-
លោក ពូទីន ៖ រុស្ស៊ី និងកូរ៉េខាងជើង នឹងបង្កើនការប្រឆាំងការគំរាមកំហែង រួមទាំងបញ្ហាប្រឈម

មូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី និងកូរ៉េខាងជើង នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំខាងមុខនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារឆ្នាំថ្មីទៅកាន់លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃប្រទេសកូរ៉េខាងជើង។ ដោយកត់សម្គាល់ពីកិច្ចពិភាក្សារបស់ពួកលោកនៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនា បានបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ លោក ពូទីន បាននិយាយនៅក្នុងសារថា សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ បានផ្តល់លក្ខខណ្ឌសម្រាប់ជាមូលដ្ឋាន និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានអត្ថប្រយោជន៍លើគ្រប់វិស័យសំខាន់ៗ។ លោក ពូទីន បន្ថែមថា នៅឆ្នាំខាងមុខនេះ ភាគីទាំងពីរនឹងបន្តការងាររួមគ្នា ដើម្បីអនុវត្តសន្ធិសញ្ញាជាប្រវត្តិសាស្ត្រនេះ ហើយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត សំដៅទប់ទល់នឹងការគំរាមកំហែង រួមទាំងបញ្ហាប្រឈមនៃសម័យបច្ចុប្បន្ន។ សូមរម្លឹកថា កាល ពី ថ្ងៃ ទី១៩ ខែ មិថុនា មេដឹកនាំ ទាំង ពីរ បាន ចុះ ហត្ថលេខា លើ សន្ធិសញ្ញា…
-
សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលី កម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន និងអបអរសាទរក្នុងកម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ ស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។ កម្មវិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គិតចាប់ផ្តើមថ្ងៃទី ២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានការប្រគុំតន្ត្រី ល្ខោនបាសាក់ ស្តង់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មផងដែរ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្វាយគ្រឿងសក្ការៈ បូជាទៀន ផ្កា ទឹកអប់ និងធូប បន្ទាប់មកពិធីបួងសួងក្រុងពាលីបានចាប់ផ្តើម អមដោយការថ្វាយភ្លេងពិណពាទ្យ និងឧទ្ទិសផល ព្រមទាំង បានប្រសិទ្ធពរជ័យជូន ឯកឧត្តម…
-
ប្រមុខអង្គការសហប្រជាជាតិថ្កោលទោសការកើនឡើងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហ៊ូទី

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរេស បានថ្កោលទោសការកើនឡើងជម្លោះរវាងក្រុមឧទ្ទាមហ៊ូទី របស់ប្រទេសយេម៉ែន និងអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់មួយ។ នេះបើតាមអ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ អ្នកនាំពាក្យរបស់លោក ហ្គូទែរេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើព្រលានយន្តហោះអន្តរជាតិសាណាអា, កំពង់ផែសមុទ្រក្រហម និងស្ថានីយ៍ថាមពលនៅក្នុងប្រទេសយេម៉ែន គឺជារឿងគួរឱ្យព្រួយបារម្ភជាពិសេស។ បើតាមសេចក្តីរាយការណ៍ ការវាយប្រហារតាមអាកាសនោះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងសមាជិកក្រុមផ្តល់សេវាមនុស្សធម៌របស់អង្គការសហប្រជាជាតិផងដែរ។ ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃការកើនឡើងជម្លោះបន្ថែមទៀតនៅក្នុងតំបន់នេះ ប្រមុខអង្គការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ ឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់សកម្មភាពយោធាទាំងអស់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក ហ្គូទែរេស ក៏បានព្រមានផងដែរថា ការវាយប្រហារតាមអាកាសលើកំពង់ផែសមុទ្រក្រហម និងព្រលានយន្តហោះអន្តរជាតិសាណាអា នឹងបង្កហានិភ័យដល់ប្រតិបត្តិការមនុស្សធម៌៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
“សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

-
ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ខេត្តពោធិ៍សាត់

-
ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៤

១. កម្ពុជាបាននាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨លានដុល្លារដល់សេដ្ឋកិច្ចជាតិ – AMS Economy ២. ឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណជិត ២៥លានដុល្លារ សម្រាប់ការបន្តដំឡើងប្រាក់សោធន ជូននិវត្តជន និងជាអតីតមន្ត្រីរាជការស៊ីវិល – FN ៣. គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ខែ – កម្ពុជាថ្មី ៤. ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកចំនួន០៧ ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់ – Reuters ៥. ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ត្រូវបានសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បោះឆ្នោតដកតំណែង – Reuters #ams1minute
-
សង្ហិបុរីចាប់ផ្តើមសាកល្បងប្រើបាតដៃទូទាត់លុយជំនួសកាត

សិង្ហបុរី ៖ សង្កត់បាតដៃរបស់អ្នកលើម៉ាស៊ីនស្កេនត្រឹមរយៈពេលពីរវិនាទី បន្ទាប់មករង់ចាំពីរបីវិនាទីទៀត ដើម្បីឱ្យការទូទាត់ប្រាក់ដំណើរការ។ នោះហើយជារបៀបដែលបុគ្គលិករបស់ក្រុមហ៊ុន Visa មួយចំនួននៅសិង្ហបុរី បានចំណាយប្រាក់ដើម្បីទិញកាហ្វេរបស់ពួកគេនៅហាងកាហ្វេក្បែរសង្កាត់ Tanjong Pagar។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។ ម៉ាស៊ីនទូទាត់ប្រាក់តាមបាតដៃ មានឈ្មោះថា Pay by Palm បង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Visa និង Tencent តាំងពីឆ្នាំ២០១៩ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅហាងកាហ្វេ Alchemist 71 Robinson កាលពីខែតុលា ប៉ុន្តែសម្រាប់ពេលនេះ វាអាចប្រើបានសម្រាប់តែបុគ្គលិកដែលត្រូវបានជ្រើសរើស របស់ក្រុមហ៊ុនទូទាត់ប្រាក់ដ៏ធំមួយនេះប៉ុណ្ណោះ។ ប្រភពបានឱ្យដឹងថា ដើម្បីអាចទូទាត់ប្រាក់តាមរយៈម៉ាស៊ីន Pay by Palm បាន ដំបូងឡើយ តម្រូវឱ្យអ្នកប្រើធ្វើកិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យរបស់អ្នកប្រើ ការរក្សាទុក និងការប្រើប្រាស់។ ទិន្នន័យទាំងនោះ នឹងត្រូវប្រមូលពីរូបភាពដែលបានស្កែន ប៉ុន្តែរូបភាពដើមនឹងមិនត្រូវបានរក្សាទុកទេ នេះបើយោងតាមគោលការណ៍ឯកជនភាព Tencent Palm Pay ដែលប្រើក្នុងអំឡុងពេលសាកល្បង។ លេខកាតឥណទានចំនួនបួនខ្ទង់ចុងក្រោយ ក៏នឹងត្រូវបានប្រមូលផងដែរ ដើម្បីសម្រួលដល់ការទូទាត់។…
-
ក្រុមហ៊ុនដែលបានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួល

(កណ្តាល)៖ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយមានការយកចិត្តទុកដាក់ពឺសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងបទដ្ឋានគតិ្តយុត្តមួយចំនួនទៀត ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យស្ថានភាពជាក់ស្តែងលើការអនុវត្តវិធានការច្បាប់របស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ថាក្រុមហ៊ុន មានឆន្ទៈកែលម្អចំណុចខ្វះខាត និងលប់បំបាត់បញ្ហាបំពុលបរិស្ថាន ស្របតាមវិធានការច្បាប់របស់កម្ពុជា ។ តាមរយៈការចូលរួម គោរពច្បាប់ បញ្ហាការបំពុលប្រឡាយ៦១ និងទឹកស្ទឹងតូច ពីក្រុមហ៊ុននេះ ត្រូវបានទប់ស្កាត់និងស្តារបរិស្ថានឡើងវីញ ដើម្បីឱ្យមានភាពស្អាតក្នុងដែនទឹក ។ សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែធ្នូ…
-
ទស្សនីយ៍ភាពសំខាន់ៗ នៃការហាត់សមត្រៀមដង្ហែរក្បួន ក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា នៅរសៀលថ្ងៃទី២៧ នៅខាងមុខព្រះបរមរាជវាំង
