-
ខ្នងភ្នំថ្មទា ស្រុកវាលវែង ខេត្តពោធិ៍សាត់

-
Google ចាត់ទុកវៀតណាមជាទីផ្សារសេដ្ឋកិច្ចឌីជីថល

ហាណូយ ៖ក្រុមហ៊ុន Google បានចាត់ទុកវៀតណាមថា ជាទីផ្សារសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍។ ការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ កើតឡើងនៅពេលដែល Google បានប្រកាសពីការបង្កើត Google Vietnam ជាអង្គភាពដែលគាំទ្រការបំប្លែងឌីជីថលក្នុងស្រុក។ យោងតាមការប្រកាសនៅលើគេហទំព័រ Google បានឲ្យដឹងថា អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសវៀតណាម នឹងអនុវត្តនីតិវិធីទាក់ទងនឹងពន្ធជាមួយ Google Vietnam ជំនួសឲ្យ Google Asia Pacific ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែងជាច្រើនទាក់ទងនឹង Google Cloud, Applications និង Gaming។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ២២ពាន់លានដុល្លារនៃតម្លៃទំនិញសរុប ដែលជាការបង្កើនល្បឿនកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2024 ដោយ Google និងដៃគូរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា វិស័យប្រព័ន្ធផ្សព្វផ្សាយអនឡាញក្នុងប្រទេសវៀតណាម មានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការកើនឡើងចំនួនអ្នកអភិវឌ្ឍន៍វៀតណាម…
-
រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ជំរុញឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម

មូស្គូ ៖ ប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាជំរុញឲ្យរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រឆាំងធ្វើកិច្ចចរចាគ្នាដោយសន្តិវិធី ខណៈដែលប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ បានចាកចេញពីប្រទេសទៅជ្រកកោណនៅរុស្ស៊ី។ ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស នៃ ប្រទេស ទាំង បី ក្នុង រដ្ឋធានី ដូហា ប្រទេស កាតា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ រុស្ស៊ី និង អ៊ីរ៉ង់ ត្រូវបានគេដឹងថា គាំទ្រ ប្រធានាធិបតី ស៊ីរី លោក បាស់សា អអអាល់អាសាដខណៈដែលតួកគីគាំទ្រ កងកម្លាំង ប្រឆាំង រដ្ឋាភិបាល ស៉ីរី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា អ្នកចូលរួមទាំងអស់បានយល់ព្រមថា ជម្លោះគួរតែបញ្ចប់ភ្លាមៗ។ លោកបន្ថែម ថា វាជារឿងសំខាន់ បំផុត ដើម្បីចាប់ ផ្តើម ការ សន្ទនា នយោបាយ…
-
អបអរសាទរ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ (United Nations Convention Against Corruption-UNCAC) ដោយប្រធានបទ៖ សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ

-
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកទឹកចិត្តសាលារៀន បញ្ជ្រាបចំណេះដឹងបម្រែបម្រួលអាកាសធាតុ ចាប់ពីថ្នាក់តូច

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងអាហាររូបករណ៍សិស្ស នៃសាលាអន្តរជាតិ អាស៊ាន និងសាលារៀន ខេមវីសឌឹម កាលពីរសៀលថ្ងៃទី៨ ខែធ្នូ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ជំរុញដល់សាលាមួយនេះ ឲ្យខិតខំស្វែងរកវិធីសាស្ត្របង្រៀន កម្មវិធីសិក្សា ដែលបញ្ជ្រាបចំណេះដឹងបរិស្ថានដល់កុមារ កាន់តែច្រើន ដើម្បីឲ្យពួកគេរៀនចេះដោះស្រាយបញ្ហាដោយខ្លួនឯង ដូចជា ពេលមានអាកាសធាតុក្តៅ ជាដើម។ លោកជំទាវ គឹម សេដ្ឋានី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍វិស័យអប់រំ ដោយចាត់ទុក ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាព។ លោកជំទាវអរគុណដល់សាលាអន្តរជាតិអាស៊ាន ដែលបានចូលរួមបង្កើតមូលធនមនុស្ស ស្របតាមគោលដៅកំណែទម្រង់វិស័យអប់រំ ធ្វើយ៉ាងណាបណ្តុះនូវយុវជន ដែលមានទាំងបំណិនរឹង និងបំណិនទុន ជាពលរដ្ឋជាតិ ពលរដ្ឋសកល ស្វែងយល់និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងសង្គមជាតិ និងពិភពលោក។ លោកជំទាវ បានលើកទឹកចិត្តឲ្យសាលា ខិតខំស្វែងរក កម្មវិធីអប់រំ បន្ថែមទៀត ជាពិសេស ការអប់រំអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ តាំងពីកម្រិតមេត្តេយ្យសិក្សា តាមរយៈវិធីសាស្ត្រ…
-
អនុក្រឹត្យស្តីពីគោលការណ៍និងបទប្បញ្ញត្តិនៃការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

-
វិធីសាស្រ្តទាំង៦ ដើម្បីអាចធ្វើការសម្រេចចិត្តបានរហ័ស 🥰✍️📚

-
Biden ៖ ការដួលរលំ Assad ជាឱកាសប្រវត្តិសាស្ត្រសម្រាប់ស៊ីរី

បរទេស៖ នៅក្នុងសុន្ទរកថា ចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅការធ្លាក់ពីអំណាច របស់លោក Bashar al-Assad ជា «ឱកាសប្រវត្តិសាស្ត្រ» សម្រាប់ប្រទេសស៊ីរី។ លោក Biden បាននិយាយថា «ការដួលរលំ នៃរបបនេះ គឺជាទង្វើមូលដ្ឋាននៃយុត្តិធម៌…វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ដែលមានការអត់ធន់យូរ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បានអះអាងថា អាមេរិកនឹងចូលរួមជាមួយគ្រប់ភាគីនៅស៊ីរី ក្នុងការផ្លាស់ប្តូរនយោបាយ ហើយ លោក Assad នឹងត្រូវទទួលខុសត្រូវ។ លោក Biden បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយ «ក្រុមស៊ីរីទាំងអស់» ជុំវិញការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីការដួលរលំ រដ្ឋបាលរបស់ប្រធានាធិបតី Bashar al-Assad ដោយបន្ថែមថា មេដឹកនាំដែលដួលរលំរូបនេះ «គួរតែទទួលខុសត្រូវ»។ លោក Biden បាននិយាយទៀត «ក្រុមឧទ្ទាមមួយចំនួន ដែលបានទម្លាក់លោក Assad មានកំណត់ត្រាដ៏អាក្រក់ អំពីអំពើភេរវកម្ម និងការរំលោភសិទ្ធិមនុស្ស»…
-
ការដោះស្រាយបញ្ហាដីធ្លី ជាបញ្ហាក្ដៅ ដោះមិនស្រួលអាចបង្កជាបញ្ហានយោបាយជាប់គាំងដ៏ធ្ងន់ធ្ងរ

-
កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតចំនួន ១០៧រូប ជាសះស្បេីយ ដោយការព្យាបាលរបស់មន្ទីរពេទ្យ Fuwai ខេត្តយូណាន

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យសរសៃឈាមបេះដូង Fuwai នៃខេត្តយូណាន ប្រទេសចិន(Fuwai Cardiovascular Hospital of Yunnan Province) ក្រុមគ្រូពេទ្យកម្ពុជា-ចិនបានជួយវះកាត់និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាចំនួន៤រូបដែលមានជំងឺបេះដូងពីកំណើត។ លោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យមន្ទីរពេទ្យFuwaiបានថ្លែងនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធនិងរឹងមាំអស់រយៈពេលជាងកន្លះទសវត្សរ៍រវាងមន្ទីរពេទ្យFuwaiនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈលើបេសកកម្មសំខាន់ចំនួន៤គឺ៖ ១-កិច្ចសហការលើការសិក្សាស្រាវជ្រាវនិងពង្រីកវិសាលភាពចែករំលែកពីបច្ចេកទេសនិងបច្ចេកវិទ្យាលើវិស័យជំនាញវេជ្ជសាស្រ្តនៃការព្យាបាលជំងឺបេះដូងពីកំណើត ២-បង្កើនបរិមាណនិងគុណភាពមូលធនមនុស្សឯកទេសបេះដូងជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ៣-រួមគ្នាចុះពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាដើម្បីពិនិត្យលទ្ធភាពវះកាត់និងព្យាបាលដោយឥតគិតថ្លៃទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសចិន និង៤-ផ្តល់កិច្ចគាំទ្រលើគម្រោងនានារបស់សង្គមស៊ីវិលចិននៅកម្ពុជាដោយផ្តោតលើការលើកម្ពស់សុខភាពសាធារណៈ។ លោកវេជ្ជបណ្ឌិតក៏បានរំលេចពីកិច្ចសហការតាំងពីឆ្នាំ២០១៨រវាងអង្គការYUNDI មូលនិធិចិនPEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពក្នុងការសម្របសម្រួលជូនដល់ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិនចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជាចំនួន ៧៦,៥៦០នាក់ ដែលក្នុងនោះបានជួយវះកាត់និងព្យាបាលជូនកុមារកម្ពុជាចំនួន ១០៧រូប។ លោក រស់ សារ៉ែន រស់នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងនូវការដឹងគុណដល់មន្ទីរពេទ្យFuwai មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យកម្ពុជា-ចិនដែលបានវះកាត់និងព្យាបាលកូនស្រីបង្កើតរបស់លោកឈ្មោះ រស់ វិជ្ជរ៉ា ហើយលោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជានិច្ចកាលតែងបានចូលរួមសម្របសម្រួលជួយដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិនលើការពិនិត្យ ការព្យាបាល និងការអនុវត្តគម្រោងសុខភាពសាធារណៈនៅកម្ពុជាដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាលើការយកចិត្តទុកដាក់ជាអាទិភាពដល់សុខភាពរបស់កុមារកម្ពុជា។ បន្ថែពីលើនេះ ក្នុងនាមអាណាព្យាបាលនិងក្រុមគ្រួសាររបស់កុមារកម្ពុជាទាំង១០៧រូបបានជាសះស្បើយពីជំងឺបេះដូងពីកំណើត លោក រស់ សារ៉ែន…