Category: One-Minute

  • ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញសួរ​សុខទុក្ខ និងជូនអំណោយដល់​ប្រជាពលរដ្ឋ២៥០គ្រួសារ​

    ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញសួរ​សុខទុក្ខ និងជូនអំណោយដល់​ប្រជាពលរដ្ឋ២៥០គ្រួសារ​

    សៀមរាប៖ក្នុងថ្ងៃកំណើត ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌល​ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម និងលោក​ជំទាវ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់​ប្រជា​ពលរដ្ឋដែលមាន​ជីវភាពលំបាកចំនួន ២៥០ គ្រួសារ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ពិធីជួបសំណេះសំណាលឯកឧត្តម សៀង ណាំ បានប្រកាសថា ជីវិតមនុស្សគ្រប់គ្នារមែងជួបទុក្ខលំបាក និងសេចក្តីសុខ ខុសគ្នាៗ។ ដើម្បីជម្នះការលំបាកបាន យើងត្រូវខំប្រឹងប្រែងប្រកបរបរការងារដូចជា ស្រែចម្ការ និងអាជីវកម្មផ្សេងៗ ដើម្បីរកចំណូលចិញ្ចឹមជីវិត។ អំណោយដែលបានចែកក្នុងពិធីនេះរួមមាន អង្ករ សារុង និងថវិកាមួយចំនួន៕ ដោយ៖​ប៊ុន​រដ្ឋា

  • មាសអាចឡើងថ្លៃដល់៣,៦០០ដុល្លារក្នុង១តម្លឹង នៅឆ្នាំក្រោយ

    មាសអាចឡើងថ្លៃដល់៣,៦០០ដុល្លារក្នុង១តម្លឹង នៅឆ្នាំក្រោយ

    បរទេស៖ ក្រុមហ៊ុនវិនិយោគឈានមុខនៅសហរដ្ឋអាមេរិក Goldman Sachs បានព្យាករណ៍ថា តម្លៃមាសនឹងកើនឡើងតម្លៃ ១១% ពោលគឺដល់តម្លៃ ៣,០០០ដុល្លារអាមេរិក ក្នុងមួយអោនដែលជារង្វាល់អន្តរជាតិ ឬ ប្រមាណ ៣៦០០ដុល្លារ ក្នុងមួយ១ម្លឹង នៅចុងឆ្នាំ២០២៥។ កាសែត Business Insider បានចេញផ្សាយថា មានកត្តា៣ ដែលនឹងជំរុញឱ្យតម្លៃមាសកើនឡើងនេះ។ ក្នុងនោះ កត្តាទីមួយ គឺដោយសារតែ ការធ្លាក់ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក ដែលជាធាតុបញ្ចូលដ៏សំខាន់ សម្រាប់ទំនិញមាស ដែលត្រូវបានទិញកាន់ច្រើន។ក្រុមហ៊ុន Goldman បានព្យាករណ៍ពីអត្រាការប្រាក់ទាបគួរឱ្យកត់សម្គាល់ នៅឆ្នាំ ២០២៥ ហើយ Wall Street បានព្យាករណ៍ថា អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនឹងធ្លាក់ចុះចន្លោះពី ៣.២៥ ទៅ ៣.៥% នៅឆ្នាំក្រោយ។ កត្តាទីពីរ ប្រាក់ដុល្លារកាន់តែរឹងមាំ នឹងជំរុញការទិញមាស ដែលដឹកនាំដោយធនាគារកណ្តាល នៃប្រទេសនានា។ ជាក់ស្តែង កាលពីឆ្នាំ២០២២ ប្រទេសជាច្រើនបានចាត់ទុកការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី បានជំរុញការទិញមាសរបស់ធនាគារកណ្តាល។ ក្រុមហ៊ុន Goldman បានគូសបញ្ជាក់ថា…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ធ្នូ ២០២៤

    ១. ផ្លូវសេដ្ឋកិច្ចតភ្ជាប់ក្រចេះ-កំពង់ធំ និងស្ពានឆ្លងទន្លេមេគង្គ គ្រោងដាក់ឱ្យដំណើរការ – AMS Economy ២. នាវាចម្បាំងរបស់អាមេរិក ជាមួយនាវិក ១០៣នាក់ ចូលចតនៅកំពង់ផែរបស់កម្ពុជា ក្រោយខកខាន ៨ឆ្នាំ – FN ៣. ឆ្នាំ២០២៣ កម្ពុជារកចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកបាន ១ ០៩៧លានដុល្លារ ហើយព្យាករនឹងកើនដល់ ១ ៧៧៨លានដុល្លារនៅឆ្នាំ២០២៧ – កម្ពុជាថ្មី ៤. វៀតណាម ប្រកាសគម្រោងសាងសង់ផ្លូវដែកថ្មីតម្លៃជិត ៨ពាន់លានដុល្លារ តភ្ជាប់ជាមួយចិន និងគម្រោងយក្សមួយទៀតតម្លៃ ៦៧ពាន់លានដុល្លារ – VN Express ៥. កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម និងប្រេងរបស់ខ្លួនទៅកាន់អាមេរិក – Reuters #ams1minute

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព

    និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី។ ជាបឋម គឺត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅឋានរបស់ប្រជាជនកម្ពុជា។ ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌច្បាប់ បទដ្ឋានសំណង់ ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់ ការបង្កើនគុណភាព និងការផ្តល់សេវាសាធាណៈ ការធានានូវគុណភាព និងសុវត្ថិភាពសំណង់ ការប្រើប្រាស់បរិក្ខារ និងសំភារសំណង់ ការតាមដាន និងគ្រប់គ្រប់សំណង់ដែលមានស្ថានភាពគ្រោះថ្នាក់ ជាដើម។ ១៦ ធ្នូ ២០២៤ #ams1minute

  • ក្រសួងការបរទេស៖ “សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ

    ក្រសួងការបរទេស៖ “សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ

    ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឡើយ”។ #ams1minute

  • ខណៈរដូវប្រាំងនឹងចូលមកដល់ មន្រ្តីជំនាញ និងអាជ្ញាធរស្រុក ចុះពន្យល់កសិករពីការគ្រប់គ្រងទឹក

    ខណៈរដូវប្រាំងនឹងចូលមកដល់ មន្រ្តីជំនាញ និងអាជ្ញាធរស្រុក ចុះពន្យល់កសិករពីការគ្រប់គ្រងទឹក

    បាត់ដំបង៖លោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្តាប់រួមនៃ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយ​មន្ត្រីធន​ធានទឹក និងអាជ្ញាធរមូលដ្ឋានបានចុះពន្យល់ដល់ប្រជា​កសិករនៅ​ស្រុករុក្ខគិរី និងស្រុកមោងឫស្សី ពីរបៀប​គ្រប់គ្រង​ទឹកទុកសម្រាប់​ប្រើប្រាស់នារដូវប្រាំងខាងមុខ។ ក្នុងសកម្មភាពជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចអាងស្តុកទឹកបាសាក់ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងឆ្លើយតបចំពោះសំណើរបស់ប្រជាកសិករស្រុករុក្ខគិរី និងស្រុកមោងប្ញស្សី ដែលសុំបើក​​ទឹក​ដើម្បីយកទៅស្រោចស្រពស្រូវ​ប្រាំង លោក ខៃ សុដា បានពន្យល់ថា ការធ្វើស្រូវប្រាំងរបស់ប្រជា​កសិករ មានទំហំធំ​ច្រើន​លើសពីអ្វីដែលអាចជួយសង្គ្រោះបាន ហើយបរិមាណទឹកក៏មានចំនួនតិចតួច ដែលមិនអាចធានាបាន ក្នុងការជួយសង្គ្រោះ​ស្រូវទាំងនោះបានឡើយ។ លោកអនុប្រធានមន្ទីរធនធានទឹក ពន្យល់ដល់ប្រជាកសិករម្តង​ហើយម្តងទៀតថា​មន្ទីរបានរៀបចំរក្សាទឹកទុកនៅ​ក្នុងអាង​នេះគឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ។ លោក​ ខៃ សុដា បានឱ្យដឹងថា បន្ទាប់ឆ្លងកាត់ការពិភាក្សាជាមួយ​កសិករដោយស្និទស្នាល និងយល់ពីគ្នាទៅវិញទៅមក​គឺ កសិករទាំង​អស់ឯកភាពគ្នាដោយមិនយកទឹកទៅស្រោចស្រពសង្គ្រោះដំណាំស្រូវទេ គឺសុំត្រឹមតែយកទឹកទៅបំពេញអណ្តូង ឬអាងទឹក និងស្រះតូចៗ ដែលស្ថិតនៅជិតផ្ទះ សម្រាប់ត្រៀមទុកប្រើប្រាស់ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ និងសត្វតែប៉ុណ្ណោះ ជាមួយគ្នានោះ លោក ខៃ សុដា ក៏បានអំពាវនាវយ៉ាងទទូច ដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវសន្សំសំចៃទឹកទុក ។លោកបានប​ន្ថែមថា ក្រោយមានការឯកភាពគ្នា មន្រ្តីជំនាញ និង…

  • ជប៉ុនផលិតផ្លាស្ទិករលាយបាត់ក្នុងទឹកត្រឹមប៉ុន្មានម៉ោង និងផ្តល់ជីវជាតិដល់ដី

    ជប៉ុនផលិតផ្លាស្ទិករលាយបាត់ក្នុងទឹកត្រឹមប៉ុន្មានម៉ោង និងផ្តល់ជីវជាតិដល់ដី

    បរទេស ៖ កាសែត Times of India បានចេញផ្សាយថា ក្រុមស្រាវជ្រាវ នៅមជ្ឈមណ្ឌលសម្រាប់វិទ្យាសាស្ត្របញ្ហាបន្ទាន់ ក្នុងប្រទេសជប៉ុន ហៅកាត់ RIKEN បានបង្កើតរបកគំហើញថ្មី ដោយបង្កើតផ្លាស្ទិកដែលអាចរលាយបាត់ទាំងស្រុង ក្នុងទឹកសមុទ្រ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយសម្រាប់នៅលើគោកវិញ នឹងរលាយបាត់ ត្រឹមប៉ុន្មានថ្ងៃ ថែមទាំងធ្វើឱ្យដី កាន់តែសម្បូរបែបដោយធាតុចិញ្ចឹម ទៀតផង។ ការរកឃើញនេះ ត្រូវបានរំពឹងថា នឹងជំនួសផ្លាស្ទិកប្រពៃណី ដែលកំពុងបំពុលមហាសមុទ្រ អស់ជាច្រើនសតវត្ស។ ប្រភពបញ្ជាក់ថា ផ្លាស្ទិចដែលត្រូវបានបង្កើតឡើងថ្មីនេះ នឹងប្រើប្រាស់សមាសធាតុសុវត្ថិភាពចំណីអាហារ និងមិនមានជាតិពុល ធានាសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជា ការវេចខ្ចប់ និងឧបករណ៍វេជ្ជសាស្ត្រ ជាដើម។ បើតាមកាសែត Cijtoday ផ្លាស្ទិកបដិវត្តន៍នេះ ត្រូវបានរចនាឡើង ដើម្បីបំបែកខ្លួន យ៉ាងឆាប់រហ័ស នៅក្នុងទឹកសមុទ្រ ដោយសារតែវត្តមានសារធាតុគីមី សារធាតុគីមីបង្កឱ្យមានដំណើរការរិចរិលដែលរុះរើរចនាសម្ព័ន្ធផ្លាស្ទិក ទៅជាសមាសធាតុ គ្មានគ្រោះថ្នាក់។ បន្ទាប់មក ផលិតផលដែលបំបែកត្រូវបានស្រូបយកដោយមីក្រូសារពាង្គកាយសមុទ្រ ហើយ មិនបន្សល់ទុកស្លាកស្នាមផ្លាស្ទិក ឡើយ។ ស្របពេលដែលអ្នកស្រាវជ្រាវបន្តកែលម្អសម្ភារៈដែលឈានមុខនេះ គេសង្ឃឹមថា ផ្លាស្ទិកថ្មីនេះ…

  • ចិនជោគជ័យសាកល្បងយន្តហោះលឿនជាងសំឡេង ៦ដង ហោះពីប៉េកាំងទៅញូវយ៉កចាយពេលត្រឹម ២ម៉ោង

    ចិនជោគជ័យសាកល្បងយន្តហោះលឿនជាងសំឡេង ៦ដង ហោះពីប៉េកាំងទៅញូវយ៉កចាយពេលត្រឹម ២ម៉ោង

    ប្រទេសចិនបានបញ្ចេញគំរូយន្តហោះ jumbo ថ្មីមួយ ដែលបានបញ្ចប់ការសាកល្បងហោះដោយជោគជ័យ ជាមួយនឹងល្បឿនលឿនជាងសំឡេងលើសពី ៦ដង (Mach ៦.៥៦) ឬជាង ៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីអំឡុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Eurasian Times។ ការសាកល្បងហោះហើររនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ប្រទេសចិន។ របកគំហើញដ៏សំខាន់ដឹកនាំដោយលោក Cui Kai ដែលប្រធាន និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេកានិច ហើយត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ យន្តហោះមានល្បឿនលឿនជាងសំឡេងនេះ ត្រូវបានគេជឿជាក់ថា អាចជួយកាត់បន្ថយពេលវេលាហោះហើរបានយ៉ាងច្រើន ពោលគឺពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងញូវយ៉ក ចាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំនួសឱ្យការហោះហើរធម្មតា ចាយពេលពី ១២ ទៅ ១៤ម៉ោងឯណោះ។ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering បានឱ្យដឹងថា ទោះបីជាជោគជ័យក្នុងការសាកល្បងហោះហើរ ដែលបង្ហាញពីសមិទ្ធិផល និងការរកឃើញដ៏អស្ចារ្យក៏ដោយ ប៉ុន្តែអ្នកជ្រាវជ្រាវចិនបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន មានដូចជាប្រព័ន្ធថាមល សម្ភារៈ និងផ្នែករចនាសម្ព័ន្ធ ដែលទាមទារការដោះស្រាយជាបន្ទាន់ មុនពេលដំណើរការយន្តហោះនេះជាផ្លូវការ។ សារព័ត៌មាន South China Morning Post បានរាយការណ៍ថា…

  • ឥណ្ឌាបង្កើតប្រវត្តិសាស្រ្តថ្មី ចាយពេលត្រឹម ១០០ម៉ោង សង់ផ្លូវប្រវែង ១០០គីឡូម៉ែត្រ

    ឥណ្ឌាបង្កើតប្រវត្តិសាស្រ្តថ្មី ចាយពេលត្រឹម ១០០ម៉ោង សង់ផ្លូវប្រវែង ១០០គីឡូម៉ែត្រ

    ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលចាយពេលត្រឹមតែ១០០ម៉ោងប៉ុណ្ណោះ អាចសាងសង់ផ្លូវប្រវែង ១១៨គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindu Stan Times។ គម្រោងនេះបានប្រើប្រាស់បច្ចេកវិទ្យា Cold Central Plant Recycling (CCPR) ដែលអនុញ្ញាតឱ្យកែច្នៃវត្ថុធាតុដើមកែច្នៃបាន ៩០% កាត់បន្ថយតម្រូវការសម្ភារៈ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។ គម្រោងនេះត្រូវបានសម្រេចនៅលើផ្លូវល្បឿនលឿន Ghaziabad-Aligarh Expressway ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការសាងសង់ផ្លូវ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ វាជាផ្លូវល្បឿនលឿនក្រាលបេតុងប្រភេទ bituminous ផ្ដល់ភាពងាយស្រួលក្នុងការសាងសង់ និងធន់សម្រាប់ការប្រើប្រាស់។ គម្រោងផ្លូវល្បឿនលឿននេះ មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ដោយភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មផ្សេងៗ តំបន់កសិកម្ម និងស្ថាប័នអប់រំនៅទូទាំងរដ្ឋ Uttar Pradesh ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានរំពឹងថា នឹងលើកកំពស់ចលនាទំនិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ សមិទ្ធិផលនេះទៀតសោត មិនត្រឹមតែកំណត់ស្តង់ដារពិភពលោកថ្មី សម្រាប់ល្បឿនសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ឥណ្ឌា ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមដោះស្រាយបញ្ហាបរិស្ថាន។ កំណត់ត្រានេះ កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ហើយគិតមកទល់ពេលនេះ នៅពុំទាន់មានប្រទេសអាចបំបែកបាននៅឡើយទេ៕ ប្រភព ៖ Hindu Stan Times…

  • អង់គ្លេសដាក់កាំមេរ៉ាAIដឹងអ្នកបើកបរផឹកស្រា ដំបូងគេលើលោក

    អង់គ្លេសដាក់កាំមេរ៉ាAIដឹងអ្នកបើកបរផឹកស្រា ដំបូងគេលើលោក

    បរទេស៖ កាមេរ៉ាបញ្ញាសិប្បនិម្មិត ឬ AI ទីមួយ របស់ពិភពលោក ដែលកំណត់គោលដៅអ្នកបើកបរមានជាតិស្រវឹងព្រមទាំង អ្នកបើកបរដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ត្រូវបានបំពាក់ចល័ត នៅក្នុងតំបន់ Devon និង Cornwallនៃប្រទេសអង់គ្លេស នេះបើតាម BBC។ ការសាកល្បងបំពាក់កាម៉េរ៉ា Heads-Up នេះ កំពុងធ្វើឡើង ក្នុងរយៈពេញមួយខែធ្នូ ឆ្នាំ២០២៤ នេះ ពោលគឺស្របគ្នានឹងយុទ្ធនាការបង្ក្រាប លើការបើកបរមានជាតិអាកុល នេះបើតាម BBC ដដែល។ ប្រភពបានបញ្ជាក់ថា ជាទូទៅ កន្លងមក កាមេរ៉ា Acusensus បែបនេះ គ្រាន់តែត្រូវបានប្រើប្រាស់ ដើម្បីជួយប៉ូលីសចាប់អ្នកបើកបរដោយប្រើទូរស័ព្ទដៃ ឬ មិនពាក់ខ្សែក្រវ៉ាត់។ ចំពោះកាម៉េរ៉ា Heads-Up នេះវិញ នឹងជំនួសសកម្មភាពប៉ូលិស ដែលតាមឃាត់រថយន្តនៅលើដងផ្លូវ ចំពោះអ្នកបើកបរ មានជាតិអាល់កុល និងសារធាតុញៀន ខុសច្បាប់។ លោក Geoff Collins អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនអភិវឌ្ឍន៍កាមេរ៉ា AI នេះ បាននិយាយថាម៉េរ៉ា Heads-Up…