-
បឹងយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី

-
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន ជាប្រទេសមានថាមពលពីប្រភពថាមពលស្អាតជាង ៦០% ហើយកម្ពុជាមានគោលដៅផលិតឱ្យបាន ៧០% នៅឆ្នាំ២០៣០

-
ក្នុងខែវិច្ឆិកា កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ៤៣គម្រោង ដោយមានដើមទុនសរុប ៩៤០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៣៩ ០០០កន្លែង។

-
ប្រមុខ UN ប្តេជ្ញាគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី

បរទេស៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា UN ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្ទេរអំណាចដោយសន្តិវិធី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Bashar al-Assad ខ្ទាតចេញពីប្រទេស។ លោក Antonio Guterres បានអះអាង កាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តទាំងស្រុង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរអំណាច ដោយរលូន ជាមួយនឹងដំណើរការនយោបាយរួមមួយ ដែលសិទ្ធិរបស់ជនជាតិភាគតិចទាំងអស់ នឹងត្រូវបានគោរព យ៉ាងពេញលេញ និងត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព ឯកភាព ជាមួយនឹងបូរណភាពទឹកដីរបស់ខ្លួន ត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ។ លោក Guterres បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងរដ្ឋធានី របស់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូង លោក Ronald Lamola ។ លោក Guterres លើកឡើងថា «វាជាកាតព្វកិច្ចរបស់យើង ក្នុងការធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រមេដឹកនាំស៊ីរីផ្សេងៗគ្នា … ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមកជាមួយគ្នា និងអាចធានាការផ្លាស់ប្តូរ ដោយរលូន និងការផ្លាស់ប្តូររួមបញ្ចូលមួយ…
-
ស៊ីរីត្រៀមបើកអាកាសយានដ្ឋានក្នុងរដ្ឋធានីឡើងវិញ

បរទេស៖ អាកាសយានដ្ឋាន Damascus ដែលបានបិទ ចាប់តាំងពីកងកម្លាំងឧទ្ទាមចូលវាយលុករដ្ឋធានី នៅប្រទេសស៊ីរី កាលពីចុងសប្តាហ៍ គឺនឹងត្រូវបើកឡើងវិញ «នៅប៉ុន្មានថ្ងៃខាងមុខ» នេះបើតាមនាយកអាកាសយានដ្ឋាន លោក Anis Fallouh ថ្លែងប្រាប់ AFP។ លោក Fallouh មានប្រសាសន៍ កាលពីថ្ងៃពុធថា «អាកាសយានដ្ឋាននឹងបើកឡើងវិញ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន»។ នៅពេលសួរនាំ អំពីពេលវេលាជាក់លាក់ សម្រាប់ការបើកដំណើរការឡើងវិញ លោក Anis បាននិយាយថា «វាគួរតែកើតឡើង នៅក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ»។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានឃើញក្រុមឧទ្ទាមប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ ជុំវិញព្រលានយន្តហោះ។ មន្ត្រីថែទាំយន្តហោះបាននិយាយថា បច្ចុប្បន្ន មានយន្តហោះចំនួន ១២គ្រឿង នៅលើដី ដែលមួយគ្រឿង ក្នុងចំណោមយន្តហោះទាំងនោះ ត្រូវបានដកហូតឧបករណ៍ដោយមានអ្នកចូលលួចមិនស្គាល់មុខ ក្នុងអំឡុងពេលការកាន់កាប់ របស់ពួកឧទ្ទាម។ គួររម្លឹកថា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី បានរត់ភៀសខ្លួន ខណៈក្រុមឧទ្ទាមបានចូលក្នុងទីក្រុង Damascus កាលពីព្រឹកថ្ងៃអាទិត្យ…
-
សហគមន៍ប៊ូស្រា ខេត្តមណ្ឌលគិរី

-
អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

-
អ៊ុយក្រែនជោគជ័យបាញ់សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុក

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា មីស៊ីលដែលផលិតដោយអ៊ុយក្រែនផ្ទាល់ដៃ មានឈ្មោះថា “Ruta” បានសាកល្បងដំបូងដោយជោគជ័យ។ នេះជាផ្នែកមួយនៃកងសព្វាវុធថ្មី ដែលអ៊ុយក្រែនកំពុងអភិវឌ្ឍដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ យ៉ាងណាមិញ មីស៊ីលថ្មី Ruta ដែលហៅថា Rue គ្រាន់តែជាអាវុធមួយក្នុងចំណោមអាវុធជាច្រើនទៀត ដែលលោក Zelensky ទើបតែប្រកាសប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់លោក Zelensky មីស៊ីល Palianytsia កំពុងស្ថិតក្រោមការផលិតក្នុងទ្រង់ទ្រាយធំ ខណៈមីស៊ីលដ្រូន Peklo បានឆ្លងផុតការប្រើប្រាស់ប្រយុទ្ធលើកដំបូងដោយជោគជ័យ។ ថ្មីៗនេះ រោងចក្របានប្រគល់កញ្ចប់ទី ១ ដល់កងកម្លាំងការពារអ៊ុយក្រែន។ លោក Zelensky ធ្លាប់បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ជុំទីមួយនៃមីស៊ីលដ្រូន Peklo ត្រូវបានបញ្ជូនទៅដល់ដៃកងកម្លាំងការពារអ៊ុយក្រែនហើយ។ Peklo គឺជាប្រភេទកូនកាត់មីស៊ីល និងយន្តហោះដ្រូន ដែលអាចហោះក្នុងចម្ងាយជាង ៧០០គីឡូម៉ែត្រក្នុងមួយម៉ោង។ សព្វាវុធប្រយុទ្ធរបស់អ៊ុយក្រែន មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារមានជំនួយពីប្រទេសលោកខាងលិច ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ លោក Zelensky បានផ្តល់ការអាប់ដេតដ៏កម្រមួយ…
-
Boeing ចាប់ផ្តើមផលិតយន្តហោះ 737 MAX ឡើងវិញ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានចាប់ផ្តើមបន្តការផលិតយន្តហោះ 737 MAX នៅទីក្រុង Renton ឡើងវិញ ក្រោយផ្ទុះបាតុកម្មដ៏ធំនាំឲ្យរោងចក្រនៅតំបន់ Puget Sound ត្រូវទុកចោលពីខែកញ្ញាដល់ពាក់កណ្តាលខែវិច្ឆិកា។ ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះ បានរំពឹងថា នឹងបន្តការផលិតយន្តហោះ Boeing 767, Boeing 777 និង Boeing 777X នៅតំបន់ Everett របស់សហរដ្ឋអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំពាក្យក្រុមហ៊ុន Boeing បាននិយាយថា មួយខែមុនពេលផ្ទុះកូដកម្មទ្រង់ទ្រាយធំ ក្រុមហ៊ុន Boeing ផលិតយន្តហោះប្រភេទ 767 ចំនួន៣គ្រឿងក្នុងមួយខែ ហើយប្រភេទ 777 និង777X ចំនួន៤គ្រឿងក្នុងមួយខែនៅក្នុងតំបន់ Everett កាលពីខែសីហា។ ក្រុមហ៊ុន Boeing បាននិយាយថា នៅពេលដែលខ្លួនងើបឡើងវិញពីកូដកម្ម Boeing បានចែកចាយយន្តហោះចំនួន១៣គ្រឿងនៅក្នុងខែវិច្ឆិកា។ តួលេខនេះជាការធ្លាក់ចុះខ្លាំង បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះ ក្រុមហ៊ុនបានចែកចាយយន្តហោះពាណិជ្ជកម្មចំនួន៥៦គ្រឿង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Boeing…
-
រដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាដីធ្លីឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ
