-
គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត

គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារត្រួតពិនិត្យគណបក្សរាជធានី-ខេត្ត ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ់២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាល នេះ បានស្ថិតក្រោមការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ អញ្ជើញចូលរួមក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល ឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងសមាសភាពសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះ បណ្តាលនេះសរុបទាំងអស់មានចំនួន ១៦២នាក់ ដែលជាមន្ត្រីដែលមានតួនាទីក្នុងគណៈកម្មាធិការគណបក្ស គណៈកម្មាធិការត្រួតពិនិត្យគណបក្ស គណៈឃោសនាអប់រំ គណៈចាត់តាំង គ្រូបង្គោលអប់រំនយោបាយគណបក្ស គ្រូបង្គោលយុវជនគណបក្សរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ។ នៅក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ឯក សំអុល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ…
-
ចិនជោគជ័យបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនចំនួន១៨

ប៉េកាំង ៖ ប្រទេសចិន ក្នុងសប្តាហ៍នេះ បានប្រើប្រាស់យានរ៉ុក្កែត Long March 6A បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនក្រុមទី៣ ចំនួន១៨ផ្កាយរណបដោយជោគជ័យ។ យានរ៉ុក្កែតរបស់ចិន Long March 6A បានបញ្ជូនផ្កាយរណបក្រុមទី៣ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ស្ថិតក្នុងខេត្តសានស៊ី ប្រទេសចិន។ បណ្តាញផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនរបស់ប្រទេសចិន ដែលមានឈ្មោះថា Thousand Sails នេះ នឹងមានផ្កាយរណបរហូតដល់ទៅជាង ១៤.០០០ផ្កាយរណបឯណោះ ដែលនឹងហោះវិលជុំក្នុងគន្លងតារាវីថីទាបនៃផែនដី សម្រាប់គ្របដណ្ដប់ការផ្ដល់សេវាអ៊ីនធឺណិតទូទាំងពិភពលោក។ នៅឆ្នាំ២០២៥ ប្រទេសចិនគ្រោងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនឱ្យបានជាង ៦០០ផ្កាយរណបក្នុងដំណាក់កាលដំបូង។ គម្រោងដ៏ធំរបស់ចិននេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការបង្កើតបណ្ដាញផ្កាយរណបអ៊ីនធឺណិតដ៏ធំសម្បើមមួយ ដើម្បីប្រជែងនឹងផ្កាយរណបអ៊ីនធឺណិតល្បឿនលឿន Starlink របស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Elon Musk៕ ប្រភព ៖ Space News ប្រែសម្រួល ៖ ឈឹម ទីណា
-
របាយការណ៍នៅថ្ងៃទី៦ ធ្នូ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និបាត លើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាត លើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។ អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍ប្រតិភូ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លើកទី២០ នៅកម្ពុជា។ សម្ដេចធិបតី ថ្លែងថា សន្និបាតនាពេលនេះ គឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព និង សិទ្ធិសេរីភាពរបស់បងប្អូនឥស្លាម ។ សម្តេច…
-
អត្តពលិកមកពី១៧ប្រទេសចូលរួមប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៥ ឆ្នាំ២០២៤

សៀមរាប៖ ក្នុងខែវិច្ឆិកានេះ ខេត្តសៀមរាបមានព្រឹត្តិការណ៍ធំៗជាច្រើនត្រូវបានប្រារព្ធជាបន្តបន្ទាប់ ។ក្នុងនោះកាលពីរសៀលថ្ងៃទី៦ ខែធ្នូមានព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតត្រូវបានប្រារព្វនៅបរិវេណសួនច្បារព្រះរាជដំណាក់ គឺព្រឹត្តិការណ៍បើកការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024)។កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការពីថ្ងៃទី៦ ខែធ្នូនឹងបន្តរហូតដល់ថ្ងៃទី៨ ខែធ្នូ ដោយមានអត្តពលិកជាង១០០នាក់មកពី១៧ប្រទេសចូលរួមប្រកួត។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះជាការប្រមូលផ្តុំយុទ្ធករគុនខ្មែរជាតិ និងអន្តរជាតិចូលរួមប្រកួតប្រជែងសមត្ថភាព ក្នុងបរិយាកាសពោរពេញដោយទឹកចិត្តជាកីឡា ។ជាពិសេសការប្រកួតនេះមានបំណងសំដៅស្វែងរកជើងឯកពិភពលោក ខណៈជាវេទិកាបង្ហាញសក្ដានុពលនៃគុនខ្មែរឱ្យមានការស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។ ដោយឡែកក្នុងពិធីដដែលនេះ នារាត្រីបានទាក់ទាញប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយ ដែលទឹកចិត្តកីឡាករ និងស្រឡាញ់វិស័យកីឡា បានចូលរួមទស្សនាយ៉ាងច្រើនកុះករ ។ជារឿយៗសំឡេងហ៊ោរបានលាន់ឡើងគាំទ្រកីឡាករដែលពេញចិត្ត។ សូមបញ្ជាក់ថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៥ ឆ្នាំ២០២៤ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ដោយមានប្រតិភូ និងអត្តពលិកចូលរួមជាង ១០០នាក់ មកពី ១៧ប្រទេស រួមមាន ប្រតិភូគុនខ្មែរជាម្ចាស់ផ្ទះ ប្រទេសអាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាមេរ៉ូន រុស្ស៊ី ម៉ាឡេស៊ី បារាំង ម៉ូរីស កាណាដា មីយ៉ាន់ម៉ា…
-
ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខសុំទោសប្រជាជន តែមិនព្រមចុះចេញពីតំណែង

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល នៅថ្ងៃសៅរ៍នេះ បានយល់ព្រមសុំទោសជាសាធារណៈ ប៉ុន្តែបានច្រានចោលការទាមទារឱ្យលោកចុះចេញពីតំណែង ដោយសារតែបញ្ហាប្រកាសច្បាប់អាជ្ញាសឹក។ នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក យូន បានបញ្ជាក់យ៉ាងដូច្នេះថា ការប្រកាសច្បាប់អាជ្ញាសឹក កើតឡើងពីការអស់សង្ឃឹមរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតី។ លោកបន្ថែមថា ទោះបីជាយ៉ាងនេះក្តី នៅក្នុងដំណើរការនេះ ខ្ញុំបានបង្កការព្រួយបារម្ភ និងការរអាក់រអួលដល់សាធារណៈជន ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះ ចំពោះប្រជាពលរដ្ឋដែលរងទុក្ខលំបាកខ្លាំងដោយសារតែបញ្ហានេះ។ យ៉ាងណាមិញ នៅក្នុងសុន្ទរកថាខ្លីរបស់ខ្លួន លោក យូន មិនបាននិយាយអំពីការចុះចេញពីតំណែងនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកនឹងប្រគល់សិទ្ធិអំណាចដល់គណបក្ស ដើម្បីចាត់វិធានការរក្សាស្ថានភាព និងស្ថិរភាពនយោបាយ រួមទាំងតំណែងរបស់គាត់ផងដែរ។ ផ្អែកតាមការចេញផ្សាយកាសែត AFP ប៉ូលិសកូរ៉េខាងត្បូងបានឱ្យដឹងថា មនុស្សរាប់សិបម៉ឺននាក់ ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំគ្នានាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាប្រឆាំង ប្រធានាធិបតីលោក យូន សុកយ៉ុល ក្រោយការព្យាយាមមិនបានសម្រេចរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ បើតាមអ្នកនាំពាក្យទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង ក្រុមអ្នករៀបចំរំពឹងថា មនុស្សប្រហែល ២០០,០០០នាក់នឹងចូលរួម។ លោក យូន បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ…
-
សង្គមជាតិទាំងមូលក៏ជាថ្នាក់រៀនសម្រាប់បងប្អូនទាំងអស់គ្នា

-
ប្រាសាទភិមានអាកាស

-
ភូមិបណ្ដែតទឹកកំពង់លួង ខេត្តពោធិ៍សាត់

-
កោះកុងក្រៅ ខេត្តកោះកុង
