-
ឆេះសាលាឆាន់ កុដិ វត្តដំរីផុង ខេត្តក្រចេះ គិតជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារ

ក្រចេះ៖ សាលាឆាន់និងកុដិមួយខ្នង ព្រមទាំងសម្ភារៈមួយចំនួនធំ នៅវត្តដំរីផុង ក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអភ្គិភ័យឆាបឆេះកាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។ អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ ឆុង តូរ៉ាន់ បានឱ្យដឹងថា មូលហេតុនៃការឆាបឆេះសាលាឆាន់ខាងលើនេះ គឺកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសចង្ក្រាន ដែលលោកសង្ឃបានដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំង ៣០ប៊ីដុង ដែលពុទ្ធបរិស័ទយកមកប្រគេនទើបការឆាបឆេះ លឿនយ៉ាងដូច្នេះ។ លោកអធិការបានបញ្ជាក់ថា ចំពោះការខូចខាតរួមមាន ឆេះសាលាឆាន់មួយខ្នងទំហំ ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ,ធ្វើពីឈើប្រក់ក្បឿង ,ឆេះកុដិព្រះសង្ឃមួយខ្នង ទំហំ ៦.៥ម៉ែត្រ គុណនឹង១៣ម៉ែត្រធ្វើពីឈើប្រក់ក្បឿង និងឆេះបដិមាករ ៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត សរុបជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារ៕ដោយ៖ឡុង សំបូរ
-
វេទិកាពិគ្រោះយោបល់ និងផព្វផ្សាយ សម្រាប់ការអភិវឌ្ឍស្រុកជីក្រែង

សៀមរាប៖ វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ បានប្រព្រឹត្តទៅនៅវត្តកំពង់ក្តី ស្រុកជីក្រែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងហាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ តាមរយៈវេទិកានេះប្រជាពលរដ្ឋស្រុកជីក្រែងបានលើកឡើងនូវបញ្ហាមួយចំនួន ក្នុងនោះ អគ្គិសនីខ្សោយ,បញ្ហាធ្លី និងការស្តារដីតំបន់បឹងទន្លេសាប,ការជួសជុលផ្លូវ និងការតាំងស្លាកសញ្ញាចរាចរណ៍,បញ្ហាសេវាសុខាភិបាល,ការស្តារស្ទឹង និងអាងទឹក, សំណើសុំបញ្ចូលភូមិឃុំសង្កាត់មានសុវត្ថិភាពក្នុងកម្មវិធីសិក្សាជាដើម។ ឆ្លើយតបទៅសំណូមពររបស់ប្រជាពលរដ្ឋឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្តបានពន្យល់ និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់៕ដោយ៖ប៊ុនរដ្ឋា
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ធ្នូ ២០២៤

១. ដំណាំសក្តានុពល៣មុខ ស្រូវ ដំឡូងមី និងស្វាយចន្ទី ផ្តល់ចំណូលជាង ១៧០ដុល្លារក្នុង១ឆ្នាំ ដល់ខេត្តព្រះវិហារ – FN ២. ១១ខែ ឆ្នាំ២០២៤ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៥,៥៩លាននាក់ – FN ៣. ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានជាង ១៣ពាន់លានដុល្លារ ខណៈសហគ្រាសចិនចុះបញ្ជីនៅកម្ពុជាជិត ៣ ០០០ក្រុមហ៊ុន – កម្ពុជាថ្មី ៤. យោធាហ្វីលីពីន ថានឹងទិញប្រព័ន្ធមីស៉ីល Typhon ពីអាមេរិក – AFP ៥. កូរ៉េខាងត្បូង រកឃើញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព និងដ្រូនបន្ថែមទៅគាំទ្ររុស្ស៊ី – Reuters #ams1minute
-
អភិបាលខេត្តកំពត៖ ការអភិវឌ្ឍវិស័យទេសចរណ៍ គឺដើម្បីទាញផល់ប្រយោជន៍ជូនពលរដ្ឋ

កំពត៖ក្នុងដំណើរចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនប្រជានេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់កែលម្អសោភណ ភាពក្នុងសហគមន៍នេសាទចំនួនពីរក្នុងក្រុងបូកគោឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទនៃសហគមន៍ទាំងពីរថា ក្រោមកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល គឺត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍកែច្នៃ តំបន់ដែលមានសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញទេសចរ បង្កើតចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងមន្រ្តីជំនាញបានអញ្ជើញទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ដំណើរនេះដើម្បីឈ្វេងយល់បន្ថែមសម្រាប់ការអភិវឌ្ឍសហគមន៍ទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសបង្កើតផលិតទេសចរណ៍នៅនឹងកន្លែង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានធ្វើការណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានតំបន់ទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ កែច្នៃ តំបន់ទាំងនោះឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត បង្កើតចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ជាមួយនឹងការស្វែងយល់បន្ថែម វត្តមានរបស់ឯកឧត្តម ម៉ៅ ធនិន នៅមូលដ្ឋានជាក់ស្តែង ក៏ដើម្បីរៀបចំកែលម្អសោភណភាព និងរៀបចំតំបន់សហគមន៍ទេសចរណ៍ទាំងនេះឱ្យមានអនាម័យល្អ បរិស្ថានស្អាត និងមានរបៀបរៀបរយ ។កិច្ចការទាំងនេះក៏មានការចូលរួមចង្អុលបង្ហាញពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពតផងដែរ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តក៏បានរៀបចំរកទីតាំងថ្មីសម្រាប់សាងសង់លំនៅឋានជូនប្រជានេសាទចំនួន…
-
កាតាបសិក្សា១២.០០០កញ្ចប់ និងកង់ចំនួន២.០០០គ្រឿង ត្រូវបានផ្តល់ជូនសិស្សានុសិស្សក្នុងខេត្តកំពង់ធំ

កំពង់ធំ៖កាតាបសិក្សា ១២.០០០ កញ្ចប់ និងកង់ ២.០០០ គ្រឿង ដែលផ្ដល់ដោយមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ (CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានចែកជូនសិស្សានុសិស្សក្នុងខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤។ ពិធីបានប្រារព្ធនៅសាលាបឋមសិក្សាបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។ លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានឱ្យដឹងថា រយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ខេត្តកំពង់ធំទទួលបានកាតាបសិក្សា ២០.៤៤២ កញ្ចប់ និងកង់ ១.២៩៦ គ្រឿង។ អំណោយទាំងនេះបានលើកទឹកចិត្តសិស្សក្នុងការសិក្សា និងរួមចំណែកបង្កើនជីវភាពប្រជាជន។ លោក Zhang Shenyue ប្រធានកម្មវិធីគម្រោង CFRD បានសរសើរចំពោះកិច្ចសហការរវាងសម្ព័ន្ធសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានដែលបានជួយឱ្យបេសកកម្មរបស់ CFRD សម្រេចបានដោយជោគជ័យ។ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំដែលមានវត្តមានក្នុងពិធីនេះបានថ្លែងអំណរគុណចំពោះមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ ដែលមានជួយដល់វិស័យអប់រំ ពិសេសដល់សិស្សានុសិស្សខេត្តកំពង់ធំ។ ឯកឧត្តម កឹម រ័ត្ន វិសិដ្ឋ, ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិល បានរំលឹកថា ចាប់ពីឆ្នាំ ២០១៨ មក…
-
នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនកងកម្លាំងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញទៅសាកសួរសុខទុក្ខ និងនាំអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់កងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួនបួនគោលដៅ នៅតំបន់ព្រៃឡង់ ស្រុកសណ្តាន់។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ កងកម្លាំងចម្រុះដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិមិនឱ្យមានកើតឡើងជាថ្មី ។ខណៈក្នុងរដូវប្រាំង បទល្មើសលបលួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋតែងតែកើតឡើងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងចម្រុះឱ្យបន្តយកចិត្តទុកដាក់ ល្បាតឱ្យជាប់ជាប្រចាំទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ។ជាមួយគ្នានេះក្រុមការងារត្រូវចាត់វិធានការដ៏ម៉ឺងម៉ាត់ចំពោះជនបំពានដោយអនុវត្តតាមផ្លូវច្បាប់ពុំមានការលើកលែង។ សូមជម្រាបថា អំណោយដែលប្រគល់ជូនមាន៖ប្រេងសាំង ៥០០ លីត្រ,អង្ករ ៤០០ គីឡូក្រាម,មី២០ កេស,ត្រីខបំប៉ុង ២ កេស,ទឹកត្រី និងទឹកស៊ីអ៊ីវ ៨ យូរ។អំណោយទាំងនេះជាការគាំទ្រពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ៕ដោយ៖ប៊ុន រដ្ឋា
-
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខាងមុខនេះ នឹងមានមហាជនចូលរួមប្រមាណជាង ៥ម៉ឺននាក់

(ភ្នំពេញ)៖ ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូននិងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញបានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនៈភាពនៃគម្រោងនេះ ខណៈដែលគម្រោងនេះនឹងមានមហាជនចូលរួមប្រមាណជាង ៥ម៉ឺននាក់។ កិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី,ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនបានមានប្រសាសន៍ថា ៖ ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា។ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី បុរាណ សម័យ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់វិញត្រូវតែពង្រឹងអោយបានម៉ឹងម៉ាត់បំផុត ដោយព្រឹត្តិការណ៍នេះនឹងមានមហាជនចូលរួម ប្រមាណជាង ៥ម៉ឺននាក់ តំណាងអង្គទូតនានាប្រចាំនៅកម្ពុជាក៏បានចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
អត្ថពលិកកីឡាវ៉ូវមនាំយកមេដាយ ៣០គ្រឿងជូនកម្ពុជាសម្រាប់វេបសាយ

(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាវ៉ូវីណាមកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅព្រឹកច័ន្ទនេះ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដោយបាននាំមកនូវមេដាយសរុប ៣០គ្រឿង មានមាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ៦ អមជាមួយពានចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ១៥ប្រទេស ។ ដំណើរមាតុភូមិនិវត្តន៍នេះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា, ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងលើកឡើងថា ជើងឯកអាស៊ីលើកទី៥នេះ សមិទ្ធផលដែលកម្ពុជាទទួលបាន គឺរក្សាចំណាត់នូវចំណាត់ថ្នាក់លេខ២ដដែលទោះបីការប្រមូលផ្តុំហ្វឹកាហាត់របស់អត្ថពិលយើងមានរយៈពេលខ្លីក៏ដោយ។ប៉ុន្តែអ្វីដែលជាមោទនភាពនោះ គឺកីឡាកកីឡាការិនីថ្នាលទទួលបានមេដាយច្រើនជាលទ្ធផលវិជ្ជាមានមួយដែលសហព័ន្ធចង់បានក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាចង់បានដែរ។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា ចំពោះគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឆ្នាំនេះចំនួនមេដាយប្រាក់បានកើនឡើងដល់១៧គ្រឿង។ ជារួម ឯកឧត្តម អ៊ូ រតនា សង្កត់ធ្ងន់ថា នេះជាសមិទ្ធផលថ្មីមួយទៀត…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកជាអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ជាពិសេស អគ្គនាយកដ្ឋានសំណង់ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ រួមគ្នាគិតគូរកំណត់ប្រភេទគ្រឿងផ្គុំសំណង់ដែលគួរ និងមិនគួរប្រើប្រាស់ ដើម្បីធានាបាននូវគុណភាពសំណង់ ព្រមជាមួយការគិតគូរពីសុខភាពសាធារណៈ។ សេចក្តីរាយការណ៍ស្តីពីការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់។ ២៣ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
ទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិត បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកជំទាវបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖…