-
បុណ្យសមុទ្រ៣ថ្ងៃ អនាម័យក្នុងក្រុងកំពតស្អាត ខណៈសំរាមប្រមូលចោលជិត៤០០តោន

កំពត៖បុណ្យសមុទ្រលើកទី១១ ជុំទី៣ រយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពត ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីនមានផែនការធ្វើអនាម័យ និងកំពុងប្រមូលសំរាមទៅចោលបានទាន់ពេលវេលា ។បរិមាណសំរាមចំនួនជិត៤០០ តោនត្រូវបានប្រមូលក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំនេះ ។ លោក សួន សុភ័ក្ត ប្រធានក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន លោក សួន សុភ័ក្ត បានបញ្ជាក់ថា រយៈ៣ថ្ងៃនៃពិធីបុណ្យសមុទ្រ បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសម្អាតនៅតាមទីធ្លាសួនច្បារមាត់ព្រែក រង្វង់មូលទុរេន និងតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុង ធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ប្រព្រឹត្តទៅដោយជោគជ័យ និងគ្មានសំរាមកកស្ទះ ឬរាយប៉ាយឡើយ។ ចំណែកនិស្សិតពេទ្យ ដែលមកចូលរួមធ្វើអនាម័យ បរិស្ថានជាមួយអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ សិស្សានុសិស្សប្រមាណជាង៣០០នាក់កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំបុណ្យសមុទ្រលើកទី១១នេះ។ ក្រុងកំពតរក្សាអនាម័យបរិស្ថានស្អាត គ្មានសំរាម ទាំងក្នុងទឹក និងលើគោក ។ និស្សិតរូបនោះបានសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសក្រុមហ៊ុនប្រមូលសំរាមដែលបានខិតខំសម្អាតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឱ្យក្រុងកំពតស្អាតជានិច្ច។ ទន្ទឹមនឹងជោគជ័យសម្រេចបាន ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន ក៏បន្តសំណូមពរឱ្យមានការចូលរួមសហការ ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតពីប្រជាពលរដ្ឋពលរដ្ឋ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យក្រុងកំពត រក្សាបានជាក្រុងស្អាតគ្មានសំរាម…
-
ប្រគល់ពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជូនខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ខេត្តស្ទឹងត្រែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាស ពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្រោមវត្តមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន ។ខេត្តភាគឦសានមួយនេះ បានក្លាយជាខេត្តទី១៤ ក្នុងចំណោមរាជធានី ខេត្តចំនួន២៥ ជាខេត្តបញ្ចប់ការបន្ទោបង់ដោយគ្មានបង្គន់អនាម័យ។ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ក្នុងឱកាសអញ្ជើញទទួលពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានគូសរំលេចថា សមិទ្ធផលនេះបានកើតឡើងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងការតាំងចិត្ត ការបេ្តជ្ញាចិត្តរួមគ្នារបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ ពីវិស័យឯកជន ។និយាយរួមគឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកត់សម្គាល់ភាពរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ ជាក់ស្ដែង ការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏មិនភ្លេចបញ្ជាក់លើចំណុចសំខាន់ជាស្នូលគឺ“សុខសន្តិភាព”ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងក្រោមការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន…
-
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បើកដំណើរសាកល្បងបណ្តោះអាសន្នរយៈពេលបីខែ

កំពត៖ដូចការគ្រោងទុកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ចាប់ផ្តើមបើកប្រតិបត្តិការបណ្តោះអាសន្នសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ការត្រៀមលក្ខណៈរបស់ក្រុមហ៊ុនបានរៀបរយល្អ ដូចនេះឯកឧត្តមនឹងស្នើសុំគោលការណ៍អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញសម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ។ កាលពីសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត(K.I.T.P DEVELOPMENT-CO,LTD)ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលបានបើកដំណើរការសាកល្បងសេវាកម្មរបស់ខ្លួនដោយមានការចូលរួមពិនិត្យ និងវាយតម្លៃលើការរៀបចំពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ក្នុងឱកាសនេះ បានទទួលស្វាគមន៍ទេសចរចម្រុះជាតិសាសន៍ជាង១០០នាក់ដែលជាភ្ញៀវបន្តដំណើរពីកោះត្រល់ ប្រទេសវៀតណាមមកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតជើងដំបូង ហើយបន្តទៅកាន់កោះរ៉ុងខេត្តព្រះសីហនុ។ ជាមួយសមិទ្ធផលថ្មីនេះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាការតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់ពីខេត្តព្រះសីហនុ ខេត្តកែប ទៅកោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ។មានកំពង់ផែនេះ នាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។ ពេលចុះពិនិត្យជាក់ស្តែងដោយឃើញ ក្រុមហ៊ុនរៀបចំឱ្យមានជំនាញគ្រប់គ្រាន់ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់អ្នកធ្វើដំណើរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា លោកនឹងស្នើសុំគោលការណ៍ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការកំពង់ផែនេះក្នុងពេលឆាប់ៗ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកកំពង់ផែនេះ នឹងជំរុញដល់លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ…
-
ប្រកាសចូលកាន់តំណែងប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី

បន្ទាយមានជ័យ៖នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤មានរៀបចំពិធីប្រកាសលោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យជំនួស លោក ព្រឹម សាលី ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។ លោក ព្រឹម សាលី ធ្វើរបាយការណ៍សង្ខេបរយៈពេលជាង១០កន្លងមក ដោយលោកសម្រេចបានក្នុងការប្រមូលពន្ធជូនរដ្ឋកើនឡើងជារៀងរាល់ឆ្នាំ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានវាយតម្លៃ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់លោកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យចាស់ និងសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានសាខាពន្ធដារថ្មី នឹងបន្តកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពដែលពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ ចំណែក លោក កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការផ្ទេតំណែងឬការតែងតាំង គឺជាកិច្ចការធម្មតា ។ជាយន្តការរបស់អគ្គនាយកដ្ឋានពន្ធដារ។លោកបានបន្តថា មកទល់ពេលនេះប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឱ្យការប្រមូលចំណូលពន្ធលើសផែនការជាប់ជាប្រចាំ។ទន្ទឹមនេះចំណូលពន្ធមានការកើនឡើង ក៏បណ្ដាលមកពីកត្តាសុខសន្តិភាព ធ្វើអ្នកវិនិយោគក្នុង និងក្រៅប្រទេសបណ្ដាក់ទុនរកស៊ី បង្កើតការងារ និងបង្កើនចំណូលពន្ធផងដែរ៕ ដោយ៖ គៀន…
-
ខ្សែភាពយន្តឥណ្ឌាទទួលការគាំទ្រខ្លាំងពីអ្នកទស្សនាជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន Mony Ratana Pictures ប្រចាំប្រទេសកម្ពុជា បានប្រកាសពីភាពជោគជ័យដ៏លើសលុប នៅក្នុងការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាមានចំណងជើងថា “Pushpa 2: The Rule” នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend សាខាផ្សារទំនើបជីបម៉ុង២៧១ Mega Mall រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ទាក់ទាញអ្នកចូលទស្សនាជាង ៤៥០នាក់ ដែលធ្វើឱ្យខ្សែភាពយន្តឥណ្ឌានេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក។ តំណាងក្រុមហ៊ុន Mony Ratana Pictures បាននិយាយថា យើងសូមអំណរគុណយ៉ាងខ្លាំងចំពោះអ្នករាល់គ្នាដែលបានមកចូលរួមជាមួយយើងសម្រាប់ការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាពិសេសនេះ។ ភាពរីករាយ និងការគាំទ្ររបស់អ្នកពិតជាមិនគួរឱ្យជឿ ហើយយើងពិតជារំភើបក្នុងការបន្តនាំយកបទពិសោធន៍ខ្សែភាពយន្តដ៏គួរឱ្យរំភើបដល់អ្នកបន្ថែមទៀត។ តំណាងក្រុមហ៊ុន Mony Ratana Pictures ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសមាគមឥណ្ឌានៃកម្ពុជា (IACC) ដែលជាអ្នកឧបត្ថម្ភការចាក់បញ្ចាំងខ្សែភាពយន្ត និងដៃគូសហការ សម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ការចាក់បញ្ចាំងខ្សែភាពយន្តនាពេលនេះ តំណាងដល់ការផ្សព្វផ្សាយកេរ្តិ៍ដំណែលដ៏សម្បូរបែប នៃភាពយន្តពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។ តំណាងក្រុមហ៊ុនបន្តថា បេសកកម្មរបស់យើង គឺនាំយកភាពរីករាយ វប្បធម៌ និងការកម្សាន្តនៃវិស័យខ្សែភាពយន្តឥណ្ឌាជូនដល់ទស្សនិកជនកម្ពុជា…
-
កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាល និងសុខដុមរមនារវាងកម្មករនិយោជិត និងថៅកែ ដូចជាគ្រួសារតែមួយ

(ភ្នំពេញ)៖ កម្មករនិយោជិតនៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។ លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធី ដូចគ្រួសារតែមួយ។ ជុំវិញការអនុវត្តច្បាប់វិញ លោកស្រី ម៉ី ថារុម មើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតផងដែរ។ លោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែកសម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។ កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតមិនថារបបសន្តិសុខសង្គម…
-
ក្នុងរយៈពេលជាង ១ឆ្នាំមកនេះក្រសួងបរិស្ថាន បានខិតខំជំរុញភាពស្អាតលើដីដើម្បីកម្ពុជាស្អាត

(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃ ជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បីទទួលបានភាពស្អាតក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសន្និបាតបូលសរុបការងារបរិស្ថានឆ្នាំ២០២៤ និង លើកទីសដីការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានឱ្យដឹងថា៖ ក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០ភាគរយ និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួន ១១ បានប្រមាណ ៨០ភាគរយបើធៀបនឹងឆ្នាំ២០២៣ ។…
-
កម្មករនិយោជិតថា មានភាពកក់ក្តៅចំពោះប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ កម្មករនិយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញបានលើកឡើងថា ប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាភាពកក់ក្តៅសម្រាប់ពួកគាត់ ដោយ ប.ស.ស. ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជារួម កម្មករនិយោជិតមើលឃើញថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត មិនត្រឹមតែនៅក្នុងកន្លែងធ្វើការ រោងចក្រ សហគ្រាសប៉ុណ្ណោះទេ ថែមទាំងគិតគូរពីការគាំពារផ្សេងសម្រាប់ការរស់នៅរបស់ពួកគេផងដែរ។ លោកស្រី សុខ វិច្ឆិកា ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់កម្មករនិយោជិត ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កម្មការិនីរូបនេះ បញ្ជាក់ថា ក្នុងចំណោមអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត មានដូចជាគោលនយោបាយលើការគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ដែលរួមមានទាំងផ្នែកថែទាំសុខភាព ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកសោធននិវត្តន៍។ លោកស្រី សុខ វិច្ឆិកា ពេញចិត្តចំពោះប្រព័ន្ធគាំពារសង្គមនេះ ដែលជាភាពកក់ក្តៅសម្រាប់ខ្លួន និងក្រុមគ្រួសារ ដោយកន្លងមកខ្លួនធ្លាប់បានប្រើប្រាស់បណ្ណ ប.ស.ស. ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យ…
-
កោះពោធិ៍ ក្រុងកែប ខេត្តកែប

-
របាយការណ៍នៅថ្ងៃទី១៥ ធ្នូ
