Category: One-Minute

  • យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ជិត១០០គ្រួសារបានទទួល​អំណោយកាកបាទក្រហមកម្ពុជា

    យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ជិត១០០គ្រួសារបានទទួល​អំណោយកាកបាទក្រហមកម្ពុជា

    បន្ទាយមានជ័យ៖លោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋ​លេខាធិការក្រសួងការពារជាតិតំណាង​លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាអគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា​កាល​ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤​បាន​អញ្ជើញ​សំណេះសំណាល​និង​ចែកអំណោយកាក​បាទក្រហមដល់គ្រួសារយោធិនពិការ៣១៧ តេជោភ្នំឆត្រ ជិត១០០គ្រួសាររស់​នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នៃភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ។ លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិ​ពិការ៣១៧ ជម្រាបគណៈប្រតិភូថា បច្ចុប្បន្នមណ្ឌល​អភិវឌ្ឍន៍មាន​អតីតយុទ្ធជនជាកងទ័ព ជានគរបាល និងកងរាជអាវុធហត្ថរួមទាំងក្រុម​គ្រួសាររស់នៅចំនួន៦៥០គ្រួសារ ស្មើនឹង១.៨៨៤ នាក់។មណ្ឌលក៏​ទទួលបានអំណោយបន្ថែមទៀតដូចជាផ្ទះគ្រូបង្រៀន,អគាសិក្សា និងបណ្ណាល័យ។មណ្ឌល​កំពុងស្ដារបឹងសម្រាប់ផលិតទឹកស្អាត,រថយន្ត​សង្គ្រោះដែលជាអំណោយផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់បំពេញតម្រូវការ​ចាំបាច់ដល់គ្រួសារ​ជនពិការ ក្នុងមណ្ឌលផងដែរ។ចុងក្រោយនេះក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​សម្ដេចតេជោ (TYDA)ចុះពិនិត្យព្យាបាល​យោធិន​ពិការនិងពលរដ្ឋជិត៤ ០០០នាក់ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ។ ក្នុងឱកាសនេះលោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខា​ធិការក្រសួងការពារជាតិ បាន​នាំការសួរសុខទុក្ខពី​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេច​ធិបតី ហ៊ុន…

  • កម្ពុជា ចូលរួមអបអរទិវាសិទ្ធិមនុស្ស១០ធ្នូ ខួបលើកទី៧៦

    កម្ពុជា ចូលរួមអបអរទិវាសិទ្ធិមនុស្ស១០ធ្នូ ខួបលើកទី៧៦

    (ភ្នំពេញ)៖ កម្ពុជា បានចូលរួមអបអរ ខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដែលមនុស្សទូទាំងពិភពលោក បាននិងកំពុងប្រារព្ធនៅថ្ងៃអង្គារ៍នេះ។ ការចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូខួបលើកទី៧៦ នេះត្រូវគេឃើញបានធ្វើឡើងនៅក្នុង Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីតាមបណ្តាក្រសួង និងថ្នាក់ដឹកនាំស្ថាប័ននានា ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេរអបអរសាទរ បានសរសេរថា «អបអរសាទរខួបលើកទី៧៦ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ »។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងឲ្យពលរដ្ឋកម្ពុជារលឹកដល់អតីតកាលរបស់ខ្លួន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែលកាលណោះ ប្រជាពលរដ្ឋខ្មែរមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត,…

  • ឯកឧត្ដម ម៉ប់ សារិន បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន

    ឯកឧត្ដម ម៉ប់ សារិន បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន

    (ភ្នំពេញ)៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំទៅដល់ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន ពិសេសជាតម្រូវការរស់នៅប្រចាំថ្ងៃជាចាំបាច់ ដូចជាពាក់ព័ ន្ធនឹងទឹកស្អាត អគ្គិសនីជាដើម ។ នេះជាការណែនាំរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌកំបូល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ខណៈ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ឯកឧត្ដម ម៉ប់ សារិន មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌចង់បានជាងគេ គឺចង់ដឹងបញ្ហាជាអទិភាពរបស់ប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន បើមានសំណូមពរអ្វី ពិសេសបើមានតម្រូវការចាំបាច់អ្វីខ្លះ ដែលទាមទារឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ រហូតដល់រាជធានី ដោះស្រាយជូន” ។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាណែនាំ ឱ្យគិតគូលើបញ្ហាពាក់ព័ន្ធនឹងការរស់ក្នុងជីវិតប្រចាំថ្ងៃនេះ ដូចជាផ្នែក សុខមាភាព ទឹកស្អាត…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៤

    រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៤

    បន្ទាយមានជ័យ៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹក្សាខេត្តអាណត្តិទី៤ បានរៀបចំឡើងនៅស្រុកស្វាយ​ចេក​ និងក្រុងសិររីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វេទិកានេះបានធ្វើឡើងក្នុងគោលដៅលើកកម្ពស់​តម្លាភាព គណនេយ្យភាព ជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ឆ្នោតការយកចិត្តទុកដាក់ជាសំខាន់​ទៅលើចំណងប្រាថ្នា និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងការធ្វើសេចក្តីសម្រេច​ចិត្តចំពោះការវិភាជន៍ ការប្រើប្រាស់ និងការគ្រប់គ្រង ធនធាន ព្រមទាំងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមកិច្ច ក្នុង​មូលដ្ឋាននីមួយៗ ។ ចំណែកលោក ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តបានបញ្ជាក់​បន្ថែមនូវការងារអនុវត្តបន្ត គឺ នឹងឆ្លើយតបតាមសំណូមពរ​ប្រជាពលរដ្ឋ ។ជំរុញការផ្តល់សេវារដ្ឋបាល និងសេវាតម្រូវការនៅគ្រប់ថ្នាក់ ជូនប្រជា​ពលរដ្ឋឱ្យបានទាន់ពេលវេលា, មាន​តម្លាភាព សមធម៌ និងបរិយាបន្ន។ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈទាំងក្នុង​និងតាមបន្ទាត់​ព្រំដែននិងបង្កើនសកម្មភាពការអនុវត្តគោលនយោ​បាយ​ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕ ដោយ៖គៀន ច័ន្ទហ៊ីន

  • គណៈប្រតិភូប្រទេសស៊ែប៊ី មកទស្សនកិច្ចស្វែងយល់ឱកាស​វិនិយោគ​នៅខេត្តសៀមរាប

    គណៈប្រតិភូប្រទេសស៊ែប៊ី មកទស្សនកិច្ចស្វែងយល់ឱកាស​វិនិយោគ​នៅខេត្តសៀមរាប

    សៀមរាប៖គណៈប្រតិភូធុរជន ភ្នាក់ងារទេសចរណ៍ និងអ្នក​សារព័ត៌មាន​​មួយក្រុមដឹកនាំដោយលោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក​(Jovana Majstorovic)ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ីនៃសភាពាណិជ្ជកម្មស៊ែប៊ី បានអញ្ជើញមក​បំពេញ​ទស្សនកិច្ចនិងទស្សនារមណីយដ្ឋានអង្គរ​ ។ គណៈប្រតិភូអមដំណើរដោយឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋស៊ែប៊ី។ក្នុងឱកាសស្នាក់នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ គណៈប្រតិភូបានអញ្ជើញ​ជួប​សម្តែងការគួរសម និងពិភាក្សា​ការងារ​​ជាមួយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងចូលរួមដោយមន្រ្តី​ពាក់​ព័ន្ធ​នឹងទេសចរណ៍  ពាណិជ្ជកម្មក្នុងខេត្ត។ លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ី នៃសភាពាណិជ្ជ​កម្ម​ស៊ែប៊ីបានបញ្ជាក់ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគ ។​ពិសេស​សក្តា​នុពលនៃគោលដៅ​ទេស​ចរណ៍ និងការលើកទឹកចិត្តដល់វិនិយោ​គិន​បែបណាខ្លះ ក្នុងវិស័យ​​ទេសចរណ៍​នៅខេត្តសៀមរាប។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានជម្រាបគណៈប្រតិភូ​អំពីស្ថានភាពប្រជាសាស្ត្រ ភូមិសាស្ត្ររបស់ខេត្តសៀមរាប និង​ស្ថានភាពនៃការប្រកបអាជីវកម្ម ការងារបង្កបង្កើនផល។លោកបញ្ជាក់ថា​ខេត្តមាន​ប្រភពសក្តានុពលសេដ្ឋកិច្ច​សំខាន់​ចំនួន​ពីរ គឺវិស័យកសិកម្ម និងវិស័យទេសចរណ៍ វប្បធម៌ធម្មជាតិ។ លោកអភិ​បាលរងខេត្តក៏បានលើក​ឡើងពីគម្រោងផែន​ការមេ និងទិសដៅសម្រាប់​អភិវឌ្ឍក្រុងសៀមរាបឱ្យ​ក្លាយជាទី​ក្រុងឆ្លាតវៃនិងផ្លាស់ប្តូរទៅជា​មជ្ឈមណ្ឌលពាណិជ្ជ​កម្ម​កណ្តាល  សំដៅទាក់ទាញភ្ញៀវ​ទេសចរ​គ្រប់ជាតិសាសន៍ឱ្យមកកាន់ខេត្តសៀមរាប។ ទន្ទឹមនេះរដ្ឋបាល​ខេត្តក៏​មាន​ការលើកទឹកចិត្តដល់វិនិយោគិនលើវិស័យទេសចរណ៍​ផងដែរ ។ បើតាមឯកឧត្តម តាន់ ប៊ុនប៉ា…

  • ឯកអគ្គរដ្ឋទូតចប់អាណត្តិវៀតណាម Nguyen Huy Tang វាយតម្លៃខ្ពស់ចំពោះការសម្រេចបាន នូវ សមិទ្ធផលជាច្រេីនរបស់កម្ពុជា

    ឯកអគ្គរដ្ឋទូតចប់អាណត្តិវៀតណាម Nguyen Huy Tang វាយតម្លៃខ្ពស់ចំពោះការសម្រេចបាន នូវ សមិទ្ធផលជាច្រេីនរបស់កម្ពុជា

    សម្ដេចធិបតី និង ឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ លើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិនិងសន្ដិសុខ ទេសចរណ៍ អប់រំ វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន។ #ams1minute

  • មន្ទីរកិច្ចការនារីខេត្តរតនគិរីបន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ «រួមគ្នាដើម្បី​បញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាព សង្គម និងពិភពលោក»

    មន្ទីរកិច្ចការនារីខេត្តរតនគិរីបន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ «រួមគ្នាដើម្បី​បញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាព សង្គម និងពិភពលោក»

    រតនគិរី ៖មន្ទីរកិច្ចការនារីខេត្តរតនគិរី បានបន្តធ្វើយុទ្ធនាការ១៦ ថ្ងៃដើម្បី​បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ ២០២៤ ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី ដើម្បីវឌ្ឍន​ភាពសង្គម និងពិភពលោក» នៅស្រុកវើនសៃ ក្រោមវត្តមាន​លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរ​ស្រុកវើនសៃ លោកស្រី​ ប្រធានមន្ទីកិច្ចការនារីខេត្ត អាជ្ញាធរមូលដ្ឋាន​ភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ។ ក្នុងកម្មវិធីដែលប្រារព្ធកាលពីថ្ងៃទី៩ ខែធ្នូ លោកស្រី ញាន ទិត្យចិន្តា បានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោល​បំណង​សំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធ​ទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន ។លើកកម្ពស់​ឥរិយាបថ​វិជ្ជមាន​របស់សាធារណជន និង អ្នកផ្តល់សេវាចំពោះ​ជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។​ ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំ​យុទ្ធនាការ១៦ ថ្ងៃឡើងជារៀងរាល់ឆ្នាំ…

  • រដ្ឋបាលខេត្តបាត់ដំបងអនុស្សរណៈជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការស្ដីពីកិច្ចសហ​ប្រតិបត្តិការ​សម្រុះសម្រួល​ផ្សះផ្សាវិវាទ

    រដ្ឋបាលខេត្តបាត់ដំបងអនុស្សរណៈជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការស្ដីពីកិច្ចសហ​ប្រតិបត្តិការ​សម្រុះសម្រួល​ផ្សះផ្សាវិវាទ

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរជាតិដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការ(អ.ដ.ក)កាលពីថ្ងៃទី៩ ខែធ្នូ​បានចុះ ហត្ថលេខា​លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។ពិធីបាន​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​សាលាខេត្តបាត់ដំបង​កាល​ពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.កនិងជា​រដ្ឋលេខា​ធិការ​​ប្រចាំការនៃក្រសួងយុត្តិធម៌។ តាមស្មារតីអនុស្សរណៈរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុង​ន័យ​ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស​នៃការ​ដោះស្រាយវិវាទ តាមរយៈការសម្រុះ​សម្រួល​ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម សុខ លូ  អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការណ៍​នេះដើម្បី​ជួយគ្នាក្នុងការដោះស្រាយ​ទំនាស់នានា​និង​ដើម្បីទប់ស្កាត់​កុំឱ្យទំនាស់ដែលបានដោះស្រាយរួចកើតឡើងវិញសារជាថ្មី ។ នេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​រវាងវិស័យយុត្តិធម៌និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទាក់ទងនឹងអនុស្សរណៈនេះដែរ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន​ប្រចាំការអ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​យុត្តិធម៌ បានបញ្ជាក់ថា កិច្ចការនេះ​មិនមែនទៅជំនួស ឬក៏លុបបំបាត់យន្តការ​ដែលមានស្រាប់នោះទេ។ អ្វីដែលរដ្ឋបាល​ខេត្ត- ក្រុង ស្រុក ឃុំ-សង្កាត់ ធ្លាប់ធ្វើពីមុនមក គឺនៅតែបន្តការងាររបស់ខ្លួនដដែល។ ប៉ុន្តែយន្តការ​ថ្មីនេះគឺបង្កើតឡើង​ដើម្បី​គាំទ្រ និងបំពេញបន្ថែមទៅលើយន្តការដែល​មន្រ្តីដែលកំពុងបំពេញការងារនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ឱ្យសម្រេច​បានលទ្ធផលជាផ្លែផ្កា…

  • VinFast សង់រោងចក្រទី២ រំពឹងផលិតឡានអគ្គិសនីបាន ៣០ម៉ឺនគ្រឿងមួយឆ្នាំ

    VinFast សង់រោងចក្រទី២ រំពឹងផលិតឡានអគ្គិសនីបាន ៣០ម៉ឺនគ្រឿងមួយឆ្នាំ

    ហាណូយ ៖ ក្រុមហ៊ុនវៀតណាម Vingroup ដែលជាមេធំរបស់ Vinfast នឹងចាប់ផ្តើមសាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងស្រុកទី២ ដោយផែនការនេះគ្រោងចំណាយលុយដល់ទៅ ២៩០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ រោងចក្រថ្មីរបស់ Vinfast នេះ នឹងមានទីតាំងស្ថិតនៅខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម ដោយផ្តោតជាចម្បងលើការផលិតឡានម៉ូដែល VF 3 និង VF 5 ជាម៉ាករថយន្តពេញនិយមបំផុតរបស់ Vinfast ដើម្បីចែកចាយលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុន VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងថ្មីនេះ នឹងចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ហើយរំពឹងថា នឹងចំណាយពេលដល់ទៅជាង ៨ខែ។ យោងតាមការរំពឹងទុក រោងចក្រទី២នេះ នឹងជួយបង្កើតការងារថ្មីបានចំនួន ៦,០០០កន្លែង ជាមួយនឹងលទ្ធភាពផលិតឡានអគ្គិសនីបានរហូតដល់ ៣០០,០០០គ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង ហើយអាចនឹងកើនឡើងទ្វេដងក្នុងដំណាក់កាលបន្ទាប់។ ក្រុមហ៊ុនផលិតឡានអគ្គិសនីកំពូលរបស់វៀតណាមមួយនេះ បានកំណត់គោលដៅចែកចាយឡានសរុបចំនួន ៨០,០០០គ្រឿងក្នុងឆ្នាំ ២០២៤ ខណៈត្រឹមរយៈពេល ៩ខែដំបូង Vinfast បានចែកចាយឡានជាង ៤៥,០០០គ្រឿងទូទាំងពិភពលោក កើនឡើងប្រហែល ៥៥%…

  • ទូតវៀតណាមចប់អាណត្តិ បាន​វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រេីនដែលកម្ពុជា សម្រេចបាន​

    ទូតវៀតណាមចប់អាណត្តិ បាន​វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រេីនដែលកម្ពុជា សម្រេចបាន​

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ក្នុងឱកាសដែល​ឯកឧត្តម ​បញ្ចប់បេសកកម្មការទូត​នៅកម្ពុជា​ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាន នូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក​ ហេីយ​រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជា រក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ​, សណ្តាប់ធ្នាប់សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ ព្រមទាំងធានាបាន នូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត​ ក៏បានអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ឆ្នាំ២០២២​, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិ សំខាន់ៗនាពេលថ្មីៗ​…