រទេសកាហ្សាក់ស្ថាន។ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានចុះហត្ថលេខាលើបទបញ្ជាផ្លូវការមួយ ដើម្បីប្រារព្ធទិវាកាន់ទុក្ខថ្នាក់ជាតិនេះ ដើម្បីឆ្លើយតបទៅនឹងសោកនាដកម្មធ្លាក់យន្តហោះកាលពីថ្ងៃពុធទី២៥ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះនេះធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines។ ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ បាននិយាយសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Embracer 190 មានគោលដៅធ្វើដំណើរចេញពីទីក្រុង Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ក្នុងតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន។ ជើងហោះហើរលេខ J2-8243 នេះ ផ្ទុកអ្នកដំណើរ ៦៧នាក់ ក្នុងនោះមានអ្នកដំណើរ ៦២នាក់ និងក្រុមការងារយន្តហោះផ្ទាល់ចំនួន ៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរចំនួន ២៩នាក់នៅរស់រានមានជីវិត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានបានរាយការណ៍ថា អ្នកដំណើរដែលជិះនៅលើយន្តហោះនោះ មានពលរដ្ឋ ៣៧នាក់មកពីអាស៊ែបៃហ្សង់, ១៦នាក់មកពីរុស្ស៊ី,…
-
ស្រុកស្រីស្នំ ខេត្តសៀមរាប

-
រយៈពេលជាង ៥០០ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលមិនទាន់អាចវាស់វែងដីធ្លីបាន ដោយសារមានតំបន់ខ្លះនៅតែមានជម្លោះទាស់ទែង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ធ្នូ ២០២៤

១. ការនាំចេញបន្ទះសូឡាពីកម្ពុជា ធ្លាក់ចុះអស់១,១ពាន់លានដុល្លារ នៅឆ្នាំនេះ – AMS Economy ២. ១១ខែ ឆ្នាំ២០២៤ វៀតណាមបោះទុនវិនិយោគនៅកម្ពុជាចំនួន ៥៥៧លានដុល្លារ និងបានឈរលំដាប់ទី៣ ជាវិនិយោគិនដែលបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ – AMS Economy ៣. ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យកសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន – កម្ពុជាថ្មី ៤. អ៊ុយក្រែន ទទួលបានជំនួយ ១ពាន់លានដុល្លារទៀត ដែលទាញចេញពីទ្រព្យបង្កក របស់រុស្ស៊ី – AFP ៥. ហ្សេលេនស្គី ទម្លាយថា ទាហានកូរ៉េខាងជើងជាង ៣ពាន់នាក់ ស្លាប់និងរបួស ក្នុងការប្រយុទ្ធឱ្យរុស្ស៊ី – Reuters #ams1minute