-
បាក់ស្ពានប្រេស៊ីលធ្លាក់ទាំងឡានដឹកអាស៊ីតចូលទន្លេ

បរទេស៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃចន្ទថា មនុស្សម្នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការបាក់ស្ពាន ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសប្រេស៊ីល ខណៈដែលមានមានភាពស្មុគស្មាញខ្លាំងដល់ការសង្គ្រោះ ព្រោះឡានផ្ទុកអាស៊ីតក៏បានធ្លាក់ចូលទៅក្នុងទឹកផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ នៅលើស្ពាន Juscelino Kubitschek de Oliveira ដែលតភ្ជាប់រវាងរដ្ឋ Maranhao និង Tocantins ។ អ្នកនាំពាក្យប៉ូលិសបានប្រាប់ AFP ថា នៅពេលដែលផ្នែកមួយ នៃស្ពានបានធ្លាក់ចុះមក បណ្តាលឲ្យរថយន្ត និង ម៉ូតូជាច្រើនគ្រឿង បានធ្លាក់ចូលទន្លេ ដែលក្នុងនោះ មានឡាន២គ្រឿងផ្ទុកអាស៊ីត ស៊ុលហ្វួរិក។ ព្រោះតែ ទំនិញគ្រោះថ្នាក់ទាំងនេះ បានជំរុញឱ្យមន្ត្រី ផ្អាកប្រតិបត្តិការរុករក នៅព្រឹកថ្ងៃចន្ទ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ការផ្គត់ផ្គង់ទឹកដល់សហគមន៍ ក្នុងតំបន់ក៏ត្រូវបានផ្អាកផងដែរ ដោយសារតែការបំពុលដោយអាស៊ីត ដែលអាច «ពុល»។ ស្ពាននេះមានប្រវែងជាងកន្លះគីឡូម៉ែត្រ លាតសន្ធឹងលើទន្លេ Tocantins រវាងទីក្រុង Estreito និង Aguiarnopolis ហើយបម្រើជាផ្លូវសំខាន់…
-
ថៃបដិសេធដំណឹងផ្ទុះជំងឺវីរុសណូរ៉ូ ឆ្លង ១,៤០០នាក់

បរទេស ៖ កាសែតបរទេសបានចុះផ្សាយថា មានការការផ្ទុះជំងឺវីរុស Norovirus ឆ្លងដល់មនុស្ស ជាង១,៤០០នាក់ នៅក្នុងខេត្ត Rayong ប្រទេសថៃ ប៉ុន្តែ កាសែតថៃ បានបដិសេធ ដោយអះអាងថា ជាព័ត៌មានក្លែងក្លាយ។ កាសែតឡាវ Laotian Times បានចុះផ្សាយ កាលពីសប្តាហ៍មុនថា មនុស្សសរុប ចំនួន១,៤៣៦នាក់ នៅក្នុងស្រុក Klaeng ខេត្ត Rayong បានធ្លាក់ខ្លួនឈឺ ដោយមានរោគសញ្ញារាគរូស បន្ទាប់ពីទទួលទានទឹក និងទឹកកកមានមេរោគ ដែលជាប្រភពនៃមេរោគ Norovirus ។ យ៉ាងណាមិញ បើតាមកាសែត Bangkok Post វិញ ក្រសួងសុខាភិបាលថៃបានច្រានចោលដំណឹងនេះ ដោយអះអាងថា ជា «ព័ត៌មានមិនពិត» ហើយបញ្ជាក់ថា ជារូបភាពនៅប្រទេសផ្សេង។ បើតាមប្រភព មានព័ត៌មានចុះផ្សាយថា សិស្ស និងគ្រូបង្រៀនជាង១,៤០០នាក់បានឆ្លងមេរោគ Norovirus បន្ទាប់ពីបានចូលរួម ក្នុងកម្មវិធីកីឡាមួយ កាលពីដើមខែវិច្ឆិកា កន្លងមក ប៉ុន្តែ ដំណឹងទាំងនោះ…
-
ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ

ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម។ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជាឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបានដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយកករណីអគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍។ កិច្ចប្រជុំករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ២៣ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម អ៊ិន ខេមរា បានស្នើដល់សិក្ខាកាមទាំងអស់នូវចំណុចមួយចំនួនដូចជា…
-
វិចិត្រករប៉ាគីស្ថានយកស្លឹកឈើក្រៀមឆ្លាក់ជារូបមេដឹកនាំពិភពលោក

អ៉ីស្លាម៉ាបាត ៖ វិចិត្រករវ័យក្មេងជនជាតិប៉ាគីស្ថានម្នាក់ បានបង្កើតរូបភាពប្លែកៗដ៏គួរឱ្យទាក់ទាញ តាមរយៈការប្រើប្រាស់ស្លឹកឈើស្ងួត ឆ្លាក់ចេញជារូបមេដឹកនាំមួយចំនួននៅលើពិភពលោក។ វិចិត្រករឆ្នើម Kamran Khan មានវ័យ ១៩ឆ្នាំ បានរៀបរាប់ពីអាជីពរបស់ខ្លួនប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្រឡាញ់ចូលចិត្តសិល្បៈបែបនេះតាំងពីតូចមកម្ល៉េះ ហើយលោកបានសិក្សាពីការឆ្លាក់រូបលើស្លឹកឈើនេះអស់រយៈពេល៣ឆ្នាំមកហើយ។ ស្នាដៃមួយចំនួនរបស់លោក មានដូចជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump, ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman និងរូបអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ជាដើម។ លោក Khan បន្ថែមថា ការឆ្លាក់រូបភាពលោក Trump នៅលើស្លឹកឈើ គឺខុសពីការបង្កើតរូបភាពទូទៅផ្សេងទៀត ព្រោះលោកមិនអាចកែសម្រួលកម្រិតពណ៌បានទេ ប៉ុន្តែពណ៌សក់ និងមុខរបស់មេដឹកនាំអាមេរិករូបនេះ គឺដូចមនុស្សពិតស្ទើរទាំងស្រុង។ លោក Khan បានបញ្ជាក់ទៀតថា នៅមុនពេលឆ្លាក់រូបភាពទាំងនេះ លោកបានដាក់ត្រាំស្លឹកឈើបីទៅបួនថ្ងៃ ក្រោយមកយកកាំបិតពិសេសមួយកាត់វា ដើម្បីចេញជារូបភាពទាំងនេះ ហើយរាល់ការបង្កើតរូបភាពនីមួយៗលោកត្រូវចំណាយពេល២ទៅ៣ ឬ៤ម៉ោងទើបរួចរាល់។ សម្រាប់គម្រោងនាពេលអនាគត វិចិត្រករវ័យក្មេងរូបនេះគ្រោងនឹងប្រែក្លាយចំណូលចិត្តរបស់លោក ឱ្យក្លាយទៅជាអាជីពថ្មីមួយសម្រាប់ខ្លួនឯង ជាពិសេសតំណាងឱ្យប្រទេសប៉ាគីស្ថាន ផ្សព្វផ្សាយវប្បធម៌ និងបង្ហាញទម្រង់សិល្បៈនេះទៅកាន់ពិភពលោក៕ ប្រភព…
-
Zelensky ៖ ទ័ពកូរ៉េខាងជើង៣,០០០នាក់ស្លាប់និងរបួស នៅរុស្ស៊ី

បរទេស៖ ទាហានកូរ៉េខាងជើងជាង៣,០០០ នាក់ត្រូវបានសម្លាប់ និងរងរងរបួស នៅក្នុងទីក្រុងមួយ របស់ប្រទេសរុស្ស៊ី នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky។ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជាង ៣,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់អ៊ុយក្រែន នៅក្នុងតំបន់ ឃូស (Kursk) របស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍ ទាហានកូរ៉េខាងជើងប្រហែល ១២,០០០នាក់ ត្រូវបានបញ្ជូនទៅជួយទ័ពរុស្ស៊ី ចាប់តាំងពីដើមខែសីហា។ ជាមួយគ្នានេះដែរ ទីក្រុងសេអ៊ូលបារម្ភខ្លាំងថា ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហាន និងសម្ភារៈយោធារបស់ខ្លួនបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។ លោក Zelensky បានបង្ហោះនៅលើ Telegram បន្ទាប់ពីទទួលបានការសង្ខេបរបាយការណ៍ពីមេបញ្ជាការកំពូលរបស់លោកថា «នឹងមានហានិភ័យ ដែលកូរ៉េខាងជើងបញ្ជូនទាហាន និងសម្ភារៈយោធាបន្ថែម ទៅឱ្យកងទ័ពរុស្ស៊ី»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមបើកដំណើរការរថភ្លើងក្រោមដីដំបូង ៦ម៉ោង អ្នកជិះ៥ម៉ឺននាក់

ហាណូយ ៖ កាសែតវៀតណាម Vietnamnet បានចេញផ្សាយថា អ្នកដំណើរ ជាង ៥ម៉ឺន៥ពាន់នាក់ បានសម្រុកជិះរថភ្លើងក្រោមដី នៅទីក្រុងហូជីមិញ មិនគិតថ្លៃ ក្នុងរយៈពេលត្រឹម៦ម៉ោង នៃថ្ងៃបើកដំណើរការ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ។ រថភ្លើងក្រោមដី Metro Line 1 នេះ មានចម្ងាយផ្លូវប្រវែងជិត ២០គីឡូម៉ែត្រ។ ឡានក្រុងអគ្គិសនីចំនួន១៧គ្រឿង ក៏ត្រូវបានដាក់ឱ្យដំណើរការដឹកអ្នកដំណើរ មិនគិតថ្លៃ ទៅកាន់ស្ថានីយរថភ្លើងក្រោមដី អំឡុងការជិះ Free ៣០ថ្ងៃនេះ ផងដែរ។ អ្នកដំណើរអាចរីករាយនឹងការជិះ ដោយមិនចាំបាច់មានសំបុត្រ ប៉ុន្តែអ្នកដំណើរត្រូវបានជំរុញឱ្យតម្រង់ជួរ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងផ្តល់អាទិភាពដល់មនុស្សចាស់ កុមារ និងជនពិការ។ បើតាមយោងតាមលោក Van Thi Huu Tam នាយករង ក្រុមហ៊ុន HURC1 បានឱ្យដឹងថា ខ្សែរថភ្លើងនេះដំណើរការ តាំងពីព្រឹក រហូតដល់ ម៉ោង១០ យប់ នេះបើតាមកាសែត Vietnamnet ដដែល។ រីឯកាសែត…
-
រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តធ្វើការងារ ដើម្បីបម្រើប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង

-
អភិបាលខេត្តកំពង់ចុះពិនិត្យសហគមន៍ផលិតទឹកឃ្មុំធម្មជាតិ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ និងមន្រ្តីក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធអញ្ជើញចុះពិនិត្យទិន្នផល-ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋានចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ស្ថិតក្នុងភូមិកំពង់ត្រុំ-កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។ នាឱកាសនោះឯកឧត្តម អភិបាលខេត្តបានជំរុញដល់ម្ចាស់កសិដ្ឋានឱ្យយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមឃ្មុំត្រូវតាមស្តង់ដារដើម្បីបង្កើនប្រាក់ចំណូលក៏ដូចជាដើម្បីសុខភាពបរិភោគផងដែរ។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ស្ថិតនៅចំណុច ចំការគ ភូមិកំពង់ត្រុំ ដើម្បីសិក្សាលទ្ធភាពក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយទៀត នាពេលអនាគត បន្ទាប់ពីឆ្នេរខ្សាច់កោះប៉ែន៕ដោយ៖លី ពៅ
-
អភិបាលខេត្តកំពតជួបសំណេះសំណាលយុវជនសាសនិកឥស្លាមខេត្តកំពត

កំពត៖ថ្លែងក្នុងពិធីជួបជុំប្រចាំឆ្នាំលើកទី៤ ជាមួយសិស្ស និស្សិត បញ្ញវន្ត និងថ្នាក់ដឹកនាំឥស្លាមឆ្នាំ២០២៤ ដែលរៀបចំនៅសាលបូកគោ ខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរឥស្លាម ដែលតែងតែជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាលរហូតមក។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនសាសនិកឥស្លាមជំនាន់ក្រោយ សូមឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមការពារសន្តិភាពឱ្យស្ថិតស្ថេរ។ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី លោក ម៉ាន វណ្ណា បានបញ្ជាក់ថា អង្គការនឹងបន្តខិតខំ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ធនធានជាតិ ដើម្បីរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេស ក៏ដូចសហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ មានគោលបំណង ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងាររបស់អង្គការនាឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ បង្កើនការទំនាក់ទំនងល្អ រិតចំណងសាមគ្គីភាព រវាងគ្នានឹងគ្នាលើមាគ៌ាត្រឹមត្រូវ ។យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ផ្តល់ភាពសប្បាយរីករាយ ផ្តល់ស្នាមញញឹក ផ្តល់ក្តីស្រលាញ់ដល់គ្នា ៕ដោយ៖ សិលា សារិន