Category: One-Minute

  • វៀតណាមបានចំណូល៣ពាន់លានដុល្លារពីការនាំចេញទុរេន ក្នុងរយៈពេល១១ខែ

    វៀតណាមបានចំណូល៣ពាន់លានដុល្លារពីការនាំចេញទុរេន ក្នុងរយៈពេល១១ខែ

    ហាណូយ៖ ទិន្នន័យគយបានបង្ហាញថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ការនាំចេញផ្លែទុរេនវៀតណាមបានកើនឡើង ៤៤% មានតម្លៃសរុប ៣,១ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់កាសែត VNexpress នៅថ្ងៃពុធនេះ។ VNexpress បានឲ្យដឹងទៀតថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុត ដែលគ្របដណ្តប់តម្លៃ ២.៨ពាន់លានដុល្លារ ឬ ស្មើនឹង៩០% នៃការនាំចេញទុរេនទាំងអស់ ហើយមានកំណើន ៤៣% ធៀបនឹងរយៈពេល១១ខែដូចគ្នា កាលពីឆ្នាំ២០២៣។ បន្ទាប់ពីចិន ប្រទេសថៃ គឺអ្នកទិញទុរេនវៀតណាម លំដាប់លេខ២, បន្ទាប់មក មាន ហុងកុង, ជប៉ុន ដែលសុទ្ធតែមានកំណើន នៃការបញ្ជាទិញទុរេនវៀតណាម។ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានឲ្យដឹងថា ការនាំចេញទុរេន ត្រូវបានគេរំពឹងថា នឹងកើនឡើង បន្ថែមទៀត នៅឆ្នាំក្រោយ ខណៈដែលវៀតណាម ចាប់ផ្ដើមនាំចេញផលិតផលកែច្នៃពីផ្លែទុរេន បន្ថែមទៀត ទៅប្រទេសចិន។ ផលិតផល ដែលមានទាំងដំណាប់ទុរេន ប្រភេទនេះ នឹងនាំមកនូវតម្លៃច្រើន ជាងផ្លែធុរេនស្រស់ ហើយក៏ជួយកសិករដាំដុះ ស្របតាមស្តង់ដារគុណភាព បន្ថែមទៀត។ ប្រទេសវៀតណាមមានផ្ទៃដីប្រហែល ១៥៤,០០០ហិកតា សម្រាប់ដាំដុះផ្លែធុរេន ហើយទទួលបានផលទុរេន១,២…

  • គ្រឿងលម្អដំបូលរបស់ខ្មែរយើង 🇰🇭

    គ្រឿងលម្អដំបូលរបស់ខ្មែរយើង 🇰🇭
  • Toyota គ្រោងសង់រោងចក្រផលិត Lexus អគ្គិសនីនៅចិន

    Toyota គ្រោងសង់រោងចក្រផលិត Lexus អគ្គិសនីនៅចិន

    បរទេស៖ ប្រភពព័ត៌មានបានឱ្យដឹង កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនយក្សជប៉ុន Toyota គ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន តែរោងចក្រនេះនឹងផលិតផ្តាច់មុខ តែម៉ាកប្រណីត Lexus ប្រភេទ EV តែប៉ុណ្ណោះ។ កាសែត Japantimes បានចេញផ្សាយ ដោយបានយោងតាមប្រភព ដែលដឹងពីរឿងនេះថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនេះ កំពុងចរចាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យរោងចក្រនេះ ក្លាយជាប្រតិបត្តិការផ្តាច់មុខរបស់ Toyota ទាំងស្រុង បន្ទាប់ពីមានបទប្បញ្ញត្តិការវិនិយោគបរទេស ពីរដ្ឋាភិបាលចិន។ បទប្បញ្ញត្តិនេះ ធ្លាប់ត្រូវបានក្រុមហ៊ុនឡានអគ្គិសនី យក្ស Tesla របស់សហរដ្ឋអាមេរិក ទទួលបាន ហើយបានសាងសង់រោងចក្រផលិតទាំងស្រុង នៅក្នុងទីក្រុងតែមួយរួចហើយ ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តបរទេសដំបូងគេ ដែលទាញយកអត្ថប្រយោជន៍ ពីបទប្បញ្ញត្តិនេះ។ ប្រភពបានបន្តថា Toyota មានបំណងសាងសង់រោងចក្រ ដែលបានគ្រោងទុកនេះ ឱ្យដំណើរការ នៅដើមឆ្នាំ២០២៧។ ប៉ុន្តែអ្នកពាក់ព័ន្ធក្នុងការចរចាបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងនៅតែត្រូវការចរចាលក្ខខណ្ឌបន្ថែមទៀត ជាមួយសមភាគីចិន៕ ប្រភពពី Japantimes ប្រែសម្រួល៖ សារ៉ាត

  • អ្នកវិទ្យាសាស្រ្តរកឃើញខ្មោចកូនដំរីមានអាយុកាលជាង ៥ម៉ឺនឆ្នាំ

    អ្នកវិទ្យាសាស្រ្តរកឃើញខ្មោចកូនដំរីមានអាយុកាលជាង ៥ម៉ឺនឆ្នាំ

    មូស្គូ ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានបង្ហាញសាកសពកូនដំរីមួយក្បាល ដែលត្រូវបានគេជឿជាក់ថា មានអាយុកាលប្រហែល ៥០,០០០ឆ្នាំមកហើយ។ គិតមកទល់ពេលនេះ ដំរីប្រភេទនេះ ត្រូវបានគេរកឃើញចំនួន៦ក្បាលប៉ុណ្ណោះ ក្នុងនោះ ៥ក្បាលនៅរុស្ស៊ី និងមួយក្បាលទៀតនៅកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ខ្មោចកូនសត្វដំរីម៉ាំមុតនេះ មានដងខ្លួនស្រដៀងគ្នានឹងសត្វកូនដំរីសម័យកាលបច្ចុប្បន្ន ហើយវាត្រូវបានរកឃើញនៅមាត់ភ្នំភ្លើង Batagaika មានជម្រៅ ៨០ម៉ែត្រ ដែលមាត់ភ្នំភ្លើងនេះកាន់តែរីកធំដោយសារបម្រែបម្រួលអាកាសធាតុ នឯតំបន់ Yakutia ស្ថិតនៅដាច់ស្រយាលនៃតំបន់ស៊ីបេរី របស់ប្រទេសរុស្ស៊ី។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើពិសោធន៍សាកសពកូនដំរីនោះ។ កូនសត្វដំរីម៉ាំមុតនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Yana វាជាកូនដំរីញីដែលទើបនឹងមានអាយុប្រហែល ១ឆ្នាំ។ វាមានទម្ងន់នប្រហែល ១១០គីឡូក្រាម, កម្ពស់ ១,២០ម៉ែត្រ និងប្រវែងជាង ២ម៉ែត្រ។ ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងធ្វើតេស្តដើម្បីបញ្ជាក់ថាវាស្លាប់នៅពេលណា។ កាលពីខែមុន អ្នកវិទ្យាសាស្ត្រនៅក្នុងតំបន់ស៊ីបេរីដដែល ក៏ទើបបង្ហាញសាកសពរបស់សត្វឆ្មាជំនាន់បុរាណ ដែលគេជឿជាក់ថា មានអាយុកាលប្រហែល ៣២,០០០ឆ្នាំ។ ហើយកាលពីដើមឆ្នាំនេះ សាកសពរបស់ឆ្កែចចកមានអាយុកាល ៤៤,០០០ឆ្នាំក៏ត្រូវបានគេរកឃើញផងដែរ៕ ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

  • មេដឹកនាំអ៊ីស្រាអែលផ្ញើសារបន្តប្រយុទ្ធ ក្នុងថ្ងៃបុណ្យណូអែល

    មេដឹកនាំអ៊ីស្រាអែលផ្ញើសារបន្តប្រយុទ្ធ ក្នុងថ្ងៃបុណ្យណូអែល

    បរទេស ៖ អំឡុងការថ្លែងសារ ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បានលើកឡើងថា មានការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ពីក្រុមគ្រិស្តបរិស័ទ ទូទាំងពិភពលោក សម្រាប់ការបន្តប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ្វី ដែលលោកហៅថា «កម្លាំងនៃអំពើអាក្រក់»។ គួរបញ្ជាក់ថា គ្រិស្តសាសនិក នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន កំពុងរៀបចំពិធីបុណ្យណូអែល ដ៏ស្រងូតស្រងាត់ ក្នុងពេលដែលសង្រ្គាម នៅតំបន់ ហ្គាហ្សា ស្ទ្រីប បានអូសបន្លាយ ដល់ឆ្នាំទីពីរ ជាប់ៗគ្នា។ លោក Netanyahu បាននិយាយថា «អ្នកបានឈរនៅខាងយើង ដោយអត់ធ្មត់ និង ជាប់លាប់ ខណៈអ៊ីស្រាអែល ការពារអរិយធម៌របស់យើង ប្រឆាំងនឹងអំពើព្រៃផ្សៃ»។ លោកបន្តថា «យើងស្វែងរកសន្តិភាពជាមួយអ្នកដែលប្រាថ្នាសន្តិភាព ជាមួយយើង ប៉ុន្តែ យើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពាររដ្ឋ ជ្វីហ្វ តែមួយ ជាឃ្លាំង និងជាប្រភពនៃមរតករួម របស់យើង»។ លោក Netanyahu បាននិយាយទៀតថា «អ៊ីស្រាអែល…

  • ឆ្នាំក្រោយ! ថៃគ្រោងទាក់ទាញទេសចរបរទេស៤០លាននាក់

    ឆ្នាំក្រោយ! ថៃគ្រោងទាក់ទាញទេសចរបរទេស៤០លាននាក់

    បរទេស៖ រដ្ឋមន្ត្រីទេសចរណ៍ថៃ បានប្រកាស កាលពីថ្ងៃអង្គារថា អាជ្ញាធរទេសចរណ៍ ហៅកាត់ TAT មានគោលដៅ ទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបានចំនួន ៤០លាននាក់ នៅឆ្នាំ២០២៥។ ប្រភពបានបន្ថែមទៀតថា ក្នុងចំនួននេះ នឹងបង្កើតប្រាក់ចំណូលបាន ២.៨ពាន់ពាន់លានបាត ឬ ជាង៨០ពាន់លានដុល្លារអាមេរិក នេះបើតាមកាសែត The Nation។ បើតាមប្រភព រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា លោក Sorawong Thienthong បានអះអាងថា រដ្ឋាភិបាលកំពុងពឹងផ្អែក លើយុទ្ធនាការ «Amazing Thailand Grand Tourism and Sports Year 2025» របស់ខ្លួន ដើម្បីសម្រេចបានកំណើននេះ។ បើតាម លោក Sorawong ដដែល ប្រទេសថៃ រំពឹងស្រូបទាញភ្ញៀវទេសចរបរទេស បានប្រមាណ ៣៥លាននាក់ ទៅលេងកម្សាន្ត នៅប្រទេសថៃ ក្នុងឆ្នាំ២០២៤។ លោក Sorawong បាននិយាយថា ជាមធ្យម…

  • របាយការណ៍ ៖ សង្គ្រាមពន្ធលោក ត្រាំ នឹងទាញទម្លាក់ GDP សកល ០.៣ភាគរយ

    របាយការណ៍ ៖ សង្គ្រាមពន្ធលោក ត្រាំ នឹងទាញទម្លាក់ GDP សកល ០.៣ភាគរយ

    វ៉ាស៊ីនតោន ៖ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO បានព្យាករថា វាទំនងជាកើតឡើងដែលថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក នឹងត្រូវធ្លាក់ចុះដល់ទៅ ០.៣ភាគរយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បន្តផែនការរបស់គាត់ ក្នុងការតម្លើងពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិន។ ការរំពឹងទុកបែបនេះរបស់ JETRO កើតឡើងស្របពេលដែលលោក Trump បានប្រកាសថា លោកនឹងដាក់ពន្ធ ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក និងកាណាដា បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការក្នុងខែមករាដើមឆ្នាំក្រោយ ប្រសិនបើប្រទេសទាំងនោះមិនបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនហូរចូលទឹកដីសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏គ្រោងនឹងដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញពីប្រទេសចិនផងដែរ។ លោក Isono Ikumo ដែលជាអនុប្រធានអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ JETRO បានប៉ាន់ប្រមាណថា សង្គ្រាមពន្ធរបស់លោក Trump អាចនឹងធ្វើឱ្យ GDP របស់ម៉ិកស៊ិកធ្លាក់ចុះ ៣.៨ភាគរយ, កាណាដាធ្លាក់ចុះ ១.២ភាគរយ និង ចិនធ្លាក់ចុះ ០.៣ភាគរយ ដោយសារការដំឡើងពន្ធលើរថយន្ត, ការកែច្នៃម្ហូបអាហារ,…

  • រដ្ឋមន្ត្រីអប់រំ ជំរុញឱយបង្កើនសាលារៀនគំរូ ដើម្បីផលិតធនធាន​មនុស្សដែលមានគុណភាព

    រដ្ឋមន្ត្រីអប់រំ ជំរុញឱយបង្កើនសាលារៀនគំរូ ដើម្បីផលិតធនធាន​មនុស្សដែលមានគុណភាព

    កំពត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកកត្តាមនុស្សជា​វិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍប្រទេស។ទន្ទឹមនេះដើម្បី​ផលិត​ធនធានមនុស្សដែលមានគុណភាពបាន ទាមទារឱ្យអ្នកពាក់ព័ន្ធ ពិសេសនាយក នាយិកា និងគ្រូ​បង្រៀនខិតខំប្រឹងប្រែងប្រែក្លាយ​សាលារៀនខ្លួនជាសាលារៀនគំរូ។ ក្នុងពិធីប្រកាសលោក សូ ភារិទ្ធ ប្រធានស្តីទី ចូលកាន់តំណែងជា​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកាលពី​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពតឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ធនធានមនុស្សជាកត្តាសំខាន់បំផុត សម្រាប់អភិវឌ្ឍ​ប្រទស។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បានកំណត់យកកត្តាមនុស្សជាវិស័យអាទិភាពស្នូលទី១ និងបាន​ដាក់ចេញ​ចំណុចអាទិភាពចំនួន ៤ សម្រាប់លើកកម្ពស់វិស័យអប់រំ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស​មានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យក្រសួងអប់រំ ចូលរួមចំណែកតាមរយៈការបន្តធ្វើកំណែទម្រង់ដើម្បីបង្កើនគុណភាពនៃការសិក្សាអប់រំកាន់តែប្រសើរ។ ឯកឧត្តមបានជំរុញ លើកទឹកចិត្ត​ដល់អ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ប្រែក្លាយសាលារៀនរបស់ខ្លួនជា​សាលារៀនគំរូ។សាលារៀនគំរូជាការងារ​អាទិភាពមួយរបស់​ក្រសួង ដោយកំណត់ត្រឹមឆ្នាំ២០២៨ខាងមុខនេះត្រូវបង្កើនសាលារៀនគំរូឱ្យបានយ៉ាងហោច ៥០០​សាលា។សាលារៀនគំរូនៅឆ្នាំ២០២៤​ក្រសួងអប់រំ មានការទទួលស្គាល់ចំនួន១២០សាលា ហើយ​នៅឆ្នាំ​២០២៥ខាងមុខ ក្រសួងនឹងចុះទៅវាយតម្លៃសាលារៀនចំនួន​១៣០ទៀត។ តាមរយៈការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល១០ឆ្នាំចុងក្រោយនេះឃើញថា …

  • ជីវិតថ្លៃ! មនុស្ស ២៨នាក់នៅរស់ ក្រោយយន្តហោះមួយគ្រឿងផ្ទុកអ្នកដំណើរ ៦៧នាក់ធ្លាក់នៅកាហ្សាក់ស្ថាន

    ជីវិតថ្លៃ! មនុស្ស ២៨នាក់នៅរស់ ក្រោយយន្តហោះមួយគ្រឿងផ្ទុកអ្នកដំណើរ ៦៧នាក់ធ្លាក់នៅកាហ្សាក់ស្ថាន

    អាស្តាណា ៖ អាជ្ញាធរកាហ្សាក់ស្ថានបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានគោលដៅហោះហើរចេញពីប្រទេសអាស៊ែរបៃហ្សង់ សំដៅទៅកាន់ប្រទេសរុស្ស៊ី បានជួបគ្រោះថ្នាក់ធ្លាក់ឆេះនៅក្បែរទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន នៅក្នុងថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។ យន្តហោះ Embracer 190 ជើងហោះហើរលេខ J2-8243 របស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់នេះ មានផ្ទុកមនុស្សសរុបចំនួន ៦៧នាក់ ក្នុងនោះអ្នកដំណើរចំនួន ៦២នាក់ និងក្រុមការងារលើយន្តហោះចំនួន ៥នាក់ មានគោលដៅហោះហើរចេញពីទីក្រុង Baku របស់ប្រទេសអាស៊ែរបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ភាគខាងត្បូងប្រទេសរុស្ស៊ី។ ប៉ុន្តែជាអកុសល វាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់ប្រទេសកាហ្សាក់ស្ថាន។ ក្រសួងសង្គ្រោះបន្ទាន់កាហ្សាក់ស្ថានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរចំនួន ២៨នាក់នៅរស់រានមានជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឆេះយន្តហោះនេះ ហើយពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយកាសែតបារាំង AFP។ ផ្អែកតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Interfax បានឱ្យដឹងថា មូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែយោងតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរកាហ្សាក់ស្ថានបាននិយាយថា យន្តហោះនេះទំនងជាធ្លាក់ដោយសារបញ្ហាបច្ចេកទេស។ ចំណែកក្រុមឃ្លាំមើលអាកាសចរណ៍របស់រុស្ស៊ីបានបញ្ជាក់ថា អ្នកបើកយន្តហោះបានសម្រេចចិត្តចុះចតបន្ទាន់ បន្ទាប់ពីបានហោះបុកសត្វស្លាប។ យ៉ាងណា អាជ្ញាធរកាហ្សាក់ស្ថានបាននឹងកំពុងបើកការស៊ើបអង្កេតបន្ទាន់៕ ប្រភព…

  • ក្រុងកំពង់ចាមមានទីលានទុកដាក់សំរាមថ្មី តម្លៃជិត៩លានដុល្លារ

    ក្រុងកំពង់ចាមមានទីលានទុកដាក់សំរាមថ្មី តម្លៃជិត៩លានដុល្លារ

    កំពង់ចាម៖ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ត្រូវបានសម្ពោធជាផ្លូវ​ការ​កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាពឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារ​ណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម លោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមថ្មីនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចី​ឥណទានសម្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី មានតម្លៃប្រមាណជិត៩លានដុល្លារអាមេរិក ។ការដ្ឋាននេះ​បាន​សាងសង់​រយៈពេល ១៧ខែ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ទីលាននេះ សាងសង់លើ​ផ្ទៃដី​ទំហំ ១៨,៦៨​ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មាន​ប្រសាសន៍ថា ដោយសារបរិមាណសំរាម នៅក្នុងខេត្ត​កំពង់​ចាម មានការកើនឡើង ជាប្រចាំថ្ងៃ ដែលធ្វើឱ្យទីលានទុកដាក់សំរាមបច្ចុប្បន្ន មិនអាចធានាបាននូវកាទុកដាក់សំរាម​ប្រកបដោយសុវត្ថិភាព និងចីរភាព ។ឯកឧត្តមបន្តថា…