-
ជ្រុងមួយនៃការអភិវឌ្ឍក្រុងព្រះសីហនុ

-
រយៈពេល ១១ខែ ឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦លាននាក់ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣

-
បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

-
ស្រុកដងទង់ ខេត្តកំពត

-
បុណ្យសមុទ្រនៅខេត្តកំពត

-
ក្រុងកំពត ខេត្តកំពត

-
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល។ ឯកឧត្តមបន្តថា បទពិសោធន៍នេះ មិនត្រឹម តែបង្ហាញពីសក្តានុពលនៃសេវាឌីជីថលប៉ុណ្ណោះទេ ថែមទាំងជម្រុញកម្ពុជា ដើម្បីវិវឌ្ឍន៍ឆ្ពោះទៅរកយុគ្គសម័យសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងបែបនេះ ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ផងដែរ។ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្រសួងបានខិតខំជម្រុញធ្វើយ៉ាណាឲ្យកិច្ចការបវិវត្តកម្មឌីជីថលនេះបានទទួលជោគជ័យ ដោយ ចំណុចទី១ សំខាន់…
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត

(ខេត្តកំពត)៖ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើង ដោយឈរលើគោល ការណ៍ នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្ត កែប ។ ឆ្នាំនេះ ខេត្តកំពត គឺធ្វើជាម្ចាស់ ផ្ទះ បន្ទាប់ពីខេត្តកែប កាលពីឆ្នាំមុន ។ ទន្ទឹមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យសមុទ្រលើកទី១១ នាព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ រាជរដ្ឋាភិបាល រៀបចំពិធីបុណ្យសមុទ្រ ក្នុងគោលបំណងធំ គឺដើម្បីរួមគ្នា អភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ ទេសចរណ៍ប្រកបដោយចិរភាព និងការទទួល ខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍ តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ សំរាប់ឆ្នាំ២០២៤នេះ គោលបំណងធំ របស់ក្រសួងទេសចរណ៍ និង ខេត្តសាមី…
-
ទីក្រុងព្រំដែនម៉ិកស៊ិក-អាមេរិកអន្ទះសារចំពោះការនិរទេសដ៏ច្រើន

បរទេស៖ រដ្ឋបាលទីក្រុងជាប់ព្រំដែនម៉ិកស៊ិក និង អាមេរិកកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការនិរទេសដ៏ច្រើន ដែលអាចធ្វើទៅបាន ក្រោយពីដឹងអំពីផែនការនិរទេស ជាប្រវត្ថិសាស្ត្រ របស់អនាគតប្រធានាធិបតីអាមេរិក Donald Trump។ លោក Juan Fierro នាយក មជ្ឈមណ្ឌលជម្រកជនចំណាកស្រុក នៅតំបន់ Ciudad Juarez ជាប់ព្រំដែនម៉ិកស៊ិក-សហរដ្ឋអាមេរិក បាននិយាយថា «ខ្ញុំជឿថា ទីក្រុងនេះ មិនទាន់បានរៀបចំខ្លួនរួចរាល់ ដើម្បីទទួលមនុស្សច្រើននោះទេ ចំពេលមានផែនការ របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump សម្រាប់ការនិរទេសជនចំណាកស្រុកដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក»។ លោកបន្តថា «ការភ័យខ្លាចកំពុងកើនឡើង នៅផ្នែកម្ខាងទៀតនៃព្រំដែន ដូច្នេះ មានសំណួរសួរថាតើនេះ អាចមានន័យយ៉ាងណា សម្រាប់ទីក្រុងម៉ិកស៊ិក និងសម្រាប់ជនចំណាកស្រុក ដែលនៅតែសង្ឃឹមថា អាចឆ្លងកាត់បាននោះ»។ គួរបញ្ជាក់ថា លោក Trump បានប្តេជ្ញាប្រកាសភាពអាសន្នកម្រិតជាតិ ផ្នែកអន្តោប្រវេសន៍ នៅពេលដែលលោកចូលកាន់តំណែង ក្នុងខែមករា ខាងមុខ ហើយប្រើប្រាស់កងទ័ព បណ្តេញជនចំណាកស្រុក ដែលគ្មានឯកសារ ក្នុងនោះ ត្រូវបានប៉ាន់ស្មានថា មានរហូតដល់ចំនួន…
-
អង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញទេសចរអន្តរជាតិមកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈ បណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម បានផ្ញើសារអបអរ សាទរ ខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់ រមណីយដ្ឋាន អង្គរក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បានបើក ព្រឹត្តិការណ៍ធំ ដោយធ្វើ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋាន អង្គរក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ សម្តេច ថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ សម្តេចតេជោ បានបន្តថា បច្ចុប្បន្ន អង្គរវត្ត បានក្លាយជាគោលដៅ…