Category: One-Minute

  • ដើមឆ្នាំក្រោយ ចិនដាក់គោលដៅបាញ់បង្ហោះរ៉ុក្តែតស៊េរីថ្មី Long March-8A

    ដើមឆ្នាំក្រោយ ចិនដាក់គោលដៅបាញ់បង្ហោះរ៉ុក្តែតស៊េរីថ្មី Long March-8A

    ប៉េកាំង ៖ ប្រទេសចិនកំពុងរៀបចំផែនការបាញ់បង្ហោះរ៉ុក្កែតជំនាន់ថ្មីមួយ ដែលស្ថិតក្នុងចំណោមត្រកូលរ៉ុក្កែត Long March គឺ Long March-8A Y1 នាអំឡុងខែមករា ដើមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។ សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ហៅកាត់ (CASC) បានបញ្ជាក់ថា គ្រាប់រ៉ុក្កែត Long March-8A ត្រូវបានគេដាក់បញ្ចូល និងផ្ទុកនៅក្នុងកប៉ាល់មួយគ្រឿងរួចរាល់ហើយ កាលពីថ្ងៃចន្ទទី៩ ខែធ្នូនេះ។ បន្ទាប់មក គេនឹងដឹកជញ្ជូនវាទៅកាន់ទីតាំងស្ថានីយបាញ់បង្ហោះយានអវកាសពាណិជ្ជកម្ម Wenchang ក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ Long March-8A ត្រូវបានរំពឹងថា នឹងក្លាយទៅជាប្រភេទគ្រាប់រ៉ុក្កែតដ៏សំខាន់ដែលប្រើប្រាស់សម្រាប់ការបាញ់បង្ហោះបញ្ជូនផ្កាយរណបនាពេលអនាគតរបស់ប្រទេសចិន ទៅកាន់គន្លងផែនដីទាប និងគន្លងផែនដីមធ្យម។ លោក Song Zhengyu ប្រធានអ្នករចនារ៉ុក្កែត Long March-8 បាននិយាយថា រ៉ុក្តែតប្រភេទថ្មីនេះ វាពោលពេញដោយថាមពល ចំណាយតិច មានភាពជឿជាក់ខ្ពស់ និងងាយស្រួលដំណើរការ។ លោក Zhengyu បានបន្ថែមថា ពួកគេត្រូវចំណាយពេល ២៨ខែ…

  • វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

    វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

    (ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជ​ទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដង​ខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិផងដែរ។ គួរបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បាន​បំពាក់​​ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញ​ដោយ​​សុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រក​ក្នុងរដូវប្រាំង ៕ ដោយ ៖ ដេប៉ូ

  • តំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់

    តំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់

    🎥 ARUN POV #ams1minute

  • អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េប៉ុនប៉ងសម្លាប់ខ្លួន

    អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េប៉ុនប៉ងសម្លាប់ខ្លួន

    បរទេស៖ នៅថ្ងៃពុធនេះ មន្ត្រីពន្ធនាគារជាន់ខ្ពស់បាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួន ភ្លាមៗ មុនពេលលោកត្រូវចាប់ខ្លួន ជាផ្លូវការ ជុំវិញតួនាទី នៅក្នុងប្រតិបត្តិការច្បាប់អាជ្ញាសឹក ថ្មីៗនេះ។ ប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី ៣ ខែធ្នូ ហើយបានបញ្ជូនទាហាន និងឧទ្ធម្ភាគចក្រ ទៅកាន់សភា ប៉ុន្តែ ត្រូវបានបង្ខំឱ្យលុបចោលក្រឹត្យនេះវិញ នៅប៉ុន្មានម៉ោងក្រោយមក ពោលគឺ បន្ទាប់ពីសមាជិកសភាបោះឆ្នោត ទម្លាក់។ លោក អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលាលែងពីតំណែង ហើយ ត្រូវបានចាប់ខ្លួនជាផ្លូវការ កាលពីថ្ងៃអង្គារ ក្រោមបទចោទប្រកាន់ពី «ការចូលរួមក្នុងតួនាទីសំខាន់ អំឡុងពេលបះបោរ» និង «ការរំលោភបំពានសិទ្ធិអំណាច»។ ក្នុងអំឡុងពេលសវនាការសភា អគ្គស្នងការនៃមណ្ឌលកែប្រែកូរ៉េ បាននិយាយថា អតីតរដ្ឋមន្ត្រីបានព្យាយាមសម្លាប់ខ្លួន នៅឯមជ្ឈមណ្ឌលឃុំឃាំង នៅប៉ុន្មាននាទី មុនពេលចាប់ខ្លួនលោក ត្រូវបានប្រកាស។ ប្រភពបន្តថា លោក Kim បានព្យាយាមសម្លាប់ខ្លួននៅក្នុងបង្គន់ ដោយប្រើខ្សែអ្វីមួយ យកចេញពីសម្លៀកបំពាក់របស់លោក។…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព

    ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ សំដៅលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍នាឱកាសអញ្ជើញចូលរួមសម័យប្រជុំបច្ចេកទេស លើកទី៣៩ និងសម័យប្រជុំពេញអង្គ លើកទី៣១ នៃគណៈកម្មការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) ថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤។ 📷 MLMUPC #ams1minute

  • សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ទាក់ទាញភ្ញៀវទេសចរ តាមរយៈទូកអុំប្រពៃណីដោយស្រ្តីនៅក្នុងសហគមន៍

    សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ទាក់ទាញភ្ញៀវទេសចរ តាមរយៈទូកអុំប្រពៃណីដោយស្រ្តីនៅក្នុងសហគមន៍

    ភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ព្រៃលិចទឹកលើផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ភោជនីយដ្ឋានបណ្តែតទឹក និងសម្រស់ថ្ងៃលិច។ 📍ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប 🎥 STHM #ams1minute

  • សម្តេចបវរធិបតី​ គូសបញ្ជាក់ពីបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងតំបន់រមនីយដ្ឋានអង្គរ

    សម្តេចបវរធិបតី​ គូសបញ្ជាក់ពីបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងតំបន់រមនីយដ្ឋានអង្គរ
  • “សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជំរុញឱ្យកម្ពុជា និងកាតា ចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម”

    “សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជំរុញឱ្យកម្ពុជា និងកាតា ចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម”

    ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញ ហើយឯកសារសំខាន់ពីររួមមាន៖ កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរខាងលើ។ #ams1minute

  • ប្រធានសភានៃរដ្ឋកាតា Hassan bin Abdullah Al Ghanim៖ “ទស្សនកិច្ចរបស់ សម្តេចតេជោ

    ប្រធានសភានៃរដ្ឋកាតា Hassan bin Abdullah Al Ghanim៖ “ទស្សនកិច្ចរបស់ សម្តេចតេជោ

    ពេលនេះនឹងជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងកម្ពុជា និងកាតា។ សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេហើយគួរមានកិច្ចប្រជុំកំពូលសភាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង”។ សម្តេចតេជោ បញ្ជាក់ថា៖ “កម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល ហើយក្នុងនាមសភាកាតា ឯកឧត្តមប្រធានសភា អាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ។ សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរាជរដ្ឋាភិបាល នៅអ.ស.ប. ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់”។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមប្រធានសភា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ #ams1minute

  • សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្នើ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា

    សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្នើ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា

    Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani បញ្ជូនវិនិយោគិនមកកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ សម្តេចតេជោ គូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ នាយករដ្ឋមន្ត្រីកាតា៖ “នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា”។ ជាមួយគ្នានេះដែរ ឯកឧត្តម នឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ #ams1minute