Category: One-Minute

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាកំពុងមានសុខសន្តិភាព ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ការប៉ុនប៉ងក្នុងចេតនាមិនល្អ ដល់ដំណើរការអភិវឌ្ឍជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាកំពុងមានសុខសន្តិភាព ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ការប៉ុនប៉ងក្នុងចេតនាមិនល្អ ដល់ដំណើរការអភិវឌ្ឍជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុកំពុងដើរលើផ្លូវត្រូវ ប៉ុន្តែនៅតែរងការវាយប្រហារពីជនអគតិមួយចំនួនដែលមានចេតនាអាក្រក់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខេត្ត ក៏ដូចជារាជរដ្ឋាភិបាល។ ដូច្នេះ ឯកឧត្តម បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុត្រូវរួមគ្នាទប់ស្កាត់ការបង្កហេតុ ឬការញុះញង់ណាមួយទាក់ទិននឹងផ្នែកនយោបាយ ពីព្រោះនេះគឺជាឧបសគ្គនាំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានធ្វើឡើងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងទទួលបាននូវមរតកសុខសន្តិភាពពីសម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស បង្កើតបរិយាកាសគ្មានវិវាទ តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ និងរួមគ្នារៀបចំប្រទេសជាតិឱ្យបានល្អប្រសើរបន្ថែមទៀត សំរាប់ប្រជាពលរដ្ឋងាយស្រួលរស់នៅ មានទ្រនំសុភមង្គល មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា ។ សូមបញ្ជាក់ថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយ និងសមិទ្ធិផលផ្សេងៗរបស់រាជរដ្ឋាភិបាល ជាពិសេសផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈការរៀបចំវេទិកាសាធារណៈ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ…

  • យុវជនសង្គមស៊ីវិលបានចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា

    យុវជនសង្គមស៊ីវិលបានចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាបន្តបន្ទាប់ រួមមាន«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការប្រែក្លាយពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានភាពស្អាត ទៅជាចលនា ដើម្បីកែប្រែឥរិយាបថ របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងជីវៈចម្រុះ កាន់តែខ្លាំងឡើង ក៏ជាពិសេសស្រឡាញ់ភាពស្អាត ស្អាតស្មារតី ចិត្តគំនិតត្ត បន្តភាពស្អាតនៅតាមភូមិ ស្រុក ក្រុង តាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមផ្ទះ។ នេះគឺជាការថ្លែងបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេល អញ្ជើចូលរួមក្នុងកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅក្នុងភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ឯកឧត្តមអនុរដ្ឋលេខាធិការបានកោតសរសើរចំពោះក្រុមយុវជននៃសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គមនានា ហើយជាពិសេស ជំរុញការចូលរួមលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងបរិស្ថាន ជាមួយអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងពេលកន្លងមក។…

  • វៀតណាមរំពឹងចេញនាំផ្លែផាសិនទៅអាមេរិក នៅឆ្នាំក្រោយ

    វៀតណាមរំពឹងចេញនាំផ្លែផាសិនទៅអាមេរិក នៅឆ្នាំក្រោយ

    ហាណូយ៖ វៀតណាមកំពុងចរចា ជាមួយអាមេរិកដើម្បីនាំចេញផ្លែផាសិន ស្រស់ ហើយគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរ នៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress។ ប្រភពបានដកស្រង់សម្តីរបស់មន្ត្រី នៃនាយកដ្ឋានការពាររុក្ខជាតិ នៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទំនងជាទីផ្សារបន្ទាប់សម្រាប់ផ្លែផាសិនវៀតណាម ពោលគឺបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលបានអនុម័តការនាំចូលផាសិនវៀតណាម កាលពីខែសីហា ឆ្នាំនេះ។ ប្រសិនបើ​ជោគជ័យ ការនាំចេញផ្លែផាសិនវៀតណាម ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់តម្លៃចន្លោះពី៥០ ទៅ១០០លានដុល្លារ នៅក្នុងមួយឆ្នាំ នេះបើយោងតាមការប៉ាន់ស្មាន របស់សមាគមផ្លែឈើ និងបន្លែវៀតណាម។ បច្ចុប្បន្ននេះ ផ្ទៃដីដាំផាសិន ក្នុងប្រទេសវៀតណាម មានជាង១២,០០០ហិកតា ដោយភាគច្រើន នៅតំបន់ភ្នំ ភាគខាងជើង។ បណ្តាខេត្ត នៅតំបន់ខ្ពង់រាបកណ្តាល ក៏កំពុងពង្រីកផ្ទៃដីដាំដុះផ្លែឈើប្រភេទនេះ ផងដែរ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

  • គ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២៤ ខាតបង់សេដ្ឋកិច្ច ៣១០ពាន់លានដុល្លារ

    គ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២៤ ខាតបង់សេដ្ឋកិច្ច ៣១០ពាន់លានដុល្លារ

    បរទេស ៖ ក្រុមហ៊ុនធានារ៉ាប់រង មានមូលដ្ឋាន នៅប្រទេសស្វីស Swiss Re បាននិយាយ កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលមួយឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវបានប្រកាសថា ក្តៅបំផុតក្នុងកំណត់ត្រានោះ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ចំនួន៣១០ពាន់លានដុល្លារ នៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃទំហំខាតបង់នេះ។ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានមូលដ្ឋាន នៅទីក្រុង Zurich បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ច ដែលបានប៉ាន់ប្រមាណ កើតចេញពីគ្រោះមហន្តរាយធម្មជាតិ គឺខ្ពស់ជាង៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ប្រភពបន្តថា ក្នុងចំណោមចំនួនខាតបង់សេដ្ឋកិច្ចសរុប ការខាតបង់លើការធានារ៉ាប់រង កើនឡើង១៧ភាគរយ ពោលគឺរហូតដល់ទៅ ១៣៥ពាន់លានដុល្លារ ដោយកត់សម្គាល់ចេញពីការបំផ្លិចបំផ្លាញ នៃព្យុះសង្ឃរា Helene និង Milton នៅសហរដ្ឋអាមេរិក ព្រមទាំង ការជន់លិចយ៉ាងខ្លាំងក្លា នៅអឺរ៉ុប ដែលជំរុញឱ្យការចំណាយកើនឡើង កាន់តែខ្ពស់។ ក្រុមហ៊ុន Swiss Re បាននិយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំទី៥ ជាប់ៗគ្នា ដែលនាំឲ្យការខាតបង់លើផ្នែកធានារ៉ាប់រង កើនឡើងដល់…

  • ឧទ្ទាមប្រកាសបញ្ចប់ការគ្រប់គ្រងរបស់គ្រួសារ Assad ក្នុងប្រទេសស៊ីរី

    ឧទ្ទាមប្រកាសបញ្ចប់ការគ្រប់គ្រងរបស់គ្រួសារ Assad ក្នុងប្រទេសស៊ីរី

    បរទេស ៖ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុងដាម៉ាស នៅក្នុងការវាយលុកមួយ នៅថ្ងៃអាទិត្យនេះ ដោយបានបង្ខំចិត្ត ឲ្យប្រធានាធិបតី Bashar al-Assad រត់គេចខ្លួន និងបញ្ចប់ការគ្រប់គ្រង រយៈពេល៥ទសវត្សរ៍ នៃគ្រួសារ Assad នៅក្នុងប្រទេសស៊ីរី។ ប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស់ បានអបអរ នៅតាមដងផ្លូវ ខណៈក្រុមឧទ្ទាមបានប្រកាសពីការចាកចេញ របស់លោក al-Assad ពោលគឺកើតមាន ក្រោយរយៈពេលតិចជាងពីរសប្តាហ៍ ដែលក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham បានចាប់ផ្តើមយុទ្ធនាការ ដណ្តើមការគ្រប់គ្រង ជាង៥ទសវត្សរ៍ របស់គ្រួសារ Assad។ ក្រុមសង្កេតការណ៍បាននិយាយថា ចាប់តាំងពីការវាយលុកបានចាប់ផ្តើមមក មនុស្សយ៉ាងហោចណាស់ ៨២៦ នាក់បានស្លាប់ រួមទាំង ជនស៊ីវិលចំនួន ១១១នាក់ ផងដែរ ។ អង្គការសហប្រជាជាតិបាននិយាយថា អំពើហឹង្សាបានធ្វើឱ្យមនុស្ស ៣៧ម៉ឺននាក់ផ្លាស់ទីលំនៅ។ ក្រុមឧទ្ទាមបាននិយាយថា «បន្ទាប់ពីការគៀបសង្កត់ រយៈពេល ៥០ឆ្នាំ ក្រោមការគ្រប់គ្រង របស់គ្រួសារ Assad និង…

  • រលកកំពង់សោម ដោយ ហ៊ុន ស្រីខ្លឹង

    រលកកំពង់សោម ដោយ ហ៊ុន ស្រីខ្លឹង

    🎥 ពពក #ams1minute

  • កំពង់ចម្លងអរិយក្សតនាពេលរាត្រី រាជធានីភ្នំពេញ

    កំពង់ចម្លងអរិយក្សតនាពេលរាត្រី រាជធានីភ្នំពេញ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

    ព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

    សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ៨ ធ្នូ ២០២៤ #ams1minute

  • ឆ្លងឆ្នាំអត់ដឹងទៅលេងណាមែន? ក្នុងខែធ្នូ ២០២៤នេះ ខេត្តសៀមរាបមានព្រឹតិ្តការណ៍ធំៗ ៣៖

    ឆ្លងឆ្នាំអត់ដឹងទៅលេងណាមែន? ក្នុងខែធ្នូ ២០២៤នេះ ខេត្តសៀមរាបមានព្រឹតិ្តការណ៍ធំៗ ៣៖

    ១-រំលឹកគុណអង្គរ ( ១៤-១៥-១៦) 📍 ទីតាំង៖ ទីលានជល់ដំរី ២-បង្ហើរខ្លែងឯកខ្មែរ (២៧-២៨-២៩)📍 ទីតាំង៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) ៣-បុណ្យចូលឆ្នាំសកល (៣១-០១) 📍 ទីតាំង៖ ក្នុងក្រុងសៀមរាប ✍️ រដ្ឋបាលខេត្តសៀមរាប #ams1minute

  • ដងព្រែកទឹកឈូ ខេត្តកំពត

    ដងព្រែកទឹកឈូ ខេត្តកំពត