Category: One-Minute

  • យើងបាននិងកំពុងធ្វើឌីជីថលូបនីយកម្មលើរបៀបរស់នៅប្រចាំថ្ងៃ

    យើងបាននិងកំពុងធ្វើឌីជីថលូបនីយកម្មលើរបៀបរស់នៅប្រចាំថ្ងៃ

    និងក្នុងការផ្តល់សេវាកម្មសម្រាប់ប្រជាជនរបស់យើង។ ជាមួយនឹងការធ្វើឌីជីថលូបនីយកម្មលើប្រតិបត្តិការការងារ យើងនឹងអាចបង្កើនផលិតភាព សម្រួលដល់ការធ្វើប្រតិបត្តិការ កាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាព។ កត្តាទាំងនេះ ពិតជាអាចធានាបាននូវបរិយាកាសសុវត្ថិភាពផ្នែកនយោបាយ និងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា)។ ១២ ធ្នូ ២០២៤ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ ធ្នូ ២០២៤

    ១. រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំមួយទៀត នឹងបង្ហាញខ្លួននៅលើផ្ទៃដី ២០ហិកតា នៅខេត្តកំពង់ធំ – AMS Economy ២. នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ – AMS Economy ៣. ១១ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៥៧៣លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង២៨% – កម្ពុជាថ្មី ៤. មូស្គូរិះគន់អាមេរិក ក្រោយការផ្ទេរថវិកា ២០ពាន់លានដុល្លារឱ្យអ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី – Reuters ៥. អូស្ត្រាលី គ្រោងចេញច្បាប់ថ្មីបង្ខំឱ្យក្រុមហ៊ុនយក្សដូចជា Meta និង Google បន្តផ្តល់សំណងដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក – DW #ams1minute

  • វេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព

    វេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព

    (ភ្នំពេញ)៖ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងអតីតយុទ្ធជន និងយុវនិតសម្បទា បានថ្លែង គូសបញ្ជាក់ នៅក្នុងវេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នាព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៤ថា វេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព និងយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការធានានូវឱកាសការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។ សុខុមាលភាព និងឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន តួយ៉ាង ជនមានពិការភាពក៏ត្រូវបានផ្តល់ឱកាសចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ) ។ ឯកឧត្តម បានថ្លែងគូសបញ្ជាក់ទៀតវេទិកានេះ ជួយផ្តល់ឱកាសដល់យុវជនមានពិការភាពជួបដោយផ្ទាល់ជាមួយនិយោជកចែករំលែកព័ត៌មាន អំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ពីការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការនាពេលខាងមុខ។ វេទិកាក៏ជាកន្លែងដែលនិយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព។ វេទិការជាតិនេះ ត្រូវបានរៀបចំឡើងជាយន្តការជាតិស្របតាមសេចក្តីសម្រេចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ គិតចាប់ពីឆ្នាំ ២០១៩ មក យើងបានរៀបចំវេទិកាថ្នាក់ជាតិចំនួន ៤ លើករួចមកហើយ ហើយលើកនេះជាលើកទី៥។…

  • ហ្វូស៊ីលដាយណូស័រចំនួនបីសល់ពីសម័យ Jurassic ដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ

    ហ្វូស៊ីលដាយណូស័រចំនួនបីសល់ពីសម័យ Jurassic ដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ

    ឡុងដ៍ ៖ ហ្វូស៊ីលដាយណូស័រចំនួនបី ដែលសេសសល់ពីអំឡុងសម័យ Jurassic នឹងស្ថិតនៅក្រោមញញួរដេញថ្លៃមួយក្នុងទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតម្លៃប៉ាន់ស្មានដល់ទៅរាប់លានដុល្លារ។ គ្រោងឆ្អឹងដាយណូស័រ Allosaurus ពេញវ័យ និងមិនទាន់ពេញវ័យ នឹងដាក់លក់ជាគូក្នុងតម្លៃ ពី ៦.៤លានដុល្លារ ដល់ ១០.២លានដុល្លារ ហើយហ្វូស៊ីលដាយណូស័រ Stegosaurus មួយទៀត នឹងដាក់លក់ក្នុងតម្លៃ ពី ៤លានដុល្លារ ដល់ ៦លានដុល្លារ។ គ្រោងឆ្អឹងដាយណូស័រទាំងបី ដែលដាក់តាំងនៅបន្ទប់តាំងបង្ហាញរបស់អគារដេញថ្លៃ Christie’s London នេះ ត្រូវបានជីកកកាយរកឃើញនៅរដ្ឋ Wyoming របស់សហរដ្ឋអាមេរិក។ លោក James Hyslop ប្រធានផ្នែកវិទ្យាសាស្ត្រ និងប្រវត្តិសាស្រ្តធម្មជាតិនៅ Christie’s London បាននិយាយថា វាគឺជារឿងដ៏កម្រមួយដែលគ្រោងឆ្អឹងដាយណូស័រចំនួន៣ ត្រូវបានដាក់លក់ដេញថ្លៃ… វាជារឿងមិនគួរឱ្យជឿ។ កាលពីខែកក្កដា ហ្វូស៊ីលដាយណូស័រ Stegosaurus ត្រូវបានគេជីករកឃើញនៅរដ្ឋ Colorado មានតម្លៃដល់ទៅ ៤៤.៦លានដុល្លារនៅឯការដេញថ្លៃ Sotheby’s៕ ប្រភព ៖ CNA…

  • ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល និង សូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន

    ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល និង សូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន

    (ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមឱ្យជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល និងសូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍អោយបានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្សបានយល់និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលនៅ ក្នុង១ខែវិច្ឆិកាឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងរហូតដល់ ១០លើក។ ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឆាយ វីរៈអភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ បានយ៉ាងល្អប្រសើរ បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ចូលរួម ដើរលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ប្រមាណ ជាង ៦លាននាក់…

  • រដ្ឋមន្រ្តីសុខាភិបាល វាយតម្លៃខ្ពស់ពីសមិទ្ធិផលសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ លើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល

    រដ្ឋមន្រ្តីសុខាភិបាល វាយតម្លៃខ្ពស់ពីសមិទ្ធិផលសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ លើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល

    (ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន អនុញ្ញាតឱ្យ លោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M. Z. Tai) ប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល ។ គោលបំណងនៃជំនួបគឺដើម្បីរាយការណ៍ពីសមិទ្ធិផលដែលសមាគមបានធ្វើលើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល នាពេលកន្លងមក ពេលបច្ចុប្បន្ន និងមានគោលដៅស្នើសុំការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយតម្រង់ទិសការងារមនុស្សធម៌របស់សមាគមនាពេលអនាគតក្នុងវិស័យសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវក្ដីសោមន្សរីករាយស្វាគមន៍គណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងបានថ្លែងនូវចំណាប់អារម្មណ៍ថា ពេលបានជួបជាមួយ សមាគម ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ព្រោះតាំងពីសមាគមបានបង្កើតឡើងនៅក្នុងកម្ពុជា ឆ្នាំ១៩៩៤មក សមាគមបានចូលរួមចំណែកសហការគាំទ្រអភិវឌ្ឍវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក សមាគមបានផ្តល់ជំនួយមនុស្សធម៌ ក្នុងវិស័យសុខាភិបាល ដល់បណ្តារាជធានី-ខេត្តមួយចំនួន។ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ…

  • រដ្ឋមន្រីក្រសួងកសិកម្ម លើកទឹកចិត្ត និងជំរុញការងារសហគមន៍ព្រៃឈើទំនើប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ

    រដ្ឋមន្រីក្រសួងកសិកម្ម លើកទឹកចិត្ត និងជំរុញការងារសហគមន៍ព្រៃឈើទំនើប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ

    (ភ្នំពេញ)៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានលើកទឹកចិត្តដល់អង្គប្រជុំបន្តជំរុញការងារសហគមន៍ព្រៃឈើទំនើប ដែលមានលក្ខខណ្ឌជាក់លាក់ មានភាពម្ចាស់ការពិតប្រាកដ និងមានចំនូលពីផលព្រៃឈើ និងកសិ-រុក្ខកម្ម ការផ្សាភ្ជាប់ការអភិរក្សនិងការអភិវឌ្ឍនូវធនធានព្រៃឈើនិងសត្វព្រៃ និងចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃឈើ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់អំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ដែលរដ្ឋបាលព្រៃឈើត្រូវស្វែងយល់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ និងគិតគូរស្របតាមគោលនយោបាយ មានតម្លៃបន្ថែមខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមាននិរន្តរភាពសម្រាប់វិស័យព្រៃឈើ និងសត្វព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គប្រជុំត្រូវផ្តោតសំខាន់ទៅលើប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ ដោយគិតគូរពិនិត្យរួមគ្នាអំពីផែនការថវិកា ផែនការសមិទ្ធកម្ម និងសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈមនានា និងសូចនាកររំពឹងទុកដែលជាពិសោធន៍ពីឆ្នាំចាស់ សម្រាប់ឆ្នាំថ្មីខាងមុខនេះប្រកបដោយប្រសិទ្ធភាព និងមានមូលដ្ឋានច្បាស់លាស់។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការចូលរួមពិធីនាថ្ងៃនេះ ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តការងារវិស័យព្រៃឈើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យ បេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យ បេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។ សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំងនៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ពោធកាលពីពេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងខែវិច្ឆិកា ប្រកបដោយផ្លែផ្កា និងការសម្របសម្រួល ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗ ព្រមទំាងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់…

  • សហព័ន្ធសភាពាណិជ្ជកម្មកូរ៉េខាងត្បូងចូលជួបរដ្ឋមន្រ្តីការងារដើម្បីស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

    សហព័ន្ធសភាពាណិជ្ជកម្មកូរ៉េខាងត្បូងចូលជួបរដ្ឋមន្រ្តីការងារដើម្បីស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ។តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគោលបំណងក្នុងការស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យការងារ ។ ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍ និងសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានដំឡើងកំរិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងកៀរគរអ្នកវិនិយោគបរទេស ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការជួយសម្របសម្រួលដល់ការវិនិយោគបរទេសនៅកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។ ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោក Bae Hae-dong បានសម្តែងការគាំទ្រ…

  • អូស្ត្រាលីបញ្ចេញគោយន្ត AI ដំបូងក្នុងលោក ជួយការចិញ្ចឹមគោ និងការពារបរិស្ថាន

    អូស្ត្រាលីបញ្ចេញគោយន្ត AI ដំបូងក្នុងលោក ជួយការចិញ្ចឹមគោ និងការពារបរិស្ថាន

    កង់បេរ៉ា ៖ អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបញ្ចេញគោយន្តឆ្លាតវៃ ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដំបូងបង្អស់ក្នុងពិភពលោក ដែលអាចធ្វើឱ្យការចិញ្ចឹមគោកាន់តែមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ ២០១៦ ក្នុងនាមជាគ្រឿងយន្តឃ្វាលគោដ៏សាមញ្ញ SwagBot ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងឧបករណ៍ចាប់សញ្ញា, បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសិក្សាម៉ាស៊ីន។ ឥឡូវនេះ SwagBot ដំណើរការដោយថាមពលថ្ម និងអាចកំណត់សុខភាព ប្រភេទ និងដង់ស៊ីតេនៃវាលស្មៅ ព្រមទាំងមានសមត្ថភាពតាមដានសុខភាពរបស់សត្វ។ បន្ទាប់មក វាប្រើប្រាស់ព័ត៌មាននេះ ដើម្បីចិញ្ចឹមសត្វគោក្របី តាមរយៈការដឹកនាំពួកវាទៅទីកន្លែងមានវាលស្មៅដ៏ល្អបំផុត និងផ្លាស់ទីពួកវាមុនពេលដីទីនោះខូចគុណភាព ហើយវាក៏អាចផ្តល់ទិន្នន័យដល់កសិករផងដែរ។ គោយន្ត SwagBot ដែលបច្ចុប្បន្នស្ថិតក្នុងការអភិវឌ្ឍន៍ គឺជាផ្នែកមួយនៃនិន្នាការរីកចម្រើនក្នុងវិស័យកសិកម្ម ឆ្ពោះទៅរកមនុស្សយន្ត ដែលអាចធ្វើឱ្យផលិតកម្មកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការពឹងផ្អែកលើកម្មករ។ អូស្ត្រាលីគឺជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតមួយរបស់ពិភពលោក ក្នុងនោះសត្វគោក្របីប្រហែល ៣០លានក្បាល ត្រូវបានកសិករចិញ្ចឹមពាសពេញតំបន់ដ៏ធំល្វឹងល្វើយនៃប្រទេសនេះ។ ការនាំចេញសាច់គោរបស់អូស្ត្រាលី ត្រូវ បានរំពឹងថា នឹងកើនដល់ ១៣,៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤-២០២៥។ សហរដ្ឋអាមេរិកគឺជាទីផ្សារគោលដៅដ៏ធំបំផុតសម្រាប់សាច់គោអូស្ត្រាលី ដែលមានតម្លៃ ៣.៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣-២០២៤។ តាមពីក្រោយដោយ ប្រទេសចិន មានតម្លៃ…