Category: One-Minute

  • អតីតប្រធានាធិបតីអាមេរិក Jimmy Carter ទទួលមរណៈភាព

    អតីតប្រធានាធិបតីអាមេរិក Jimmy Carter ទទួលមរណៈភាព

    បរទេស៖ លោក ​Jimmy Carter​ អតីតប្រធានាធិបតីអាមេរិក និងជាម្ចាស់ជ័យលាភីណូបែលសន្តិភាព បានទទួលមរណៈភាព នៅអាយុ ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ។ លោក ​Jimmy Carter​ ដំបូងឡើយ គ្រាន់តែជាកសិករដាំសណ្តែកដី នៅរដ្ឋ ​Georgia​ ភាគខាងត្បូង មុនពេលដែលលោកបានប្រែក្លាយ ទៅជាអ្នកនយោបាយ និងក្លាយជាអភិបាលរដ្ឋ។ លោក Carter ដែលជាអ្នកប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ១៩៧៦ និងបានបម្រើការជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ ចន្លោះឆ្នាំ១៩៧៧ និង ឆ្នាំ១៩៨១។ លោក Carter បានទទួលរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០០២ សម្រាប់កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់លោក ក្នុងការនាំយកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះ ដែលមានទាំងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំង ស្នាដៃផ្តល់ជំនួយមនុស្សធម៌របស់លោក។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានទទួលការថែទាំសុខភាព នៅផ្ទះ ស្ថិតក្នុងរដ្ឋ ​Georgia​ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។ លោកបានចំណាយពេល ដែលនៅសល់របស់លោក ជាមួយសមាជិកគ្រួសារ មុនពេលស្លាប់ នៅរសៀលថ្ងៃអាទិត្យ។ ប្រធានាធិបតីអាមេរិក ​Joe Biden​…

  • ក្រុងបាត់ដំបង ខេត្តបាត់ដំបង

    ក្រុងបាត់ដំបង ខេត្តបាត់ដំបង

    🎥 MLMUPC #ams1minute

  • កូរ៉េខាងត្បូងកាន់ទុក្ខមួយសប្តាហ៍ ខណៈករណីធ្លាក់យន្តហោះអ្នកស្លាប់កើនដល់ ១៧៩នាក់

    កូរ៉េខាងត្បូងកាន់ទុក្ខមួយសប្តាហ៍ ខណៈករណីធ្លាក់យន្តហោះអ្នកស្លាប់កើនដល់ ១៧៩នាក់

    សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok កាលពីថ្ងៃអាទិត្យ បានប្រកាសកាន់ទុក្ខរយៈពេលមួយសប្តាហ៍ ចំពោះជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីធ្លាក់យន្តហោះនៅឯព្រលានភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។ លោក Choi បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ទល់គ្រោះមហន្តរាយថា រដ្ឋាភិបាលនឹងកំណត់រយៈពេល៧ថ្ងៃរហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៤ ខែមករាឆ្នាំក្រោយ ជាថ្ងៃកាន់ទុក្ខជាតិ ខណៈកំពុងរៀបចំអាសនៈគោរពវិញ្ញាណក្ខន្ធរួមគ្នានៅក្នុងទីក្រុង និងខេត្តចំនួន១៧ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។ លោក Choi បន្ថែមថា មន្ត្រីរាជការគ្រប់ក្រសួង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នសាធារណៈនានា នឹងពាក់បូរកាន់ទុក្ខក្នុងអំឡុងពេលនេះ ហើយប្តេជ្ញាស៊ើបអង្កេតឱ្យបានហ្មត់ចត់ រកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងចាត់វិធានការដើម្បីការពារកុំឱ្យកើតមានឧបទ្ទវហេតុដ៏សោកសៅនេះសារជាថ្មី។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នៅម៉ោងប្រហែល ៩និង០៣នាទីព្រឹក (ម៉ោងក្នុងតំបន់) យន្តហោះដឹកអ្នកដំណើរសរុបចំនួន ១៨១នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ១៧៣នាក់ និងជនជាតិថៃ ២នាក់ រួមជាមួយនឹងអ្នកបម្រើការងារលើយន្តហោះចំនួន ៦នាក់បានធ្លាក់ ខណៈពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Muan មានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរលេខ 7C2216 ទៅទីក្រុងបាងកក ប្រទេសថៃ បានចុះចតដោយគ្មានកង់ ហើយបានរអិលចេញពីផ្លូវរត់ និងបានបុកជញ្ជាំងខាងក្រៅនៃផ្លូវរត់…

  • ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាការវាស់ស្ទង់ និងការបង្កើនសមត្ថភាពរបស់ខ្លួន

    ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាការវាស់ស្ទង់ និងការបង្កើនសមត្ថភាពរបស់ខ្លួន
  • រយៈពេលជិត ១២ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង ៨៥ម៉ឺនតោនកើនឡើង ២៦ភាគរយ

    រយៈពេលជិត ១២ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង ៨៥ម៉ឺនតោនកើនឡើង ២៦ភាគរយ

    (ភ្នំពេញ)៖ក្នុងរយៈពេលជិត ១២ ខែកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ លោក អួន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ ទូរទស្សន៍អប្សរាឱ្យដឹងថាការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ក្រៅប្រទេស ៨១៥ ០០០តោន ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣តោន គិតជាទឹកប្រាក់ ១ ១៥០លានដុល្លារ ដែលមានការកើនឡើងកើន ៣១ភាគរយ ។ លោកបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម ។ ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។ បើតាមប្រធានសមាគមន៍រូបនេះបានឱ្យដឹងបន្ថែមថា៖ មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ។ ដោយឡែកបើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី…

  • វត្តឥន្ទញាណ​ (ហៅវត្តក្រោម) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    វត្តឥន្ទញាណ​ (ហៅវត្តក្រោម) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    🎥 ពពក #ams1minute

  • មនុស្ស ៤៧នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកមនុស្ស ១៨១នាក់នៅកូរ៉េខាងត្បូង

    មនុស្ស ៤៧នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកមនុស្ស ១៨១នាក់នៅកូរ៉េខាងត្បូង

    សេអ៊ូល ៖ នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានប្រាប់ទូរទស្សន៍ CNN ថា យ៉ាងហោចណាស់មនុស្សចំនួន ៤៧នាក់បានស្លាប់ នៅពេលដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋានមួយកន្លែង នៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។ ជាសំណាងល្អ មនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះចេញពីកន្លែងធ្លាក់យន្តហោះ។ យោងតាមក្រសួងដែនដីកូរ៉េខាងត្បូង បានឲ្យដឹងថា ជនជាតិថៃពីរនាក់ ស្ថិតក្នុងចំណោមអ្នកជិះយន្តហោះ។ សារព័ត៌មាន CNN បានរាយការណ៍ថា ជើងហោះហើរលេខ 7C 2216 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ផ្ទុកអ្នកដំណើរសរុបចំនួន ១៨១នាក់ ក្នុងនោះអ្នកដំណើរចំនួន ១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន ៦នាក់ នៅពេលគ្រោះថ្នាក់បានកើតឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នៅម៉ោង ៩ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។ យោងតាមក្រសួងដែនដីកូរ៉េ ខាង ត្បូង បានឱ្យដឹងថា មន្រ្តីមកពីគណៈកម្មាធិការស៊ើបអង្កេតឧប្បត្តិហេតុរបស់កូរ៉េខាងត្បូង បានទៅដល់ទីតាំងកើតហេតុនៅម៉ោង ១០និង១០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ហើយកំពុងពិនិត្យមើលមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ។ ទន្ទឹមគ្នា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានណែនាំក្រុមអ្នកសង្គ្រោះបន្ទាន់ ឱ្យប្រមូលឧបករណ៍ និងបុគ្គលិកដែលមានទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់យន្តហោះ នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ…

  • សម្តេចតេជោ៖ ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហម រួមមាន៖

    សម្តេចតេជោ៖ ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហម រួមមាន៖

    ខៀវ សំផន នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ការទទួលមេដឹកនាំខ្មែរក្រហម គឺចង់ផ្ញើសារទៅកាន់ ៣គោលដៅ៖១. ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់២. ផ្ញើសារទៅកាន់ប្រជាជនកម្ពុជា៣. ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព) #ams1minute

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ។ គ្រូតាក់តែងវិញ្ញាសាបានចាប់ផ្តើមតាក់តែងវិញ្ញាសាពីម៉ោង ៦ព្រឹក សម្រាប់ការប្រឡងនាម៉ោង១២:៣០ នាទីរសៀល។” ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ក្នុងពេល កាត់វិញ្ញាសារប្រឡងមន្ត្រីពន្ធដារ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនបេក្ខជនថា ជាចេតនា នៅរាល់សន្លឹកកិច្ចការនីមួយៗតែងតែមានហត្ថលេខារបស់ ឯកឧត្តម ដោយហត្ថលេខាតាមទំព័រនីមួយៗមិនមានសភាពដូចគ្នានោះទេ។ ខណៈដែលវិញ្ញាសាទី១នេះកំពុងដាក់ជូនបេក្ខជនប្រឡង វិញ្ញាសាសម្រាប់វេនទី២ ក៏កំពុងដំណើរការតាក់តែងស្របពេលជាមួយគ្នាដែរ ។” ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចូលរួមចំនួន ៥៦៩៤នាក់ បើតាមការគ្រោងទុក។ មានតែបេក្ខជនដែលប្រឡងជាប់ដំណាក់នេះតែប៉ុណ្ណោះទើបអាចបន្តទៅប្រឡងដំណាក់កាលទី២ ជាបន្ត។ គួរបញ្ជាក់ថា ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ…

  • រមណីយដ្ឋាន MountainViewស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    រមណីយដ្ឋាន MountainViewស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង