-
សញ្ញាទាំង៥ ដែលបញ្ជាក់ថា អ្នកត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបការបង្កើតគ្រួសារផ្ទាល់ខ្លួន

-
ឆ្នេរកោះស្មៅ ស្រុកទឹកឈូ ខេត្តកំពត

-
ដីធ្លី គឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបទាំងនៅទីក្រុង និងតាមជនបទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ធ្នូ ២០២៤

១. កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក – FN ២. ១១ខែ ឆ្នាំ២០២៤ កម្ពុជាលក់ជ័រកៅស៊ូ, ដំឡូងមី, ស្វាយចន្ទី និងម្រេច ទៅវៀតណាម បានថវិកាជិត ១,៥ពាន់លានដុល្លារ – FN ៣. បំណុលឯកជនរបស់កម្ពុជា កើនដល់ដល់ជិត ៦១ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. រុស្ស៊ី ប្រកាសត្រៀមពិភាក្សាជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន – AFP ៥. ចិន គ្រោងសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅតំបន់ទីបេ – Reuters #ams1minute
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់នូវគុណតម្លៃ

និងភាពកត្តញ្ញូក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដែលប្អូនៗចាំបាច់ត្រូវយកចិត្តទុកដាក់ប្រតិបត្តិ ជាគំរូឱ្យបានទូលំទូលាយដល់កុមារៗជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់ជាឥរិយាបថបន្តជំនាន់ មានលំនាំត្រឹមត្រូវ ជាអាទិ៍៖ ការគោរព ផ្តល់តម្លៃ និងគិតគូរពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ, សន្តិភាពនិយម, រួសរាយរាក់ទាក់, មានមនុស្សធម៌, យកចិត្តទុកដាក់លើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ចេះលើកទឹកចិត្តខ្លួនឯង និងព្រមសម្របទទួលយកការសម្រេចចិត្តមួយដែលមានការស្រុះស្រួល ជាប្រយោជន៍រួម ប្រកបដោយភាពនវានុវត្ត ដែលទាំងអស់នេះជាការបង្កើតទម្លាប់ ឥរិយាបថ និងចរិយាមាយាទថ្មី សម្រាប់ធនធានមនុស្សបន្តវេនក្នុងសង្គមកម្ពុជា។ ធ្វើបានដូច្នេះ សង្គមយើង នឹងបន្តអភិវឌ្ឍលើផ្លូវត្រូវ ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ ជាទ្រនំសុភមង្គល មានទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌សម្បូរបែប ក្រោមម្លប់សន្តិភាព សម្រាប់ជនរួមជាតិខ្មែរគ្រប់ៗរូប។ ជំនួបសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង ២៦ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
៦យ៉ាង ដែលធ្វើឱ្យអ្នកមានភាពចាស់ទុំ

-
“សាទរកម្ពុជា” ជាកម្មវិធីថ្មីរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន

ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព នឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ សូមបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។ 👏🎉 #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប

និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ សូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួន ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង សង្គមជាតិរបស់យើង។ ជាក់ស្តែងករណីឃាតកម្ម ដែល បានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងមួយគ្រួសារ ទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់ ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត”។ #ams1miunte
-
ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាងមួយម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅឃុំចន្ទ្រា ឃុំទួលស្ដី

ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤នេះបានអញ្ជើញចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១០.៤៧៧បណ្ណជូនប្រជាពលរដ្ឋនៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិបារាយណ៍ ភូមិពោធិ៍ ឃុំមេសរថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា នៃឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា។ ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ថ្ងៃនេះជាលើកទី៧ក្នុងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមបន្តថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤បណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋបានជាង ៦ម៉ឺនប័ណ្ណ។ដោយឡែក ក្នុងមូលដ្ឋានស្រុកចន្ទ្រាបានដំណើរការបញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ។បច្ចុប្បន្ននៅសល់តែនីតិវិធីនៃការចេញបណ្ណតែប៉ុណ្ណោះ ។ ឯកឧត្តមបានបន្ថែមថា ជាមួយលទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទនៈនេះ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរដល់មន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ដោយពេលខ្លះចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕ដោយ៖នុត នាង
-
ជាងមួយឆ្នាំ យន្តហោះចិនផលិតផ្ទាល់ដៃផ្ទុះការគាំទ្រខ្លាំង ភ្ញៀវកម្ម៉ង់ទិញដល់ទៅ ៣៣០គ្រឿង

ប៉េកាំង ៖ យន្តហោះដែលប្រទេសចិនផលិតឡើងដោយផ្ទាល់ដៃ ចាយពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ បានមើលឃើញការកម្ម៉ង់ទិញកើនឡើងយ៉ាងគំហុក តួយ៉ាងការបញ្ជាទិញយន្តហោះ C919 និង C909 បានឈានដល់កំណត់ត្រាដល់ទៅ ៣៣០គ្រឿងក្នុងឆ្នាំ ២០២៤ ក្នុងនោះបានចែកចាយជិត ៥០គ្រឿង។ នេះបើយោងតាមការអះអាងរបស់អនុប្រធានសាជីវកម្ម COMAC លោក Wei Yingbiao។ សារព័ត៌មាន Global Times បានចេញផ្សាយថា សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន ហៅកាត់ (COMAC) បានបញ្ជាក់ថា C919 ដែលជាយន្តហោះផលិតដោយចិនផ្ទាល់ដៃ បានដឹកអ្នកដំណើរជាងមួយលាននាក់ហើយ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Global Times។ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ សាជីវកម្ម COMAC បានបញ្ជូនយន្តហោះធុន C919 សរុបចំនួន ១៤គ្រឿងហើយទៅឱ្យក្រុមហ៊ុន China Eastern Airlines, Air China និង China Southern Airlines ដែលបានបើកដំណើរការជើងហោះហើរសរុបចំនួន១៥ នៅក្នុងទីក្រុងចំនួន១០…