-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ ធ្នូ ២០២៤

១. សេដ្ឋវិទូ ស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធលើបារីរហូតដល់ ៧០% ដើម្បីបន្ថយបន្ទុកសុខាភិបាល – AMS Economy ២. ផ្លូវជាតិសំខាន់ៗ ៣ ខ្សែបញ្ចប់ការ សាងសង់ ១០០% តភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា – កម្ពុជាថ្មី ៣. ចិននឹងដឹកជញ្ជូនទូរថភ្លើងដឹកទំនិញថ្មីចំនួន ២២១គ្រឿងមកកម្ពុជា – ខ្មែរថាមស៍ ៤. ចិនលុបចោលការរឹតបន្តឹងពាណិជ្ជកម្ម លើក្រុមហ៊ុនកែច្នៃសាច់របស់អូស្ត្រាលី – France24 ៥. រុស្ស៊ីព្រមានប្រើគ្រប់មធ្យោបាយ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន – Reuters #ams1minute
-
“យុទ្ធសាស្រ្ដឌីហ្វីដ DIFID” ជាយុទ្ធសាស្រ្តស្នូលនៅក្នុងនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ

-
មន្រ្តីខណ្ឌរដ្ឋបាលជលផល និងឆ្មាំទន្លេអភិរក្សសត្វផ្សោត ដកហូតមង និងសន្ទូចរនងប្រវែងជាងបួនពាន់ម៉ែត្រ ក្នុងសកម្មភាពចុះល្បាត

ស្ទឹងត្រែង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ជាមួយកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតទាំងបួនប៉ុស្តិ៍ សហការជាមួយសហគមន៍នេសាទកោះជ្រឹម បានចុះល្បាតទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់អន្លង់ត្បូងខ្លា អន្លង់កោះកូនសត្វ និងអន្លង់កោះសន្ទក់ស្ថិតក្នុងស្រុកសៀមបូកអស់រយៈពេលបីថ្ងៃ។ សកម្មភាពរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ។ ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាប និងដកហូតមង ៣៨ត្បូង ក្រឡា ០៥-០៩-១២-១៦ និង១៧សង់ទីម៉ែត្រប្រវែង ២ ៨៨៥ម៉ែត្រ និងសន្ទូចរនង ១៧ខ្សែ មានប្រវែង ១. ៥២០ម៉ែត្រ ។សរុប ៤ ៤០៥ម៉ែត្រ ស្មើនឹង ១ ៩៩០ផ្លែសន្ទូចរនង។ ប្រភពដដែលបន្តថា កម្រិតទឹកចាប់ផ្ដើមស្រក ។ត្រីចាប់ផ្ដើមធ្វើដំណើរចេញពីតំបន់ខ្សែទឹកខាងក្រោម មករកទីជម្រក និងចំណីក្នុងខេត្តស្ទឹងត្រែងវិញ ដែលជាហេតុធ្វើឱ្យប្រជានេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ចាប់ផ្ដើមលួចនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ ដែលធ្វើឱ្យមានហានិភ័យដល់សត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។ មន្រ្តីខណ្ឌរដ្ឋបាលជលស្ទឹងត្រែង បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យចូលរួមថែរក្សា និងការពារសត្វផ្សោតទាំងអស់គ្នា ព្រោះសត្វផ្សោត ជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ មានតម្លៃជាសាកលលើពិភពលោក និងជារតនៈសម្បត្តិមានជីវិតរបស់ប្រទេសកម្ពុជាយើង៕ដោយ៖ឡុង សំបូរ
-
ខ្នើតខែមិគសិរនេះខេត្តកំពង់ឆ្នាំង ត្រីធំៗបានត្រូវជាបណ្ដើរៗហើយនៅតំបន់ឆ្នុកទ្រូ

កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូឆ្នាំ ២០២៤ ត្រូវនៅថ្ងៃទី ៦កើតខែមិគសិរ ត្រីប្រហុកនៅមិនទាន់ត្រូវនៅឡើយទេ ប៉ុន្តែត្រីធំៗបានត្រូវបណ្ដើរៗ។ជាពិសេសនៅតំបន់ក្នុងទ្រូ ស្រុកបរិបូណ៌ ។នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំង។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា ផលត្រីឆ្នាំនេះអាចនឹងកើនឡើងជាងឆ្នាំកន្លងទៅ។ សម្រាប់ព្រឹកថ្ងៃ៦ កើតខែមិគសិរ ត្រូវនឹងថ្ងៃទី៦ ខែធ្នូនេះត្រីនៅតំបន់ឆ្នុកទ្រូបានត្រូវជាបណ្ដើរៗហើយ។ ការនេសាទដោយការបណ្ដែត មងក្រឡា៥ហ៊ុន មានត្រូវត្រីច្រកែង ត្រីឆ្កោក និងត្រីក្អែក ។សម្រាប់ត្រីធ្វើប្រហុក នៅមិនទាន់ត្រូវនៅឡើយទេ តែអាចត្រូវនឹងចុងខ្នើត ឬខ្នើតខែបុស្ស ខែក្រោយ ។ លោក លី ឡា បានបន្តថា តាមធម្មតាត្រីចេញពីតំបន់បឹងទន្លេសាបមកតាមដៃទន្លេ។កន្លែងដែលត្រូវមុនគេគឺដើមដៃ ហើយបន្ទាប់មកបានត្រូវតំបន់ឆ្ងាយៗ ដូចជា មកដល់កំពង់ឆ្នាំង និងទៅខាងឃុំសែប ស្រុកកំពង់ត្រឡាច ហើយបន្តទៅដល់ស្រុកពញាឮ ខេត្តកណ្ដាល និងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រឡាក់ ផ្អក អាចនឹងទៅទិញត្រីបាននៅតំបន់ឆ្នុកទ្រូ តែសម្រាប់ត្រីប្រហុកត្រូវរង់ចាំនៅចុងខ្នើតខែនេះឬអាចខ្នើតនៅខែក្រោយ។ នៅផ្សារលើខេត្តកំពង់ឆ្នាំងតម្លៃត្រីឆ្កោកប្រភេទមួយក្បាលទម្ងន់មួយគីឡូតម្លៃ ១៣.០០០ រៀល,ត្រីឆ្កោកមួយក្បាលទម្ងន់ជាង២គីឡូក្រាមឡើងទៅតម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម,ត្រីច្រកែងធំមួយគីឡូក្រាមមួយម៉ឺនរៀល, ត្រីច្រកែងតូចថ្លៃ ៧.០០០រៀលក្នុងមួយគីឡូក្រាម ៕ដោយ៖សុខ គឹម…
-
មជ្ឈមណ្ឌលការងារ រៀបចំពិព័រណ៍ការងារផ្តល់ឱកាសការងារដល់និស្សិត អតីតនិស្សិតនៅខេត្តស្វាយរៀង

ស្វាយរៀង៖មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង សហការជាមួយគម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មតាម ប្រព័ន្ធឌីជីថល( Digital Workforce Development (DWD)) បានរៀបចំពិព័រណ៍ការងារដែលផ្តល់ឱកាសការងារពិតប្រាកដដល់និស្សិត អតីតនិស្សិត ការបណ្តុះបណ្តាលជំនាញការងារ ការដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម។ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀងបានបញ្ជាក់ថា ពិព័រណ៍ការងារនេះពិតជាកម្មវិធីសំខាន់ សម្រាប់ គូសវាសផ្លូវមួយល្អសម្រាប់និស្សិតគ្រប់រូបជ្រើសរើសការងារ និងទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងទទួលបានឱកាសការងារ។ បន្ថែមលើសពីនេះឯកឧត្តមបណ្ឌិត សោម រតនា បានលើកទឹកចិត្តដល់សិស្ស និស្សិតគួរតែជ្រើសរើសជំនាញពាក់ព័ន្ធនឹងមុខវិជ្ជា STEM ឬមុខវិជ្ជាវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនក្នុងវិស័យការងារនាពេលអនាគត។ ជឯកឧត្តម សោម រតនា ក្នុងនាមជាក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីនេះឱបានច្រើន នៅតាមសាកលវិទ្យាល័យ។ សូមបញ្ជាក់ថា ពិព័រណ៍ការងារនេះ មានការចូលរួមរោងចក្រនិងធនាគារចំនួន ១១ ចូលរួមដូចជា ធនាគារសហពាណិជ្ជ ក.អ ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារហ្វីលីប គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ រោងចក្រខាតថាយអឺ រោងចក្រអ៊ីលីត…
-
អភិបាលខេត្តជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៤២នាក់ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

បន្ទាយមានជ័យ៖នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំពិធីជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលទើបជ្រើសរើសថ្មីជាប់ជាស្ថាពរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងពិធីជូនដំណើរនេះឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តាំផ្ញើដល់ប្អូនៗបានប្រឡងជាប់ជាយោធិននៃកងរាជអាវុធហត្ថ ពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវខិតខំប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត ។ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ចំណែកឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃ,ទាំងពេលភ្លៀងពុំខ្លាចនឿយហត់ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យសម្រេចបានលទ្ធផលជាទីមោទនៈ។ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន១០លានរៀលសម្រាប់ផ្គត់ផ្គងក្នុងហ្វឹកហ្វឺនដល់យោធិននៃកងរាជអាវុធហត្ថ ទាំង៤២រូប៕ដោយ៖ឃិន គន្ធា
-
ប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការខេត្តស្វាយរៀង

ស្វាយរៀង៖លោក យន់ រស្មី ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ជំនួស លោក នួន លីហួន ដែលទទួលបានការជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាខេត្ត។ពិធីបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ,ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ ក្នុងនាមក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានសង្ឃឹមយ៉ាងមុតមាំចំពោះលោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មីជាមន្ត្រីដែលធ្លាប់មានបទពិសោធន៍ និងជាអនុប្រធានមន្ទីររយៈពេល៧ឆ្នាំកន្លងមក នឹងបន្តខិតខំប្រឹងប្រែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍បំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធផល។ ក្នុងឱកាសនេះដែរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចូលរួមអបអរសាទរ ឯកឧត្តម នួន លីហួន អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលទទួលបានការជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងនីតិកាលទី៤ និងផ្តាំផ្ញើដល់ លោក យន់ រស្មី ប្រធានមន្ទីរសាធារណការថ្មី…
-
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខាងមុខនេះ ត្រូវតែធ្វើឡើងដោយគគ្រឹកគ្រែងបំផុត

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួម ប្រមាណជិត៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះផងដែរ។ ដើម្បីអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះដំណើរការទៅដោយរលូននិងជោគជ័យ នារសៀលថ្ងៃទី០៦ធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំមួយជាមួយស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ៖ ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជាដែលរកមកបានដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖ ព្រឹត្តិការណ៍បាល់ទាត់នេះ ចំពោះការផ្សព្វផ្សាយ ការតុបតែងត្រូវបានប្រគល់ជូនទូរទស្សន៍បាយ័នជាអ្នករៀបចំ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័ន ត្រូវសហការគ្នាធ្វើអោយបានល្អបំផុតជាមួយនិងការទទួលខុសត្រូវរៀងៗខ្លួន។…
-
សម្តេចធិបតី ណែនាំរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ

-
អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc.៖ “ក្រុមហ៊ុន នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥

ខាងមុខនេះ ហើយរោងចក្រនេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ”។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលបង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។ #ams1minute