-
តុលាការធម្មនុញ្ញកូរ៉េផ្តើមសវនាការករណីចោទប្រធានាធិបតី

បរទេស ៖ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធី ករណីលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ ជុំវិញច្បាប់អាជ្ញាសឹក។ បើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានប្រាប់ នៅថ្ងៃអង្គារនេះថា លោក Yoon Suk Yeol ត្រូវបន្តបង្ហាញខ្លួន ដល់ចុងសប្តាហ៍ ដើម្បីសាកសួរ ជុំវិញច្បាប់អាជ្ញាសឹកបរាជ័យ របស់លោក។ លោក Yoon ដែលត្រូវបានព្យួរពីតំណែង កាលពីថ្ងៃសៅរ៍ កំពុងត្រូវបានស៊ើបអង្កេត ដោយប៉ូលីស, ក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រធានាធិបតីរូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬ សូម្បីតែ ទោសប្រហារជីវិត ប្រសិនបើរកឃើញថា មានកំហុស។ ការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ដើម្បីព្យួរការគ្រប់គ្រងប្រទេសបែបស៊ីវិល ទៅជាការគ្រប់គ្រង តាមរបបសឹក បានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងភាពចលាចលនយោបាយ ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
បំណុលសរុបរបស់អាមេរិកកើនឡើងពី ៣៤,៤ ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៣ មក ៣៦,១ ទ្រីលានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២៤

-
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន

ដែលរួមមាន ៖ វិស័យថាមពលកកើតឡើងវិញ ឡូជីស្ទីក និងការដឹកជញ្ជូន និងហិរញ្ញវត្ថុ។ សម្តេចធិបតី៖ “បច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២% និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០% នៅក្នុងឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោប #ams1minute
-
អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត

ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។ សម្ដេចធិបតីបានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក អង្គការយូណេស្កូនិងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលេីការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ #ams1minute
-
កោះកុងក្រៅ ខេត្តកោះកុង

-
ដំណើរមកដល់របស់កុមារ UCMAS ឆ្នើមជ័យលាភី ពីការប្រឡងថ្នាក់ អន្តរជាតិនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កុមារUCMAS ជ័យលាភីឆ្នើម តំណាងឱ្យកម្ពុជាចំនួន៩រូប, គណៈគ្រប់គ្រង UCMAS កម្ពុជា, ម្ចាស់ អាជ្ញាបណ្ណ, ប្រធានសាខាទូទាំងប្រទេសរួមជាមួយអាណាព្យាបាល សិស្សទាំងអស់ បានធ្វើដំណើរត្រលប់មកដល់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងថ្នាក់អន្តជាតិ (UCMAS International Competition and World Cup 2024 ) រយៈពេល ២ ថ្ងៃពីថ្ងៃទី១៤និង១៥ ខែធ្នូនៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិដែលមានការចូលរួមពីកុមារឆ្លាតវៃមកពី ៣០ ប្រទេសជុំវិញពិភពលោក និងមានបេក្ខជនសរុបចំនួន ៦ពាន់នាក់ ។បេក្ខជនទាំងអស់តម្រូវឱ្យប្រកួតប្រជែងទៅ២វិញ្ញាសារធំៗ គឺ វិញ្ញាសា សរសេរ និង វិញ្ញាសាមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទីប៉ុណ្ណោះក្នុងការឆ្លើយទៅលើលំហាត់២០០សំនួរសម្រាប់ វិញ្ញាសា រសរសេរនឹងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។ ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារUCMASកម្ពុជាទទួលបានជ័យលាភីនិងរង្វាន់លើកទឹកចិត្តយ៉ាងច្រើនដូចជាពានរង្វាន់ (Champion) លើវិញ្ញាសាសរសេរចំនួន៦ ,ពានរង្វាន់ 1st Runner Up…
-
Putin ៖ ២០២៤ជាឆ្នាំប្រវត្ថិសាស្ត្ររបស់កងទ័ព វាយលុកអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងចាត់ទុក ឆ្នាំ២០២៤ គឺជាឆ្នាំប្រវតិ្ថសាស្ត្រនៃស្នាដៃវាយលុក របស់កងទ័ពរុស្ស៊ី គ្របដណ្តប់លើអ៊ុយក្រែន។ អំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះការរីកចម្រើនរបស់កងទ័ព របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន និងបានសរសើរថា ឆ្នាំ២០២៤ ជាឆ្នាំប្រវត្តិសាស្ត្រ ក្នុងដំណើរការវាយលុកយោធារបស់ទីក្រុងម៉ូស្គូ លើអ្នកជិតខាង គាំទ្រដោយលោកខាងលិច ដែលគេដឹងថា លោកចង់សំដៅលើ ប្រទេសអ៊ុយក្រែន។ លោកបន្តថាកងទ័ពរុស្ស៊ីបានរឹបអូសយក ទីតាំងរបស់អ៊ុយក្រែន ចំនួន១៨៩ ហើយបានក្លាយជា «ឆ្នាំដ៏សំខាន់ ក្នុងការសម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេស»។ លោក ពូទីន ក៏បានសាទរចំពោះឧស្សាហកម្មយោធា និងសហគ្រាសការពារជាតិរបស់រុស្ស៊ី ដែលបានផ្តល់អាវុធ និងឧបករណ៍ទំនើបៗ ដើម្បីគាំទ្រដល់កងទ័ពរបស់ទីក្រុងម៉ូស្គូ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការលើការផលិតប្រព័ន្ធមីស៊ីលដ៏ច្រើន រួមទាំងប្រព័ន្ធដែលមានល្បឿនលឿនជាងសំឡេង ហើយបានបង្ហាញថា កងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការដោយបញ្ញាសិប្បនិម្មិត ហៅកាត់ AI ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖…
-
ត្រាំប្តេជ្ញាជួប Putin, Zelensky បញ្ចប់សង្គ្រាម

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា លោកសន្យាថា នឹងនិយាយទៅកាន់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដើម្បីបញ្ចប់ «ការសម្លាប់រង្គាល» ក្នុងសង្រ្គាម ដែលបានអូសបន្លាយ ជិតបីឆ្នាំ មកនេះ។ មុនពេលចូលទៅគ្រប់គ្រងសេតវិមាន ឡើងវិញ នៅខែមករា ខាងមុខនេះ លោក Donald Trump បានថ្លែងចេញពីរមណីយដ្ឋាន Mar-a-Lago របស់ខ្លួន ដែលស្ថិតក្នុងរដ្ឋផ្លរីដា ថា «យើងនឹងនិយាយជាមួយប្រធានាធិបតី Putin ហើយយើងនឹងនិយាយជាមួយ Zelensky និងក្រុមអ្នកតំណាង មកពីអ៊ុយក្រែនទាំងអស់» ។ លោកបានបន្ថែមទៀតថា «យើងត្រូវតែបញ្ឈប់សង្គ្រាមនេះ វាជាការសម្លាប់រង្គាល»។ ជាការកត់សម្គាល់ លោក Trump តែងតែបានរិះគន់យ៉ាងខ្លាំង ចំពោះជំនួយរាប់ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោក Joe Biden ផ្តល់ដល់ទីក្រុង Kyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។…
-
វិនិយោគលើការកសាងមន្ទីរពេទ្យ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

-
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់វិស័យភស្ដុភារកម្ម និងការដឹកជញ្ជូន ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកាលពីព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមការងារ។កិច្ចប្រជុំនាឱកាសនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័ន និងតំណាងស្ថាប័នពាក់ព័ន្ធសរុប ១០០រូប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ ថា កិច្ចប្រជុំនេះបានរៀបចំឡើងដោយបែងចែករបៀបវារៈជា ៣វគ្គ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានា ។ក្នុងនោះរួមមាន៖ (១). បច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងភស្តុភារកម្មរាជធានីភ្នំពេញ (PP-LC) រាយការណ៍ដោយក្រុមហ៊ុន YCH Group, (២). បច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) រាយការណ៍ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និង(៣). បទបង្ហាញស្តីពីបញ្ហាប្រឈមសម្រាប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។ ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាការពិនិត្យតាមដានអំពីវឌ្ឍនភាពការងារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅពិនិត្យដោះស្រាយលើបញ្ហាប្រឈមនានាដែលមាននៅក្នុងគម្រោង ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន។ ក្ ភស្ដុភារកម្ម និងការដឹកញ្ជូន គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឱ្យឃើញតាមរយៈការអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា…