-
ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន ១៤គ្រឿង ដល់ ក្រសួងសុខាភិបាល ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លង

(ភ្នំពេញ)៖ រថយន្តគិលានសង្គ្រោះចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណង ពីមូលនិធិប្រទេសជប៉ុន សម្រាប់វិបុលភាព និងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ។ ពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះទាំង ១៤គ្រឿងនេះ ធ្វើឡើង នៅទីស្តីការក្រសួង សុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខា ភិបាល និង លោកស្រី MIYOSHI Asagi…
-
ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ បានប្រកាស នឹងធ្វើឡើងចាប់ថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្លឹប មកពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាននិង ក្លឹបអគ្គនាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការគណៈកម្មាការរៀបចំការប្រកួតបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការអនុញ្ញាតពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរ បាលជាតិ និងមន្រ្តីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម បានបន្ថែមថា នេះជាការរៀបចំលើកទី២ ដោយទទួលបានការចូលរួមពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៤ក្លឹប ដែលបានដាក់ពាក្យចូលរួមប្រកួត ។ ឯកឧត្តមថា ពិធីបើកការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ…
-
បាក់ធ្មេញកំណើតលែងជាបញ្ហា អ្នកវិទ្យាសាស្រ្តជប៉ុនជិតជោគជ័យផលិតថ្នាំបណ្តុះធ្មេញឡើងវិញ

តូក្យូ ៖ មនុស្សដែលកំពុងនឹកធ្មេញចាស់របស់ពួកគេ ឥឡូវនេះធ្មេញដែលបាក់នោះទំនងជាអាចដុះថ្មីឡើងវិញបាន ខណៈពេលដែលទន្តបណ្ឌិតជនជាតិជប៉ុនកំពុងសាកល្បងថ្នាំបណ្តុះធ្មេញថ្មី ដោយសង្ឃឹមថា នឹងផ្តល់ជម្រើសជំនួសការដក និងដាក់ធ្មេញសិប្បនិម្មិតដែលមានតម្លៃថ្លៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន channel news asia។ លោក Katsu Takahashi អ្នកជំនាញមាត់ធ្មេញនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano Hospital ក្នុងទីក្រុង Osaka បាននិយាយថា ក្រុមការងាររបស់គាត់បានធ្វើតេស្តគ្លីនិកមួយនៅឯមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ កាលពីខែតុលា តាមរយៈការសាកល្បងប្រើថ្នាំបណ្តុះធ្មេញឡើងវិញទៅលើមនុស្សពេញវ័យ ដោយពួកគេបាននិយាយថា ថ្នាំនេះមានសក្តានុពលអាចជួយឱ្យធ្មេញចាប់ផ្តើមលូតលាស់ឡើងវិញបាន។ លោក Takahashi ដែលជាអ្នកដឹកនាំការស្រាវជ្រាវថ្នាំបណ្តុះធ្មេញនេះ បានប្រាប់កាសែតបារាំង AFP ថា របកគំឃើញថ្មីនេះ គឺជាការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាថ្មីបំផុតក្នុងពិភពលោក។ ការព្យាបាលសិប្បនិមិ្មតដែលប្រើព្យាបាលធ្មេញខូច ត្រូវបានគេមើញឃើញថា មានតម្លៃថ្លៃ និងអាចឆ្លងរោគ ដូច្នេះការប្រើថ្នាំបណ្តុះធ្មេញកំណើតឡើងវិញ គឺពិតជាមានសារសំខាន់ណាស់។ មូលហេតុដែលអ្នកវិទ្យាសាស្រ្តជប៉ុនបង្កើតថ្នាំបណ្ដុះធ្មេញនេះ គឺមានគោលបំណងជួយមនុស្សដែលអ្នកមានបញ្ហាខ្វះធ្មេញពីកំណើត ឬហៅថា Anodontia ហើយជប៉ុនបានកំណត់គោលដៅសម្រេចវាឱ្យបាន និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ខាងមុខ។ ព័ត៌មាននេះត្រូវបានទទួលការសាទរនៅទូទាំងប្រទេសជប៉ុន ដែលជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើនជាងគេបំផុតទី២ក្នុងពិភពលោក។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថា ច្រើនជាង ៩០ភាគរយនៃប្រជាជនជប៉ុនសរុប មានអាយុ ៧៥ឆ្នាំ ឬលើសនេះ ដែលយ៉ាងហោចណាស់បានបាក់ធ្មេញមួយគ្រាប់៕…
-
Apple ដាក់បញ្ចូល ChatGPT ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយរបស់ទូរស័ព្ទ iPhone

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Apple ថ្មីៗនេះបានដាក់បញ្ចូលមុខងារ ChatGPT របស់ក្រុមហ៊ុន OpenAI ទៅក្នុងកម្មវិធីដើមរបស់ខ្លួន ដែលនេះជាការត្រួសត្រាយផ្លូវជួយដល់ការលក់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ការដាក់បញ្ចូល ChatGPT របស់ Apple គឺជាផ្នែកមួយជួយដល់ដំណើរការប្រើប្រាស់កាន់តែទូលំទូលាយ នៃឧបករណ៍បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើបច្ចុប្បន្នភាពវើសិនចុងក្រោយ នៃប្រព័ន្ធប្រតិបត្តិការនៅក្នុងទូរស័ព្ទដៃ iPhone, iPads និងកុំព្យូទ័រ Mac របស់ Apple។ Apple បានសហការជាមួយ OpenAI ដើម្បីរួមបញ្ចូល ChatGPT ទៅក្នុងឧបករណ៍សរសេររបស់ខ្លួន និង Siri ជាមុខងារជំនួយការនិម្មិត ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ឬ iPad ស៊េរីចុងក្រោយបង្អស់ អាចចូលប្រើមុខងារ AI chatbot ដោយមិនចាំបាច់ចាកចេញពីប្រព័ន្ធអេកូឡូស៊ីរបស់ Apple។ ការចាប់ដៃគ្នារវាង Apple និង ChatGPT កាលខែមិថុនា…
-
កូរ៉េខាងជើងជាប់ឈ្មោះក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់សហរដ្ឋអាមេរិកនៅតែរក្សា

ព្យុងយ៉ាង ៖ កូរ៉េខាងជើងនៅតែស្ថិតក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម បន្ទាប់ពីប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះ ទទួលរងនូវការចោទប្រកាន់ថា បានគាំទ្រសកម្មភាពភេរវកម្មអន្តរជាតិ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានដកស្រង់ចេញផ្សាយសារព័ត៌មាន Korea Times។ កូរ៉េខាងជើងបានជាប់ឈ្មោះក្នុងបញ្ជីនេះជាលើកដំបូង ក្នុងនាមជាអ្នកឧបត្ថម្ភរដ្ឋភេរវកម្មក្នុងឆ្នាំ១៩៨៨ សម្រាប់ការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារគ្រាប់បែកក្នុងឆ្នាំ១៩៨៧ ទៅលើជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ប៉ុន្តែកូរ៉េខាងជើងត្រូវបានលុបចេញពីបញ្ជីនេះវិញ នៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការត្រួតពិនិត្យផ្នែកច្បាប់។ ប៉ុន្តែកូរ៉េខាងជើងត្រូវបានដាក់ចូលក្នុងបញ្ជីវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានកំណត់ថា កូរ៉េខាងជើងបានគាំទ្រជាថ្មីទៀតចំពោះអំពើភេរវកម្មអន្តរជាតិក្នុងរយៈពេល ៩ឆ្នាំ ចាប់តាំងពីត្រូវបានលុបចេញពីបញ្ជីភេរវកម្ម។ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ស្តីពីអំពើភេរវកម្ម ដើម្បីបម្រើជាការណែនាំសម្រាប់ការសម្រេចចិត្តគោលនយោបាយ ស្តីពីការប្រឆាំងភេរវកម្ម។ ឯកសារនេះ មានបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្ម ដែលរួមមានប្រទេសគុយបា អ៊ីរ៉ង់ និងស៊ីរី។ រីឯកូរ៉េខាងជើងនៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧៕ ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា
-
កូកា-កូឡាកម្ពុជាទទួលបានពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា២០២៤

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ដែលជាបុត្រសម្ព័ន្ធរបស់ ស្វាយអឺ កូកា-កូឡា លីមីធីត មានមោទនភាពទទួលបានពានមាស ពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា២០២៤។ នេះគឺជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ដែលឆ្លងកាត់ការវាយតម្លៃដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡាកម្ពុជា លោក ចូសេប ហូ បាននិយាយថា យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលបានទទួលពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាសារជាថ្មីក្នុងឆ្នាំនេះ។ នេះគឺជាការទទួលស្គាល់ដល់លទ្ធផលជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងម្នាក់ៗ។ យើងនឹងបន្តប្តេជ្ញាជំរុញការប្រតិបត្តិប្រកបដោយចីរភាព ក្នុងន័យកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងការពារសហគមន៍ ដែលជាផ្ទះរបស់យើង។” កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា2024 ទទួលស្គាល់ដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយ ដែលស្ដែងចេញនូវឆន្ទៈគាំពារបរិស្ថាន និងចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមធ្យោបាយថ្មីៗ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាន។ ក្រុមហ៊ុនសហគ្រាសជ័យលាភី បានឆ្លងកាត់ការវិនិច្ឆ័យលើការថែទាំទឹក ការគ្រប់គ្រងសំណល់ ប្រសិទ្ធភាពថាមពល និងសកម្មភាពអាកាសធាតុ។ ស្នាដៃទាំងនេះអាចសម្រេចទៅបាន ក្រោមការចង្អុលបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពឆ្នាំ2030 «ជម្រើសយើង អនាគតយើង» របស់ក្រុមហ៊ុនមេរបស់ខ្លួនគឺ ស្វាយអឺ កូកា-កូឡា។ យុទ្ធសាស្ត្រនេះ គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវដល់ក្រុមហ៊ុន…
-
ផ្លូវជាតិលេខ៤៨ ឆ្ពោះទៅកាន់ខេត្តកោះកុង

-
របាយការណ៍នៅថ្ងៃទី១២ ធ្នូ

-
បុណ្យសមុទ្រឆ្នាំនេះមានអ្វីថ្មីខ្លះ? កុំភ្លេចមកចូលរួមទាំងអស់គ្នា នៅខេត្តកំពត ថ្ងៃទី១៤-១៥ ធ្នូ ខាងមុខនេះ

-
ការលើកស្ទួយសាសនា គឺជាការចាំបាច់ ដើម្បីថែរក្សាសន្ដិសុខសង្គម
