-
របាយការណ៍នៅថ្ងៃទី២១ ធ្នូ

-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។ ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានប្រសាសន៍ថា ពិធីនេះធ្វើឡើងដើម្បីបង្កនូវឱកាសជូនថ្នាក់ដឹកនាំយុវជន សមាជិក សមាជិកា បញ្ញវ័ន្ត និស្សិតមកពីតាមបណ្តាសមាគមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋទាំង១២ ទាំងជំនាន់មុននិងជំនាន់ក្រោយ បានជួបជុំនិងសំណេះសំណាល រឹតចំណងមិត្តភាព សាមគ្គីភាព និងបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ ។ នាពេលកន្លងមកសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានគោលដៅធំៗ ចំនួន៣ រួមមាន៖ (១) បណ្តុះបណ្តាលការសិក្សា…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

(ព្រៃវែង)៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់ទី១ គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់ទៀតថា ដើម្បីឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋគ្រប់រូប ក៏គប្បីគិតគូរពីកត្តាសុខភាពជាចំបង។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ ពីក្រុមជនអគតិមួយចំនួនតូច ដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព ដោយប្រើគ្រប់មធ្យោបាយ អូសទាញកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបមួយដែលគ្រប់គ្នាមិនប្រថ្នាចង់បាន។ សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ…
-
Volkswagen នឹងកាត់បន្ថយការងារ ៣៥,០០០កន្លែង

បរទេស៖ ក្រុមហ៊ុនផលិតឡានដ៏ធំ របស់ប្រទេសអាល្លឺម៉ង់ Volkswagen នឹងកាត់បន្ថយការងារបុគ្គលិក ចំនួន ៣៥,០០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០៣០។ តំណាងក្រុមហ៊ុនផលិតរថយន្ត Volkswagen បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារប្រហែល ៣៥,០០០កន្លែង នៅក្នុងប្រទេសអាឡឺម៉ង់ នៅឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើង ជាមួយសហជីព។ ផែនការនេះមានគោលបំណងសន្សំប្រាក់ ពីការចំណាយរបស់ក្រុមហ៊ុន ចំនួន៤ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.២ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ លោក Thomas Schaefer នាយកប្រតិបត្តិ នៃក្រុមហ៊ុនរថយន្តយក្ស Volkswagen ដែលរងគ្រោះដោយវិបត្តិនៅប្រទេសអាល្លឺម៉ង់ មានប្រសាសន៍ថា សហជីព IG Metall និងក្រុមហ៊ុនផលិតរថយន្តរបស់លោក បានឈានដល់ «កិច្ចព្រមព្រៀងដ៏ល្អ» បន្ទាប់ពីមានការចរចា រយៈពេល៥ថ្ងៃ។ កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងផែនការសន្សំប្រាក់ ច្រើនពាន់លានអឺរ៉ូ ដែលបង្ហាញពីការបាត់បង់ការងារ នាពេលអនាគត ប៉ុន្តែ រារាំងការបិទរោងចក្រសំខាន់ៗ ភ្លាមៗ។ ក្រុមហ៊ុន Volkswagen បានចេញសេចក្តីថ្លែងការណ៍មួយ…
-
វៀតណាមដាក់គោលដៅស្រូបទាញទេសចរបរទេស២៣លាននាក់ នៅឆ្នាំ២០២៥

ហាណូយ ៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមបានកំណត់គោលដៅ ស្វាគមន៍ភ្ញៀវអន្តរជាតិ ចន្លោះពី ២២ ទៅ ២៣លាននាក់ នៅឆ្នាំក្រោយ កើនឡើង ២៨% បើធៀបនឹងតួលេខ នៅឆ្នាំ២០២៤នេះ។ ថ្លែងនៅក្នុងសន្និសីទមួយ កាលពីថ្ងៃព្រហស្បតិ៍ លោក Pham Van Thuy អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើន GDP ឬ ផលិតផលក្នុងស្រុកសរុប ដោយបានបង្កើតការងារជាច្រើន និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជន។ លោកថា នៅឆ្នាំ២០២៥ វិស័យនេះ មានគោលបំណងស្តារឡើងវិញ យ៉ាងពេញលេញ ឲ្យដល់កម្រិត មុនការរាតត្បាតជំងឺ។ វៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុប ចន្លោះពី ១៧លាននាក់ ទៅ ១៧លាន៥សែននាក់ នៅឆ្នាំ២០២៤នេះ។ គិតត្រឹមខែវិច្ឆិកា ប្រទេសវៀតណាមបានកត់ត្រា ពីការមកដល់របស់ភ្ញៀវអន្តរជាតិ ចំនួន ១៥លាន៨សែននាក់ និងទទួលបានប្រាក់ចំណូល ពីវិស័យទេសចរណ៍ ចំនួន ២៩ពាន់លានដុល្លារ៕ ប្រភពពី…
-
ទឹកធ្លាក់តាំងយូរ ខេត្តព្រះវិហារ

-
ភូមិឋានអ្នកឧដុង្គ ស្រុកពញាឮ ខេត្តកណ្តាល

-
ទន្លេចតុមុខ ក្នុងពេលរាត្រី 🌃

-
ខេត្តស្ទឹងត្រែង ទិន្នផលត្រីឆ្នាំនេះមានការកើនឡើង

ស្ទឹងត្រែង៖ឆ្នាំ២០២៤នេះ នៅខេត្តស្ទឹងត្រែង ទិន្នផលត្រីប្រមូលបានកើនឡើងចំនួន២០៩តោន ស្មើនឹង៤,៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ដោយឡែកបទល្មើសនេសាទ ក៏មានការថយចុះគួរឱ្យកត់សម្គាល់ ដែលកត្តាទាំងនេះបានបង្ហាញឱ្យឃើញពីការខិតខំរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយមានការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលជលផលស្ទឹងត្រែង ។ លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា គិតពីរខែមករាដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬ ផលត្រីប្រមូលបានពីដែននេសាទធម្មជាតិ មានចំនួន ៤ ៤១៥តោន ពោលកើនឡើងជាងឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧ភាគរយ។លោកបន្តថា លទ្ធផលនេះ គឺបានមកពីការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ក្នុងរយៈពេលនេះដែរ លទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ ដោយដកហូតសម្ភារៈល្មើសមួយចំនួនធំ ក្នុងនោះ មងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ ៧០០ម៉ែត្រ ,សន្ទូចរនងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥៥ ៤៣៣ផ្លែ ,ទូក៨គ្រឿង ,ទូកម៉ាស៊ីន៩គ្រឿង ,ក្បាលឆក់(អាំងវែទ័រ)៤គ្រឿង ដងឆក់២គ្រឿង ,អាវុធកែច្នៃ១គ្រឿង…
-
កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦
