-
អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )

-
ភាគីពាក់ព័ន្ធត្រូវសហការសិក្សាស្តង់ដា ដើម្បីគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ហ្គាស នៅតាមអគារឱ្យបានល្អ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ធ្នូ ២០២៤

១. កម្ពុជាដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវេចខ្ចប់អាហារ ដើម្បីបង្កើនការប្រកួតប្រជែង – AMS Economy ២. ផ្លូវជាតិសំខាន់ៗ ៣ខ្សែបញ្ចប់ការសាងសង់១០០% តភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា – កម្ពុជាថ្មី ៣. កម្ពុជាកំពុងប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីវិភាគហានិភ័យគ្រោះទឹកជំនន់ និងរាំងស្ងួតកាន់តែច្បាស់ – កម្ពុជាថ្មី ៤. ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញក្រៅប្រទេស – AFP ៥. លោក Trump គ្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពី សហរដ្ឋអាមេរិក ក្នុងអាណត្តិរបស់លោក – Reuters #ams1minute
-
ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន

និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ ឱ្យកាន់តែប្រសើរ។ ៩ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ១៥៨បណ្ណ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

-
ប្រធានសភាអារ៉ាប៊ីសាអូឌីត Abdullah Mohammed Ibrahim Al-Sheikh៖ “អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ

-
សម្តេចតេជោ ស្នើដល់ ប្រធានសភាអារ៉ាប៊ីសាអូឌីត ថា៖ “ប្រទេសទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល

-
កូរ៉េខាងត្បូងហាមប្រធានាធិបតី ចេញក្រៅប្រទេស

បរទេស៖ ក្រោយដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានដាក់បម្រាម មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ស្របពេលដែលប៉ូលិសកំពុងតែស៉ើបអង្កេតលើរូបលោក នេះបើតាមក្រសួងយុត្តិធម៌និយាយ នៅថ្ងៃចន្ទនេះ។ អំឡុងសវនាការចោទសួរ របស់គណៈកម្មាធិការសភាកូរ៉េខាងត្បូង មន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់សមាជិកសភាថា លោក Yoon ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ស្របពេលដែលលោក Yoon អាចនឹងរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាមដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ ការប្រកាសច្បាប់អាជ្ញាសឹកនេះបានធ្វើឡើង ក្នុងបរិបទនយោបាយដ៏តានតឹង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយរបស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាច របស់លោក។ គួររម្លឹកថា លោក Yoon Suk Yeol បានប្រកាសដាក់ប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ សប្តាហ៍កន្លងទៅ អស់រយៈពេលប្រមាណ ៦ម៉ោង ហើយត្រូវបានដកចេញវិញ បន្ទាប់ពីសភាកូរ៉េខាងត្បូងបោះឆ្នោតប្រឆាំងនឹងវិធានការនោះ។ កាលពីថ្ងៃសៅរ៍ សភាកូរ៉េខាងត្បូង បានរៀបចំការបោះឆ្នោត លើនីតិវិធីចោទប្រកាន់ លោក Yoon Suk Yeol ប៉ុន្តែទទួលបរាជ័យ…
-
ឧទ្ទាមស៊ីរីប្រមូលឡានប្រណិត៤០គ្រឿងរបស់លោកAssad

បរទេស៖ រថយន្តប្រណិតៗជាង៤០គ្រឿង ដែលរួមមានទាំង Ferrari F50 ជាកម្មសិទ្ធិរបស់មេដឹកនាំប្រទេសស៊ីរី លោក Bashar al-Assad ដែលរត់ភៀសខ្លួនចេញពីប្រទេស ត្រូវបានរកឃើញ និងរឹបអូស ពីការដ្ឋានមួយកន្លែង ក្បែរនឹងវិមានរបស់លោក Assad ស្ថិតនៅក្នុងរដ្ឋធានី ដាម៉ាស់។ តាមរយៈវីដេអូដែលថតបានបង្ហាញថា ក្នុងចំណោមឡាន នៅឃ្លាំងដ៏ធំមួយ ក្នុងសង្កាត់ Al-Mazzeh រួមមានទាំង Ferrari F50 ពណ៌ក្រហម ដែលជាទូទៅ លក់បានតម្លៃជាង៣លានដុល្លារ ផងដែរ។ ក្រៅពីនេះ ក៏មានឡាន Lamborghini, Rolls Royce, Bentley, Bugattis និង Aston Martins ជាដើម។ នៅចំពោះមុខការវាយលុក របស់ពួកឧទ្ទាមដ៏ខ្លាំងក្លា លោក Bashar al-Assad និងក្រុមគ្រួសារបានរត់ភៀសខ្លួន ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយ នេះបើយោងតាមប្រភពផ្លូវការមួយ នៅក្នុងប្រទេសរុស្ស៊ី ដែលបានប្រាប់ CNN។ គួរបញ្ជាក់ថា ក្រុមឧទ្ទាម…
-
ស្វីសនឹងបំពាក់បន្ទះសូឡាលើផ្លូវរថភ្លើងដំបូងគេលើលោក

បរទេស៖ ប្រទេសស្វីសនឹងបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យ លើផ្លូវរថភ្លើង ដំបូងគេ នៅក្នុងពិភពលោក ក្រោមកិច្ចសហការ រវាងក្រុមហ៊ុន Sun-Ways និង វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស EPFL នេះបើតាមការចុះផ្សាយ របស់កាសែត Esgnews ។ ប្រភពថា គម្រោងនេះនឹងដំណើរការសាកល្បង រយៈពេល៣ឆ្នាំ ដែលចាប់ផ្តើមនៅឆ្នាំ២០២៥។ គម្រោងនេះត្រូវបានផ្តល់មូលនិធិ ដំបូង ជាង៦៥ម៉ឺនដុល្លារ មានគោលបំណងបង្ហាញពីសក្តានុពល នៃបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលរួមបញ្ចូល ទៅក្នុងបណ្តាញផ្លូវដែក។ ក្រុមហ៊ុន Sun-Ways បានអះអាងថា ជាជំហានដំបូង ប្រព័ន្ធសូឡាជិត ៥០បន្ទះនឹងត្រូវតំឡើង នៅលើផ្លូវដែក ប្រវែង១០០ម៉ែត្រ នៅក្នុងទីក្រុង Neuchâtel ដែលអាចបង្កើតថាមពលអគ្គិសនីបាន ១៦,០០០គីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពល ដល់គេហដ្ឋានទាំងអស់ នៅក្នុងតំបន់។ បច្ចេកវិទ្យារបស់ Sun-Ways នឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ នៅចន្លោះផ្លូវរថភ្លើង ដែលអនុញ្ញាតឱ្យរថភ្លើងឆ្លងកាត់ មិនមានការរំខាន នេះបើតាមលោក Joseph Scuderi នាយកប្រតិបត្តិនៃក្រុមហ៊ុន Sun-Ways។ លោក បាននិយាយថា…