-
ក្រុមហ៊ុនវៀតណាមដំណើរការឡានតាក់ស៊ីអគ្គិសនី នៅឥណ្ឌូនេស៊ី

បរទេស៖ ក្រុមហ៊ុនវៀតណាម Xanh SM បានដាក់ដំណើរការឡានតាក់ស៊ីអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានមហិច្ចតាដាក់ពង្រាយ រហូតដល់ចំនួន ១,០០០គ្រឿង ត្រឹមឆ្នាំ២០២៥។ ផ្អែកតាមការចេញផ្សាយ របស់គេហទំព័រ Deal Street Asia អំឡុងពិធីបើកដំណើរការ សេវាតាក់ស៊ីអគ្គិសនី នៅឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ តាក់ស៊ី Xanh SM ត្រូវបានលើកឡើងថា មានត្រឹមចំនួន៧០០គ្រឿង នៅថ្ងៃដំណើរកាផ្លូវការ។ ប៉ុន្តែ នៅឆ្នាំ២០២៥ ក្រុមហ៊ុនមានផែនការប្រកបដោយហិច្ចាតាដាក់ពង្រាយ ដល់១,០០០គ្រឿង ទូទាំងប្រទេស នេះបើតាមលោក Nguyen Van Thanh ដែលជានាយកប្រតិបត្តិរបស់ Xanh SM។ ជាមួយគ្នានេះ កាសែត Vietnamplus បានចុះផ្សាយថា នេះជាលើកទីមួយ ហើយដែលសេវាតាក់ស៊ីអគ្គិសនី ត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការដឹកជញ្ជូន ដែលនឹងកើនឡើង ក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំសកល ខាងមុខនេះ។ ក្រសួងវិនិយោគ និងឧស្សាហកម្មឥណ្ឌូនេស៊ី ចាត់ទុក វត្តមានរបស់…
-
រាជធានីថៃប្រឈមខាតមួយឆ្នាំជាង ១១ពាន់លានដុល្លារ ព្រោះការបំពុលខ្យល់

បាងកក ៖ រាជធានីបាងកក របស់ប្រទេសថៃ បានប្រឈមមុខនឹងការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំជាង ៤០០ពាន់លានបាត ឬជាង ១១ពាន់លានដុល្លារ ដោយសារតែបញ្ហាបំពុលបរិយាកាស ជាពិសេសកំហាប់ភាគល្អិតក្នុងខ្យល់ PM2.5។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Thaiger។ រាជធានីបាងកក និងទីក្រុងឈៀងម៉ៃ ភាគខាងជើង បានជាប់ចំណាត់ថ្នាក់បំពុលបរិយាកាសខ្លាំងបំផុតលើពិភពលោក នៅថ្ងៃខ្លះកាលពីឆ្នាំមុន។ ជារួម បញ្ហាគុណភាពខ្យល់ទាបតែងញាំញីប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែផ្សែងពុលទាំងនោះ កើតចេញពីកសិករដុតច្ការព្រៃ, ការបំភាយផ្សែងពុលចេញពីរោងចក្រឧស្សាហកម្ម និងផ្សែងឡានជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ ហៅកាត់ NESDC បានព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើការងារបន្ថែមទៀត ដើម្បីដោះស្រាយការបំពុលបរិយាកាស ខណៈមនុស្សជាង ១០លាននាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែបញ្ហាសុខភាពទាក់ទងនឹងការបំពុលបរិយាកាសនៅឆ្នាំ២០២៣។ PM2.5 សំដៅលើភាគល្អិតតូចៗដ៏មានគ្រោះថ្នាក់ អាចជ្រៀតចូលទៅក្នុងចរន្តឈាមរបស់មនុស្ស តាមរយៈសួត ដែលបណ្តាលឱ្យរមាស់ ក្អក និងថប់ដង្ហើម ហើយបើធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ជីវិត។ ធនាគារពិភពលោក ហៅកាត់ (WB) បានប៉ាន់ប្រមាណថា ការចំណាយលើសេវាថែទាំសុខភាពពិភពលោក ដោយសារការបំពុលបរិយាកាសមានចំនួន ៨,១ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងចំនួន ៦,២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)…
-
Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤ នេះ

ភ្នំពេញ ៖ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤ រួមមាន៖ ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់ First Class » ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរបែប» និងពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់ចុងក្រោយបំផុតទាំងនេះ ទើបទទួលបានប៉ុន្មានសប្តាហ៍ បន្ទាប់ពីនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates លោក Mohammed Al Qassim បានជួបជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ Emirates អំពីការកើនឡើងចំនួនអ្នកដំណើរឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ លោក Al Qassim ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម…
-
ពិភពលោកសម្ញែងសព្វាវុធសង្គ្រាមទំនើបៗនៅវៀតណាម

ហាណូយ ៖ ក្រុមហ៊ុន និងសហគ្រាសជាង២០០ មកពី៣០ប្រទេសទូទាំងពិភពលោក បានបញ្ចេញសព្វាវុធសង្គ្រាមទំនើបៗរៀងខ្លួន នៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១៩ ដល់២២ ខែធ្នូ នៅឯព្រលានយន្តហោះ Gia Lam ក្នុងទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ នេះជាលើកទី២ហើយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិនេះ បន្ទាប់ពីលើកមុនធ្វើឡើងនៅឆ្នាំ២០២២។ វាជាព្រឹត្តិការណ៍សំខាន់មួយ ពីព្រោះធ្វើឡើងចំពេលប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (VPA) និងខួបលើកទី៣៥ នៃពិធីបុណ្យការពារប្រជាជនទាំងអស់ (ថ្ងៃទី២២ ខែធ្នូ)។ សព្វាវុធដែលគួរឱ្យកត់សម្គាល់នោះ គឺមីស៊ីលបាលិស្ទីក R-17E ជាមីស៊ីលដ៏មានអនុភាពបំផុតរបស់សហភាពសូវៀត។ មីស៊ីលប្រភេទនេះត្រូវបានផលិតប្រហែល ៧,០០០គ្រាប់ ហើយវៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានមីស៊ីលប្រភេទនេះដល់ទៅរាប់សិបគ្រាប់ ដែលផ្គត់ផ្គង់ដោយសហភាពសូវៀតក្នុងឆ្នាំ ១៩៨១។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។ មីស៊ីល R-17E អាចហោះក្នុងល្បឿន ៤.៩៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបាញ់ក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ។ សារព័ត៌មាន Vietnam plus បានឱ្យដឹងថា ពិព័រណ៍ដែលលាតសន្ធឹងនៅលើផ្ទៃដីសរុបជាង ១០០,០០០ម៉ែត្រការ៉េ និងមានរយៈពេល៤ថ្ងៃ ដែលក្រសួងការពារជាតិវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកសមិទ្ធិផល…
-
គោលការណ៍ណែនាំទប់ស្កាត់ព័ត៌មានមិនពិតសកលរបស់ TikTok អាចអនុវត្តបានសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា

បរទេស ៖ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេសដែលមានអ្នកបង្កើតមាតិកាតាមភេ្លតហ្វម TikTok ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ក្រុមហ៊ុន TikTok ចាប់ដៃគូជាមួយអ្នកជំនាញសកល (រួមទាំងកម្មវិធីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិតជាសកលរបស់យើង) ក្នុងការការពារសហគមន៍ពីព័ត៌មានមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃនិន្នាការព័ត៌មានមិនពិត និងជម្រុញសហគមន៍អ្នកប្រើប្រាស់ទទួលបានព័ត៌មានផ្លូវការពិតប្រាកដ។គោលការណ៍ណែនាំអំពីសហគមន៍របស់ TikTok មានជាភាសាខ្មែរដែល ហាមខាត់ខ្លឹមសារ ឬមាតិកាមិនត្រឹមត្រូវ បំភ័ន្តឬមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល ឬសង្គមដោយមិនគិតពីចេតនារបស់អ្នកបង្ហោះឡើយ។ នេះរួមបញ្ចូលមិនត្រឹមតែការប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សង្គមផងដែរ ដូចជាការធ្វើឱ្យខូចទំនុកចិត្តក្នុងការបោះឆ្នោត ឬគំនិតផ្តួចផ្តើមអំពីសុខភាពសាធារណៈជាដើម។ គោលការណ៍ណែនាំំអំពីព័ត៌មានមិនពិតក្រុមហ៊ុន TikTok មានគោលការណ៍តឹងតែង ជុំវិញប្រភេទព័ត៌មានមិនពិតដូចជា ផ្នែកវេជ្ជសាស្រ្ត បម្រែបម្រួលអាកាសធាតុ និងព័ត៌មានអំពីការបោះឆ្នោត ក៏ដូចជាមាតិកាបំភ័ន្តដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ទ្រឹស្តីសមគំនិត និងបញ្ហាសុវត្ថិភាពសាធារណៈដូចជា គ្រោះមហន្តរាយធម្មជាតិជាដើម។ ដោយអនុលោមតាម គោលការណ៍សហគមន៍ របស់ TikTok (ដែលរួមបញ្ចូលការប្តេជ្ញាចិត្តការពារសិទ្ធិមនុស្សក្នុងការការពារការបញ្ចេញមតិ ខណៈពេលដែលការពារការបង្កគ្រោះថ្នាក់) គោលការប្រើប្រាស់របស់ភ្លេតហ្វមនេះបង្ហាញអំពីលទ្ធផលនៃការអនុវត្តជាច្រើនដែលសមាមាត្រទៅនឹងថា ទំហំគ្រោះថ្នាក់ដែលបង្កដោយខ្លឹមសារនោះ។ ដំណោះស្រាយរាប់បញ្ចូលទាំងការលុបមាតិការចេញ ឬកាត់បន្ថយការបង្ហាញរបស់មាតិកានោះនៅលើទំព័រ For You Page។ យើងបន្តប្រឹក្សាជាមួយអ្នកជំនាញ និងក្រុមប្រឹក្សាសុវត្ថិភាពសកលរបស់យើងដើម្បីធានាថា វិធីសាស្រ្តរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាព…
-
លោកជំទាវ ចម និម្មល ៖ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ៥០ពាន់លានដុល្លារអាមេរិក

(ភ្នំពេញ)៖ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល លើកឡើងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សំរាប់ឆ្នាំ២០២៤នេះ សម្រេចបានជាង៥០ពាន់លានដុល្លារអាមេរិក នៅក្នុងកំណើន១៥,៩៥ ភាគរយ ក្នុងនោះការនាំចេញសម្រេច ២៤ពាន់លានដុល្លារ អាមេរិក ដែលកើនឡើង១៤,៣៦ភាគរយ។ ទំនិញនាំចេញសំខាន់ៗ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមានសំលៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំ សំបកកង់រថយន្ត ទោចក្រយាន្ត ដំឡូងមី ស្វាយន្ទីរ អង្ករ និងជ័រកៅស៊ូជាដើម ។ លោកជំទាវ រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ទីផ្សារសំខាន់ៗដែលកម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនរួមមាន សហរដ្ឋអាមេរិក អាស៊ាន សហភាពអ៊ឺរ៉ុប ចិន ជប៉ុន កានណាដា ចក្រភពអង្គគ្លេស និងសារធារណៈកូរ៉េជាដើម។ ប្រសាសន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅព្រឹកថ្ងៃ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៥ ដែលពិធីនេះ…
-
សហគមន៍អេកូទេសចរណ៍ម្លេចស្រុកជុំគិរី ខេត្តកំពត

-
របាយការណ៍នៅថ្ងៃទី១៨ ធ្នូ

-
កម្ពុជា សង្ឃឹមថាប្រទេសជាមិត្តទាំងឡាយនឹងចូលរួមប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន

-
ឆេះខារ៉ាអូខេវៀតណាម សម្លាប់មនុស្ស១១នាក់

ហាណូយ៖ ប៉ូលិសវៀតណាមបាននិយាយថា អគ្គីភ័យបានឆាបឆេះខារ៉ាអូខេមួយកន្លែង នៅក្នុងទីក្រុងហាណូយ សម្លាប់មនុស្សចំនួន ១១នាក់ និង ២នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃពុធ។ ប៉ូលិសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សង្ស័យថា ជាចេតនាដុតបំផ្លាញ ហើយក៏មានការចាប់ខ្លួនជនល្មើសម្នាក់ ផងដែរ»។ ប្រភពបានថា ជនសង្ស័យបានទៅទីនោះ ផឹកស្រាបៀរ ហើយមានជម្លោះ ជាមួយបុគ្គលិក។ បន្ទាប់មក រូបគេត្រូវបានចោទប្រកាន់ថា បានទិញសាំងមកចាក់ក្បែរទីតាំងដែលមានម៉ូតូជាច្រើនគ្រឿង ទើបបណ្តាលឲ្យផ្ទុះឆេះ។ គួរបញ្ជាក់ថា វៀតណាមបានបិទហាងខារ៉ាអូខេ រាប់ពាន់កន្លែង នៅទូទាំងប្រទេស ដោយសារការមិនគោរពច្បាប់ ជុំវិញការគ្រប់គ្រងអគ្គិភ័យ។ ជាងពីរភាគបី នៃហាងខារ៉ាអូខេ នៅវៀតណាមសរុប១៥,០០០កន្លែង ត្រូវបានបង្ខំ ឱ្យបិទទ្វារ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដកស្រង់ប្រភពពីប៉ូលីស។ ឧបទ្ទវហេតុចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីមនុស្សចំនួន៦នាក់ រួមទាំង មន្ត្រីប៉ូលីស ៤នាក់ ត្រូវបានចាប់ដាក់គុក កាលពីខែតុលា ជុំវិញអគ្គីភ័យ ដែលបានឆាបឆេះហាងខារ៉ាអូខេ កាលពី២ឆ្នាំមុន ដែលបានសម្លាប់មនុស្ស ៣២នាក់៕ ប្រភពពី AFP ប្រែសម្រួល៖…