Category: One-Minute

  • ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់រាជរដ្ឋាភិបាល

    ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់រាជរដ្ឋាភិបាល
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ធ្នូ ២០២៤

    ១. រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានតម្លៃជាង ១,៤លានដុល្លារ មានសមត្ថភាពផលិតទឹកស្អាត ៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋ ៣ពាន់គ្រួសារ – AMS Economy ២. កម្ពុជាបង្កើតឧទ្យានបេតិកភណ្ឌការពារចម្ការកៅស៊ូចំណាស់ជាងគេលើពិភពលោក ៣. ស្ពានអាកាស “មរតកតេជោ” ក្នុងជំហានទី២ ត្រូវបានតភ្ជាប់ – FN ៤. ន័រវែសប្រកាសផ្តល់ថវិកាជាង ២៤០លានដុល្លារ ដើម្បីជួយពង្រឹងកងទ័ពជើងទឹករបស់អ៊ុយក្រែន – Barron’s ៥. រុស្ស៉ី ថានឹងពង្រីកឃ្លាំងមីស៊ីលបាលិស្ទីគ ជាមួយការអភិវឌ្ឍមីស៊ីលស៊េរីថ្មី និងបង្កើនការធ្វើតេស្ដ – Reuters #ams1minute

  • សេចក្តីប្រកាសព័ត៌មាន ស្តីពីការបដិសេធទាំងស្រុង ចំពោះបុគ្គលមួយចំនួនតូច ដែល

    សេចក្តីប្រកាសព័ត៌មាន ស្តីពីការបដិសេធទាំងស្រុង ចំពោះបុគ្គលមួយចំនួនតូច ដែល

    តែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម បំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គមពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ #ams1minute

  • ច្បាប់ថ្មីនៅវៀតណាម ម៉ូតូឆ្នាំ២០២០ត្រូវធ្វើតេស្តការបំភាយឧស្ម័ន

    ច្បាប់ថ្មីនៅវៀតណាម ម៉ូតូឆ្នាំ២០២០ត្រូវធ្វើតេស្តការបំភាយឧស្ម័ន

    ហាណូយ ៖ យោងតាមបទប្បញ្ញត្តិថ្មី នៅប្រទេសវៀតណាម ចាប់ពីខែក្រោយទៅ ម៉ូតូដែលមានអាយុកាល ចាប់ពី៥ឆ្នាំ ឬ ផលិតនៅឆ្នាំ២០២០ ចុះក្រោម នឹងត្រូវមានកាតព្វកិច្ច ឲ្យគេធ្វើតេស្តកម្រិតនៃការបំភាយឧស្ម័នពុល នៅឯមជ្ឈមណ្ឌលចុះបញ្ជីយានយន្ត។ កាសែត VNexpress បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ខណៈដែលក្រសួងដឹកជញ្ជូនចាត់ទុកម៉ូតូ ជាប្រភពបំពុលដ៏ធំបំផុតនៅវៀតណាមនោះយានជំនិះប្រភេទនេះ ដែលមានអាយុកាល ចាប់ពី ៥ ទៅ ១២ ឆ្នាំ គិតចាប់ពីថ្ងៃផលិត ត្រូវតែធ្វើតេស្ត រៀងរាល់ ពីរឆ្នាំម្តង បើតាមបទប្បញ្ញត្តិ ដែលនឹងចូលជាធរមាន នៅថ្ងៃទី ១ ខែមករា។ បើតាមក្រសួងដឹកជញ្ជូន បានឲ្យដឹងថា វៀតណាមមានម៉ូតូចុះបញ្ជីចំនួន ៧៤ លានគ្រឿង ហើយប្រមាណ ៤៥ លានគ្រឿង កំពុងធ្វើដំណើរលើដងផ្លូវ ជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលចុះបញ្ជីយានយន្តមិនទាន់អាចផ្តល់កាលបរិច្ឆេទជាក់លាក់ នៃការចាប់ផ្តើមនៅឡើយទេ។ ជាការកត់សម្គាល់ ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលធ្លាប់បានណែនាំក្រសួង ឱ្យរៀបចំផែនការគ្រប់គ្រងការបំភាយឧស្ម័នបង្កឡើងដោយម៉ូតូ ហើយចង់ឱ្យទីក្រុងហាណូយ និងទីក្រុងហូជីមិញ សាកល្បង យ៉ាងហោចណាស់…

  • ទិដ្ឋភាពពណ៌«ស»នៅបុណ្យណូអែលប្រឈមបាត់បង់ ព្រោះការឡើងកម្តៅខ្លាំង

    ទិដ្ឋភាពពណ៌«ស»នៅបុណ្យណូអែលប្រឈមបាត់បង់ ព្រោះការឡើងកម្តៅខ្លាំង

    បរទេស៖ នៅថ្ងៃអង្គារនេះ របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Climate Central បានព្រមានថា បុណ្យណូអែលនៅអឺរ៉ុប ប្រឈមនឹងលែងមានទិដ្ឋភាពគ្របដណ្តប់ទៅដោយពណ៌ «ស» ដូចរាល់ដងទៀតហើយ ខណៈដែលអឌ្ឍគោលខាងជើង មានព្រិលធ្លាក់តិច ទោះបីជារដូវរងារ ក៏ដោយ។ នេះគឺព្រោះតែការប្រែប្រួលអាកាសធាតុ ដែលបានបណ្តាលឲ្យអឺរ៉ុប ឡើងកំដៅ លឿនបំផុត។ ការវិភាគរបស់របាយការណ៍នេះ គឺផ្អែកលើសីតុណ្ហភាពអប្បបរមា ប្រចាំថ្ងៃនៅអឌ្ឍគោលខាងជើង ចន្លោះពីខែធ្នូ ដល់ខែកុម្ភៈ ដោយផ្តើមសិក្សាចាប់ ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៣។ របាយការណ៍បង្ហាញថា ការឡើងកំដៅលឿនបំផុតដែលជំរុញដោយការដុតបំផ្លាញឥន្ធនៈហ្វូស៊ីល ដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់មនុស្សជាតិ បានបណ្តាលឱ្យជាងមួយភាគបី នៃប្រទេសចំនួន ១២៣ និងជិតពាក់កណ្តាលនៃទីក្រុងចំនួន ៩០១ លែងមានសីតុណ្ហភាពត្រជាក់ក្រោមសូន្យដឺក្រេ ក្នុងពេលជាងមួយទសវត្សរ៍។ លោកស្រី Kristina Dahl អនុប្រធានផ្នែកវិទ្យាសាស្ត្រ របស់វិទ្យាស្ថាន Climate Central បាននិយាយថា «ព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់ ដែលធ្លាប់ជាសញ្ញាសម្គាល់នៃរដូវរងា កំពុងបាត់ទៅវិញយ៉ាងឆាប់រហ័ស នៅកន្លែងជាច្រើន ដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី…

  • អាមេរិកបញ្ចេញនាវាដ្រូនគំរូទំនើបបំផុតក្នុងលោក

    អាមេរិកបញ្ចេញនាវាដ្រូនគំរូទំនើបបំផុតក្នុងលោក

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ចេញនាវាដ្រូនបើកក្រោមសមុទ្រគំរូដំបូងបង្អស់ក្នុងពិភពលោក ដែលត្រូវបានគេដាក់រហ័សនាមថា Manta Ray ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតសព្វាវុធការពារជាតិអាមេរិក Northrop Grumman។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Telegraph។ នាវាដ្រូនដ៏ទំនើប ដែលរចនារូបរាង និងដាក់ឈ្មោះយកគំរូតាមសត្វបបែលសមុទ្រនេះ ថតបានដោយផ្កាយរណប នៅពេលវាចូលចតនៅឯមូលដ្ឋានទ័ពជើងទឹក Port Hueneme ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ យោងតាមក្រុមហ៊ុន Northrop Grumman បានបង្ហើបឱ្យដឹងថា នាវាដ្រូន Manta Ray នេះ មានប្រវែងជាង ១០ម៉ែត្រ អាចទម្លាក់ និងលើកយុថ្កាបានដោយខ្លួនឯង ហើយវាមានសមត្ថភាពធ្វើដំណើរក្នុងចម្ងាយជាង ១៦,០០០គីឡូម៉ែត្រ និងផ្ទុកទម្ងន់បានដល់ទៅ ១០តោន។ លោកស្រីឧត្តមនាវីឯក Lisa Franchetti ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក បានប្រាប់សន្និសីទកាសែតមួយកាលពីដើមឆ្នាំនេះថា ប្រព័ន្ធគ្មានមនុស្សបើកមានសក្តានុពលដ៏ធំសម្បើម ក្នុងការបង្កើនកម្លាំងប្រយុទ្ធរបស់យើង។ មិនដូចនាវាដ្រូនបើកក្រោមសមុទ្ររបស់រុស្ស៊ីទេ នាវាដ្រូនអាមេរិកដែលកំពុងធ្វើតេស្តនាពេលនេះ មិនមានបំពាក់អាវុធទេ។Manta Ray ទំនងជាប្រើផ្តោតសំខាន់លើការប្រមូលព័ត៌មាន, ស៊ើបការណ៍ និង រារាំងការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ។ វាគឺជាផ្នែកមួយនៃគម្រោងរបស់អាមេរិក ក្នុងការអភិវឌ្ឍន៍នាវាដ្រូនបើកក្រោមសមុទ្រ ដែលអាចស្ថិតនៅក្រោមរលកសមុទ្របានយូរ ដើម្បីរុករកនាវាមុជទឹករុស្ស៊ី…

  • តម្លៃ Bitcoin ស្ទុះឡើងខ្ពស់បំផុតថ្មីដល់ជាង ១០៦,០០០ដុល្លារ បំបែកកំណត់ត្រាចាស់

    តម្លៃ Bitcoin ស្ទុះឡើងខ្ពស់បំផុតថ្មីដល់ជាង ១០៦,០០០ដុល្លារ បំបែកកំណត់ត្រាចាស់

    វ៉ាស៊ីនតោន ៖ Bitcoin ត្រូវបានគេស្គាល់ទូទៅថា ជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោក បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតថ្មី និងបំបែកកំណត់ត្រាចាស់ ពោលគឺស្ទុះឡើងដល់ទៅជាង ៥០ភាគរយឯណោះ គិតចាប់តាំងពីលោក Donald Trump ឈ្នះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ តម្លៃ Bitcoin បានឡើងថ្លៃក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដល់ទៅ ១០៦.០០០ដុល្លារ ក្នុងមួយកាក់ មុនពេលធ្លាក់មកនៅប្រហែល ១០៥.០០០ដុល្លារនៅក្នុងការជួញដូរនៅអាស៊ី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាមេរិក ត្រូវបានគេមើលឃើញថា មានភាពអំណោយផលខ្លាំងដល់រូបិយប័ណ្ណគ្រីបតូ ជាងអ្នកគ្រប់គ្រងសេតវិមានបច្ចុប្បន្ន គឺលោក Joe Biden។ លោក Trump បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅថា លោកកំពុងពិចារណាបង្កើតឃ្លាំងស្តុករូបិយប័ណ្ណឌីជីថលជាតិ ដែលស្រដៀងទៅនឹងទុនបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់ប្រទេស។ ហើយកាលពីដើមខែនេះ លោក Trump ក៏បានតែងតាំងសហគ្រិនរបស់ក្រុមហ៊ុន Silicon Valley លោក David Sacks ជាអ្នកដឹកនាំផ្នែក AI និងរូបិយប័ណ្ណគ្រីបតូ។ យ៉ាងណា អ្នកវិនិយោគជាច្រើនបានព្យាករថា តម្លៃ Bitcoin នឹងហក់ឡើងដល់…

  • រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាលាឈប់ ជុំរិញរឿងតំឡើងពន្ធ

    រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាលាឈប់ ជុំរិញរឿងតំឡើងពន្ធ

    បរទេស ៖ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសកាណាដា លោកស្រី Chrystia Freeland បានលាលែងពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមិនយល់ស្រប ជាមួយនាយករដ្ឋមន្ត្រី Justin Trudeau ជុំវិញការគំរាមកំហែងពន្ធគយ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ។ ការលាលែងពីតំណែង របស់លោកស្រី Freeland វ័យ៥៦ឆ្នាំ បានបង្ហាញពីការមិនពេញចិត្តជាចំហ ជាលើកដំបូង ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Trudeau ពីក្នុងគណៈរដ្ឋមន្ត្រី ហើយការលាឈប់នេះ អាចគំរាមកំហែងដល់ការកាន់អំណាច របស់លោកទៀតផង។ ប៉ុន្តែ មិនបានលម្អិតពីការខ្វែងគំនិតនេះទេ។ ជាការកត់សម្គាល់ ការចាកចេញរបស់លោកស្រី Freeland បានកើតឡើងតែប៉ុន្មានម៉ោង មុនពេលលោកស្រីត្រូវបានកំណត់ពេល ដើម្បីផ្តល់ព័ត៌មានថ្មីៗ អំពីហិរញ្ញវត្ថុរបស់ប្រទេស។ លោកស្រីបាននិយាយ នៅក្នុងលិខិតលាលែងពីតំណែង ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី Trudeau ថា ប្រទេសនេះ «ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ» ដោយចង្អុលទៅគម្រោងតំឡើងពន្ធ ២៥ ភាគរយ ដែលបានគ្រោងទុក របស់លោក Trump…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់សារសំខាន់លើការអនុវត្តរួម​គ្នារវាងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់សារសំខាន់លើការអនុវត្តរួម​គ្នារវាងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

    កំពង់ស្ពឺ៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​២០២៤​និង​លើក​ទិសដៅការងារឆ្នាំ២០២៥របស់ក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នៅ​សាលាខេត្តកំពង់ស្ពឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត​បានផ្តល់សារសំខាន់ខ្លាំង​លើការខិតខំនិងរួមគ្នា​អនុវត្តការងារក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ឯកឧត្តមមានប្រសាសន៍ទៅកាន់មន្រ្តីចូលរួមក្នុងឱកាសនេះថា មន្រ្តីថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ​ត្រូវ​រួមគ្នាអនុវត្តការងារឱ្យកាន់ខ្លាំងក្លា​បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការនៃការដឹកនាំរបស់រាជ​រដ្ឋាភិ​បាល​ក្នុងអាណត្តិទី៧នេះទទួលបានផ្លែផ្កានិងស​ម្រេច​បាននូវគោលដៅ​យុទ្ធសាស្ត្របញ្ចកោណយ៉ាងពិតប្រាកដ ។ឯកឧត្តម ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ​ផែនការ​យុទ្ធសាស្ត្រអាទិភាពជាច្រើន​ដើម្បីធ្វើយ៉ាងណាប្រទេសជាតិមានការអភិវឌ្ឍ ។ពិសេសជ្រោងជីវ​ភាព​រស់នៅរបស់​ប្រជា​ពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ជាងនេះ​រាជរដ្ឋា​ភិបាលបាននិងកំពុងកំណត់គោលដៅជាក់លាក់មួយដើម្បីចាកចេញ​ផុតពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៧ហើយកំពុងដើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន​ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដោយរំលេចទៅរកលទ្ធផលការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពង់ស្ពឺក៏​បាន​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចុះតាម​មូលដ្ឋាន​ទូទាំង​ខេត្ត ដែលបានកសាង​ទំនុក​ចិត្តនិងការសង្ឃឹមខ្ពស់ចំពោះប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និង​សូមបន្តយក​ចិត្តទុកដាក់បន្ថែមទៀត ដោយត្រូវដោះ​ស្រាយ ឆ្លើយតបចំពោះសំណូមពរនិងបញ្ហាប្រឈមនានា​ជូន​ប្រជាពល​រដ្ឋបន្ត​ទៀត៕អត្ថបទ៖ម៉ុន សំអាត

  • ស្ពានអាកាស «មរតកតេជោ» បានឈានដល់ការភ្ជាប់ (ស្ពានអាកាសជាន់ទី១) ក្នុងតំណាក់កាលទី២ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥

    ស្ពានអាកាស «មរតកតេជោ» បានឈានដល់ការភ្ជាប់ (ស្ពានអាកាសជាន់ទី១) ក្នុងតំណាក់កាលទី២ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥) ។ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ ។ ស្ពានអាកាសថ្មីនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង…