Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ធ្នូ ២០២៤

    ១. ប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងជិតដល់ ២០០០លានដុល្លារ នៅឆ្នាំ២០២៧ – AMS Economy ២. ផ្លូវជាតិលេខ៤១ ភ្ជាប់ពីស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ស្រុកដងទង់ ខេត្តកំពត ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់ ១០០% – FN ៣. កម្ពុជានាំចូលរថយន្តក្នុងទំហំទឹកប្រាក់ជាង ៩០០លានដុល្លារអាមេរិក កើនឡើង ៧,២១% – FN ៤. យោធាហ្វីលីពីន ថានឹងទិញប្រព័ន្ធមីស៉ីល Typhon ពីអាមេរិក – AFP ៥. អ៉ីតាលី នឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន រហូតដល់ចុងឆ្នាំ២០២៥ – France24 #ams1minute

  • អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យសមត្ថកិច្ចបង្កើនលើកា​រអង្កេតមុខសញ្ញានិងទប់ស្កាត់ការជួញដូរមនុស្ស ខណៈប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស

    អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យសមត្ថកិច្ចបង្កើនលើកា​រអង្កេតមុខសញ្ញានិងទប់ស្កាត់ការជួញដូរមនុស្ស ខណៈប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស

    បន្ទាយមានជ័យ៖ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ខួបលើកទី១៨ ក្រោមប្រធានបទ៖” កម្ពុជា​ប្រឆាំង​ដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ​ក្នុងសម័យឌីជីថល” កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជំរុញឱ្យកម្លាំងសមត្ថកិច្ច​នៅតាមព្រំដែន​បង្កើនលើការ​អង្កេតមុខ​សញ្ញាមេខ្យល់ ក៏ដូចជាទប់ស្កាត់នូវការជួញដូរមនុស្ស ។ ក្នុងឋានៈជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកចូលរួមមាន​សមាសភាព​ចម្រុះថា ​ទិវានេះបានបង្ហាញនូវការរួបរួមសាមគ្គីពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងឆន្ទៈតែមួយហើយមាន ភារកិច្ច​ប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស​គ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល ។ លោកបានបន្ថែមថា រឿង ចាំបាច់មិន​អាចខ្វះបាន ការផ្សព្វផ្សាយ​ការយល់ដឹងអំពីស្ថានភាពនិងទម្រង់ផ្សេងៗនៃបទល្មើស ជួញដូរ​មនុស្សនិងអំពើ​ពាក់ព័ន្ធដទៃ​ទៀត កល​ល្បិចជនល្មើស ព្រមជាមួយ​នឹងវិធីសាស្ត្របង្ការឱ្យទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់​និងការពារខ្លួន និង​ការពារសហគមន៍ឱ្យរួចផុតពីភាពរងគ្រោះ​ទាំងអស់​នេះ ។ ជារឿយៗខេត្តបន្ទាយមានជ័យដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ តែងតែកើតឡើងជាញឹកញាប់នូវសកម្មភាពនាំពលករឆ្លងដែន​ដោយ​ខុសច្បាប់ និងអំពើបោកប្រាស់ពីពលករដែលស្វែងរកការងារធ្វើ ។ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់​លំដាប់​ថ្នាក់ កម្លាំង សមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តបំពេញភារកិច្ច​តាមតួនាទី ខិតខំតាមដានបាតុភាពនិងបទល្មើសផ្សេងៗ​ឱ្យបាន​ជាប្រចាំ។ពិសេស​សមត្ថកិច្ច​នៅ​តាមបណ្តាអង្គភាពត្រួត​ពិនិត្យច្រក​ទ្វារព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការ​ទទួល​ខុសត្រូវ…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍   បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន អំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យទាំងបី និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ប្រធានាធិបតីហ្វីលីពីនបង្កើតច្បាប់អប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀន

    ប្រធានាធិបតីហ្វីលីពីនបង្កើតច្បាប់អប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀន

    ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអនុម័តវិធានការមួយ ដែលមានគោលបំណងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព នៅក្នុងការអប់រំជាមូលដ្ឋាន តាមរយៈកម្មវិធីអប់រំសុខភាពផ្លូវចិត្តជាមូលដ្ឋាននៅតាមសាលារៀនរដ្ឋ និងឯកជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន inquirer។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងពិធីមួយនៅឯវិមានប្រធានាធិបតី Malacañan លោក Marcos បានអនុម័តច្បាប់សាធារណរដ្ឋលេខ 12080 ឬហៅថា “ច្បាប់ស្តីពីការអប់រំសុខភាពផ្លូវចិត្ត និងការលើកកម្ពស់សុខុមាលភាពជាមូលដ្ឋាន”។ ច្បាប់ថ្មីនេះមានគោលបំណងពង្រឹងគំនិតផ្តួចផ្តើមអប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀនទាំងអស់ ពោលគឺទាំងសាលារដ្ឋ និងឯកជន។ ស្ថិតក្រោមច្បាប់ថ្មីនេះ ហ្វីលីពីននឹងបង្កើតមុខតំណែងទីប្រឹក្សាសាលាថ្មី និង មជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្តនៅតាមសាលារៀន ព្រមទាំងការិយាល័យសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីដើរតួនាទីត្រួតពិនិត្យការអនុវត្តច្បាប់ថ្មីនេះ។ កន្លងមក សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Risa Hontiveros បានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះ នឹងពង្រឹងបន្ថែមទៀតដល់ច្បាប់សាធារណរដ្ឋលេខ 11036 ឬច្បាប់សុខភាពផ្លូវចិត្ត។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ គឺជាមូលហេតុចម្បងនៃការធ្លាក់ខ្លួនឈឺ និងពិការភាព ក្នុងចំណោមមនុស្សវ័យជំទង់ ហើយការធ្វើអត្តឃាត ក៏ជាមូលហេតុចម្បងនៃការស្លាប់របស់មនុស្សដែលមានអាយុពី…

  • Tesla ប្រមូលឡានមកវិញជិត ៧០ម៉ឺនគ្រឿង ជួសជុលប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់

    Tesla ប្រមូលឡានមកវិញជិត ៧០ម៉ឺនគ្រឿង ជួសជុលប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់

    វ៉ាស៊ីនតោន ៖ បញ្ហាភ្លើងសញ្ញាព្រមាននៅលើប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ បង្ខំឱ្យក្រុមហ៊ុន Tesla ប្រមូលឡានជិត ៧០០,០០០គ្រឿងមកវិញ ដើម្បីជួសជុលបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យោងតាមលិខិតមួយពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ បានឲ្យដឹងថា ឡានដែល Tesla គ្រោងប្រមូលមកវិញ រួមមានឡាន Cybertruck ឆ្នាំ២០២៤, ឡាន Model 3 ឆ្នាំ២០១៧-២០២៥ និងឡាន Model Y ឆ្នាំ២០២០-២០២៥។ កាសែតរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់លោក Elon Musk បាននិយាយថា ខ្លួនកំពុងផ្តល់ការអាប់ដេត ឬធ្វើបច្ចុប្បន្នភាពកម្មវិធីដោយឥតគិតថ្លៃ ដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមគ្នា Tesla នឹងផ្ញើលិខិតជូនដំណឹងដល់ម្ចាស់ឡាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ បច្ចុប្បន្ននេះ ឡាន Cybertruck របស់ Tesla បានឈានដល់ការប្រមូលមកវិញជាលើកទី៧ហើយសម្រាប់ឆ្នាំនេះ ដោយការប្រមូលកាលពីខែមុន គឺពាក់ព័ន្ធនឹងឡានប្រហែល ២,៤០០គ្រឿង។ កាលពីខែកក្កដា ក្រុមហ៊ុន Tesla ក៏បានប្រមូលឡានជាង ១.៨លានគ្រឿង ដោយសារបញ្ហាក្រណាត់ដែលអាចបង្កគ្រោះថ្នាក់។…

  • រាជរដ្ឋាភិបាល ​នឹងនៅតែ​បន្តគាំទ្រ ដល់​សកម្មភាព​ និងបេសកកម្មរបស់វិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា

    រាជរដ្ឋាភិបាល ​នឹងនៅតែ​បន្តគាំទ្រ ដល់​សកម្មភាព​ និងបេសកកម្មរបស់វិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល ​នឹងនៅ​តែ​បន្តការគាំទ្រ ដល់​សកម្មភាព​ និងបេសកកម្មរបស់វិទ្យាសា្ថន បណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងលើកទឹកចិត្តឱ្យ CDRI សហការ​លេីកស្ទួយវិស័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​ CDRI នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។ លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាលទី​១​ របស់រាជ​រដ្ឋាភិបាល។ លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI…

  • កោះរ៉ុង ខេត្តព្រះសីហនុ

    កោះរ៉ុង ខេត្តព្រះសីហនុ

    🎥 SIEM REAP VIBES #ams1minute

  • ផ្ការីកដែលកម្ពុជាចង់បានតែមួយគត់ គឺផ្លែផ្កានៃសន្តិភាព ប្រកបដោយសុខដុមនីយកម្ម

    ផ្ការីកដែលកម្ពុជាចង់បានតែមួយគត់ គឺផ្លែផ្កានៃសន្តិភាព ប្រកបដោយសុខដុមនីយកម្ម
  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែលឡើងតុលាការ ទោះរវល់ជាប់ដៃធ្វើសង្គ្រាម

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែលឡើងតុលាការ ទោះរវល់ជាប់ដៃធ្វើសង្គ្រាម

    បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃច័ន្ទ បានចូលបន្ទប់សវនាការ សម្រាប់ការកាត់ទោស ជុំវិញអំពើពុករលួយដែលកំពុងបន្ត។ លោក Netanyahu ត្រូវបានគេដឹងថា កំពុងមមាញឹកក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដូចជា នៅហ្គាហ្សា, លីបង់ និងស៊ីរី ជាដើម។ លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ ពីបទស៊ីសំណូក, ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តសាធារណៈ នៅក្នុងសំណុំរឿងចំនួនបី ដាច់ដោយឡែកពីគ្នា។ លោកគឺជានាយករដ្ឋមន្ត្រីដំបូងគេ របស់អ៊ីស្រាអែលដែល ដែលប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌ។ ករណីលោក Netanyahu គឺពាក់ព័ន្ធនឹងការចុះហត្ថលេខាលើឯកសារ អនុញ្ញាតឲ្យទិញ លក់ ក្រុមហ៊ុន វេបសាយ, ទូរគមនាគមន៍, អ៊ីនធឺណេត កាលពីឆ្នាំ២០១៤។ លោក នាយករដ្ឋមន្ត្រីបាននិយាយថា អ្វីដែលលោកធ្វើគឺជាកំណែទម្រង់ត្រឹមត្រូវសម្រាប់ជាតិ មិនមែនដើម្បីប្រយោជន៍បុគ្គលណាទេ។ ប៉ុន្តែ លោកអះអាងថា លោកច្រលំ ចុះហត្ថលេខា លើឯកសារឯកភាពនោះ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ក៏ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនផងដែរ ជុំវិញសង្គ្រាម នៅតំបន់ហ្គាហ្សា…

  • តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង

    តំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង

    🎥 MLMUPC #ams1minute