-
កាដូឆ្នាំថ្មីសម្រាប់មន្ត្រីរាជការ និងភ្ញៀវដែលអញ្ជើញមកទទួលសេវាសាធារណៈ និងកិច្ចប្រជុំនានានៅទីស្តីការក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ មិនយូរទៀតទេ មន្ត្រីរាជការ និងភ្ញៀវដែលអញ្ជើញមកកាន់ក្រសួងមុខងារសាធារណៈ នឹងមានទីតាំងរួមថ្មីមួយបន្ថែមទៀត សម្រាប់ការជួបជុំ ការពិភាក្សាការងារ ឬជាទីតាំងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនានា នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ក្នុងរយៈពេលថ្មីៗកន្លងមក ក្រសួងមុខងារសាធារណៈ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងការកែលម្អអគារសម្រាប់បំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីតាំងចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគោលដៅលើកកម្ពស់សុខុមាលភាពដល់មន្ត្រីដើម្បីបំពេញការងារ។ មន្ត្រីរាជការទាំងអស់ ពិតជាសូមថ្លែងអំណរគុណ ដល់ការយកចិត្តទុក្ខដាក់ដ៏កក់ក្តៅ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែបានគិតគូរយ៉ាងហ្មត់ចត់ ទាំងការងារស្នូលប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ ទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការថែទាំសុខុមាលភាព ក៏ដូចជាទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការ ប្រកបដោយគុណភាពខ្ពស់ និងមានផាសុកភាព ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ

កំពង់ធំ៖ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៥ នៅទី បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនេះឧត្តមសេនីយ៍ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ផ្នែកជំនាញគ្រប់ស្ថាប័នចំណុះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន។ ឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ ដែលត្រូវអនុវត្តបន្តមយចំនួន៕ ដោយ៖ ប៊ុន រដ្ឋា
-
ជប៉ុនសំងំស្រាវជ្រាវអភិវឌ្ឍផ្ទះអាចឱ្យមនុស្សរស់នៅលើឋានព្រះចន្ទ

តូក្យូ ៖ សាកលវិទ្យាល័យ និងក្រុមហ៊ុនសំណង់របស់ប្រទេសជប៉ុន បានចាប់ដៃគ្នាស្រាវជ្រាវអភិវឌ្ឍផ្ទះ ដែលមានសមត្ថភាពបង្កើតទំនាញសិប្បនិម្មិត អាចឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ ក្រោមលក្ខខណ្ឌស្រដៀងនឹងមនុស្សនៅលើផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo News។ សាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima Corp មានគោលបំណងរួមគ្នាសាងសង់ផ្ទះគំរូនៅលើដីហៅថា “Neo Lunar Glass” ជារចនាសម្ព័ន្ធ paraboloid ដែលបង្កើតទំនាញតាមរយៈការបង្វិលនៅត្រឹមឆ្នាំ២០៣០។ លោកសាស្ត្រាចារ្យ Yosuke Yamashiki ដែលជានាយកមជ្ឈមណ្ឌលអវកាសវិទ្យាមនុស្សនៅសាកលវិទ្យាល័យក្យូតូ បាននិយាយថា គម្រោងនេះ ទាមទារឲ្យមានការលោតផ្លោះផ្នែកបច្ចេកវិទ្យាដ៏សំខាន់ ប៉ុន្តែយើងមានបំណងសម្រេចវា និងត្រួសត្រាយផ្លូវសម្រាប់អាណានិគមអវកាស។ បច្ចេកវិទ្យានេះ ត្រូវបានរំពឹងថា នឹងជួយដោះស្រាយការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប៉ះពាល់នឹងមីក្រូទំនាញយូរនៅលើរាងកាយមនុស្ស រួមទាំងការប៉ះពាល់ឆ្អឹង និងសាច់ដុំ។ ផ្ទះមានរចនាសម្ព័ន Lunar Glass នឹងមានអង្កត់ផ្ចិតប្រហែល ២០០ម៉ែត្រ និងកម្ពស់ ៤០០ម៉ែត្រ ដែលមានសមត្ថភាពអាចឱ្យមនុស្សស្នាក់នៅបានដល់ទៅ ១០,០០០នាក់។ ផ្ទះគំរូខ្នាត ១:២០០០ ត្រូវបានបង្ហាញ នៅពេលសាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima…
-
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

-
របាយការណ៍នៅថ្ងៃទី២៤ ធ្នូ

-
តម្លៃនៃសន្តិភាព ត្រូវបានមើលរំលងនៅពេលដែលយើងមានសន្តិភាព ប៉ុន្តែត្រូវបានផ្ដល់តម្លៃខ្ពស់ នៅពេលដែលបាត់បង់

-
រថភ្លើងក្រោមដីវៀតណាម បើកថ្ងៃដំបូង មានអ្នកជិះ ១៥ម៉ឺននាក់

ហាណូយ ៖ រថភ្លើងក្រោមដី ឬ Metroដំបូងរបស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទទួលបានអ្នកដំណើរ ចំនួន១៥ម៉ឺននាក់ នៅក្នុងថ្ងៃបើកដំណើរការដំបូង ប៉ុន្តែ ជាការជិះ មិនគិតប្រាក់ ៣០ថ្ងៃ នេះបើតាមកាសែត VNexpress ។ ខ្សែរថភ្លើងក្រោមដី នៅចន្លោះរវាងតំបន់ Ben Thanh និង Suoi Tien ត្រូវបានដាក់ឲ្យដំណើរ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពន្យាពេលដំណើរការ ជាង១០ឆ្នាំ។ លោក Le Minh Triet នាយកក្រុមហ៊ុនផ្លូវរថភ្លើង HURC1 ដែលជាអង្គភាពគ្រប់គ្រងប្រតិបត្តិការរថភ្លើងក្រោមដីមួយនេះ បាននិយាយថា មនុស្សច្រើនសម្រុកមកជិះ ព្រោះជាថ្ងៃអាទិត្យ ហើយក៏ចង់ទទួលបានបទពិសោធន៍ថ្មី នៅលើខ្សែរថភ្លើងនេះ។ កាសែត VNexpress បានចេញផ្សាយថា បន្ទាប់ពីជិះមិនគិតថ្លៃ១ខែ អ្នកដំណើរនឹងមានជម្រើស ក្នុងការទិញសំបុត្រជិះ ក្នុងនោះ មានតម្លៃសម្រាប់ជិះតែមួយដង, ជិះមួយថ្ងៃ, បីថ្ងៃ ឬ ជាប្រចាំខែ។ បើសំបុត្រជិះម្តង នឹងមានតម្លៃ ចាប់ពី…
-
ជម្រេីសនៃការកម្សាន្តក្នុងខេត្តកំពត

-
បុណ្យឆ្លងឆ្នាំ ថៃរំពឹងកើបលុយ១.៨ពាន់លានដុល្លារពីទេសចរណ៍

បាងកក៖ ប្រទេសថៃបានដាក់គោលដៅ ប្រមូលចំណូល ៦២ពាន់លានបាត ឬ ស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី នេះបើយោងតាមលោក Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT។ គេហទំព័រ MSN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីរបស់ ប្រធាន TAT រូបនេះ ដែលបានអះអាងថា ចំនួនភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១.៥៦លាននាក់ ហើយបង្កើតប្រាក់ចំណូលប្រមាណ ៤៥ពាន់លានបាត ក្នុងវិស័យទេសចរណ៍។ លោកក៏បានដាក់ក្តីរំពឹងខ្ពស់ពីទីផ្សារទេសចរក្នុងស្រុកផងដែរ ក្នុងនោះ មានការព្យាករណ៍ថា ទេសចរថៃប្រមាណ ៤.៤១លាននាក់ ចំណាយក្នុងចរន្តសេដ្ឋកិច្ច បង្កើតចំណូលពីវិស័យនេះ ចំនួន១៧ពាន់លានបាត។ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដែលអាចជាកត្តាជំរុញទឹកចិត្តយ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ។ ប្រភពបានបញ្ចាក់ទៀតថា មានកត្តាផ្សេងទៀត ដែលត្រូវបានគេរំពឹងថា នឹងជំរុញកំណើនផងដែរ ក្នុងនោះ…
-
កត្តាសន្តិភាព បានផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលអាចរៀបចំការវាស់វែង និងប្រគល់ដីធ្លីឱ្យប្រជាពលរដ្ឋគ្រប់រូប
