Category: One-Minute

  • ចិនសង់ព្រលានយន្តហោះលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលោក

    ចិនសង់ព្រលានយន្តហោះលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលោក

    បរទេស៖ ប្រទេសចិនកំពុងសាងសង់ព្រលានយន្តហោះ នៅលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលើពិភពលោក នោញគឺ អាកាសយានដ្ឋានអន្តរជាតិ Dalian Jinzhouwan មានទីតាំងស្ថិត នៅក្នុងទីក្រុងកំពង់ផែ Dalian ភាគឦសាន ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ កាសែត Interesting Engineering បានចេញផ្សាយ កាលពីថ្ងៃអង្គារថា អាកាសយានដ្ឋានថ្មីនេះ លាតសន្ធឹងលើផ្ទៃដី ២០ គីឡូម៉ែត្រការ៉េ ដោយការងារបុកគ្រឹះចាប់ផ្តើម តាំងពីខែសីហា។ គម្រោងដ៏មានមហិច្ឆតា តម្លៃ ៤.៣ ពាន់លានដុល្លារនេះ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០៣៥។ អាកាសយានដ្ឋាននេះនឹងមានផ្លូវរត់ចំនួន៤ ដែលគ្របដណ្តប់លើផ្ទៃដី ៩០ម៉ឺនម៉ែត្រការ៉េ និងសមត្ថភាពទ្រទ្រង់អ្នកដំណើរចំនួន ៤៣លាននាក់ ក្នុងមួយឆ្នាំ ហើយអាចកើនឡើងទ្វេដង រហូតដល់ ៨០លាននាក់។ អាកាសយានដ្ឋាននេះ ក៏ត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រងទំនិញ រហូតដល់មួយលានតោន ក្នុងមួយឆ្នាំ នេះបើតាមកាសែត Interesting Engineering ដដែល។ យ៉ាងណាមិញ ប្រភពក៏បានចុះផ្សាយអំពីការព្រួយបារម្ភអំពីហានិភ័យ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងផងដែរ ដោយសារទីតាំងព្រលាន្ត…

  • វៀតណាមរឹតបន្តឹងនៅព្រលាន្ត ចំពេលផ្ទុះជំងឺដ៏អាថ៌កំបាំងលើកុមារ

    វៀតណាមរឹតបន្តឹងនៅព្រលាន្ត ចំពេលផ្ទុះជំងឺដ៏អាថ៌កំបាំងលើកុមារ

    បរទេស ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ បាននិងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុខភាព នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ចំពេលមានការផ្ទុះឡើងនៃជំងឺដ៏អាថ៌កំបាំង វាយលុកលើកុមារ ភាគច្រើន នៅប្រទេសកុងហ្គោ។ កាសែត VNexpress បានចេញផ្សាយថា រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ក្អក ហៀរសំបោរ និងឈឺសាច់ដុំ។ ករណីភាគច្រើន កើតមានលើកុមារ ក្នុងនោះ អាយុក្រោម៥ឆ្នាំ ប្រឈមខ្លាំង។ ករណីធ្ងន់ធ្ងរទាំងអស់ ត្រូវបានរកឃើញថា មានការខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ វៀតណាមថា វិធានការរឹតបន្តឹងការត្រួតពិនិត្យ នៅព្រលាន្ត មានគោលបំណងស្វែងរកករណីឆ្លង ឬសង្ស័យឱ្យបានទាន់ពេលវេលា ដើម្បីចាត់វិធានការឆ្លើយតបសមស្រប និងទាន់ពេលវេលា។ កាលពីថ្ងៃទី ១២ ខែធ្នូ នាយកដ្ឋានឱសថបង្ការជំងឺឆ្លង នៃក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ទាក់ទងនឹងករណីជំងឺមិនស្គាល់មុខ នៅប្រទេសកុងហ្គោ នៃទ្វីបអាហ្វ្រិក។ យោងតាមអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កុងហ្គោបានរាយការណ៍ពីករណីជំងឺមិនស្គាល់អត្តសញ្ញាណ…

  • ស្រុកឈូក ខេត្តកំពត​

    ស្រុកឈូក ខេត្តកំពត​

    🎥 MLMUPC #ams1minute

  • អ៊ុយក្រែន ៖ រុស្ស៊ីបាញ់ស្រោចមីស៊ីលជាង ១.០០០គ្រាប់បំផ្លាញទីតាំងថាមពលអ៊ុយក្រែន

    អ៊ុយក្រែន ៖ រុស្ស៊ីបាញ់ស្រោចមីស៊ីលជាង ១.០០០គ្រាប់បំផ្លាញទីតាំងថាមពលអ៊ុយក្រែន

    កៀវ ៖ រុស្ស៊ីបានវាយប្រហារចំនួន ១២លើក ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដោយគិតត្រឹមចុងឆ្នាំ២០២៤ រុស្ស៊ីបានបាញ់មីស៊ីលប្រហែល ១,១០០គ្រាប់។ នេះទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់ម្នាក់។ លោក Sergiy Kyslytsya ដែលជាតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារដោយមីស៊ីលទាំង ១២លើកនេះ ក៏រួមបញ្ចូលទាំងមីស៊ីលឆ្លងទ្វីប និងមីស៊ីលផ្លោងផងដែរ។ លោក Kyslytsya បន្ថែមថា រុស្ស៊ីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ បានបើកវាយលុកដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ទៅលើទីតាំងថាមពលរបស់អ៊ុយក្រែនជាមួយនឹងមីស៊ីលចំនួន ៩៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៩៣គ្រឿង។ ថ្មីៗនេះ ក្រុមហ៊ុនថាមពលរដ្ឋ Ukrenergo បានប៉ាន់ប្រមាណថា អ៊ុយក្រែនបានបាត់បង់សមត្ថភាពបង្កើតថាមពលប្រហែល ៩ជីហ្គាវ៉ាត់ ដោយសារការវាយប្រហាររបស់រុស្ស៊ីក្នុងឆ្នាំនេះ៕ ប្រភព ៖ ស៊ីនហួរ សម្រួល ៖ ឈឹម ទីណា

  • ព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជាទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ពីថ្ងៃទី១៩-២១ ធ្នូ ២០២៤

    ព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជាទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ពីថ្ងៃទី១៩-២១ ធ្នូ ២០២៤
  • ឆ្នេរសមុទ្រកម្ពុជាទាក់ទាញទេសចរបរទេសកាន់តែច្រើនឡើងឱ្យមកលេងកម្សាន្ដជាមួយវាលខ្សាច់សក្បុស

    ឆ្នេរសមុទ្រកម្ពុជាទាក់ទាញទេសចរបរទេសកាន់តែច្រើនឡើងឱ្យមកលេងកម្សាន្ដជាមួយវាលខ្សាច់សក្បុស

    ទេសភាពស្រស់ស្អាត ទឹកថ្លាដូចកញ្ចក់ គ្រឿងសមុទ្រស្រស់ និងស្ទូចត្រីលេងកម្សាន្ដ 🎣 🍤 🏝️ 🌊 🏊 ឆ្នេរឡុងប៊ិច កោះរ៉ុង ជាឆ្នេរដែលស្អាតបំផុតមួយ និងជាទីពេញនិយមសំរាប់ទេសចរជាតិ អន្តរជាតិនាចុងសប្ដាហ៍ – ប្រភពសារព័ត៌មានអង់គ្លេស The Independent ផ្សាយលើ Khmer Times #ams1minute

  • កត្តាធំៗ ៤ ដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យសុខាភិបាល និងលើកកម្ពស់គុណ​ភាព

    កត្តាធំៗ ៤ ដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យសុខាភិបាល និងលើកកម្ពស់គុណ​ភាព
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៤

    ១. កម្ពុជា-អាមេរិក គ្រោងធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ – AMS Economy ២. កម្ពុជានាំចេញដំឡូងមីស្រស់ចំនួន ៩៥% ហើយកែច្នៃក្នុងស្រុកចំនួន ៥% ដែលរួមចំណែកប្រមាណ ៧២៨លានដុល្លារដល់សេដ្ឋកិច្ចជាតិ – AMS Economy ៣. បុណ្យសមុទ្រ ៣ថ្ងៃនៅខេត្តកំពត ទាក់ទាញភ្ញៀវចូលលេងកម្សាន្តជិត ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង ៣ពាន់នាក់ – FN ៤. សេដ្ឋកិច្ចស្រីលង្កាកើនឡើង ៥,៥% ខណៈដែលជិតបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ – Bloomberg ៥. NATO ក្លាយជាអ្នកសម្របសម្រួលជំនួយយោធាសម្រាប់អ៊ុយក្រែន ជំនួសអាមេរិក – Reuters #ams1minute

  • ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា Ratchayut Kasemchaisiri

    ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា Ratchayut Kasemchaisiri

    រាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃឧស្សាហកម្ម ស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុន ដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១,២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់ គឺជាកម្លាំងពលកម្មក្នុងស្រុក។ សម្ដេចធិបតី បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា និងបានសម្រេច បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតសុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការ ដើម្បីសម្រេចក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុងការផលិត សុីម៉ង់ត៍ក្នុងស្រុកដែលមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីជួយជាប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ #ams1minute

  • កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត

    កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត

    ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួម។ មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក Samuel J. Paparo សម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ ហើយបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន។ #ams1minute