-
សម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្តល់អំណោយជាស្បៀងមួយចំនួនធំ ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសម្រាប់ការងារមនុស្សធម៌

កំពង់ធំ៖ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវអង្ករ ១០តោន មី ៥០០កេស ត្រីខកំប៉ុង១០០កេស និងទឹកត្រី ទឹកស៊ីអ៊ីវ ១.០០០យួរ ប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រាប់ធ្វើការងារមនុស្សធម៌ ។ ក្នុងពិធីប្រគល់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម គីម ប៊ុនថាន មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។លោកក៏បានអគុណឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមបណ្ដាមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ដូចភ្លៀងរលឹម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…
-
នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អញ្ជើសំណេះសំណាលជាមួយថ្នាក់ដឹកនាំបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីសភាពការណ៍ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្ត និងបានបញ្ជាក់ជូនអំពីសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងទៅ ។ ថ្លែងទៅកាន់នាយទាហាន នាយទាហានរង ពលទាហានក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម គីម ប៊ុនថាន បានកោតសរសើរ កងកម្លាំងទាំងអស់នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានល្អ តាមច្បាប់ បទបញ្ជា និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងការកោតសរសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំយ៉ាងមមាញឹក ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។ឯកឧត្តមក៏បានប្រគល់ភារកិច្ចឱ្យបន្តចូលរួមក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវបន្តយកចិត្តទុកក្នុងគ្រប់គ្រងកម្លាំង គ្រឿងសម្ភារៈបច្ចេកទេស ធានាទុកដាក់ថែរក្សាឱ្យមានគុណភាព និងទី៣ ត្រូវបន្តពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារសុខសន្តិភាព ៕ដោយ៖…
-
កម្លាំងយោធាជាផ្នែកមួយក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបការកាប់ឈើក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សត្វ

ស្ទឹងត្រែង៖កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍ការពារព្រៃឈើ ដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន បានចុះល្បាតក្នុងដែនព្រៃសហគមន៍ភ្នំរមៀត ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ក៏ដូចដែនព្រៃការពារនានាទៀត ដើម្បីទប់ស្កាត់ការកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍ ការកាប់ឈើធ្វើអាជីវកម្ម ការលបលួបបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វព្រៃ ។សកម្មភាពទាំងនេះជាការអនុវត្តវិធានការព្រៃឈើ និងធនធានធម្មជាតិ ជីវចម្រុះ ឈានទៅបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ នៃខេត្តស្ទឹងត្រែង។ នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់លោក ហ៊ុន សំអឿន បានប្រាប់ឱ្យដឹងថា មន្ត្រីផ្នែកព្រៃឈើបានសហការជាមួយកម្លាំងស្រុក ភូមិ ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល យោធា និងប្រជាសហគមន៍បន្តចុះល្បាតដើម្បីបង្កើនកិច្ចការពារព្រៃសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។លោកបន្តថា ព្រៃសហគមន៍នេះស្ថិតនៅប៉ែកខាងជើង ឃុំសំអាងជាប់មួយផ្នែកក្នុងទឹកដីឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពីប្រយោជន៍សំខាន់ ដែលទទួលបានពីគម្រោងរេដបូកមេគង្គ ជំហានទី១។ការផ្សព្វផ្សាយក្នុង គោលបំណងលើកកម្ពស់ចំណេះដឹងដល់ពួកគាត់នៅមូលដ្ឋានក្នុងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រជាសហគមន៍ចូលរួមការពារព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ នៅខេត្តស្ទឹងត្រែង។ ប្រជាសហគមន៍ភ្នំរមៀត លោក គង់ ធារដ្ឋ បានគាំទ្រចំពោះការផ្តល់ព័ត៌មានច្បាស់លាស់នេះពីមន្ត្រីជំនាញ…
-
មន្ត្រីក្រសួងជំរុញឱ្យដស្រាយវិវាទ និងការចុះបញ្ជីក្បាលដីជូនពលរដ្ឋខេត្តបន្ទាយមានជ័យឱ្យបានរួចរាល់នៅពាក់កណ្ដាលឆ្នាំក្រោយ

បន្ទាយមានជ័យ៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរីយោដីខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តដោះស្រាយវិវាទ និងការចុះបញ្ជីក្បាលដីឱ្យអស់ជូនប្រជាពលរដ្ឋ ។ នាពិធីដែលប្រារព្ធនៅសាលាខេត្ត ឯកឧត្តម ទេព ធន បានកោតសរសើរលទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លី របស់មន្ត្រី និងក្រុមការងារ សំណង់និងសុរីយោដីខេត្តបន្ទាយមានជ័យ តែឯកឧត្តមបានជំរុញបន្ថែមថា ដូច្នេះត្រូវខិតខំបន្តការងារនេះដោយសហការជាមួយ អាជ្ញាធរមូលដ្ឋានធ្វើការដោះស្រាយបញ្ហាវិវាទ ជាមួយការចុះបញ្ជីក្បាលដីដែលកំពុងអនុវត្តចំនួន ២០ម៉ឺនក្បាលដីឱ្យបានរួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៥ខាងមុខ។ សម្រេចបានដូចនេះជាការឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក្រសួងបានយកមកអនុវត្តដោយបានដាក់ចេញជាទិសដៅក្នុងការជំរុញបញ្ចប់វិវាទ ក៏ដូចជាការចុះបញ្ជីដីធ្លីដើម្បីផ្ដល់បណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋជាម្ចាស់ដី ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា បញ្ហាដីធ្លី នៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាវិវាទបុគ្គលនិងបុគ្គល ពុំមានចរិតនយោបាយនោះទេ។តាមរយៈពិធីនេះលោកក៏បានក្រើនរំលឹកទៅប្រជាពលរដ្ឋថាបើមានករណីទំនាស់ដីធ្លី ត្រូវមានជំនឿជាក់ហើយទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ជាមួយមន្តី្រសំណង់ និងសុរិយោដីខេត្ត ងាយសម្រួលដោះស្រាយដោយប្រព័ន្ធច្បាប់ហើយបន្តទៅចុះបញ្ជីក្បាលដី។ផ្ទុយមកវិញបើបងប្អូនពឹងពាក់បុគ្គល ខ្លះមិនល្អបង្វែវិវាទដីធ្លីទាញចូលចរិតនយោបាយ នាំឱ្យខាតបង់ពេលវេលា ការងារ ថវិការួមទាំងមិនងាយដោះស្រាយថែមទៀតផង។ សូមជម្រាបថា លោក មាស ដារា ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ ទៅបំពេញភារកិច្ចនៅក្រសួង៕
-
គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ទទួលសមាជិកថ្មីចំនួន ២៣៥នាក់មកពីគណបក្សផ្សេង

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៣៥នាក់ ដែលមកពីគណបក្សផ្សេង។ពិធីបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍សមាជិកថ្មីទាំងអស់ និងអបអរសាទរគណបក្សដែលបានពង្រឹងមហាគ្រួសារនយោបាយ។ ឯកឧត្តមបានរំលឹកថា ជាសមាជិកគណបក្សប្រជាជនត្រូវខិតខំកសាងសមត្ថភាព និងចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍជាតិ និងធ្វើឱ្យប្រជាជនរស់នៅក្រោមសន្តិភាព និងស្ថិរភាព៕ ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុប និងធ្វើបច្ចុប្បន្នភាពស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរអង្គភាពក្រុង ស្រុក និងឃុំ សង្កាត់

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុបនិងធ្វើបច្ចុប្បន្នភាពស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរអង្គភាពក្រុង ស្រុក និងឃុំ សង្កាត់កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តក្រោមវត្តមានលោក តូច ជាក់ អនុប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត តំណាងលោក ងិន ណែល អភិបាលរងខេត្ត។ លោក តូច ជាក់ បានលើកឡើងថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋជារៀងរាល់ឆ្នាំឱ្យបានត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទី១នៃឆ្នាំបន្ទាប់ ។លោកបន្តថា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាឆ្នាំ ដែលមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោលឆ្នាំ២០២៤។ ទម្រង់ទី២ ជាតារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឡើង ក្នុង ឆ្នាំនីមួយៗ ក្នុងចន្លោះរយៈពេល ៥ឆ្នាំ នៃឆ្នាំគោល។ បើតាមលោក តូច ជាក់ មានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោម ជាតិសរុបចំនួន ៩១មន្ទីរអង្គភាព ដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌ ដែលក្នុងចំណោមនោះមានមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤៥ ប៉ុណ្ណោះដែលបានរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ នៅសល់មន្ទីរអង្គភាព…
-
ធនាគារជាតិនៃកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ នៅខេត្តរតនគិរី

រតនគិរី ៖ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក ងិន ណែល អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីមន្រ្តីនៃមន្ទីរ អង្គភាព ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងក្រុងយ៉ាងច្រើនកុះករ។ លោក ងិន ណែល មានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយប្រាក់រៀលនាថ្ងៃនេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសនៅក្នុងក្រុងបានលុង យល់កាន់តែច្បាស់ថែមមួយកម្រិតទៀតនៅលើសារៈ សំខាន់នៃប្រាក់រៀលនិងបន្តប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនមិនថា ក្នុងប្រតិបត្តិការតម្លៃតូចឬតម្លៃធំនោះទេ។ ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម យឹម លាត បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុង ទសវត្សរ៍ទី៩០។ កាលណោះ អ៊ុនតាក់បាននាំមកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារមកកម្ពុជា ។នៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយនៅឡើយ។ ក៏ប៉ុន្តែ ក្នុងរយៈពេល…
-
“អ្នកអាន ជាអ្នករៀនពេញមួយជីវិត”ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៤

១. កម្ពុជាស្រូបទាញគម្រោងវិនិយោគជិត ៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ – AMS Economy ២. ការកំណត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ កំណាត់ទី១ សម្រេចបាន ៩៨% – FN ៣. អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី២៦ ធ្នូ ខាងមុខនេះ – FN ៤. ធនាគារកណ្តាលថៃរក្សាអត្រាការប្រាក់គោលនៅកម្រិត ២,២៥% ដដែល – Xinhua ៥. អ៉ីស្រាអែល បន្តវាយប្រហារលេីតំបន់ហ្កាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់ដំណេីរការទៅមុខ – Reuters #ams1minute
-
Cristiano Ronaldo សម្ងែងយន្តហោះឯកជនលឿនបំផុតក្នុងលោកតម្លៃ ៧៣លានដុល្លារ

រីយ៉ាដ ៖ Cristiano Ronaldo ដែលជាអត្តពលិកបាល់ទាត់ពិភពលោក មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមួយរូប បានបង្ហាញយន្តហោះឯកជនថ្មីមួយគ្រឿងរបស់លោក ដែលត្រូវបានគេរាយការណ៍រថា វាមានតម្លៃដល់ទៅ ៧៣លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន al-arabiya។ ប្រភពបានទម្លាយឱ្យដឹងថា ជាមួយនឹងការរចនាដ៏អស្ចារ្យរបស់វា យន្តហោះ Gulfstream G650 របស់ Ronaldo គឺជាប្រភេទយន្តហោះឯកជនមានល្បឿនលឿនបំផុតមួយ ដែលអាចហោះហើរក្នុងចម្ងាយដល់ទៅជាង ១២,០០០គីឡូម៉ែត្រឯណោះ ហើយក៏ជាយន្តហោះមួយស្ថិតក្នុងចំណោមយន្តហោះលឿនបំផុតនៅលើពិភពលោក។ យន្តហោះដ៏ទំនើបនេះ មានកាប៊ីនមួយសម្រាប់មនុស្ស៣នាក់ស្នាក់នៅផ្សេងគ្នា ហើយអាចផ្ទុកអ្នកដំណើរបានដល់ទៅ ១៩នាក់។ យន្តហោះឯកជនថ្មីរបស់កំពូលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានលក្ខណៈខុសប្លែកពីគេ ដោយតួខ្លួនវាធ្វើពីលោហធាតុភ្លឺចែងចាំង រំលេចដោយអក្សរ CR7 រួមជាមួយនឹងរូបភាពពណ៌ខ្មៅ ដែលបង្ហាញពីស្តាយអបអរសាទរដ៏ល្បីនៅលើពិភពលោករបស់គាត់។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន The Sun បានឱ្យដឹងថា Ronaldo ពីមុនជាម្ចាស់យន្តហោះ Gulfstream G200 តែលោកបានលក់វា ដើម្បីវ៉ៃឡើងស៊េរី Gulfstream G650 វិញ។ គួរបញ្ជាក់ថា Ronaldo ដែលឥឡូវនេះលេងឱ្យក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីត Al Nassr បានឈរនៅលើកំពូលតារាងរបស់ទស្សនាវដ្តី Forbes ក្នុងនាមជាអត្តពលិករកប្រាក់ចំណូលបានច្រើនបំផុតសម្រាប់ឆ្នាំ…