Category: One-Minute

  • ក្រុមហ៊ុន Sala បើកសម្ភោធកម្មវិធី Sala Enrichment Program ដើម្បីតម្រង់ទិសយុវជនចាប់យក ជំនាញជាក្តីស្រម៉ៃពិត សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា

    ក្រុមហ៊ុន Sala បើកសម្ភោធកម្មវិធី Sala Enrichment Program ដើម្បីតម្រង់ទិសយុវជនចាប់យក ជំនាញជាក្តីស្រម៉ៃពិត សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា

    (ភ្នំពេញ)៖ គម្រោងយុវជនទូតសុឆន្ទៈ Sala Enrichment Program ជាកម្មវិធីជម្រុញ និងតម្រង់ទិសដល់យុវជនក្នុងការឈោងចាប់យកជំនាញជាក្តីស្រម៉ៃពិតសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា បានរៀបចំពិធីបើកគម្រោងរបស់ខ្លួនជាផ្លូវការ ។ កម្មពិធីវិធីបើកគម្រោងយុវជនទូតសុឆន្ទៈតំណាងខេត្ត ដែលរៀបចំដោយ ក្រុមហ៊ុន Sala បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅការិយាល័យសហគ្រិនខ្មែរ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ យុវជនជាសិស្សដែលទើបប្រឡងបាក់ឌុប តែងត្រូវគេកត់សម្គាល់ថា ពួកគេតែងខ្វះនូវការទទួលបានព័ត៌មានច្បាស់លាស់អំពីជំនាញ និងពិបាកក្នុងការចាប់យកជំនាញដើម្បីបន្តទៅសិក្សានៅថ្នាកឧត្តមសិក្សា។គម្រោងយុវជនទូតសុឆន្ទៈតំណាងខេត្ត Sala Enrichment Program 2024 បានប្រព្រឹត្តទៅដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, សហគ្រិនខ្មែរ, អង្គការស្វីសខន់ថាក់ ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) និងមានការសហការពីដៃគូដូចជា Camboticket និង Mangrove Studio ផងដែរ ។ ប្រធានក្រុមហ៊ុន Sala លោក សុខ លាភ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ក្រុមហ៊ុនតែងតែងរៀបចំគម្រោង Sala…

  • អាជ្ញាធរខេត្តបាត់ដំបងជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយដល់ក្រុមគោលដៅ១,៥លាននាក់ ឱ្យចូលរៀនជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ

    អាជ្ញាធរខេត្តបាត់ដំបងជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយដល់ក្រុមគោលដៅ១,៥លាននាក់ ឱ្យចូលរៀនជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ

    បាត់ដំបង៖មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរខេត្តបាត់ដំបង បានជំរុញដល់​ភាគី​ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យកាន់តែ​សកម្ម​ថែមទៀតបង្កើនការ​ផ្សព្វផ្សាយឱ្យដល់មូលដ្ឋានដើម្បីការកៀរគរក្រុមគោលដៅ១,៥លាននាក់ឱ្យចូលរៀនជំនាញបច្ចេក​ទេសវិជ្ជាជីវៈ។ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបងក៏បានជំរុញដល់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការ​ជាមួយ​គ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្កើននូវការចុះផ្សព្វផ្សាយពី​កម្មវិធី១.៥លាននាក់របស់​រាជ​រដ្ឋាភិបាល ឱ្យកាន់តែជ្រួតជ្រាបទៅដល់តាមមូលដ្ឋាន ជាពិសេស​យុវជន​មកពីគ្រួសារក្រី និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀន​ជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារបន្ត និងពង្រឹងសមត្ថភាពលើយន្តការ​គ្រប់គ្រង នៃវិស័យ​ការងារ និងជំរុញការផ្សព្វផ្សាយចុះឈ្មោះចូលរៀនជំនាញរបស់​គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត នៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលរងខេត្តបានបន្តថា ការសិក្សាជំនាញបច្ចេកទេស​វិជ្ជា​ជីវៈ គឺសំដៅផ្ដល់ឱ្យយុវជន មានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីបង្កើន​កម្លាំង​ពលកម្ម​ជំនាញ និងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ​កម្ពុជា​ក្លាយជាប្រទេសដែលមាន​ចំណូលមធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក ទីន សារ៉ាវុធ ក៏បានបង្ហាញពីមោទនភាពផងដែរ ដែលខេត្ត​បាត់ដំបង មានអ្នកចូលរៀនជំនាញបច្ចេក​ទេសវិជ្ជា​ជីវៈ​ច្រើនជាងគេ​បន្ទាប់ពីរាជធានីភ្នំពេញតែទោះយ៉ាងណាក៏ត្រូវតែជំរុញការផ្សព្វផ្សាយឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីធ្វើការបញ្ជ្រាបបន្ថែមទៀតឱ្យទៅដល់មូលដ្ឋានផ្ទាល់ដើម្បីសម្រេចបានគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជុំវិញសកម្មភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះដែរ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា គណៈ​កម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងដែលមានគ្រឹះស្ថានសាធារណៈ ចំនួន៣ និងភាគីពាក់ព័ន្ធបាន​ចុះធ្វើការផ្សព្វផ្សាយវគ្គ១,៥លាន​នាក់ របស់រាជរដ្ឋាភិបាលជំហានទី១ ដល់ប្រជាពលរដ្ឋនៅតាមមូល​ដ្ឋានក្រុង ស្រុក ក្នុងខេត្តបាត់ដំបង មកទល់ពេលនេះមានចំនួនសិស្ស​ដែលចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈទាំង៣ ចំនួន១៣ ១៤០នាក់…

  • កម្ពុជា កោតសរសើរទូតឥណ្ឌា ដែលចប់អាណត្តិបេសកកម្ម ចំពោះការជំរុញទំនាក់ទំនងទ្វេភាគី

    កម្ពុជា កោតសរសើរទូតឥណ្ឌា ដែលចប់អាណត្តិបេសកកម្ម ចំពោះការជំរុញទំនាក់ទំនងទ្វេភាគី

    (ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ដើម្បីជម្រាបលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូត នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរដល់លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ចំពោះការជំរុញទំនាក់ទំនងទ្វេភាគី និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលមានឬសគល់ ប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាដ៏យូរលង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុង ពេលកាន់តំណែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត Khobragade ដែលរួមមានការសម្របសម្រួលដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌាក្នុងខែឧសភា ឆ្នាំ២០២៣ ជំនួបតាមប្រព័ន្ធនិម្មិតរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តមនាយករដ្ឋមន្ត្រី Narendra Modi នៅខែឧសភា ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងខែកុម្ភៈ ឆ្នាំ២០២២…

  • មន្រ្តីជាន់ខ្ពស់ទេសចរណ៍បញ្ជាក់ពីសារសំខាន់នៃការិយាល័យច្រកចេញចូលតែមួយក្នុងការបម្រើប្រតិបត្តិករទេសចរណ៍

    មន្រ្តីជាន់ខ្ពស់ទេសចរណ៍បញ្ជាក់ពីសារសំខាន់នៃការិយាល័យច្រកចេញចូលតែមួយក្នុងការបម្រើប្រតិបត្តិករទេសចរណ៍

    កំពត៖ឯកឧត្តម ដួង វីរៈ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានជំរុញ​ដល់អង្គភាពច្រកចេញតែមួយរដ្ឋបាលខេត្តកំពត មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត  រដ្ឋបាលក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ក្នុងការ​ផ្តល់សេវាជូនប្រតិបត្តិករទេសចរណ៍ ប្រកប​ដោយតម្លាភាព គណនេយ្យ​ភាព សមធម៌ និងបរិយាបន្ន ដើម្បីឱ្យអ្នកមកទទួលសេវាសប្បាយ​រីករាយ និង​ពេញចិត្តចូល​រួមគាំទ្រនូវកិច្ចដំណើរការអនុវត្តរបស់​ការិយា​ល័យ​ច្រកចេញចូលតែមួយ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការដាក់ឱ្យអនុវត្ត មុខងារដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរៀបចំធ្វើ​ឡើងនៅសាលាខេត្តកំពត កាលព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ដួង វីរៈ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាព បង្កភាពងាយស្រួលក្នុងការផ្តល់និង ទទួល​សេវារដល់​ប្រតិបត្តិករ​ទេសចរណ៍នៅតាមបណ្តាខេត្តនីមួយៗ ក្រសួង​ទេសចរណ៍បានធ្វើកំណែទម្រង់ និងបានចេញនូវសេចក្តីណែនាំ ក្នុងការផ្ទេរមុខងារមួយចំនួន ទៅឱ្យរដ្ឋបាលថ្នា់ក់ក្រោមជាតិអនុវត្ត។កន្លងមករដ្ឋបាលខេត្តភាគច្រើនធ្វើបានល្អ ចំពោះ ទទួល និងផ្តល់សេវា​នៅអង្គភាពច្រកចេញចូលតែមួយ  តែការអនុវត្តមុខងារនៅតាម​ការិយា​ល័យ​ច្រកចេញចូលតែមួយតាមបណ្តាក្រុងស្រុក ហាក់មិនទាន់មាន​ដំណើរការល្អនៅឡើយ។  ឈរលើចំណុចនេះឯកឧត្តមបានជំរុញដល់មន្ទីរទេសចរណ៍ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ធ្វើយ៉ាង​ណាពង្រឹងការ​អនុវត្ត​មុខងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និងបរិយាបន្ន ។ នៅក្នុងអង្គសិក្ខាសាលាខាងលើ ក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាព​វិស័យទេសចរណ៍របស់បណ្តាខេត្តចំនួន៥ ដើម្បីចែក​រំលែកបទ​ពិសោធន៍ ក៏ដូចជាសិក្សាស្វែងយល់…

  • ចិនបំបែកឯតទគ្គកម្មពិភពលោក ដើរក្នុងលំហអាកាសយូរបំផុតដល់ ៩ម៉ោង

    ចិនបំបែកឯតទគ្គកម្មពិភពលោក ដើរក្នុងលំហអាកាសយូរបំផុតដល់ ៩ម៉ោង

    ប៉េកាំង ៖ អវកាសយានិកចិនពីរនាក់នៅលើស្ថានីយអវកាស Tiangong បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការដើរក្នុងលំហអាកាសបានយូរបំផុត ដោយបានបំបែកកំណត់ត្រាកាលពីជាង ២ទសវត្សរ៍មុន ដោយកម្មវិធីអវកាសអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ ទីភ្នាក់ងារអវកាសចិន ហៅកាត់ (CMSA) បាននិយាយថា ក្រុមអវកាសយានិកនៃយាន Shenzhou-19 បានបញ្ចប់ការដើរក្នុងលំហអាកាសរយៈពេល ៩ម៉ោងដោយជោគជ័យ ក្នុងនោះរួមមានទាំងអវកាសយានិកកើតក្នុងឆ្នាំ ១៩៩០។ ទីភ្នាក់ងារ CMSA បានឲ្យដឹងថា នៅម៉ោង ៩.៥៧យប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអង្គារសប្តាហ៍នេះ សមាជិកអវកាសយានិកនៃយាន Shenzhou-19 លោក Cai Xuzhe និងលោក Song Lingdong បានបញ្ចប់សកម្មភាពក្រៅអាកាស ហៅកាត់ (EVA) ដោយជោគជ័យ ដោយពួកគេបានដំឡើងឧបករណ៍ការពារអវកាស និងធ្វើការថែទាំនៅខាងក្រៅស្ថានីយអវកាស Tiangong។ សារព័ត៌មាន Space News បានរាយការណ៍ថា កំណត់ត្រាពីមុនត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០០១ នៅពេលដែលអវកាសយានិកអាមេរិក James Voss និង…

  • ផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈ​កម្មការវត្តទូទាំងខេត្តកំពត

    ផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈ​កម្មការវត្តទូទាំងខេត្តកំពត

    កំពត៖ពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស​អនុ​សំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើក​ទី៣២ ដល់ព្រះមន្ត្រី​សង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពត នា​ព្រឹក​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន  ស៊ីម៉ន តំណាង​រាស្រ្តមណ្ឌលខេត្តកំពត ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា នីតិកាល​ទី៧ ប្រធាន​ក្រុមការងារគណបក្សប្រជាជនកម្ពុជា បាន​រំលេចពីសារសំខាន់នៃវិស័យព្រះពុទ្ធសាសនា តួនាទីរបស់ព្រះសង្ឃ សមណ​សិស្ស​គ្រប់អង្គ ក្នុងចូលរួមចំណែករក្សាសុខសន្តិភាព សុវត្ថិភាព  សណ្តាប់ធ្នាប់សាធារណៈសង្គម  លើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជា​សាសនា​របស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។ តាមរបាយការណ៍របស់ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនា  នៅក្នុងឆ្នាំ ២០២៤នេះខេត្តកំពត​មានវត្ត​ចំនួន២៧៤វត្ត  ក្នុងនោះ វត្តគណៈមហានិកាយ ចំនួន២៤៧វត្ត. និងវត្តគណៈធម្មយុត្តិក​និកាយ ចំនួន២៧វត្ត ព្រះសង្ឃ​សរុបចំនួន២.៦៣៧ អង្គ (គណៈមហា​និកាយចំនួន២.៤៤៦អង្គ)  លោកអាចារ្យប្រចាំវត្តចំនួន ៩០៣ នាក់   អាចារ្យយោគី ចំនួន២១៥ នាក់   អាចារ្យមង្គលការ ចំនួន៣៧៥នាក់ និងគណៈកម្មការវត្ត…

  • ផ្លូវជាតិលេខ ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត

    ផ្លូវជាតិលេខ ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត

    📷 ក្រសួងសាធារណការនិងដឹកជញ្ជូន #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ ធ្នូ

    របាយការណ៍នៅថ្ងៃទី១៩ ធ្នូ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួស ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ ធ្នូ ២០២៤ #ams1minute

  • របបសន្ដិសុខសង្គម គឺដូចជាបណ្ណធានារ៉ាប់រងសុខភាព សម្រាប់ប្រជាពលរដ្ឋ

    របបសន្ដិសុខសង្គម គឺដូចជាបណ្ណធានារ៉ាប់រងសុខភាព សម្រាប់ប្រជាពលរដ្ឋ
  • ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

    ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។ ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពថា៖ ១. គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។…