Category: One-Minute

  • Musk ចូលសភាអាមេរិក ផ្តើមជជែកពីផែនការកាត់បន្ថយចំណាយរដ្ឋាភិបាល

    Musk ចូលសភាអាមេរិក ផ្តើមជជែកពីផែនការកាត់បន្ថយចំណាយរដ្ឋាភិបាល

    បរទេស៖ ដោយមានកូនប្រុសម្នាក់ជិះ នៅលើ ក ផងនោះ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់កំពូល របស់ពិភពលោក និងជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បាន ទៅជួបសមាជិកសភាអាមេរិក នៅអគារ Capitol កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តើមជជែកពីផែនការ ត្រួតពិនិត្យការកាត់បន្ថយចំណាយ របស់រដ្ឋាភិបាល។ លោក Trump បានតែងតាំង នាយកប្រតិបត្តិក្រុមហ៊ុន Tesla, X និង SpaceX រូបនេះ ជាសហប្រធានស្ថាប័នជំរុញប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE ដែលទើបបង្កើតថ្មី រួមជាមួយនឹង ប្រធានមួយរូបទៀត គឺ លោកVivek Ramaswamy ។ ប្រធានសភា កូតាខាងគណបក្សសាធារណរដ្ឋ លោក Mike Johnson បានលើកសរសើរថា «ថ្ងៃថ្មី សម្រាប់សហរដ្ឋអាមេរិក»។លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា «មានបរិមាណដ៏ច្រើនសម្បើម នៃការក្លែងបន្លំ និងការបំពាន។ លោកបន្តថា «រដ្ឋាភិបាលធំពេក ធ្វើច្រើនពេក ហើយស្ទើរតែមិនបានល្អសោះ…

  • កូរ៉េរាប់ម៉ឺននាក់ធ្វើបាតុកម្ម ឲ្យប្រធានាធិបតីចុះចេញ

    កូរ៉េរាប់ម៉ឺននាក់ធ្វើបាតុកម្ម ឲ្យប្រធានាធិបតីចុះចេញ

    បរទេស៖ មនុស្សរាប់ម៉ឺននាក់បានចេញមកធ្វើបាតុកម្ម តវ៉ាទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចុះចេញពីតំណែង ជុំវិញបញ្ហាច្បាប់អាជ្ញាសឹក។ បាតុករអំពាវនាវឱ្យប្រធានាធិបតីរូបនេះ លាឈប់ ខណៈពេលដែលពួកគេបានចូលរួមក្នុងការតវ៉ាដ៏ធំមួយ នៅកណ្តាល ទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍។ បាតុកម្មនេះបានផ្ទុះឡើង ក្រោយមួយថ្ងៃ ដែលគណបក្សប្រឆាំង នៅកូរ៉េខាងត្បូង បានថ្លែងជំរុញឲ្យមានការចោទប្រកាន់ លើរូបលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹកដ៏វិសាមញ្ញ។ សកម្មភាពរបស់លោក Yoon បានធ្វើឱ្យសម្ព័ន្ធមិត្ត មានការភ្ញាក់ផ្អើល រួមមាន ទាំង សហរដ្ឋអាមេរិក ដែលមានទាហានជិត៣ម៉ឺននាក់ នៅក្នុងប្រទេសនេះ។ អាមេរិកថា «លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង មានភាពរឹងមាំ និងធន់ ហើយយើងនឹងបន្តនិយាយជាសាធារណៈ និងចូលរួមជាលក្ខណៈឯកជន ជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីពង្រឹងសារៈសំខាន់ នៃការបន្តលទ្ធិប្រជាធិបតេយ្យ»។ មេបក្សប្រឆាំងថ្លែងប្រាប់សភាថា លោក Yoon «បំពានរដ្ឋធម្មនុញ្ញ និងច្បាប់» ហើយចោទប្រកាន់លោកពីបទដាក់ច្បាប់អាជ្ញាសឹក ដើម្បីគេចពីការស៊ើបអង្កេត «លើការចោទប្រកាន់ថាជាទង្វើខុសច្បាប់ ពាក់ព័ន្ធនឹងខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់»។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង…

  • អ៊ីស្លង់​ឱ្យបរបាញ់ត្រីបាឡែនដល់ឆ្នាំ២០២៩ រងការរិះគន់ខ្លាំង

    អ៊ីស្លង់​ឱ្យបរបាញ់ត្រីបាឡែនដល់ឆ្នាំ២០២៩ រងការរិះគន់ខ្លាំង

    បរទេស ៖ អ៊ីស្លង់ ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួនបី នៅតែអនុញ្ញាតឱ្យមានការបរបាញ់ត្រីបាឡែន កាលពីថ្ងៃព្រហស្បតិ៍ បានចេញការអនុញ្ញាតដល់ក្រុមហ៊ុនចំនួនពីរ ឲ្យនេសាទត្រីបាឡែន រយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៩។ ការសម្រេចចិត្តនេះត្រូវបានសកម្មជនសិទ្ធិរបស់សត្វ និងក្រុមបរិស្ថានបរិហារ និងរិះគន់យ៉ាងចាស់ដៃ លើរដ្ឋាភិបាល។ រដ្ឋាភិបាលដែលបានចាញ់ការបោះឆ្នោត កាលពីថ្ងៃសៅរ៍ បាននិយាយថា ការអនុញ្ញាតឱ្យនេសាទត្រីបាឡែន Fin ចំនួន ២០៩ ក្បាល និងត្រីបាឡែន Minke ចំនួន ២១៧ក្បាល ធ្វើឡើង ក្នុងអំឡុងរដូវត្រីបាឡែន ជាប្រចាំឆ្នាំ ដែលចាប់ផ្តើម ពីពាក់កណ្តាលខែមិថុនា ដល់ខែកញ្ញា។ ត្រីបាឡែន Fin ត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វងាយរងគ្រោះ ដោយសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ IUCN។ ការអនុញ្ញាតឲ្យនេសាទត្រីបាឡែន ជាធម្មតា ត្រូវបានផ្តល់ជូន សម្រាប់រយៈពេលប្រាំឆ្នាំ ប៉ុន្តែ ចុងក្រោយ ផុតកំណត់ នៅឆ្នាំ២០២៣។ នាវានេសាទត្រីបាឡែនសកម្មតែមួយគត់ ដែលនៅសេសសល់ គឺនាវា Hvalur បានស្នើសុំ និងទទួលការបន្តការអនុញ្ញាត…

  • កោះប៉ែន ខេត្តកំពង់ចាម

    កោះប៉ែន ខេត្តកំពង់ចាម
  • ភូមិបណ្តែតទឹកចុងឃ្នាស ខេត្តសៀមរាប

    ភូមិបណ្តែតទឹកចុងឃ្នាស ខេត្តសៀមរាប

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • រាជរដ្ឋាភិបាលមិនបានសម្ងំនៅស្ងៀម ក្រោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ

    រាជរដ្ឋាភិបាលមិនបានសម្ងំនៅស្ងៀម ក្រោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ
  • ក្រុមហ៊ុនឡានប្រណិត Jaguar បញ្ចេញEVម៉ូឌែលថ្មី សាកម្តង ជិះបាន៧៧០គីឡូម៉ែត្រ

    ក្រុមហ៊ុនឡានប្រណិត Jaguar បញ្ចេញEVម៉ូឌែលថ្មី សាកម្តង ជិះបាន៧៧០គីឡូម៉ែត្រ

    បរទេស៖ ក្រុមហ៊ុនផលិតឡានប្រណិត Jaguar ទ្វារពីរ ដូចជានឹងសេរីឡាន Porch ដែលមានមូលដ្ឋាននៅអង់គ្លេស បានគំរូនៃឡានអគ្គិសនីថ្មី Type 00 ដែលមានពីរស៊េរី គឺ Satin Rhodon Rose និង Inception Silver Blue ហើយសាកម្តង ជិះបានចម្ងាយ៧៧០គីឡូម៉ែត្រ ព្រមទាំង អាចបន្ថែមចម្ងាយ ជាង៣២០គីឡូម៉ែត្រទៀត ដោយគ្រាន់តែចាយពេលសាកថែម១៥នាទី នេះបើតាមការចេញផ្សាយរបស់ Technology Innovative។ តម្លៃត្រូវបានកំណត់ចាប់ផ្តើមពីប្រមាណ ១២,៨០០០ដុល្លារដុល្លារ ជាតម្លៃរថយន្តថ្លៃបំផុត របស់ក្រុមហ៊ុន ធៀបនឹងរថយន្តដែលខ្លួន កំពុងលក់បច្ចុប្បន្ន ដូចជា Taycan ជាដើម នេះបើតាមគេហទំព័រ Dirve។ ប្រភពបន្តថា Jaguar បានបញ្ចេញឡានអគ្គិសនី ជំនាន់ថ្មីនេះ បន្ទាប់ពីបានកត់ត្រាការលក់យឺត ដូចទៅនឹង រថយន្តម៉ាកផ្សេងៗទៀត ដូចជា BMW, Audi និង Mercedes-Benz ជាដើម។ ក្នុងនោះ ឡាន Jaguar…

  • សង្ស័យទេសចរវៀតណាមបន្លំធ្វើការនៅកូរ៉េ ចំពេលមិនគិតថ្លៃទិដ្ឋាការ

    សង្ស័យទេសចរវៀតណាមបន្លំធ្វើការនៅកូរ៉េ ចំពេលមិនគិតថ្លៃទិដ្ឋាការ

    ហាណូយ៖ កាសែត VNexpress បានចេញផ្សាយ កាលពីថ្ងៃពុធថា អ្នកទេសចរវៀតណាម ចំនួន៣៨នាក់បានបាត់ខ្លួនគ្មានដំណឹង ក្នុងពេលធ្វើដំណើរកម្សាន្តទៅលេងកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលមានការចោទប្រកាន់ថា ពួកគេបន្លំធ្វើការនៅកូរ៉េខាងត្បូង ចំពេលមានកម្មវិធី «មិនគិតថ្លៃទិដ្ឋាការ» ដែលអនុញ្ញាតឱ្យពលរដ្ឋ មកពី៦៤ប្រទេស អាចស្នាក់នៅ លើកោះនេះ រហូតដល់៣០ថ្ងៃ ដោយគ្មាន Visa។ អាជ្ញាធរទេសចរណ៍កោះ Jeju បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ថ្មីៗនេះ ភ្ញៀវទេសចរវៀតណាម៩០នាក់ បានទៅលេងកោះនេះ ប៉ុន្តែ ៣៨នាក់ ក្នុងចំណោមពួកគេ បានបាត់ខ្លួន អំឡុងពេលជើងចុងក្រោយ នៃការធ្វើដំណើរ ដោយគេដឹងថា ដំណើរកម្សាន្តនេះមានចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នេះបើតាមកាសែត Korea Times ។ ភ្នាក់ងារទេសចរណ៍វៀតណាមមានការព្រួយបារម្ភ ហើយណែនាំកូរ៉េខាងត្បូងរឹតបន្តឹងនីតិវិធីទិដ្ឋាការឡើងវិញ បន្ទាប់ពីកើតមានឧប្បត្តិហេតុនេះ។ លោក Nguyen Cong Hoan អគ្គនាយកក្រុមហ៊ុន Flamingo Redtours ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ…

  • ជប៉ុនផ្តើមដំណើរការឡានដឹកទំនិញបើក​ដោយខ្លួនឯង

    ជប៉ុនផ្តើមដំណើរការឡានដឹកទំនិញបើក​ដោយខ្លួនឯង

    បរទេស៖ កាសែត NHK បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា ដើម្បីពន្លឿនការដោះស្រាយបញ្ហាកង្វះមនុស្សបើកបរឡានដឹកទំនិញ ការសាកល្បងរថយន្តដឹកទំនិញស្វ័យបើកបរ បានចាប់ផ្តើមដំណើរការ នៅកណ្តាល ប្រទេសជប៉ុន ស្របពេលដែលប្រទេសនេះ មានគោលបំណង អនុញ្ញាតឱ្យរថយន្តបែបនេះ នៅលើផ្លូវល្បឿនលឿន ជាសាធារណៈ ចាប់ពីខែមេសា ឆ្នាំ២០២៦ តទៅ។ កង្វះអ្នកបើកបររថយន្តដឹកទំនិញ ដែលដឹកជញ្ជូនទៅមក ពីឃ្លាំងទំនិញ បានជំរុញឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនស្វែងរកជម្រើស ឡានដឹកទំនិញ ដែលគ្មានអ្នកបើកបរនេះឡើង។ ក្រសួងដឹកជញ្ជូន និងអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលបានបង្ហាញពីរបៀបដែលឡានស្វ័យបើកបរ ដំណើរការ នៅតំបន់សេវាកម្មមួយ នៅកណ្តាលប្រទេសជប៉ុន។ ការសាកល្បងស៊េរីបន្ទាប់ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា និងឧបករណ៍ទំនាក់ទំនងដែលត្រូវបានដំឡើងដោយរដ្ឋាភិបាល នៅលើផ្លូវល្បឿនលឿន។ទាំងនេះនឹងជួយគ្រប់គ្រងពីរបៀបដែលរថយន្តដឹកទំនិញផ្លាស់ទីចេញ ពីតំបន់សេវាកម្ម និងទៅកាន់ផ្លូវល្បឿនលឿន។ លោក Kitajo Takafumi មន្ត្រីនៃក្រសួងដឹកជញ្ជូនបាននិយាយថា «នេះគឺជាជុំទីមួយនៃការសាកល្បង ដូច្នេះ យើងចង់កំណត់បញ្ហាដែលអាចកើតមាន និងចង់ដឹងថា តើនឹងមានប្រសិទ្ធភាពបែបណា… យើងក៏ចង់កំណត់ពីបញ្ហាប្រឈម ពេលដំណើរការផងដែរ»។ បើតាម NHK ឡានដឹកទំនិញស្វ័យបើកបរទាំងនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ រវាងទីក្រុងតូក្យូ…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលត្រូវអនុវត្តបន្តគឺ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលត្រូវអនុវត្តបន្តគឺ

    ធានាឱ្យឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម មានភាពចាស់ទុំ និងដំណើរការបាន ដើម្បីជាឧត្ដមប្រយោជន៍ក្នុងការធានានូវការមានការងារធ្វើ និងប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។ ប្រសាសន៍ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័ណ៌ឧស្សាហកម្មសំណង់។ ៥ ធ្នូ ២០២៤ 📷 MLMUPC #ams1minute