-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ ធ្នូ ២០២៤

១. ទេសចរអន្តរជាតិមកលេងកម្ពុជា ៦លាននាក់ កើន២២% – AMS Economy ២. ក្រុងរណបថ្មី ដែលអភិវឌ្ឍលើផ្ទៃដី ១៨០ហិកតា នឹងលេចរូបរាងឡើងនៅក្នុងក្រុងអរិយក្សត្រឆាប់ៗ – កម្ពុជាថ្មី ៣. ១១ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជិត ៥០ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. កម្មវិធី TikTok កំពុងប្រឈមបិទដំណើរការនៅកាណាដា ខណៈរឿងក្តីនៅអាមេរិកមិនទាន់បញ្ចប់ – Reuters ៥. មេដឹកនាំក្រុមឧទ្ទាម ដែលផ្តួលរំលំរបបលោក Al-Assad អះអាងថា ប្រទេសស៉ីរី នឹងមិនប្រឈមសង្រ្គាមថ្មីទៀតឡើយ – AFP #ams1minute
-
កាក់មាសសម័យរ៉ូម៉ាំងដ៏កម្រដាក់លក់បានជាង ២លានដុល្លារ

ហ្សឺណែវ ៖ កាក់មាសសម័យរ៉ូម៉ាំងដ៏កម្រ ដែលមានរូបលោក Brutus ជាឃាតកររបស់រដ្ឋបុរសលោក Julius Caesar ត្រូវបានឈ្មួញអឺរ៉ុបទិញយកក្នុងតម្លៃជាង ២លានដុល្លារ បន្ទាប់ពីការដាក់លក់ដេញថ្លៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ លោក Frank Baldacci ប្រធានក្រុមហ៊ុនដេញថ្លៃ Numismatica Genevensis ហៅកាត់ (NGSA) បានឱ្យដឹងថា កាក់មាសសម័យរ៉ូម៉ាំងនេះ ជាបំណែកនៃប្រវត្តិសាស្ត្រកាលពីសម័យរ៉ូម៉ាំង។ កាក់មាសមានទម្ងន់ ៨ក្រាមដ៏កម្រនេះ បានបង្ហាញអំពីសារសំខាន់ជាប្រវត្តិសាស្ត្រទាំងសិល្បៈ និងនយោបាយ។ ហើយការដេញថ្លៃចាប់ផ្តើមពី ៨៥២,០០០ ដុល្លារ។ កាក់នេះមានលក្ខណៈស្រដៀងនឹងកាក់របស់លោក Da Vinci របស់រ៉ូម៉ាំង។ កាសែតបារាំង AFP បានរាយការណ៍ថា Aureus ជារូបិយប័ណ្ណកាក់មាសប្រើក្នុងទីក្រុងរ៉ូមបុរាណនេះ ត្រូវបានចេញដោយលោក Brutus និងមិត្តរបស់លោកមួយឆ្នាំឬពីរឆ្នាំ បន្ទាប់ពីពួកគេបានធ្វើឃាតអ្នកគ្រប់គ្រងរ៉ូម៉ាំង Caesar ក្នុងឆ្នាំ ៤៤មុនគ.ស។ រីឯកម្រងផ្កាឡូរ៉ល គឺជាសញ្ញាយ៉ាងច្បាស់ នៃនរណាម្នាក់ដែលចង់លើកតម្កើងខ្លួនឯងជាអធិរាជ និងថា…
-
សមាគមពាណិជ្ជករគ្រឿងអលង្ការចាប់ដៃធនាគារ ABA លើកកម្ពស់ការទូទាត់ប្រាក់ និងអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូងកម្ពុជា

ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដែលពិធីនេះរៀបចំឡើងនៅការិយាល័យកណ្តាលធនាគារ ABA។ លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យ គ្រឿងអលង្ការ និងត្បូងកម្ពុជា មានភាពងាយស្រួលក្នុងទូទាត់ប្រាក់របស់ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា។ លោកជំទាវបន្តថា សមាជិក សមាជិការរបស់សមាគមនឹងបានទទួលនូវសិទ្ធិក្នុងការសម្របសម្រួលបើកគណនីធនាគារជាមួយនឹងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីការការពារទូទាត់ប្រាក់របស់ ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា ដោយទំនុកចិត្ត ដូចពាក្យស្លោក(កសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ)…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដើម្បីពិភាក្សាលើផែនការយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាគូសបញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៣នេះ គឺទី១.សហព័ន្ធបានពិភាក្សាគ្នាលើការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តកំពត ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃ២៤-២៦ ខែមករា ឆ្នាំ២០២៥។ ទី២.មានកិច្ចពិភាក្សាគ្នាលើផែនការយុទ្ធសាស្ត្រត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ រួមទាំងការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅខេត្តកំពត ត្រៀមស៊ីហ្គេម ២០២៥។ កិច្ចពិភ្សាទី៣ គឺផ្តោតលើយុទ្ធសាស្ត្រត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ នៅកម្ពុជា ហើយក្នុងនោះសហព័ន្ធជ្រើសរើសយកខេត្តកំពតត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ។ លោក នូ ចំរើន បានលើកឡើងទៀតថា សម្រាប់ផែនការចំពោះមុខ ការប្រកួតជើងឯកថ្នាក់ជាតិ នាដើមឆ្នាំ២០២៥ឆាប់ៗនេះ គឺមានការប្រកួតកង់គួក និងកង់ភ្នំ ដែលជារៀងរាល់ឆ្នាំមានកីឡាករ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុហ៍

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុហ៍ (ICC-Angkor/Sambor Prei Kuk) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ-អន្តរជាតិ ដែលមានសហប្រធានបារាំង និងជប៉ុន ជាអ្នកសម្របសម្រួលកិច្ចប្រជុំ ដោយមានថ្នាក់ដឹកនាំ និងអ្នកជំនាញការជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ចូលរួម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ សំដៅលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងតំបន់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ដោយបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង…
-
ចំណូលអាកាសចរណ៍សកលអាចកើនដល់១ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ទោះខ្វះយន្តហោះ

បរទេស៖ សមាគមអាកាសចរណ៍សកល ហៅកាត់ IATA បានព្យាករណ៍ថា ប្រាក់ចំណូលពីឧស្សាហកម្មនេះ នៅឆ្នាំ២០២៥ អាចនឹងមានចំនួន ១.០០៧ ពាន់ពាន់លានដុល្លារអាមេរិក ដោយសារតែការបំបែកកត់ត្រា ពីចំនួនអ្នកដំណើរ រហូតដល់ ៥.២ពាន់លាននាក់ បើទោះបីជាមានការខ្វះខាតយន្តហោះ ក៏ដោយ។ IATA បានអះអាងថា បើធៀបនឹងឆ្នាំ២០២៤នេះ ប្រាក់ចំណូលឧស្សាហកម្មអាកាសចរណ៍ ត្រូវបានព្យាករណ៍ថា មានត្រឹមចំនួន ៩៦៤ពាន់លានដុល្លារ។ IATA ក៏បានព្យាករណ៍ដែរថា ប្រាក់ចំណេញសុទ្ធ នៅឆ្នាំ២០២៥នេះ នឹងមានចំនួន ៣៦.៦ពាន់លានដុល្លារ កើនឡើងពី ៣១.៥ពាន់លានដុល្លារ ដែលរំពឹងទុក ក្នុងឆ្នាំ២០២៤។ លោក Willie Walsh ប្រធាន IATA បាននិយាយ កាលពីថ្ងៃអង្គារថាក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក បានឃើញពីកំណើន បើទោះបីជាត្រូវបានរារាំង ដោយសារតែការពន្យារពេល ក្នុងការចែកចាយយន្តហោះដែលបណ្តាលមកពីបញ្ហា នៅក្រុមហ៊ុន Boeing និង Airbus ក៏ដោយ។ យ៉ាងណាមិញ ឧស្សាហកម្មនេះ កំពុងវិលទៅរកភាពធម្មតាវិញ ជាបណ្តើរៗ ប៉ុន្តែបានព្រមានថា បញ្ហាផ្គត់ផ្គង់…
-
ប្រទេសបីនៅអាស៊ីអាគ្នេយ៍មានទីក្រុងល្អបំផុតលើពិភពលោក

កាសែត VNexpress បានចេញផ្សាយថា ទីក្រុង សិង្ហបុរី របស់ប្រទេសសិង្ហបុរី, ទីក្រុងបាងកក របស់ថៃ និង គូឡាឡាំពួ របស់ម៉ាឡេស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «ទីក្រុងល្អបំផុតទាំង ១០០ របស់ពិភពលោក» ដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាទីផ្សារ Resonance ដែលមានមូលដ្ឋាន នៅប្រទេសកាណាដា សហការជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos។ ដើម្បីចងក្រងចំណាត់ថ្នាក់នេះ ក្រុមហ៊ុនបានវាយតម្លៃពីទីក្រុងទេសចរណ៍ពិភពលោក ដែលមានចំនួនប្រជាជន លើសពីមួយលាននាក់ ដោយផ្អែកលើសសរស្តម្ភចំនួនបី រួមមាន ភាពរស់រវើក, ភាពស្រលាញ់ចូលចិត្ត, និងភាពរុងរឿង។ ប្រភពថា ទីក្រុងសិង្ហបុរី ដែលមានប្រជាជនចំនួន ៦លាននាក់ត្រូវបានកោតសរសើរ ចំពោះផ្សារទំនើបប្រណីត និងភាពសម្បូរបែប នៃមុខម្ហូប។ ទីក្រុងមួយនេះ ល្បីល្បាញខ្លាំង លើព្រលានយន្តហោះ Changi និងបរិវេណ Marina Bay Sands ហើយបានជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងបញ្ជី។ រីឯ បាងកករបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៣២ ក្នុងបញ្ជី ដោយត្រូវបានផ្តល់ពិន្ទុ លើអាហារកម្រ, កន្លែងម៉ាស្សាច្រើន,…
-
ជំងឺគ្រុនចាញ់ខេត្តរតនគិរីឆ្នាំនេះថយចុះ៧៤ភាគរយ

រតនគិរី៖ករណីគ្រុនចាញ់ក្នុងខេត្តរតនគិរីមានការថយចុះជារៀងរាល់ឆ្នាំ។ក្នុងឆ្នាំ២០២៤នេះ ករណីគ្រុនចាញ់មានចំនួន១៣ករណីមានការថយចុះរហូតដល់ ៧៤ភាគរយបើធៀបនឹងឆ្នាំ២០២៣ដែលមាន ៦៧ករណី ។នេះបើតាមរបាយការណ៍បង្ហាញក្នុងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តរតនគិរីនៅមន្ទីរសុខាភិបាលខេត្តកាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ឆ្នាំ២០២៤ក្រោមវត្តមានចូលរួមពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងលោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រនៃក្រសួងសុខាភិបាល សំដៅទៅលើលទ្ធផលលោកស្រី ញាន ទិត្យចិន្តា បានបញ្ជាក់ថា នេះសឱ្យឃើញមន្ទីរសុខាភិបាលខេត្តរតនគិរី ពិតជាយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពរបស់ប្រជាជន ។ក្នុងនោះក៏មានការចូលរួមរបស់អង្គកាដៃគូរ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ កងកំលាំងទាំងអស់ ដែលមានការចូលរួមសហការគ្នា ទើបធ្វើឱ្យសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាល ក្នុងការ លុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥៕ដោយ៖ គតិ យុត្ត
-
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាមេរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិ និង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិវិញ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង…
-
កយកាប្រចាំកម្ពុជាគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាសម្រាប់ឆ្នាំ២០២៦

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យលោកស្រី ឆយ មូនជុង (Choi Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឬកយកា(KOICA )ប្រចាំកម្ពុជានិងមន្ត្រីជំនាញជាន់ខ្ពស់កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើសំណើគម្រោងស្តីពីការពង្រឹង សមត្ថភាពមន្រ្តីនគរបាលកម្ពុជាលើជំនាញវិភាគកន្លែងកើតហេតុ និង វិទ្យាសាស្រ្តកោសល្យវិច័យ ដែលជាគំនិតផ្តួចផ្តើមថ្មីសម្រាប់ ឆ្នាំ២០២៦ ដែលស្នើសុំដោយក្រសួងមហាផ្ទៃ។ សំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំការគាំទ្រនិងឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េមានគោលដៅពង្រឹងសេវាសន្តិសុខសាធារណៈដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ(២០២៦-២០៣០)និងមានថវិកាជាង១០លានដុល្លារអាមេរិក ។ជាគម្រោងថ្មីទីមួយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កយកាប្រចាំកម្ពុជាបានឱ្យដឹងថា ទាក់ទងនឹងសំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ភ្នាក់ងារកយកា ប្រចាំកម្ពុជាបានបញ្ជាក់ថា នេះជា សំណើគម្រោងថ្មី ដែលសុំការគាំទ្រ និងជួយឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅពេលនេះ មានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពទាំងស្ថាប័ននគរបាលនិងមន្រ្តីនគរបាលកម្ពុជាលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ និងវិទ្យាសាស្រ្តកោសល្យវិច័យ ជាពិសេសលើការប្រមូលនិងរក្សាទុកភស្តុតាង ការកំណត់អត្តសញ្ញាណជនល្មើស ការទប់ស្កាត់ឧក្រិដ្ឋ កម្ម ការអប់រំនិងបណ្តុះបណ្តាល និងការស្រាវជ្រាវលើជំនាញ វិទ្យាសាស្រ្តនគរបាល។ ផលជះនៃគម្រោងនេះ នឹងរួមចំណែក ក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស លើផ្នែកសន្តិសុខសាធារណៈ ដែលជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអភិវឌ្ឍ។លើសពីនេះទៅទៀត គម្រោងនេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាផងដែរ។…