-
ស្រុកឈូក ខេត្តកំពត

-
លោក សាយ សំអាល់៖ បន្ទាប់ពីបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការដោះស្រាយវិវាទដីធ្លី

និងការចុះបញ្ជីដីស្ទើតែបញ្ចប់ទាំងស្រុងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត។ ក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។ ៧ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
សួនច្បារមាត់ទន្លេក្នុងក្រុងកំពង់ចាម ជួសជុលថ្មីដើម្បីកែលំអសោភណភាពទីក្រុង

កំពង់ចាម៖កាលពីព្រឹកថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។ ការជួសជុលឱ្យកាន់តែមានសោភ័ណភាព និងសុវត្ថិភាពនេះរួមមាន ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំកូនឈើលម្អបន្ថែម និងក្រាលស្មៅនៅតាមសួនច្បារជាដើម ។គិតមកដល់ពេលនេះ ការដ្ឋាននេះសម្រេចបានប្រមាណជាង៩០ ភាគរយ៕ដោយ៖លី ពៅ
-
ផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់ម៉ូតូកង់បី ឱ្យបកចេញស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទ

បន្ទាយមានជ័យ៖នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ម៉ូតូកង់បី(ផាសអាប់)ដែលមានបិតស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយកំពុងធ្វើចរាចរលើផ្លូវសាធារណៈត្រូវបកចេញម៉ូតូកង់ទាំងអស់ និងមិនត្រូវមានបិតស្លាកសញ្ញាល្បែងអនឡាញគ្រប់ប្រភេទទៀតទេ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឱ្យដឹងថា សកម្មភាពផ្សព្វផ្សាយ និងណែនាំនេះ អនុវត្ត តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគបាលខេត្តបន្ទាយមានជ័យ សិទ្ធ ឡោះ ដែលបញ្ជាផ្ទាល់ក្នុងការទប់ស្កាត់ បទល្មើសផ្សេងៗ ក៏ដូចជាការបើកល្បែងអនឡាញអត់ច្បាប់គ្រប់ប្រភេទ ដែលកំពុងលាក់លួចបើកដំណើរការនៅតាម ផ្ទះល្វែងឬ បន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត៕ដោយ៖ឃិន គន្ធា
-
រយៈពេលបីឆ្នាំចុងក្រោយ បណ្ណកម្មសិទ្ធិជាង១១ម៉ឺនបណ្ណ ត្រូវបានប្រគល់ជូនដល់ដៃពលរដ្ឋក្នុងខេត្តកំពត

កំពត៖អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨ ២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០ ៦១១បណ្ណក្នុងរយៈពេលបីឆ្នាំចុងក្រោយ។នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងពិធីចែកបណ្ណកម្មសិទ្ធកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបរិវេណវត្តសិរីជ័យមានលក្ខណ៍ ។ ក្នុងពិធីចែកបណ្ណកម្មសិទ្ធចំនួន ៣ ៦១៨បណ្ណជូនប្រជាពលរដ្ឋភូមិអន្ទងបែក ភូមិបរ ក្នុងឃុំអង្គរមាស ស្រុកដងទង់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបទបញ្ជាក៏ដូចជាកិច្ចចង្អុលការផ្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរ គណៈកម្មការគ្រប់គ្រងដីរដ្ឋ គណៈកម្មការសុរិយោដី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿនបំផុត។ ឯកឧត្តមបន្តថា ជាក់ស្តែងថ្ងៃចែកបណ្ណកម្មសិទ្ធចំនួន ៣ ៦១៨បណ្ណដល់ប្រជាពលរដ្ឋនៅភូមិអន្ទងបែក ភូមិបរក្នុង នៃឃុំអង្គរមាស ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួនបីភូមិ គឺភូមិត្រពាំងរាំង ភូមិស្នោតូច និងភូមិពន្លៃ នៃក្នុងឃុំអង្គ.រមាស ស្រុកដងទង់ ដែលមានក្បាលដីសរុបចំនួន ៥ ៤៨៥ក្បាលដី។ បើតាមការបញ្ជាក់របស់លោក ព្រាប សុផាត…
-
ប្រមូលផលស្រូវបែបបុរាណក្នុងកម្មវិធី”ស្នាមញញឹមភូមិខ្ញុំ” ស្រុកប្រាសាទបាគងទាក់ទាញជនបរទេសរាប់រយនាក់

សៀមរាប៖ របៀបប្រមូលផលស្រូវបែបប្រពៃណីឬបែបបុរាណត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធី”ស្នាមញញឹមភូមិខ្ញុំ” ដើម្បីរំលឹកនូវការចងចាំតាមបែបបុរាណ តាមរយៈការចុះអនុវត្តផ្ទាល់ដូចជា ការច្រូតកាត់ ចងកណ្តាប់ ប្រមូលកណ្តាប់ ដឹកជញ្ជូន ទៅទីលានបញ្ជាន់បោកបែនស្រូវ។សកម្មភាពបែបទេសចរដែលររៀបចំឡើងនៅភូមិថ្នល់ត្រង់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកចូលរួមពិសេសភ្ញៀវជាទេសចរបរទេស។ កម្មវិធី”ស្នាមញញឹមភូមិខ្ញុំ” បានរៀបចំនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៤ ដោយមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចូលរួមជាង៤០០នាក់ក្នុងនេះភ្ញៀវបរទេស១៣០នាក់។ភាពទាក់ទាញខ្លាំងនៃកម្មវិធីនេះ គឺការប្រមូលផលស្រូវបែបប្រពៃណីឬ បែបបុរាណ ។ភាពទាក់ទាញខ្លាំងទៅលើភ្ញៀវជាជនបរទេស ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានដឹកនាំកម្មវិធីស្នាមញញឹមភូមិខ្ញុំ ដោយផ្ទាល់។គេក៏បានឃើញវត្តមានតារាកំប្លែងនាយ ពាក់ មី និងប្រធានសហគមន៍បាគងភូមិខ្ញុំចូលរួមដែរ។ ពេញមួយព្រឹកសកម្មភាពច្រូតកាត់ និងប្រមូលផលស្រូវតាមបែបបុរាណបានផ្តល់ឱកាសឱ្យភ្ញៀវដែលចូលរួម បានទស្សនា និងសាកល្បងធ្វើជាក់ស្តែងដូចជា ការច្រូតដោយដៃ ការចងកណ្តាប់ស្រូវ ការដឹកជញ្ជូនស្រូវទៅទីលានបញ្ជាន់ ការបោកបែនដោយដៃ បន្ទាប់ពីប្រមូលផលស្រូវ។ កសិករសម័យបុរាណតែងតែយកស្រូវដែលច្រូតកាត់ថ្មីៗមកដាល់អំបុក ឬបុកអំបុក ,លេងរាំវង់ក្នុងពេលរាត្រី ។កម្មវិធី ស្នាមញញឹមភូមិខ្ញុំ មិនត្រឹមតែបង្ហាញពីបច្ចេកទេសកសិកម្មសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ភ្ញៀវក្នុងការចងចាំ និងឆ្លុះបញ្ចាំងពីអរិយធម៌កសិកម្មបុរាណដែលមានតាំងពីយូរយារមកហើយដែរ។ ចំណែកអ្នកស្រី អាណា ម៉ារីយ៉ា មកពីទីក្រុងប៉ារីស ប្រទេសបារាំង និងបានមកបំពេញការងារជាអ្នកស្ម័គ្រចិត្ត…
-
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

-
សម្តេចធិបតី៖ “សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង

និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាក់ស្តែង សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និង ការរៀបចំសន្និបាតលើកទី២០ របស់អង្គការ RISEAP នាពេលនេះ”។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA)

របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាល គឺតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ លើសពីនេះ ការរក្សាបាននូវទំនៀមទម្លាប់ និងប្រណិប័តន៍សាសនារបស់បងប្អូនខ្មែរឥស្លាម ក៏ត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ក្នុងនោះការរៀបចំអាហារស្រាយបួសរ៉ាម៉ាដន ជាទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ ២០១៤ មក ហើយបងប្អូនខ្មែរឥស្លាមក៏មានសិទ្ធិសេរីភាពពេញលេញ ក្នុងការស្លៀកពាក់ ការសិក្សា និងការទទួលបាននូវសេវាព្យាបាល និងសេវាផ្សេងៗទៀត”។ #ams1minute
-
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអមដោយ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្តេចយាងកាត់ខ្សែបូ សម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា «ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ពិតមែនតែមានទំហំតូច តែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកការងារវិស័យសុខាភិបាលមួយកម្រិត ដែលប្រជារាស្ត្រយើងអាចមកព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ។ បើមានជំងឺធ្ងន់ធ្ងរ លោកគ្រូពេទ្យអាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានី…