Category: One-Minute

  • “បល្ល័ង្កនពារក្ស ឬ ផ្ការាំទឹករាំ” ត្រូវបានអ្នកទេសចរប្រទះឃើញក្នុងល្អាងភ្នំក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត

    “បល្ល័ង្កនពារក្ស ឬ ផ្ការាំទឹករាំ” ត្រូវបានអ្នកទេសចរប្រទះឃើញក្នុងល្អាងភ្នំក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត
  • ការជំរុញការផ្តល់សេវាសាធារណៈគាប់ចិត្ត ក្រសួងរំពឹងថា ចំណូលថវិកាជាតិនឹងកើនឡើងបន្ថែមទៀត

    ការជំរុញការផ្តល់សេវាសាធារណៈគាប់ចិត្ត ក្រសួងរំពឹងថា ចំណូលថវិកាជាតិនឹងកើនឡើងបន្ថែមទៀត

    បន្ទាប់ពីការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលអនុវត្តបានកាន់តែពេញលេញ។ ក្នុងការអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្តនេះ ក្រសួងបាននិងកំពុងប្រែក្លាយការផ្ដល់សេវាសាធារណៈទៅជាប្រព័ន្ធឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត តួយ៉ាងដូចជាសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រជធានី-ខេត្ត។ សិក្ខាសាលាបណ្តុះបណ្តាលស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធអនឡាញ ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥។ ៩ ធ្នូ ២០២៤ 📷 MLMUPC #ams1minute

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជំនាញសុខាភិបាល

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជំនាញសុខាភិបាល

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧ ០៧៩…

  • កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិង ប្រជាជនកម្ពុជា-ចិន

    កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិង ប្រជាជនកម្ពុជា-ចិន

    (ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យធនធានមនុស្ស វិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សាកលវិទ្យាល័យធនធានមនុស្ស បានរួមគ្នារៀបចំកិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ដើម្បីរួមគ្នាទស្សនាពន្លឺនៃវប្បធម៌ សន្ទនាអំពីមិត្តភាពកម្ពុជា-ចិន។លោកស្រី XU XIAOXIA (អារុណ)ប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា ក្នុងឆ្នាំដែលជាឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជននេះ វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយចេញជាពិសេស ភាពយន្តឯកសារ “កំណប់ប្រទេសចិន” ដោយប្រើប្រាស់រូបភាពចក្ខុវិញ្ញាណសំបូរបែបបង្ហាញយ៉ាងរស់រវើកអំពីប្រវត្តិសាស្ត្រយូរលង់ វប្បធម៌ដ៏ផូរផង់ និង ទំនៀមទម្លាប់ប្រពៃណីពហុបែបរបស់ប្រទេសចិន។ តាមរយៈទម្រង់បង្ហាញប្រកបដោយភាពរស់រវើក កម្មវិធីទាំងនេះអាចជួយពួកយើងកាន់តែអាចស្វែងយល់អំពីទស្សនៈគុណតម្លៃ និង ជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក។ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានឡើងថ្លែងចែករំលែកនូវចំណេះដឹងស្តីពីប្រទេសចិន និងគន្លឹះមួយចំនួនដែលជំរុញឱ្យអ្នកចូលរួមទាំងអស់បានស្វែងយល់ពីប្រទេសចិនកាន់តែស៊ីជម្រៅ ដើម្បីបន្ស៊ីជាមួយវប្បធម៌អរីយធម៌ប្រទេសកម្ពុជា។ ជាពិសេសរួមគ្នាកសាងជោគវាសនារួមកម្ពុជា។លោកបណ្ឌិត ឈុន ណុច សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យធនធានមនុស្សបានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្តល់ នូវគុណតម្លៃដល់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាយុវជនផ្សេងទៀតបានស្វែងយល់ពីប្រទេសចិន និងទទួលបានចំណេះដឹងថ្មីៗ ។លោកបញ្ជាក់ថា តាមរយៈវីដេអូចាក់បញ្ចាំងនេះ បានរំលេចឱ្យឃើញពីប្រពៃណីវប្បធម៌របស់ចិន និងវប្បធម៌របស់កម្ពុជា។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យសិស្សនិស្សិតត្រូវខិតខំរៀនសូត្រដើម្បីចាប់យកឱកាសទៅបន្តការសិក្សានៅប្រទេសចិនរួមចំណែកក្នុងរង្វង់នៃកិច្ចសហការផ្លាស់ប្តូរធនធានមុនស្សរវាងកម្ពុជា-ចិន ដោយផ្តោតលើការសិក្សាភាសាចិនជាអាទិភាពផងដែរ។ និស្សិត និងយុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការសប្បាយរីករាយ…

  • ចិនរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទអាយុកាល ៣០ម៉ឺនឆ្នាំ

    ចិនរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទអាយុកាល ៣០ម៉ឺនឆ្នាំ

    ប៉េកាំង ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទ មានអាយុកាល ៣០០,០០០ឆ្នាំ ជាប្រភេទមនុស្សដំបូងបំផុត ដែលត្រូវបានរកឃើញនៅតំបន់អាស៊ីបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily។ ហ្វូស៊ីលមនុស្ស រួមជាមួយនឹងហ្វូស៊ីលឆ្អឹងសត្វ និងឧបករណ៍ថ្មមួយចំនួនធំ ត្រូវបានគេរកឃើញនៅទីតាំង Hualongdong ក្នុងស្រុក Dongzhi ខេត្ត Anhui ភាគខាងកើតប្រទេសចិន។ ក្រុមអ្នកស្រាវជ្រាវចិនបានរាយការណ៍ពីការរកឃើញ និងការសិក្សាចុងក្រោយ របស់ពួកគេ ទាក់ទងនឹងទីតាំងមនុស្សបុរាណ Hualongdong នៅក្នុងសន្និសីទសិក្សាមួយ ដែលធ្វើឡើងក្នុងស្រុក Dongzhi ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានអ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញជិត ១០០នាក់ រួមទាំងអ្នកជំនាញអន្តរជាតិជាង ១០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រកឃើញនៅចុងឆ្នាំ១៩៨៨ ទីតាំង Hualongdong បានផ្តល់លទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជីករុករកជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣។ តួយ៉ាង ហ្វូស៊ីលមនុស្សបុរាណប្រមាណ២៩នាក់, លលាដ៍ក្បាលពេញលេញ, វត្ថុបុរាណថ្មជាង៤០០ និងបំណែកឆ្អឹងជាច្រើន ហើយហ្វូស៊ីលឆ្អឹងកងជាង ៨០ ត្រូវបានគេរកឃើញនៅកន្លែងនេះ។ ដោយឡែកចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមបុរាណវត្ថុវិទ្យាបានធ្វើការជីកកកាយថ្មីមួយជុំ ដែលគ្របដណ្តប់លើផ្ទៃដី ៤០ម៉ែត្រការ៉េ។ ហ្វូស៊ីលមនុស្សសរុបចំនួន១១ត្រូវបានគេរកឃើញ ក្នុងនោះឆ្អឹងជើងមេតាតាល់ត្រូវបានថែរក្សាយ៉ាងល្អមួយ,…

  • ក្រសួងអប់រំ និងសហភាពអឺរ៉ុបសម្ពោធគម្រោងសម្ព័ន្ធមេត្រីភាព «Twinning»

    ក្រសួងអប់រំ និងសហភាពអឺរ៉ុបសម្ពោធគម្រោងសម្ព័ន្ធមេត្រីភាព «Twinning»

    សៀមរាប ៖ ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូសហភាពអឺរ៉ុប នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការគាំទ្រកំណែទម្រង់ការអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា” ដែលពិធីនេះ រៀបចំឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប។ ស្ថិតក្រោមក្របខណ្ឌនៃគម្រោងថ្មីនេះ មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការធ្វើកិច្ចការរួមគ្នាជាមួយនឹងមន្ត្រីអប់រំអឺរ៉ុប មកពីប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ក្នុងទម្រង់មួយហៅថា គម្រោងសម្ព័ន្ធមេត្រីភាព “Twinning”។ ព្រះរាជាណាចក្រកម្ពុជា គឺជា ប្រទេសដំបូងគេបំផុតនៅទ្វីបអាស៊ី ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសម្ព័ន្ធមេត្រីភាព Twinning នេះ ក្នុងនោះមន្ត្រីរាជការកម្ពុជានឹងធ្វើទស្សនកិច្ចសិក្សានៅទ្វីបអឺរ៉ុប ដើម្បីសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការសិក្សាជំនាញដែលផ្សារភ្ជាប់នឹងការងារ ការធ្វើទំនើបកម្ម កម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូសម្រាប់ការអប់រំបច្ចេកទេស។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ “កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចសម្រិតសម្រាំងប្រព័ន្ធអប់រំរបស់យើង ឱ្យស្របតាមស្តង់ដាការអប់រំបច្ចេកទេស ដូចទៅនិងប្រទេសហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ ជាដើម ដែលប្រទេសទាំងនេះមានបទពិសោធន៍ស៊ីជម្រៅលើវិស័យភាពជាដៃគូរវាងរដ្ឋ…

  • គ្រូបង្ហាត់មុខវិជ្ជាកីឡា ៦៥នាក់ក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសអំពីមុខវិជ្ជាអប់រំកាយបែបថ្មី

    គ្រូបង្ហាត់មុខវិជ្ជាកីឡា ៦៥នាក់ក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសអំពីមុខវិជ្ជាអប់រំកាយបែបថ្មី

    (ភ្នំពេញ)៖លោកគ្រូអ្នកគ្រូបង្ហាត់មុខវិជ្ជាកីឡានៅខណ្ឌទាំង៥ក្នុងរាជាធានីភ្នំពេញចំនួន៦៥នាក់ ទទួលបានការបណ្តុះបណ្តាលស្តីអំពីមុខវិជ្ជាអប់រំកាយនិងកីឡាចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិរយៈពេល៣ថ្ងៃ នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ។ លោក ក ម៉ូរិ ហ៊ីរ៉ូតាកា អ្នកសម្របសម្រួលគម្រោងអង្គការក្រៅរដ្ឋាភិបាលបេះដួងមាស បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាល ការវាយតម្លៃថ្នាក់អប់រំកាយ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះមាសនេះ មានគោលបំណងផ្តល់ជូនដល់ការយល់ដឹងអំពីគម្រោងរបស់អង្គការបេះដូងមាសលើកម្មវិធីបង្ហាត់ និងការរៀបចំនៅកិច្ចតែងការ ការរៀបចំផែនការមេរៀនប្រចាំឆ្នាំ និងការសសេរកិច្ចតែងការមេរៀននិងជាការផ្សាព្វផ្សាយឱ្យលោកគ្រូអ្នកគ្រូកីឡាយល់ដឹងកាន់តែច្បាស់អំពីមុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងដោយអង្គការបេះដូងមាសនិងក្រសួងអប់រំយុជននិងកីឡា។ លោក ម៉ូរិ ហ៊ីរ៉ូតាកា បានអះអាងថា បន្ទាប់ពីលោក អ្នកគ្រូបានឆ្លងកាត់វគ្គសិក្ខាសិលានេះហើយ ពួកគាត់និងទទួលបាននូវចំណេះដឹងត្រឡប់ទៅវិញប្រកបដោយគុណភាព ដែលបំរើរដល់ផលប្រយោជន៍ជូនសាលារៀន ។ ហើយមុខវិជ្ជាអប់រំកាយបែបថ្មីនេះ អាចជួយឱ្យកុមារក៏ដូចជាសិស្សានុសិស្សមានរាងកាយមាំមួនសុខភាពល្អ និងជួយឱ្យការរៀនសូត្ររបស់សិស្សដំណើរការទៅបានល្អផងដែរ។ អ្នកគ្រូ ខេម ចន្ថាគ្រូកីឡាមកពីខណ្ឌ ព្រែកព្នៅ បានថ្លែងថា អ្នកគ្រូបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ការវាយតម្លៃថ្នាក់អប់រំកាយ រយៈពេល៣ថ្ងៃនេះ ទទួលបានចំណេះថ្មីៗជាច្រើន អំពីការង្ហាត់បង្រៀនមុខវិជ្ជាអប់រំកាយបែបនេះ ដើម្បីនាំយកទៅផ្សព្វផ្សាយនិងបង្ហាត់ដល់សិស្សជួយឱ្យសិស្សមានសុខភាពល្អ និងប្រាជ្ញាស្មារតីភ្លឺថ្លាឆ្លាតវាងវៃ។ ដោយឡែក លោក សុខ វុទ្ធី មន្រ្តីការិយាល័យកីឡាខណ្ឌ ព្រែកព្នៅ បានលើកឡើងថា បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃជាមួយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសហើយ ក្នុងនាមលោកជាមន្រ្តីការិយាល័យកីឡាខណ្ឌ និងចុះពិនិត្យមើលតាមសាលា ប្រសិនបើសាលាណាអនុវត្តបានល្អ និងមានការលើកសសើរ ហើយបើសាលាណាពុំទាន់អនុវត្តបានត្រឹមត្រូវតាមមុខវិជ្ជាអប់រំកាយបែបថ្មីនេះ…

  • បឹងទន្លេសាប បេះដូងនៃកម្ពុជា

    បឹងទន្លេសាប បេះដូងនៃកម្ពុជា

    🎥 MLMUPC #ams1minute

  • ភ្ញៀវបរទេសច្រើនជាង ១០០នាក់ ចូលរួមច្រូតស្រូវ ដេីម្បីរក្សាវប្បធម៌ប្រពៃណីខ្មែរ 🌾🌾

    ភ្ញៀវបរទេសច្រើនជាង ១០០នាក់ ចូលរួមច្រូតស្រូវ ដេីម្បីរក្សាវប្បធម៌ប្រពៃណីខ្មែរ 🌾🌾

    📍ភូមិថ្នល់ត្រង់​ ឃុំបាគង​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប 🎥 មន្ទីរទេសចរណ៍ខេត្តសៀមរាប #ams1minute

  • ស្មារតីជាតិនិយម គឹរួបរួមគ្នាកសាង ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ

    ស្មារតីជាតិនិយម គឹរួបរួមគ្នាកសាង ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ