-
កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រដល់អង្គការ RISEAP ក្នុងការរៀបចំសន្និបាតលើកទី ២០ របស់ខ្លួន នៅរាជធានីភ្នំពេញ នាឱកាសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងបំផុត។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសាវតាររបស់អង្គការ RISEAP ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០ ដោយនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក រវាងសាសនានិងសាសនា ព្រមទាំងការចូលរួមចំណែកក្នុងការបង្កើតសង្គមមួយប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម។ ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawakក៏បានកត់សម្គាល់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល…
-
កម្ពុជា-ចិន រួមគ្នា បើកពិព័រណ៍ទេសចរណ៍នៅខេត្តសៀមរាប

សៀមរាប៖សំឡេងទះដៃអបអរសាទរបានលាន់រំពងឡើងនាសាលធំនៃសណ្ឋាគារ អង្គរអឺរ៉ា ខេត្តសៀមរាប នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈគណៈអធិបតីប្រកាសបើកជាផ្លូវការ“ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” ឆ្នាំ២០២៤។ ពិព័រណ៍ដ៏លេច ធ្លោនេះ កើតឡើងពីកិច្ចសហការរវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាជាមួយស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។ “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន”នៅខេត្តសៀមរាប បានប្រារព្ធបើកក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។វត្តមានចូលរួមមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រតិភូអ្នកទិញ-អ្នកលក់មកពីប្រទេសចិន ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន ភសិស្ស-និស្សិតយ៉ាងច្រើនកុះករ។ លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាមានសន្តិភាព សុវត្ថិភាព និងស្ថិរភាព នយោបាយពេញលេញ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានធ្វើឱ្យខេត្តសៀមរាបមានលទ្ធភាពបង្កើតចំណងមេត្រីភាពជាមួយខេត្តក្រុងនៅប្រទេសចិនបានចំនួន ៣០។ចំណងមេត្រីភាពនេះរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍខេត្តសៀមរាប។ តាមរយៈសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់លើវិស័យទេសចរណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និងវិនិយោគ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដ៏មានសក្តានុពល…
-
ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានចុះធ្វើអនាម័យសំអាតសំរាមតាមដងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាលបានសហការជាមួយក្រុមការងារក្រសួងបរិស្ថាននៃនាយកដ្ឋានគ្រប់គ្រងសំណល់រឹង រដ្ឋបាលស្រុកកណ្តាលស្ទឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះធ្វើអនាម័យសំអាតឬសំរាមតាមដងផ្លូវជាតិលេខ 3 ចាប់ពីផ្សារព្រៃទទឹង រហូតដល់ព្រំប្រទល់ឃុំត្បែងចាប់ពីគោលគីឡូម៉ែត្រលេខ 25 រហូតដល់គគីឡូម៉ែត្រលេខ 30 ដែលមានអ្នកចូលរួមពី មេឃុំ មេភូមិ ប្រជាការពារ នគរបាលប៉ុស្តិ៍ សរុប ៨៨នាក់ ។ ក្នុងយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន សំរាប់ខេត្តកណ្តាលចុះធ្វើអនាម័យសំអាតឬសំរាមតាមដងផ្លូវជាតិលេខ 3 សំរាមប្រមូលបានសរុបប្រមាណ 1.000 គីឡូក្រាម។ និងបានផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ 113 និងសារសម្លេងអំពីការទុកដាក់សំរាមដល់ប្រជាពលរដ្ឋតាមដងផ្លូវនិងតំបន់ផ្សារត្រពាំងវែងផងដែរ។ គួរបញ្ចាក់បន្ថែមថា សកម្មភាពនេះគឺបានធ្វើយុទ្ធនាការរួមគ្នារវាងមន្ទីរបរិស្ថានខេត្តកណ្ដាលនិងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងរដ្ឋបាលស្រុកកណ្ដាលស្ទឹងតំណាងរដ្ឋបាលស្រុកគងពិសី នៅត្រង់ចំណុចប្រសព្វរផ្លូវាងផ្លូវរថភ្លើងនៃតំបន់ផ្សារព្រៃទទឹងលើផ្លូវជាតិលេខ ៣ ហើយបន្ទាប់មក បានចុះធ្វើការសំអាតអនាម័យរើសសម្រាមតាមដងផ្លូវនៅតាមភូមិសាស្ត្រ រៀងៗខ្លួន ដោយប្រើកម្លាំងសម្ភារៈសរុប មានរថយន្តដឹកចម្រាមសរុបចំនួន ៤គ្រឿងគ្រឿងចក្រសម្រាប់កាយសំរាមមួយគ្រឿងផងដែរ។ ការប្រមូលសំរាមនេះគឺបានប្រមូលសំរាមរាយប៉ាយតាមដងផ្លូវនិងប្រមូលគំនរសំរាមដែលប្រជាពលរដ្ឋបានចាកចោលអាណាធិបតេយ្យចំនួន ២ ទីតាំងផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ រាជរដ្ឋាភិបាល ជំរុញលើកកម្ពស់ឱ្យមានការអភិវឌ្ឍផលិតកម្មវារីវប្បកម្ម ដើម្បីចូលរួមធានាសន្តិសុខស្បៀង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ជាមួយគ្នានេះការអភិវឌ្ឍផលិតកម្មវារីវប្បកម្ម ក៏ដើម្បីចូលរួមធានាសន្តិសុខស្បៀង ប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព ។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងក្នុងពិធីបើកពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ឆ្នាំ២០២៤នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បរិវេណបឹងកក់ រាជធានីភ្នំពេញថាតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោល នយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន,ការដាក់ពង្រាយមន្ត្រីឃុំ សង្កាត់,ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចក្ខុវិស័យ កសិកម្មគឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តរភាព ហើយវិស័យកសិកម្មនៅតែ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះគោលនយោបាយកសិកម្មគឺ៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មានបាន និងទី៤.មានរហូត។ មានហូបគឺសំដៅទៅលើសន្តិសុខស្បៀង មានប្រើ សំដៅ…
-
NASA ពន្យារពេលបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទលើកដំបូងក្នុងពេល ៥០ឆ្នាំ

វ៉ាស៊ីនតោន ៖ កម្មវិធី Artemis របស់អង្គការ NASA ដែលមានបំណងបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទក្នុងទសវត្សរ៍នេះ ចំពេលមានការជំរុញជាអន្តរជាតិសារជាថ្មី សម្រាប់ការរុករកនៅឋានព្រះចន្ទ។ ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បេសកកម្មដែលបានគ្រោងទុក ដើម្បីបញ្ជូនអវកាសយានិកទៅចុះចតឋានព្រះចន្ទនៅឆ្នាំ២០២៦ ត្រូវបានពន្យារពេល ហើយឥឡូវផែនការនេះ ទំនងជាលើកទៅពាក់កណ្តាលឆ្នាំ២០២៧។ ជាមួយគ្នានេះ បេសកកម្មស្វែងរកផ្លូវ ដែលគ្រោងនឹងបញ្ជូនអវកាសយានិកហោះជុំវិញឋានព្រះចន្ទនៅខែកញ្ញា ឆ្នាំ២០២៥នោះ ឥឡូវនេះក៏នឹងត្រូវលើកទៅខែមេសា ឆ្នាំ២០២៦ផងដែរ។ ការពន្យារពេលនេះ គឺមានជាប់ពាក់ព័ន្ធនឹងបញ្ហាជាមួយយានអវកាស Orion ដែលនឹងក្លាយជាផ្ទះសម្រាប់អវកាសយានិក ក្នុងអំឡុងពេលបំពេញបេសកកម្មនៅឋានព្រះចន្ទ។ ហើយការប្រកាសពន្យារពេលនេះដែរ កើតឡើងនៅពេលដែល NASA កំពុងឆ្ពោះទៅកាន់ដំណាក់កាលផ្លាស់ប្តូរមួយទៀត ស្ថិតក្រោមការដឹកនាំដោយរដ្ឋបាល លោក ត្រាំ។ ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ត្រាំ បានបង្ហាញពីចេតនារបស់គាត់ ក្នុងការតែងតាំងលោក Jared Isaacman ដែលជាសហគ្រិនបច្ចេកវិទ្យា និងជាមហាសេដ្ឋីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Elon Musk សម្រាប់មុខតំណែងជាអ្នកគ្រប់គ្រងអង្គការ NASA។ កន្លងមក លោក Isaacman បានសម្តែងការមិនពេញចិត្តជាសាធារណៈ ចំពោះសមាសធាតុមួយចំនួននៃកម្មវិធី Artemis បច្ចុប្បន្នរបស់ NASA…
-
កម្ពុជា និងចិនជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្ត និងទូរទស្សន៍

ភ្នំពេញ៖ ស្ថិតក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្ត និងទូរទស្សន៍នៃប្រទេសទាំងពីរ ក៏ដូចជាលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា និងភាគីចិនបានសហការផលិតភាពយន្តឯកសារ មានចំណងជើងថា «អ្នកជិតខាងល្អកម្ពុជា» និងពិធីចេញផ្សាយកម្មវិធីសោតទស្សន៍ Lancang-Mekong កំណែជាភាសាខ្មែរ។ ពិធីនេះរៀបចំឡើងនៅអគារ Morgan Tower ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ ភាពយន្តឯកសារ «អ្នកជិតខាងល្អកម្ពុជា» ផលិតរួមគ្នាដោយទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ប្រទេសចិន។ ភាពយន្តឯកសារនេះមានប្រធានបទចំនួនបួន គឺ «គុជនៃផ្លូវសូត្រ» «មាតុភូមិនៃជីវិត» «ទឹកដីនៃការរស់នៅ» និង «ការរីកលូតលាស់រួមគ្នា» ដែលបង្ហាញពីប្រវត្តិសាស្រ្តរបស់មនុស្ស ជីវចម្រុះ ជីវិតបែបប្រពៃណី និងការអភិវឌ្ឍន៍ទំនើបរបស់កម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ឯកឧត្តមពិតជារំភើបណាស់ដែលបានឃើញការចេញផ្សាយជាផ្លូវការនៃភាពយន្តឯកសារ «អ្នកជិតខាងល្អកម្ពុជា»។ ឯកឧត្តមបន្ថែមថា ភាពយន្តឯកសារនេះ ពិតជាឆ្លុះបញ្ចាំងពីមុខមាត់ដ៏រស់រវើករបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន-កម្ពុជា។ ភាពយន្តនេះទៀតសោត គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្នុងវិស័យភាពយន្ត និងទូរទស្សន៍។ លោក យ៉ាង កូវរួយ…
-
លោក ឌី រ័ត្នខេមរុណ អញ្ជើញវេទិកាសាធារណៈភូមិ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែធ្នូ ឆ្នាំ២០២៤ ក្នុងសង្កាត់អូរឬស្សីទី២

(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំខែធ្នូ ឆ្នាំ២០២៤ ដែលប្រព្រឹតទៅនៅបឋមសិក្សាបាក់ទូក ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ តំណាង ការិ-ដនសភ ខណ្ឌ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ១៣៦ នាក់ ស្រី ៩៦ នាក់ នារសៀលថ្ងៃសុក្រទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ។ អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និងសំណូមពរ…
-
TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឈានមុខ

(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកទី២ក្រោមប្រធានបទ«ការអនុវត្តវេជ្ជសាស្រ្តឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា រួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិត បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៤នេះ TYDA មានអាយុ១២ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ ។ លោកជំទាវបន្តថា ជាមួយគ្នានេះ TYDA គឺជាតួអង្គពិសេស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់…
-
សត្វទន្សោង ត្រូវបានប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត»

(ភ្នំពេញ)៖ សត្វទន្សោង ត្រូវបានប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម IUCN នៅក្នុងឆ្នាំនេះ ជាចំណាត់ថ្នាក់ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលងាយនឹងឈានដល់ការផុតពូជលើពិភពលោក ។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៤នេះថាទន្សោង គឺជាប្រភេទសត្វគោព្រៃមួយ ក្នុងចំណោមប្រភេទសត្វគោព្រៃធំៗរបស់កម្ពុជា ដែលថ្មីៗនេះ ត្រូវបានអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ»ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម IUCN ។ ការផ្លាស់ប្តូរចំណាត់ថ្នាក់ដ៏គួរឱ្យព្រួយបារម្ភចំពោះស្ថានភាពរបស់សត្វទន្សោងជាសកលនេះ ត្រូវបានធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤ នេះ ដោយសារទន្សោងបានប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ ដូចជាការបរបាញ់ជាបន្តបន្ទាប់ រួមជាមួយនឹងការបាត់បង់ទីជម្រក និងការរិចរិលនៃព្រៃឈើជាដើម។ ការប្តូរចំណាត់ថ្នាក់ថ្មីនេះ គូសបញ្ជាក់អំពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារប្រភេទសត្វដ៏អស្ចារ្យនេះ ព្រោះឥឡូវនេះនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការផុតពូជ។ ត្រូវបានគេស្គាល់ថា ជាសត្វដែលមានមាឌធំ និងមានសារៈសំខាន់សម្រាប់វប្បធម៌ ទន្សោងបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជាប្រភេទសត្វនិមិត្តរូបក្នុងតំបន់ផងដែរ។ ទន្សោងឈ្មោលអាចមានទម្ងន់រហូតដល់ទៅ ៨០០ គីឡូក្រាម និងមានកម្ពស់រហូតដល់ប្រហែល ១,៧ ម៉ែត្រទៀតផង។ ប្រទេសកម្ពុជា គឺជាជម្រករបស់សត្វប្រភេទនេះច្រើនជាងគេលើពិភពលោក ហើយនឹងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែលតិចជាង ១.០០០ក្បាលតែប៉ុណ្ណោះ។ តាមការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះនាពេលថ្មីៗនេះ…
-
អ្នកជំនាញប្រវត្តិសាស្រ្ត ៖ ក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជា

(ភ្នំពេញ)៖ អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ និងអាស៊ីអាគ្នេយ៍ បានអបអរសាទរចំពោះក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សាការពារ និងមរតកវប្បធម៌ជាតិ។ ក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទី៧របស់កម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងសម័យប្រជុំលើកទី១៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូស្តីពី«ការការពារបេតិកភណ្ឌវប្បធម៌អរូបី»នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖«ខ្ញុំសប្បាយរីករាយ ហើយអបអរសាទរកាលចំពោះក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខ្នាស់ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយសារក្រមាជាសម្ភារៈប្រពៃណីដែលពលរដ្ឋខ្មែរគ្រប់ស្រទប់វណ្ណៈនិយមប្រើប្រាស់ស្ទើរតែគ្រប់កាលៈទេសៈ»។ លោកបណ្ឌិតបន្តថា ក្រមាជាអត្តសញ្ញាណជាតិរបស់ខ្មែរតាមរយៈការនិយមប្រើប្រាស់ដាក់ជាប់ខ្លួនដែលពលរដ្ឋខ្មែរ យកវាទៅទទូរនៅពេលដើរហាលថ្ងៃ ជូតក្បាល ចោមពុងពេលងូតទឹក(សម្រាប់ស្រ្ដី) សម្រាប់ពានាពេលយាយៗទៅវត្ត ក្រវ៉ាត់ចង្កេះ ជូតខ្លួន សម្រាប់បក់មួស រុយ និងធ្វើជាចំណងចងអុស ស្មៅ កណ្ដាប់ ថ្នក់ដាក់(ដាក់ស្លឹកអំពិល ផ្លែឈើ) និងការប្រើប្រាស់ជាច្រើនយ៉ាងទៀតទៅតាមតម្រូវការចាំបាច់របស់ពួកគាត់។ ការចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ ត្រូវបានលោកបណ្ឌិតសង្កត់ធ្ងន់ថា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅភ្ញៀវជាតិ និងអន្តរជាតិបន្ថែមទៀត ដោយសារភ្ញៀវអន្តរជាតិភាគច្រើនដែលមកលេងកម្សាន្តនៅកម្ពុជា តែងតែស្វែងយល់ពីអ្វីដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយពួកគាត់ទិញសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍នៅពេលពួកគាត់ត្រឡប់ទៅប្រទេសខ្លួនវិញ។ លោកបណ្ឌិតបន្ថែមថា ក្រមាខ្មែរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ក៏រួមចំណែកក្នុងស្មារតីជាតិនិយម មោទនភាព និងជាចំណែកដួងព្រលឹងនៃការបង្រួបបង្រួមជាតិ សាមគ្គីភាពជាតិដែលជាស្នាដៃរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយ។ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិនូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។…